Ep07:បារម្ភ

2.5K 126 0
                                    


ជុងហ្គុកនាយមិនបានទៅណានោះទេគឺអង្គុយធ្វើការងាររបស់នាយនៅលើតុក្បែរគ្រែថេយ៉ុងគេងនឹងឯងណាមួយនេះជាបន្ទប់នាយរបស់របធ្វើការក៏នៅទីនេះអោយលើកទៅធ្វើខាងក្រៅម្តេចបានទៅ?យ៉ាងណាក៏នៅមើលក្មេងក្បាលរឹងដូចគ្នាក្រែងភ្ញាក់មកត្រូវការអ្វី។
     "សន្លប់បានយូរដល់ហើយ"ជុងហ្គុកធ្វើការបន្តិចងាកមើលក្មួយបន្តិចមិនដឹងជាស្អីទេដល់មើលយូរៗទៅក៏រអ៊ូតែម្នាក់ឯងបារម្ភពីគេដូចមនុស្សសតិមិនគ្រប់
    "ហឹក!"នាយធ្វើការមួយសន្ទុះស្រាប់តែឮសម្លេងដូចមនុស្សយំទើបនាយរហ័សងាកមើលទៅក្មួយឃើញថានាងកំពុងតែកម្រើកប្រហែលជាឈឺជើងហើយបានជាថ្ងូរបែបនេះ
    "ធ្វើយ៉ាងមិចចេះ?"ជុងហ្គុកនាយមិនដែលមើលថែមនុស្សពិសេសមនុស្សឈឺឬក៏អ្វីបែបនេះមិនដឹងគួរថាធ្វើយ៉ាងមិចកុំអោយគេថ្ងូរប្រើមុខឈឺចាប់បែបនេះតទៅទៀតទើបនាយសម្រេចចិត្តយកដៃទៅអង្អែលក្បាលនាងតិចៗបែបលួងលោមអោយនាងគេងវិញ។វាបានលទ្ធផលមែនគឺថេយ៉ុងស្ងាត់ទៅវិញជំនួសអោយការចាប់ផ្តើមបើកភ្នែកមកវិញ
    "ភ្ញាក់ហើយឬ?ឈឺជើងខ្លាំងទេ?"ជុងហ្គុកឃើញបែបនេះក៏រាងធូរចិត្តដែលគេភ្ញាក់ដឹងខ្លួនបើក្រោកព្រឹកច្បាស់ជាពិបាកដោយសារគេគេងច្រើនម៉ោងមិនខាន។នាយក៏អោនសួរធ្វើអោយថេយ៉ុងដែលទើបនឹងបើកភ្នែកនោះឮហើយត្រូវងាកទៅមើលបែរជាប៉ះចំច្រមុះនាយធ្វើអោយគេផ្អើលគេចយ៉ាងលឿនចំណែកជុងហ្គុកក៏ងើយធ្វើធម្មតាវិញយ៉ាងលឿនដូចគ្នាធ្វើអោយបេះដូងអ្នកទាំងពីរលោតញាប់។ថេយ៉ុងគេនៅចាំរឿងមុននេះច្បាស់ណាស់ទើបធ្វើអោយគេប្រតិកម្មខឹងឡើងភ្លាមៗមុននឹងងាកមើលជុំវិញបន្ទប់ឃើញថាមិនមែនបន្ទប់គេទេហើយសម្លឹងមើលជើងឃើញថាត្រូវបានរុំបង់យ៉ាងស្អាតសាកកម្រើកបន្តិចក៏
     "អ៎ូយ!សឺត!"
