បើនិយាយពីថេយ៉ុងបន្ទាប់ពីដេញលោកពូសម្តីអាក្រក់ចេញរួចហើយគេបែរជាយំទៅវិញឬក៏មកពីគេស្រែកដេញជុងហ្គុកមុននេះទើបធ្វើអារម្មណ៍គេខឹងនាយក្លាយទៅជាយំ?នាងទម្លាក់ខ្លួនគេងទាំងយំខំជូតទឹកភ្នែកតាមពិតគេនៅអន់ចិត្តនឹងនាយមិនទាន់បាត់ទោះនាយលួងសុំទោសក៏គេមិនចង់ស្តាប់មានតែម្យ៉ាងគឺដេញ។
ងាកមកមើលជុងហ្គុកវិញនាយកំពុងតែផឹកស្រាមើលទៅដបស្រាឡើងពេញនឹងមិនដឹងជាផឹកយ៉ាងណាទេផឹកយកពានតែម្តងឬក៏យ៉ាងមិចមុខនាយចាប់ផ្តើមក្រហមផឹកផងនិយាយផងមិនដឹងស្អីខ្លះស្តាប់មិនបាន។បម្រុងនឹងយកមួយដបទៀតមួលផឹកស្រាប់តែមានដៃមួយមកឃាត់
"ឯងផឹកច្រើនម្ល៉េះ?!មានរឿងអី?ចុះថេយ៍នោះ?"គ្រាន់តែឃើញដៃនាយដឹងបាត់ទៅហើយថាជានរណាទើបនាយដកដៃទើបឮសំណួរអ្នកមីងសួរមកធ្វើអោយនាយចាប់ផ្តើមអារម្មណ៍មិនល្អមិនចង់ឆ្លើយច្បូតមុខក្រោកចង់ដើរចេញ
"ឮមីងសួរទេ?ពួកឯងមានរឿងអី?!ម្តេចក៏ម្នាក់ផឹកស្រាម្នាក់យំខ្លាំងបែបនេះ?មីងមិនយល់គ្រាន់តែនិយាយគ្នាអោយស្រួលវាពិបាកណាស់ហ្ហេស?!"
"មីងមិនសួរគេទៅ?ថាគេនិយាយអ្វី?គេមានស្តាប់ខ្ញុំទេ?!ខ្ញុំគ្មានអ្វីនិយាយទៀតទេខ្ញុំចង់នៅម្នាក់ឯង"ជុងហ្គុកចាប់ផ្តើមខឹងនិយាយខ្លាំងរបៀបមនុស្សស្រវឹងរួចទើបចាកចេញ
"ឯងចង់ទៅណា?ឯងកំពុងស្រវឹងណ៎ាជុងហ្គុក"ជីនឃើញថានាយស្រវឹងក៏ដឹងថានាយក្បាលរឹងឃាត់មិនឈ្នះតែនាយកំពុងស្រវឹងបើបើកឡានវាគ្រោះថ្នាក់ទើបគាត់ទៅឃាត់នាយដើម្បីអោយនាយនៅក្នុងបន្ទប់ទុកគាត់អ្នកចេញ
"មីងកុំបារម្ភអី!ទៅមើលក្មេងនោះទៅគេមិនទាន់ញុាំអីទេ!"ជុងហ្គុកងាកមកនិយាយប្រាប់គាត់មុននឹងដើរទៅទាំងដំណើរទ្រេតទ្រោតមិនត្រង់ផ្លូវមិនអោយគាត់បារម្ភយ៉ាងមិច!នាយនេះធ្វើឯងមាត់រឹងចិត្តរឹងដល់ពេលណាពេលគេស្អប់តាំងមកអង្គុយខូចចិត្តផឹកស្រាគាត់ពិតជាមិនយល់ពីក្មួយសម្អុយម្នាក់នេះនោះទេ!
