ថេយ៉ុងចូលទៅអោបនាយយ៉ាងណែនហាក់ដូចជាបន្តិចទៀតនេះពួកត្រូវឃ្លាតគ្នាមិនមែនឃ្លាតតែមួយភ្លេតទេគឺឃ្លាតរហូតដល់ទៅ4ឆ្នាំទើបអាចបានជួបគ្នាវិញបែបនោះពួកគេច្បាស់ជានឹកគ្នាមិនខានអោយធ្វើយ៉ាងមិចបើនាងត្រូវទៅរៀនបន្តនាយមិនអាចសូម្បីហាមាត់ឃាត់វាពិតជាធ្វើអោយនាយតឹងទ្រូងខ្លាំងណាស់។"អូនច្បាស់ជានឹកបងខ្លាំងមិនខាន"ក្រោយលែងចេញពីការអោបថេយ៉ុងក្រសោបមុខជុងហ្គុកមុននឹងនិយាយទៅកាន់នាយទាំងពេបមាត់
"អូនអាចមកទីនេះពេលអូនទំនេរបានតើ"នាយនិយាយទាំងព្យាយាមញញឹមចេញដើម្បីអោយនាងគិតថានាយអនុញ្ញាតអោយនាងទៅរៀនតដោយគ្មានកង្វល់
"ចឹងបងមិនគិតថាទៅលេងអូនខ្លះទេមែនទេ?"នាងតូចមុខក្រញ៉ូវគិតមិនចង់ទៅលេងនាងបែរជាអោយនាងមកលេងនាយវិញសមជាស្វាមីដែរទេ
"បងត្រូវខំធ្វើការងាររកលុយទុកចិញ្ចឹមប្រពន្ធក្មេងនោះអីសឺត!"ជុងហ្គុកនិយាយទាំងលើកនាងអោយអង្គុយលើភ្លៅថើបមួយខ្សឺត
"សូម្បីពេលទំនេរសម្រាប់អូនបន្តិចក៏គ្មានដែរ?"
"មិនមែនបែបនោះទេ!បើសិនបងទំនេរបងនឹងទៅ Suprise អូនតែម្តង"
"ហ្ហឹស!បើអូនមិននិយាយក៏នៅតែរកលេសមិនចង់ទៅរកអូនហើយនៅចង់អោយអូនមករកវិញទៀតលាក់ទុកស្រីមែនទេ?"នាយតូចមុខម៉ូវដាក់លោកពូ
"លាក់ទុកត្រង់ណាទើបល្អ?បើក្មេងចំពោះមុខឆ្នាស់ពូកែវាយម្លឹងៗគ្មាននរណាហ៊ានមកក្បែរបងនោះទេ"
"បើហ៊ានតែនៅជិតស្រីអូននឹងវាយទាំងបងទៀតកុំជោ"
"អោយតែវាយឈ្នះបង"ជុងហ្គុកប្រើទឹកមុខច្រឡើមភាពសោកសៅមុននេះក៏រលាយបាត់សល់តែទឹកមុខព្រាននារីដៃរវៀមអង្អែលត្រកៀកគេ
"ដៃពូកែណាស់ខាងលូកអង្អែលនឹងតិចកាច់បាក់ដៃ!"
"ច្របាច់មួយទៀត"នាយពោលទាំងដៃក៏លូកចូលក្នុងអាវនាងក្តោបទ្រូងនាងលេងយ៉ាងប្រហើន
"អ៎ាយ!!បងនេះច្រឡើមណាស់"ថេយ៉ុងភ្ញាក់ស្រៀអស់មួយតួខ្លួននាយនេះយ៉ាប់មែនអោយតែនៅជិតបើមិនអង្អែលក៏ច្របាច់ដៃនៅមិនស្ងៀមសោះហើយ
ESTÁS LEYENDO
✨ក្មួយស្រីកំពូលខូច🍓[Completed✓]
Fanficនាងជាក្មេងស្រីម្នាក់ដែលឌឺហើយក្បាលខូចបំផុតក្នុងចំណោមមនុស្សស្រីដែលខ្ញុំបានជួប🍓។ 💜20.09.22💜 🖤Taekook BG🖤 By : Jack💸