    "យ៉ាងមិចហើយ?!ឈឺជើងហេស?!"ជុងហ្គុកឃើញបែបនេះក៏ប្រញាប់ចូលទៅមើលសួរនាំតែថេយ៉ុងបែរជាមិននិយាយហើយក៏មិនមើលមុខនាយដូចគ្នាបុិននឹងក៏អាចស្មានដឹងបានហើយថាថេយ៉ុងកំពុងខឹងនឹងនាយ
    "ខឹងពូមែនទេ?!"នាយដឹងតែនៅធ្វើសួរចង់អោយក្មេងប៉ប៉ាច់ប៉ប៉ោចនិយាយជាមួយនាយ
   "............."ថេយ៉ុងមិនឆ្លើយថែមទាំងងាកមុខចេញ
មិនចង់ឃើញមុខនាយទៀតផងនេះបញ្ជាក់ច្បាស់ណាស់ថាខឹងលើសពីខឹង(គុំ🗿🤝)
  "Ok!ឯងគេងបន្តចុះពូមិនរំខានឯងទេ"ដោយសារតែនាយមិនដឹងគួរធ្វើយ៉ាងមិចហើយនិយាយយ៉ាងមិចក៏ដើរចេញទៅខាងក្រៅអោយជីនមកមើលគេជំនួសវិញនាយទៅគេងបន្ទប់នាងវិញក៏បានមើលទៅដូចជាខ្ពើមមុខនាយសម្បើមណាស់នាយក៏មិនចេះលួងមិនចេះទ្រដែរមិននៅជាមួយនោះទេ។នាយបិទកុំព្យូរទ័រទុកប្រមូលតែឯកសារដែលត្រូវចុះហត្ថលេខាហើយក៏ចេញទៅចំណែកថេយ៉ុងវិញពេលឃើញថាពូគេទៅបាត់ហើយក៏ធ្វើធម្មតាវិញ។បានបន្តិចក្រោយមកជីនក៏ចូលមកម្តងទឹកមុខគាត់គឺញញឹមគ្រប់ពេលថេយ៉ុង
ស្មានតែនាយចូលមកវិញបំណងចង់ថាអោយពេលងាកទៅក៏ឃើញជីនមកជំនួស។
      "គេបញ្ជាអោយម៉ែដោះមកមែនទេ?"ថេយ៉ុងសួរទាំងងាកមុខចេញហាក់ដូចស្អប់មនុស្សជុំវិញខ្លួន
    "ច៎ា!ពិតមែនហើយព្រោះតែខ្លាចនាងតូចត្រូវធ្វើការអ្វីនឹងបានអោយម៉ែដោះជួយយកអោយ"គាត់ញញឹមតបតាមទម្លាប់
    "មិនបាច់ទេខ្ញុំអាចធ្វើខ្លួនឯងបានម៉ែដោះទៅវិទៅ"
    "សម្តីចៅហ្វាយមិនអាចប្រឆាំងនាងតូចឃ្លានឬនៅ?"គាត់និយាយព្រោះតែត្រូវនៅមើលថែគេណាមួយគាត់ក៏ដឹងថាថេយ៉ុងរឹងរូសមិនព្រមស្តាប់នរណា
    "ខ្ញុំមិនឃ្លានទេ!ម៉ែដោះកុំស្តាប់សម្តីគេពេលគេអាក្រក់ខ្លាំងណាស់"
    "ហឹស!គេមិនបានអាក្រក់នោះទេមកពីឯងក្បាលរឹងទើបគេត្រូវធ្វើបែបនេះដើម្បីយកឯងមកវិញ!
គេទទួលពាក្យប៉ាម៉ាក់ឯងរួចហើយថានឹងមើលថែឯងអោយល្អ"គាត់សើចដែលថេយ៉ុងថាជុងហ្គុកអាក្រក់ដោយសារតែនាយបាញ់គម្រាមមុននេះទើបនិយាអោយនាងយល់
    "ដោយការបាញ់កាំភ្លើងគម្រាមនឹងមែនទេ?ដែលហៅថាមើលថែអោយល្អនោះ?!"
    "ក៏ដោយសារឯងមិនស្តាប់សម្តីទើបត្រូវប្រើធម៌ក្តៅបែបនេះមើលខ្លួនឯងទៅថារឹងទទឹងប៉ុណ្ណា"
   "ក៏មកពីគេទាំងអស់នឹង!"
   "នៅចោទប្រកាន់គេទៀតមែនទេ?កាលដែលឯងធ្វើអោយខូចការងារគេៗត្រឹមស្តីអោយគឺវាស្រាលណាស់ទៅហើយបើឯងនៅជាមួយគេយូរឯងនឹងស្គាល់គេកាន់តែច្បាស់ថាគេមានចរិកបែបណា!ម៉ែដោះមិនដែលឃើញគេនិយាយស្រួលជាមួយនរណាក្រៅពីឯងទេពីមុនគេក៏មិនដែលនិយាយច្រើនដែរពេលឯងមកនៅទីនេះគេក៏ផ្លាស់ប្តូរ"(ថេយ៉ុងមានអ្វីពិសេស?)
    "តែប៉ាម៉ាក់ខ្ញុំមិនដែលស្រែកអោយខ្ញុំនោះទេ!គេជាមនុស្សអាក្រក់អាងអីស្រែកគម្រាមមុននេះបើគេជ្រុលដៃសម្លាប់ខ្ញុំចោលគិតយ៉ាងមិច?"