"ហាឡូយ៉ុនជីន!ឆាប់តាមចៅហ្វាយឯងទៅ"គាត់មិនទាន់ទៅមើលថេយ៉ុងនោះទេគាត់នៅចាំមើលជុងហ្គុកជិះចេញនឹងបានខលអោយជំនិតនាយទៅតាមមើលបើបណ្តោយស្លាប់មិនខានទេបើស្រវឹងធ្លាក់ភ្នែកបែបនេះ។
"បាទអ្នកនាងធំ"យ៉ុនជីនទទួលបញ្ជារួចទើបបើកឡានទៅតាមពីក្រោយជុងហ្គុក
"ហ្ហើយ!គេគិតស្អីគេ?"គាត់ដកដង្ហើមធំក្តាប់ទូរស័ព្ទហាក់ដូចជាអារម្មណ៍មិនស្ងប់យ៉ាងមិចមិនដឹង។គាត់តាំងចិត្យរួចក៏លើកម្ហូបទៅបន្ទប់ថេយ៉ុង
"ក្មេងល្អរបស់ម៉ែដោះនៅយំទៀតមែនទេ?ខឹងម៉ែដោះយូរខ្លាំងម្ល៉េះ"គាត់ចូលមកដល់ឃើញថាក្មេងនៅឃ្លុំភួយដដែលទើបដាក់អាហារលើតុរួចក៏ទៅអង្គុយលើពូកនិយាយដាក់ថេយ៉ុង។ថេយ៉ុងឮហើយក៏ព្រមបើករួចក៏ពេបដាក់គាត់ទឹកភ្នែកទឹកសម្បោរភ្នែកហោមចង់ប៉ុនកដៃទៅហើយមិនដឹងជាយំអស់ប៉ុន្មានម៉ោងហើយទេ
"ហេតុអីក៏យំខ្លាំងម្ល៉េះមើលចុះហើមភ្នែកអស់ហើយអោយម៉ែដោះសុំទោសណ៎ាដែលយល់ច្រឡំលើថេយ៍ៗលោកពូបានប្រាប់ម៉ែដោះរួចហើយថាថេយ៍ៗខឹងព្រោះតែគេវាយរបស់ញុាំអោយធ្លាក់ដូច្នេះម៉ែដោះសុំទោសម្តងទៀតឈប់ខឹងម៉ែដោះទៅណា...."គាត់ចូលទៅក្រសោបមុខថេយ៉ុងដែលសសឹកមិនទាន់បាត់នោះរួចទើបនិយាយសុំទោសអោយនាងតូចរបស់គាត់ចិត្តទន់គេនៅតែសម្លឹងមុខគាត់ម៉ក់ៗមិនព្រមនិយាយសោះ
"ឈប់ខឹងម៉ែដោះហើយមែនទេ?នេះឈប់ក្តៅខ្លួនហើយឬ?បើចឹងម៉ោះញុាំបាយ"គាត់សួរបញ្ជាក់ទើបថេយ៉ុងងក់ក្បាលគាត់ញញឹមរួចក៏សួរបន្ថែមរួចជួយអោយគេក្រោកដើម្បីញុាំបាយ។គេជាក្មេងយល់សាច់ការច្បាស់ជាមិនពិបាកនិយាយគ្នានោះទេ
"ម៉ែដោះមានទឹកក្រឡុកស្ត្របឺរីមកអោយទៀតណ៎ា"
"ម៉ែដោះដឹងថាខ្ញុំចូលចិត្តស្រ្តបឺរី?"
"ម៉ែដោះទាយប៉ុណ្ណោះ!នេះញុាំបាយសិនចាំញុាំទឹកក្រឡុកតាមក្រោយ"ថេយ៉ុងក៏ញុាំដោយគាត់ជាអ្នកបញ្ចុកធ្វើដូចក្មេងអាយុមួយខួបគាត់បញ្ចុកផងញញឹមផងដូចជាមានក្តីសុខណាស់។ថេយ៉ុងក៏ញញឹមដាក់គាត់ដូចគ្នាគេអាចញញឹមបាននៅពេលដែលនៅជាមួយម៉ែដោះតែមិនមែនប្រុសម្នាក់នោះតែងតែធ្វើអោយគេខឹងយំរហូត!
