Ep16:Typeរបស់ខ្ញុំ

2.1K 94 0
                                    


+ព្រឹកថ្ងៃថ្មី

ថេយ៉ុងក្រោកពីព្រឹករៀបចំខ្លួនទៅរៀនដូចរាល់ដងនាងដើរហួសទៅខាងក្រោមញុាំអាហារដើមឡើយនាងចង់ទៅមើលលោកពូតែនឹកដល់រឿងយប់មិញធ្វើអោយនាងដើរហួសទៅញុាំអាហារតែម្តង។បន្ទាប់ពីញុាំអាហារហើយថេយ៉ុងក៏ទៅសាលាដោយមានអ្នកបើកឡានជូនទៅ។

"ថេយ៉ុងហ៎ានៅខាងនេះ!"គ្រាន់តែថេយ៉ុងចេញពីឡានដើរមកដល់ក្នុងសាលាជីមីននិងណាយ៉ុនបក់ដៃហៅនាងភ្លេត។ថេយ៉ុងឃើញហើយត្រកអររត់ទៅរកពួកនាង

"ពួកឯងមកយូរហើយឬ?"

"យើងមកយូរហើយតែណាយ៉ុនទើបតែមកមុននេះទេតោះទៅថ្នាក់"ជីមីន

"តោះ"ពួកគេទាំងបីក៏បណ្តើរគ្នាទៅថ្នាក់រៀនមើលទៅមិត្តភាពពួកគេកាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃហើយ

"ពួកក្មេងអស់នឹងមែនទេ?ដែលធ្វើបាបសិស្សប្អូនយើងកាលពីប៉ុន្មានថ្ងៃមុន?"ស្រីស្រស់ឈរក្រពាត់ដៃមាត់ទំពារស្ករកៅស៊ូរួចក៏ពោលសួរដែលមើលទៅរូបរាងនឹងឈុតសមជាសិស្សច្បង

"មែនហើយបងស៊ុនមី!ឮថាពូនាងជាអ្នកធំហើយក្មេងនោះក៏មិនធម្មតាដែរជាសិស្សថ្មីប្តូរមកពីអាមេរិកទៀតផង"ដៃជើងរបស់នាងក៏ចូលមកនិយាយរៀបរាប់ពីប្រវិត្តអ្នកធ្វើអោយគ្នានាងមានរបួស

"នរណាក៏ដោយអោយតែប៉ះគ្នាយើងវាមិនរួចខ្លួននោះទេ"បបូរមាត់ក្រហមទំពារផងបញ្ចេញស្នាមញញឹមពិសពុលមកផងដែលយើងអាចដឹងឈ្មោះរបស់នាងតាមកូនចៅរបស់នាងហៅគឺស៊ុនមី ទាំងត្រកូលយ៉ុន ស៊ុនមី!នាងក៏ជាកូនអ្នកធំម្នាក់ដែរនាងជាបណ្តាញពួកពូកែធ្វើបាបអ្នកមិនសូវស្អាតក៏ដូចជាសិស្សក្រីក្រអីបែបនេះដែលអាចហៅបានថាBullyនឹងឯង(Bullyសុទ្ធមានបណ្តាញ🗿)ពួកនាងនាំគ្នាញញឹមសម្លឹងក្មេងស្រីបីនាក់ដែលបណ្តើរគ្នាមុននេះ។

ក្រឡេកមកមើលជុងហ្គុកវិញនាងបានធូរខ្លះហើយៗក៏កំពុងធ្វើការក្នុងបន្ទប់យ៉ាងស្ងៀមស្ងាត់ក្នុងចិត្តក៏លួចគិតថាថេយ៉ុងប្រហែលខឹងទៀតហើយចំមែនក្មេងនេះពូកែខឹងខ្លាំងណាស់។នាយមិនដែលជួបមិនដែលប្រទះបានក្មួយមួយនិយាយពីថាជួបឈ្លោះជួបខឹងហាក់ដូចឆុងគ្នាតាំងពីជាតិណា នេះបើអាយុស្មើគ្នាប្រហែលវៃគ្នាផងមិនដឹងគិតហើយនាយក៏អស់សំណើចមិនដឹងខ្លួន។ក៏ចម្លែកដែរដែលក្មេងឆ្នាស់ពូកែរករឿងនេះធ្វើអោយបុរសមិនចេះញញឹមឥឡូវញញឹមបានច្រើនជាងមុននិយាយស្តីក៏ច្រើនជាងមុនបើនាងចោលអាចរិកប្រកាន់ច្រើនពូកែស្តីបន្ទោសនោះចោលប្រហែលជានាយកំពុងតែមានក្មួយស្រីមួយថ្នាក់ថ្នមនិយាយល្អជាមួយមិនខាន។

✨ក្មួយស្រីកំពូលខូច🍓[Completed✓]Where stories live. Discover now