    "មិនអាចទេ"គាត់ឆ្លើយដោយទឹកមុខប្រាកដប្រជាហាក់ដូចដឹងរឿងអ្វីម្យ៉ាងដែលជំរុញអោយថេយ៉ុងជ្រួញចិញ្ចើមើលទៅគាត់ចម្លើយគាត់ដូចជាជឿជាក់សម្បើមណាស់
   "ហេតុអីម៉ែដោះជឿជាក់ខ្លាំងម្ល៉េះ?!មួយទៀតគេទៅតាមខ្ញុំនៅយកកាំភ្លើងទៅតាមនេះបញ្ជាក់ហើយថាគេមិនចង់មើលថែរខ្ញុំនៅចង់សម្លាប់ខ្ញុំទៀត"
    "គេយកទៅក៏ព្រោះការងារខ្លាចឯងមានគ្រោះថ្នាក់ដោយសារពួកចាប់ជំរិត!គ្រាន់តែប៉ិននឹងឯងចោទគេថាគេចង់សម្លាប់ឯង?បើបែបនោះគេនាំឯងមកផ្ទះប្រើពេទ្យប្រចាំត្រកូលព្យាបាលអោយឯងធ្វើអី?!ឯងមានដឹងថាគេបារម្ភពីឯងប៉ុណ្ណាទេគេរអ៊ូអំឡុងពេលឯងសន្លប់បន្ទោសខ្លួនឯងៗមានឃើញដៃគេរុំបង់ទេ?ក៏ព្រោះតែគេខឹងខ្លួនឯងដែលទប់កំហឹងមិនអោយខឹងឯងបានវិសនឹងជ្រុលដៃបាញ់ឯងទៅហើយ"ថេយ៉ុងស្តាប់ម៉ែដោះរៀបរាប់ហើយក៏នៅស្ងៀមគេមិនបានចាប់អារម្មណ៍នាយនោះទេក៏មិនបានឃើញបង់អ្វីដែរ
រវល់ងាកមុខចេញស្អប់មុខនាយ
    "ហេតុអីចាំបាច់មានអារម្មណ៍ខុសបើគេប្រពឹត្តរួចហើយនោះ!គេស្រែកដាក់ខ្ញុំព្រោះតែរឿងបន្តិចបន្តួចបើគេមិនប្រើអោយកូនចៅគេតាមដានខ្ញុំៗក៏មិនទៅរករឿងគេដល់ក្រុមហ៊ុនដែររឿងទាំងអស់ក៏មិនកើតឡើង"
     "ក៏ព្រោះតែឯងចិត្តហ៊ានក្បាលខូចគិតតែពីចង់ទៅអាមេរិកហេតុផលឯងធ្វើអោយគេខឹង!ឯងមកទីនេះគឺដើម្បីរៀនបន្តឯងតាំងចិត្តរៀនទៅកុំខូចគេចសាលាម៉ាក់ប៉ាឯងបញ្ចូនឯងមកទីនេះព្រោះតែគាត់គិតថាជុងហ្គុកគេអាចមើលថែឯងជួយបង្រៀននិងពត់ចរិកឯងអោយខំរៀនបានទើបគាត់ទុកចិត្តប្រគល់ឯងអោយជុងហ្គុកមើលថែដូច្នេះឯងកុំបន្ថែមទុកអោយគេអីតាំងពីតូចដល់ធំម៉ែដោះមិនដែលឃើញគេញញឹមដោយសុទ្ធតែចិត្តម្តងណាឡើយសូមឯងកុំធ្វើអោយគេស្មុគស្មាញទៀតអីចាត់ទុកថាម៉ែដោះសុំទៅចុះ"
     "..........."ថេយ៉ុងមិនមាត់សម្លឹងមើលគាត់ដោយក្នុងចិត្តគិតរឿងជាច្រើនឬក៏គឺត្រូវស្វែងយល់ពីជុងហ្គុក?តើនាយជាមនុស្សយ៉ាងមិចអោយប្រាកដ?
     "កុំរឹងទទឹងអោយគេឈឺក្បាលអីបានទេ?បើឯងចង់លេងឬក៏ទៅណាអាចប្រាប់ម៉ែដោះបានចាំម៉ែដោះកំដរឯងល្អទេ?"
     "ពិតមែនហេស?!"ថេយ៉ុងស្រាប់តែងាកមករកជីនយ៉ាងលឿនគ្រាន់តែឮពាក្យដើរលេងឃើញទេចរិកគេគឺបែបនេះឯង
     "តែត្រូវសន្យាមិនរករឿងលោកពូទៀតទេហើយត្រូវខំរៀនធ្វើបានទេ?"
