+ម៉ោង11ថ្ងៃត្រង់ជុងហ្គុកធ្វើការរហូតដល់ម៉ោង11ទើបនាយសម្រាករួចក៏ដាស់ប្រពន្ធវ័យក្មេងរបស់នាយដែលគេងលក់លើទ្រូងជាយូរម៉ោងមកហើយប្រហែលជាអស់កម្លាំងខ្លាំងហើយយប់មិញគេងក៏រាងយប់ជ្រៅដែរណាមួយធ្វើរឿងមនុស្សធំទៀតហេតុនេះទើបមើលទៅរាងបាក់កម្លាំង។
"ថេយ៍......ថេយ៍ក្រោកឡើងដល់ម៉ោងញុាំបាយហើយ"ជុងហ្គុកដាស់នាងតិចៗរួចក៏អោនខ្សឹបដាក់ត្រចៀករបស់នាងតែនាងបានត្រឹមតែជ្រួញចិញ្ចើមប៉ុណ្ណោះ
"អូនមិនគិតទៅសាលាទេមែនទេ?បើអញ្ចឹងគេងបន្តចុះ"នាយដឹងថាថេយ៉ុងចង់ទៅសាលាទើបលើករឿងទៅរៀនមកដាស់ក្មេងក្បាលខូច
"ហ្ហឹក!ក្រោកហើយ!នរណាថាអូនមិនទៅ?"
នាងតូចពេបបន្តិចទាំងនៅបិទភ្នែកនៅឡើយងើបក្បាលចេញពីទ្រូងនាយរួចទើបបើកភ្នែកមកសួរនាយទាំងមួម៉ៅនៅងងុយមិនទាន់បាត់"បងស្មានតែមិនទៅឃើញគេងដាស់មិនព្រមក្រោក"
"មកពីងងុយទើបមិនទាន់ចង់ក្រោក"
"អ៎ាៗ!បានហើយ តោះទៅញុាំបាយ"នាយខ្ជិលនិយាយច្រើនក៏លើកបីនាងតូចដើរចេញពីofficeឯថេយ៉ុងក៏សង្ងំគេងក្នុងទ្រូងនាយបន្ត
"Wow!លោកប្រធានបីក្មេងម្នាក់នោះ?មើលទៅនាងដូចជាខ្សោយខ្លាំងណាស់ឬក៏នាងនិងលោកប្រធានបានធ្វើ........"Enjiដើរមកនិយាយជិតមិត្តរួមការងារបន្ទាប់ពីឃើញេជុងហ្គុកបីថេយ៉ុងទៅមុននេះ
"ឯងកុំចេះតែគិតផ្តេសផ្តាសបានទេ?លោកប្រធានមិនទៅធ្វើរឿងនឹងដាក់ក្មេងស្រីទេ!!"Inhe
ដើរមកដល់ក៏ស្តាប់ឮធ្វើអោយនាងមានអារម្មណ៍ខឹងភ្លាមៗហេតុអីក៏ពួកនាងនេះនិយាយអីមិនចេះគិតបែបនេះ?!លោកប្រធាននាងមិនដែលចាប់អារម្មណ៍មនុស្សស្រីនោះទេរឹតតែមិនទៅធ្វើរឿងអស់នោះដាក់ក្មេងស្រីថែមទៀតមិចក៏មានអ្នកគិតថាពួកគេធ្វើរឿងចឹងទៅកើត?!ពួកបុគ្គលិកស្អីនិយាយដើមចៅហ្វាយនាយអាក្រក់ស្តាប់បែបនេះ!!"អឺៗ!!"Hunmiបានត្រឹមតែគាំងអណ្តាតមិនហ៊ានតបពេលឃើញទឹកមុខអុីនហេខឹង
YOU ARE READING
✨ក្មួយស្រីកំពូលខូច🍓[Completed✓]
Fanfictionនាងជាក្មេងស្រីម្នាក់ដែលឌឺហើយក្បាលខូចបំផុតក្នុងចំណោមមនុស្សស្រីដែលខ្ញុំបានជួប🍓។ 💜20.09.22💜 🖤Taekook BG🖤 By : Jack💸