Ep13:មិត្ត

2K 96 1
                                    


        ដល់ពេលចេញលេងមនុស្សគ្រប់គ្នាគេចេញទៅអស់ហើយនៅឡើយតែថេយ៉ុងដែលមិនចេញទៅណាទាល់តែសោះសង្ងំមើលសៀវភៅទាំងអារម្មណ៍ស្ងប់ស្ងាត់ខុសពីមុនសឹងតែ90%ដែលគេជាមនុស្សលេងច្រើននិយាយប៉ប៉ាច់ប៉បោចប៉ុន្តែហាក់ដូចជាប្រែប្រួលពីមនុស្សលេងច្រើនមកជាសុភាពវាក៏ជាហេតុផលមួយដែលអាចអោយគេត្រឡប់ទៅអាមេរិកវិញបើសិនជាគេរៀនយកលេខ1បានគេនឹងបានទៅលេងអាមេរិកចាំមើលបើគេបានទៅវិញគេនឹងមិនអោយលោកពូសម្តីអាក្រក់នោះតាមរកគេឃើញនោះទេចាំមើលចុះ!!
     
       "ថេយ៉ុងឯងមិនអីទេឬ?"ជីមីនរួមទាំងណាយ៉ុនចូលមកសួរនាំព្រោះគេត្រឡប់មករៀនវិញហាក់ដូចជាស្ងៀមស្ងាត់សូម្បីមាត់មួយម៉ាត់រកគេក៏អត់ដែរ ឃើញបែបនេះទើបពួកគេនាងមិនហ៊ានចូលមកសួរនាំពេលមកពីញុាំអីទិញនំមកផ្ញើរហើយសួរនាំផងខ្លាចថានៅផ្ទះមានបញ្ហាអ្វី
   
     "យើងមិនបានកើតអីទេ"ថេយ៉ុងញញឹមតបទាំងធ្វើកាយវិការធម្មតាដាក់ពួកគេយ៉ាងណាក៏ជាមិត្តភិក្តទោះបីថ្មីតែពួកគេតែងតែមកសួរនាំរហូត

    "មិនអីល្អហើយ!យើងឃើញថាឯងស្ងៀមស្ងាត់ណាស់ថ្ងៃនេះមិនដូចថេយ៉ុងប៉ុន្មានថ្ងៃមុននិយាយច្រើននោះទេ"ណាយ៉ុនចូលមកជិតនិយាយទាំងធ្វើមុខខ្ជូតៗដាក់ថេយ៉ុង

    "គឺ....យើងអារម្មណ៍មិនល្អតិចតួច"ថេយ៉ុងប្រែមកជាញញឹមខ្សោះវិញឃើញមិត្តបារម្ភគេក៏ព្រមចែករំលែកអារម្មណ៍មិនសប្បាយចិត្តទោះមិនធ្លាប់ពិបាកចិត្តនិយាយប្រាប់មិត្តពីមុនមកតែឥឡូវតាំងពីបានជួបនឹងពូហេងស៊យរបស់គេមកធ្វើអោយគេសឹងតែស្រ្តេសខួរទៅហើយដើរលេងក៏មិនបានខឹងច្រើនពិតជាធុញទ្រាន់ណាស់។

    "នៅផ្ទះឯងមានរឿងអីមែន?"ជីមីនសួរទាំងបារម្ភឃើញមុខថេយ៉ុងដូចជាមានកង្វល់

   "មានតិចតួចតែមិនអីទេ"ថេយ៉ុងញញឹមតបគេជាមនុស្សលេងច្រើនមិនដែលកើតទុកហើយក៏រឹតតែមិនចេះស្ងៀនស្ងាត់គេទ្រាំធ្វើជាស្ងាត់ប៉ុណ្ណោះ

   "បើមានរឿងអីអាចចែករំលែកជាមួយពួកយើងបានពួកយើងជាមិត្តនឹងគ្នាណា"ជីមីននិងណាយ៉ុននិយាយព្រមគ្នាញញឹមដាក់ថេយ៉ុងវាជាស្នាមញញឹមកក់ក្តៅដែលមិត្តពិតប្រាកដប្រើសម្រាប់លើកទឹកចិត្តមិត្តបើអ្នកមានមិត្តល្អស្និតស្នាលគ្នាអ្នកប្រាកដជាទទួលបានអារម្មណ៍មួយកក់ក្តៅពេលពួកគេនិយាថាបារម្ភហើយបបួលយើងលេងអ្វីដើម្បីបំបាត់ការអផ្សុកអេតមីនក៏ធ្លាប់មានដែរប៉ុន្តែមានតែកាលនៅក្មេងប៉ុណ្ណោះហាសហា!

✨ក្មួយស្រីកំពូលខូច🍓[Completed✓]حيث تعيش القصص. اكتشف الآن