    "អ្ហឹម!ក៏បាន"ថេយ៉ុងធ្វើមុខជូឆ្លើយទាំងបង្ខំ
   "ល្អ!ឆ្លាតណាស់!"ជីនញញឹមអង្អែលក្បាលគេ
   "ម៉ែដោះខ្ញុំឃ្លានហើយ"
   "អ៎ា!ម៉ោះក្រោកអង្គុយសិនចាំម៉ែដោះទៅលើកម្ហូបមកអោយ"បន្ទាប់ពីលើកថេយ៉ុងអង្គុយរួចគាត់ក៏ចុះទៅខាងក្រោម។
      *ក្រាក
     ដោយសារឃើញម៉ែដោះចេញទៅជុងហ្គុកគិតថាថេយ៉ុងច្បាស់ជាគេងលក់ហើយទើបចង់ចូលទៅយកLaptopរបស់នាយដោយសារឯកសារខ្លះនៅក្នុងនោះ។
    "នរណាអោយលោកចូលមក?!"ថេយ៉ុងឆ្ងល់ថាម៉ែដោះទៅលឿនម្ល៉េះងាកទៅក៏ឃើញជុងហ្គុកក៏ស្រែកសួរចំណែកជុងហ្គុកងាកមកចង់ផ្អើលថេយ៉ុងទើបនាយប្រឹងរៀបរឹកវិញមិញខំធ្វើដូចចោរ
     "យើងមកយកកុំព្យូទ័រយើងទេ"នាយឆ្លើយធម្មតារួចក៏ដើរទៅយកហើយក៏ដើរចេញមកវិញឯថេយ៉ុងក៏សម្លឹងឃើញដៃនាយរុំបង់ពិតមែន។មួយសន្ទុះម៉ែដោះក៏យកអាហារមកអោយគេញុាំនិងនាំគេនិយាយពីនេះពីនោះគាត់បានយកសៀវភៅមកអានអោយគេស្តាប់ថែមទៀតមិនយូរប៉ុន្មានគេក៏គេងលក់ដូចកូនក្មេងយ៉ាងចឹង។
      #ព្រឹកថ្ងៃថ្មី
     ថេយ៉ុងត្រូវបានជីនតុបតែងខ្លួនអោយនិងជួយនាងព្រោះថានាងឈឺជើងទោះថេយ៉ុងប្រកែកក៏គាត់នៅតែតែងខ្លួនអោយធ្វើគ្រប់យ៉ាងអោយនាងដែរ។
    "បានហើយម៉ែដោះគេបញ្ជាម៉ែដោះអោយមកមែនទេ?ឃើញថាខ្ញុំឈឺជើងហើយនៅបង្ខំអោយទៅរៀនទៀតហឹស!"ថេយ៉ុងនិយាយទាំងងក់ងរយប់មិញរាងបាត់ខឹងហើយព្រឹកឡើងធ្វើអោយគេខឹងទៀត!
    "អ្នកប្រុសមិនបានបញ្ជាម៉ែដោះនោះទេគឺម៉ែដោះជាអ្នកធ្វើខ្លួនឯង"
    "អ៎ាវ!ហេតុអី?ម៉ែដោះមិនចង់អោយខ្ញុំសម្រាកទេហ៎?"ថេយ៉ុងធ្វើមុខជូតរបែបរំអួយ
    "នាងតូចទើបតែចូលរៀនបានមួយថ្ងៃក៏ចង់ឈប់?ទៅរៀនទៅបានលំហែខួរក្បាលផងណ៎ា"
   "ក៏បាន!តែមកវិញម៉ែដោះត្រូវនាំថេយ៍ដើរលេង"
   "Ok"ថេយ៉ុងសើចស្ញេញរៀបចំខ្លួនរួចក៏ចុះទៅខាងក្រោមញុាំអាហារពេលព្រឹក
    "គេមិនចុះមកញុាំអាហារពេលព្រឹកទេហ៎"ថេយ៉ុងអង្គុយតុតិចដោយមានម៉ែដោះជួយទប់រួចក៏សម្លឹងរកមើលហើយគិតក្នុងចិត្ត
     "រកមើលអ្នកប្រុសមែនទេ?គាត់ទៅធ្វើការតាំងពីព្រលឹមម្ល៉េះ"
     "អត់មានទេ!ខ្ញុំ....ខ្ញុំរកមើលម្ហូបទេតើ"គ្រាន់តែឮម៉ែដោះសួរចំចំណុចក្មេងក្បាលខូចក៏រកលេសភ្លាមរួចក៏ញុាំទាំងរអៀសអៀនព្រោះត្រូវម៉ែដោះចាប់បានម៉ែដោះសើចបន្តិចទើបចូលទៅរៀបរបស់ដាក់ទុកអោយ
