Ep29:មេអណ្ដើក

2K 106 1
                                    


"?????"ថេយ៉ុងជ្រួញចិញ្ចើមរត់ទៅតាមនាយទាំងមិនដឹងថាខ្លួនបានធ្វើអ្វីខុសទើបនាយខឹងនាង

"ជុងឈប់សិន!!បងខឹងអូនរឿងអី?មុននេះអូនអត់មានបានធ្វើអ្វីខុសនោះទេ"ចូលក្នុងឡានថេយ៉ុងងាកទៅនិយាយជាមួយនាយអោយដឹងរឿង។តើនាងធ្វើអោយនាយមិនពេញចិត្តរឿង
នាងទៅលូកដៃក្នុងរឿងគ្រួសារគេមែនទេ?បើចឹង
នាយមិននិយាយជាមួយនាងប្រដៅនាងទៀតមកហេតុអីក៏ស្ងាត់?

"អូនអោយមិត្តអូនថើបថ្ពាល់ដែលជារបស់បង!ថែមទាំងថើបនៅមុខបងទៀត!"នាយបញ្ជាចង្កូតឡានទាំងមិនងាកមករកថេយ៉ុងសូម្បីបន្តិចទម្រាំនាយហើបមាត់វាចាពីកំហុសនាងៗសឹងតែទ្រាំមិនបានហក់ទៅជំរិតសួរប៉ុន្តែពេលឮពីកំហុសរបស់នាងហើយធ្វើអោយនាងហួសចិត្តទឹកមុខភ័យៗមុននេះក៏រសាយប្រែជាចង់សើចទៅវិញ!ស្អីរបស់នាយនឹងគ្រាន់តែមិត្តនាងថើបសោះក៏ហួងហែងដែរនេះជាមិត្តភិក្តស្រីទម្រាំប្រុសទៀតនាយច្បាស់ជាដាល់បែកមុខបែកមាត់មិនខាន

"អូនមិចនឹងដឹងថានាងមកថើបអូន?នាងគ្រាន់តែសប្បាយចិត្តរួចថើបអរគុណអូន បងខឹងអូនដែរ?មិនសមសោះ"

"ហេតុអីថាមិនសម?នាងថើបប្រពន្ធបងនៅនឹងមុខបង ប្តីឯណាទ្រាំបាន?"ស្លាប់ហើយនាយប្រចណ្ឌសាហាវថ្នាក់នេះឬ?

"នេះមិត្តអូនជាស្រីក៏បងប្រចណ្ឌដែរមែនទេ?ទម្រាំជាមនុស្សប្រុសទៀត?"

"បងនឹងសម្លាប់ចោលតែម្តង!"មុខងាប់មិនរាប់ញាតិហ៎ាស្តីឡើងទាំងទឹកមុខគួរអោយញញើតបញ្ជាក់ថាមិនបាននិយាយលេង

"សាហាវណាស់!"ថេយ៉ុងពេបមាត់ដាក់នាយបើនាយស្គាល់គេពេលនៅអាមេរិកហើយជាសង្សារនឹងគ្នានាងមិនហ៊ានស្រម៉ៃនោះទេ

"បងអាចនឹងសាហាវជាងនេះបើមានអ្នកណាមកប៉ះពាល់អូន"នាយងាកមកនិយាយជាមួយនាងតូចដែលធ្វើភ្នែកម៉ក់ៗដាក់នាយ។ពាក្យនាយស្តាប់ទៅជ្រាបពេញបេះដូងធ្វើអោយវាញាប់ញ័រមិនស្ទើរទេ

"គ្មាននរណាហ៊ានប៉ះពាល់អូននោះទេព្រោះវីរៈបុរសរបស់អូននៅទីនេះហើយ"នាងញញឹមតបនាយមុននឹងអង្គុយនៅស្ងៀមៗអៀនៗយ៉ាងមិចមិនដឹង

ចំណាយពេលប្រហែល20នាទីពួកគេទាំងពីរក៏បានមកដល់ភូមិគ្រឹះវិញ។ថេយ៉ុងទឹកមុខស្រស់ស្រាយតែម្នាក់ទៀតមាំដដែលហាក់ដូចមិនទាន់បាត់ខឹង

"ឈប់!ញញឹមបន្តិចទៅថ្ងៃនេះអូនបានធ្វើរឿងល្អបងក៏គួរតែសប្បាយចិត្តព្រោះប្រពន្ធក្មេងរបស់បងចាប់ផ្តើមពូកែហើយ"ពេលចុះពីលើឡាននាយប្រុងដើរចូលតែថេយ៉ុងក៏រត់ទៅឃាត់នាយមុននឹងយកដៃទៅចាប់ថ្ពាល់នាយទាញមុខអោយញញឹមមុខងាប់បែបនេះគ្មានហុងស៊ុយសោះហើយថ្ងៃនេះនាយបានធ្វើរឿងល្អនាយគួរតែសប្បាយចិត្តដែលក្មេងក្បាលខូចរបស់នាយធំដឹងក្តីបានបន្តិចអាចដោះស្រាយបញ្ហាបាន

✨ក្មួយស្រីកំពូលខូច🍓[Completed✓]Tahanan ng mga kuwento. Tumuklas ngayon