Ep14:ទន្សាយយើងវាឈឺ

2.2K 105 0
                                    


       យ៉ុនជីនគ្រាជុងហ្គុកមកដល់បន្ទប់មុននឹងដាក់អោយនាយអង្គុយលើពូកថ្នមៗដាក់ខ្នើយផ្អែកអោយនាយបានស្រួលខ្លួនបន្តិចនាយធ្វើចលនាពេកហើយឈាមក៏ខាប់ផ្តើមជ្រៀបមកខាងលើបង់បញ្ជាក់ថានាយប្រឹងលើសកម្លាំងរបួសនាយមិនទាន់តែបាន24ម៉ោងផងនាយក៏ចាកចេញពីពេទ្យហើយនៅធ្វើដំណើរទៀតមិនបារម្ភពីខ្លួនឯងសោះហើយតើនាយគិតអីទៅគ្រប់គ្នាពិតជាមិនយល់!ប៉ុន្តែជីនយល់ពីនាយច្បាស់ណាស់ព្រោះតែគាត់ជាអ្នករៀបគម្រោងចង់ហាមក៏ហាមមិនបានបើចិត្តនាយចង់ធ្វើភ្លាមៗហើយនោះ។មួយសន្ទុះជីនក៏ចូលមកព្រមជាមួយអាហារជាច្រើនដែលគាត់បានរៀបចំទុកសម្រាប់ពៅនាយអោយមានកម្លាំងឡើងវិញមើលចុះស្លេកដូចខ្មោចងាប់យ៉ាងចឹង!

     "ម៉ោះញុាំអីអោយមានកម្លាំងសិនទៅតាំងពីក្រោកមកឯងញុាំបានតែបបរមួយចានប៉ុណ្ណោះមិចនឹងមានកម្លាំងតាមលួងនាងនោះមើលចុះនាំ
តែទុកដាក់ខ្លួន"គាត់លើកថាស់មកដាក់លើតុមុននឹងងាកទៅនិយាយស្តីបន្ទោសអោយនាយបន្តិច

    "ខ្ញុំមិន...."

    "បិទមាត់ឯងភ្លាមបើមិនចង់អោយមីងខឹងឯងទេទោះ"គាត់ដឹងថានាយចង់និយាយពីអ្វីអាពាក្យមិនអីៗនឹងលក់ទេគាត់ចង់ទិញ របួសជ្រៀបឈាមហើយមកស្រែកថាមិនអីទៅកើត

   "ខ្ញុំញុាំក៏បាន"ជុងហ្គុកដកដង្ហើមធំដឹងថាបើជំទាស់គាត់នឹងខឹងពិតមែនដូច្នេះមានតែញុាំអោយមានកម្លាំងដូចគាត់ថានឹងឯង។យ៉ុនជីនឃើញបែបនេះក៏ញញឹមអស់សំណើចបន្តិចចៅហ្វាយគេខ្លាំងបានតែមុនគេប៉ុណ្ណោះតែបើជាមួយអ្នកមីងវិញហេសបាក់ស្បាតតែម្តង នាយ
ចេញមកខាងក្រៅព្រោះមិនចង់រំខាននាយទៅមើលផ្លូវពេទ្យវិញមិនដឹងកាលណាមកដល់ទេ

   "ម៉ោះហ៎ាមាត់ទៅ"ជីនដួសស៊ុបបញ្ចុកនាយដូច
ម្តាយបញ្ចុកបាយកូនទៅហើយ។ជុងហ្គុកក៏ព្រមហាមាត់ញុាំ

      ងាកមកមើលថេយ៉ុងវិញនាងញុាំអាហាររួចក៏
ឡើងទៅបន្ទប់ដើម្បីងូតទឹកសម្អាតខ្លួនរួចគេងយកកម្លាំងទៅញុាំអីជាមួយមិត្តល្ងាចនេះវិញ។បន្ទាប់ពីងូតរួចគេក៏ឡើងទៅបម្រុងគេងលើពូកតែក៏នឹកឃើញលោកពូសម្តីអាក្រក់មើលទៅនាយដូចជាធ្ងន់ធ្ងរណាស់បបូរមាត់ឡើងស្លេកដូចមនុស្សអត់ឈាមតែថាមិចក៏គេត្រូវខ្វល់!ខួរក្បាលគេErrorហើយឬបានជាគិតពីគេបែបនេះ!!

✨ក្មួយស្រីកំពូលខូច🍓[Completed✓]Место, где живут истории. Откройте их для себя