នាងញុាំនៅសាលា
     "ខំរៀនឮទេ"មកដល់សាលាម៉ែដោះក៏ជួយគ្រាគេចុះមករួចនិយាយទាំងអង្អែលក្បាលនាងប្រៀបដូចជាម្តាយជូនកូនមកសាលាយ៉ាងចឹងថេយ៉ុងមានអារម្មណ៍
ថាចង់យំដែលមានអ្នកជូនគេមកសាលាថែមទាំងនិយាយបែបនេះថែមទៀតអាចនិយាយបានថាប៉ាម៉ាក់គេបណ្តោយគេខ្លាំងណាស់សូម្បីតែជូនកូនមកសាលាក៏គាត់មិនដែលដែរបែបនេះទើបគេតែងតែគេចសាលាទោះពួកគាត់មិនដែលស្រែកតែងតែនិយាយល្អប៉ុន្តែពួកគាត់តែងតែនិយាយថារវល់ការងារហើយទុកគេចោលបើគិតសព្វៗទៅគេមកទីនេះក៏មានម៉ែដោះមួយស្រលាញ់គេដែរអាយុគាត់មិនច្រើនទេអាចថាប្អូនម៉ាក់នាងទៀតដូច្នេះអាចធ្វើម៉ាក់នាងបាន។នាងញញឹមទាំងកល់ទឹកភ្នែកតបទៅគាត់
      "ច៎ាស!ខ្ញុំទៅសិនហើយម៉ែដោះ"ថេយ៉ុងតបហើយ
ក៏ដើរចូលសាលាទាំងបាក់ក្ញើកៗជីនញញឹមសម្លឹងដំណើរនាងរហូតចូលដល់ក្នុងទើបគាត់ឡើងឡាន។មើលទៅគាត់មិនអន់ទេការស្លៀកពាក់ក៏មិនធម្មតាសម្រស់មិនបាច់និយាយអាយុទើបតែ38ប៉ុណ្ណោះតែបើអ្នកមិនដឹងថាគាត់ទើបតែ20ស្តើងអីនឹងឯងបើស្អាតម្លឹងៗគាត់ចូលចិត្តធ្វើខ្លួនបែបសាមញ្ញាប៉ុន្តែមិនអោយនរណាមើលមកថាគាត់ជាអ្នកបម្រើនោះទេទោះគាត់ធ្វើការក្នុងផ្ទះប៉ុន្តែគាត់មានអំណាចដូចជាជុងហ្គុកអញ្ចឹងក្នុងផ្ទះគាត់ទទួលពាក្យពីជុងហ្គុកបន្តក្នុងការមើកថែថេយ៉ុងនឹងប្រដៅនាង។
       "ហាឡូចៅហ្វាយអ្នកនាងតូចទៅសាលាហើយទាន"យ៉ុនជីនទទួលបញ្ជាពីជុងហ្គុកអោយតាមមើលថេយ៉ុងនៅផ្ទះប៉ុន្តែស្រាប់តែឮថាអ្នកនាងតូចទៅសាលាដោយមានជីនជាអ្នកជូនទៅ
      "ហ៎ាស?!នរណាអោយគេទៅ?"
     "គឺអ្នកនាងជីនជូនទៅ"
    "បានហើយ"គ្រាន់តែឮថាជីននាយដឹងបាត់ហើយក៏ឈប់បារម្ភព្រោះអ្នកមីងគេពូកែខាងមើលថែនៅជាមួយគាត់មានសុវិត្ថភាព
   "ស្មានតែចង់ឌឺយើងទៀតតើ"ក្រោយបិទទូរស័ព្ទជុងហ្គុកក៏និយាយម្នាក់ឯងស្មានតែក្មេងក្បាលខូចចង់ឌឺទៅរៀនទាំងជើងឈឺ
    "នេះចេះស្តាប់សម្តីហើយហេស!"ជុងហ្គុកគិតចុះឡើងក៏នឹកឃើញចេះស្តាប់សម្តីមីងគេហើយមែនទេ?លឿនយ៉ាងនេះ?មីងគេមានវិធីអ្វីទៅណ៎ទើបអាចធ្វើអោយក្មេងខូចដូចថេយ៉ុងស្តាប់តាមគាត់បាន
     
To be continued........✨
By : Jack💸

✨ក្មួយស្រីកំពូលខូច🍓[Completed✓]Where stories live. Discover now