Ep32:បញ្ចប់ជម្លោះ

2K 114 3
                                    


"ស៊ុនមី?!"អ៊ុនហេ ជីមីននិងណាយ៉ុនភ្ញាក់ដែលបានជួបនាងនៅទីនេះតាមមើលទៅមិនមែនមកធម្មតាទេមុខនេះ។មិនដែលសុខៗមកជួបគ្នានៅសួនកម្សាន្តព្រោះតែអ៊ុនហេធ្លាប់ដឹងនាងមិនចូលចិត្តកន្លែងបែបនេះទេ។ចំណែកថេយ៉ុងមិនយល់ព្រោះតែគេមិនដែលឃើញឬក៏ស្គាល់ស៊ុនមីពីមុនមកទេគេស្គាល់តែអ្នកជិតខ្លួននាងម្នាក់គឺដាងវ៉ាដោយសារធ្លាប់ប៉ះគ្នាម្តងកាលពីប៉ុន្មានថ្ងៃមុន។ពួកគេមកគ្នាបីនាក់ជំនិតឆ្វេងស្តាំនិងស៊ុនមីនឹងឯង។

"ចាំភ្ញាក់ផ្អើលដល់ម្លឹង?"ដាងវ៉ាញញឹមសម្លឹង
មើលទៅពួកគេឯស៊ុនមីមើលតែមុខថេយ៉ុងម្នាក់
ប៉ុណ្ណោះថេយ៉ុងមិនអោយចាញ់កែវភ្នែកមួយគូរនោះទើបសម្លឹងវិញមិនព្រិច។

"គ្រាន់តែភ្ញាក់ផ្អើលដែលនាងមកទីនេះ!បើគ្មានការអីជៀសផ្លូវទៅព្រោះពួកយើងត្រូវការផ្លូវដើរ"អ៊ុនហេដើរមកទល់និយាយមុខដាងវ៉ាវិញបើចង់មករករឿងនាងស្វាគមន៍ហើយក៏បានសងសឹកផងព្រោះតែថ្ងៃនោះនាងគ្មានកម្លាំងទើបអោយនាងធ្វើបាបបានណាមួយដោយសារតែគ្នាពួកនាងមានច្រើនតែថ្ងៃនេះនាងមិនអោយស្រីម្នាក់នេះប៉ះនាងទៀតឡើយ!

"ចេញពីពួកយើងមិនបានប៉ុន្មានក៏ធ្វើឯងខ្លាំងហើយហ្ហេស?ចង់ត្រូវទៀតមែនទេ?!"ដាងវ៉ាញញឹមចំអកអោយអ៊ុនហេដែលធ្វើអោយនាងក្តាប់ដៃជាប់

"ចង់ខ្លាំងក៏សាកទៅ?"អ៊ុនហេអឿដើរចូលនាងមិនបានខ្លាច

"អ៊ុនហេ...កុំបង្កររឿងអីយើងមិនដឹងថាបំណងពួកនាងមករកយើងមានការអីទេ"ជីមីនចូលទៅចាប់ដៃមិននឹងអោនខ្សឹបប្រាប់

"ពួកគេមកមិនដែលមានរឿងល្អនោះទេយើងស្គាល់ពួកគេច្បាស់"

"យើងមកក៏គ្រាន់តែចង់សាកថ្វីដៃបន្តិចប៉ុណ្ណោះ"ស៊ុនមីនិយាយឡើងពេលដែលសម្លឹងគ្នាជាមួយថេយ៉ុងតាំងពីយូរប៉ុន្តែនាងបានព្រិចភ្នែកមុនមិនស្មានថាក្មេងម្នាក់នេះខ្លាំងដល់ម្លឹង

"ឃើញទេ!ថាមកមិនដែលមានរឿងល្អ!ចង់មកសាកជាមួយនរណា?!"

"ប្រាកដជាអ្នកដែលបានផ្តួលឯងនិងយើងនឹងហើយ"ដាងវ៉ាតបទាំងកំហឹងក្រោយនិយាយថាគេយកឈ្នះខ្លួនបាននាងនៅគុំថេយ៉ុងមិនទាន់បាត់នៅឡើយទេ។

✨ក្មួយស្រីកំពូលខូច🍓[Completed✓]Where stories live. Discover now