ក្រោយពីបានញុាំបាយជុំគ្នានិងជជែកគ្នាពីនេះពីនោះហើយក៏ល្ងាចល្មមក៏ដល់ពេលពួកគេបំបែកផ្លូវគ្នាទៅផ្ទះរៀងខ្លួន។+ភូមិគ្រឹះចន
ថេយ៉ុងដើរចូលក្នុងផ្ទះជាមួយស្នាមញញឹមជាប់មិនរលុបអាចថាថ្ងៃនេះជាថ្ងៃដែលនាងមានក្តីសុខបំផុតបន្ទាប់បាននៅជាមួយលោកពូ។នាងមិនធ្លាប់គិតថាខ្លួនឯងផ្លាស់ប្តូរក៏មិនធ្លាប់គិតថាខ្លួនឯងចេះធ្វើនិងចេះគិតបានវែងឆ្ងាយជាងមុន
នឹកឡើងវិញនាងកាន់តែញញឹមហាក់ដូចជាអបអរជីវិតថ្មីដែលនាងបានចាប់ផ្តើមក្រោយមករស់នៅជាមួយលោកពូ។"ម៉ែដោះលោកពូទៅណាហើយ?"ថេយ៉ុងដើរ
ចូលក្នុងផ្ទះមុននឹងដើរទៅរកគាត់ដើម្បីសួរនាំពី
លោកពូព្រោះថាគេមកមិនបានឃើញឡានរបស់នាយនៅកន្លែងទុកឡើយហើយនាយក៏មិនបានប្រាប់នាងដែរថានាយចេញក្រៅ។"ម៉ែដោះក៏មិនដឹងដែរឃើញចាកចេញទៅតាំងពីព្រឹកពេលនាងតូចចេញបានបន្តិច"ជីនងាកមកប្រាប់ព្រោះថាគាត់រវល់ធ្វើអាហារពេលល្ងាចសម្រាប់ពួកគេ
"ហេតុអីក៏គាត់មិនប្រាប់ខ្ញុំថាចេញក្រៅសោះចឹង?"ថេយ៉ុងជ្រួញច្រមុះពេបមាត់នាយចេញទៅមិនប្រាប់នាងមួយម៉ាត់ខ្លួននៅមានរបួសក៏ខំចេញទៅក្រៅរកអីឬក៏មានការអីសំខាន់?ឬក៏ទៅជួបជាមួយពួកម៉ាហ្វៀដទៃ?
"ប្រហែលជាគេមានការសំខាន់អ្វីហើយនាងតូចទៅអង្គុយសិនទៅអាហារជិតឆ្អិនហើយ"
"អ៎រ!គឺ ខ្ញុំញុាំនៅផ្ទះមិត្តរួចហើយម៉ោះចាំខ្ញុំជួយម៉ែដោះ"ថេយ៉ុងចូលទៅជួយកាន់ចានដើម្បីអោយជីនដួសដាក់រួចនាងក៏ចិតផ្លែឈើដាក់ចាន។បន្ទាប់ពីរួចរាល់ហើយថេយ៉ុងក៏ឡើងទៅងូតទឹករួចរាល់អង្គុយចាំលោកពូត្រឡប់មកវិញ។ពេលវេលាកន្លងទៅរហូតដល់ម៉ោង8ហើយតែនាយនៅតែមិនទាន់មកទៀតទើបថេយ៉ុងសម្រេចចិត្តខលទៅ។
"ហេតុអីក៏មិនលើក?ចាំមើលតែមកវិញមិននិយាយទេចាំមើលចុះ"ថេយ៉ុងអង្គុយរអ៊ូព្រោះតែខលទៅនាយច្រើនដងហើយតែមិនឃើញទទួលមិនដឹងថាស្មើរនេះហើយទៅសង្ងំឯណាទេពិតជាគួរអោយខឹងមែន។ថេយ៉ុងទម្លាក់ខ្លួនគេងទាំង
មិនស្ងប់ចិត្តព្រោះតែរាល់ដងមានលោកពូអោបតែពេលនេះគ្មានទើបចេះតែហេងហាងបែរលិចបែកើតនៅមិនសុខក៏ក្រោកអង្គុយវិញដើរទៅអើតមើលតាមបង្អួចខ្លាចលោថានាយមកវិញនឹងបានត្រៀមខ្លួនធ្វើជាខឹង។
BINABASA MO ANG
✨ក្មួយស្រីកំពូលខូច🍓[Completed✓]
Fanfictionនាងជាក្មេងស្រីម្នាក់ដែលឌឺហើយក្បាលខូចបំផុតក្នុងចំណោមមនុស្សស្រីដែលខ្ញុំបានជួប🍓។ 💜20.09.22💜 🖤Taekook BG🖤 By : Jack💸