"នេះសាកញុាំទឹកក្រឡុកសិនទៅ"គាត់ហុចអោយទឹកថេយ៉ុងទទួលយកមកបឺតរួចក៏លើកមេដៃអោយគាត់មួយបញ្ជាក់ថាឆ្ងាញ់ណាស់
"បើឆ្ងាញ់ចាំម៉ែដោះធ្វើអោយញុាំរាល់ថ្ងៃ"គាត់ញញឹមអង្អែលក្បាលនាងតិចៗបានបន្តិចទូរស័ព្ទគាត់ក៏រោទិ៍ឡើងទើបគាត់ប្រញាប់យកមកមើលឃើញថាជាលេខជុងហ្គុកទើបគាត់រហ័សលើកបើកសម្លេងអោយឮនឹងបានអោយថេយ៉ុងស្តាប់ដែរខ្លាចថានាយនឹងនិយាយអ្វីបារម្ភពីថេយ៉ុងបានអោយនាងស្តាប់ឮ
"ហាឡូជុងហ្គុក"
"នេះជាទូរស័ព្ទជនរងគ្រោះពួកខ្ញុំជាក្រុមសង្គ្រោះម្ចាស់ទូរស័ព្ទជួបគ្រោះថ្នាក់នៅស្ពានទន្លេហានពួកយើងនឹងបញ្ចូនគេទៅមន្ទីរពេទ្យសេអ៊ូលសូមលោកស្រីចាំទៅទីនោះផង"គ្រាន់តែខ្សែទូរស័ព្ទម្ខាងទៀតនិយាយតបស្នាមញញឹមមុននេះក៏រលុបបាត់ជំនួសដោយការញាប់ញ័រភ័យខ្លាចញ័រដៃភ្លាមៗ
"ជុងហ្គុក!!....."
"ម៉ែដោះ!"ថេយ៉ុងឃើញថាគាត់ដូចជាគាំងនិយាយមិនកើតថែមទាំងស្លុតចិត្តចង់សន្លប់ទើបថេយ៉ុងជួយទប់
"ច៎ាៗចាំខ្ញុំទៅទីនោះ"ថេយ៉ុងស្រវាទូរស័ព្ទមកនិយាយរួចក៏ចុចបិទបែរមកទប់ម៉ែដោះវិញគាត់មិនស្រួលដោយសារបានឮដំណឹងមុននេះគេក៏បារម្ភពីលោកពូសម្តីអាក្រក់គេដែរមុននេះទើបតែឈ្លោះគ្នារួចគេបែរជាបើកឡានទៅណានាំអោយមានគ្រោះថ្នាក់ទៅវិញ
"ម៉ែដោះយ៉ាងមិចហើយ"បានបន្តិចជីនក៏បានសម្រួលអារម្មណ៍មកវិញរួចទើបសង្ងំមួយសន្ទុះបានក្រោកដោយថេយ៉ុងជួយទប់
"ម៉ែដោះលែងអីហើយយើងប្រញាប់ទៅមន្ទីរពេទ្យទៅ"កាយវិការទាន់ហន់របស់គាត់ធ្វើអោយថេយ៉ុងចង់ស្លន់ដែរនាងរត់ទៅប្តូរឈុតមួយភ្លេតក៏ចេញមកវិញនាំជីនចេញទៅ។ពួកគេឡើងឡានដោយថេយ៉ុងជាអ្នកបើកក៏ដឹងស្រាប់ថាគេបើកលឿនប៉ុណ្ណាប៉ុន្តែជីនមិនបានភ័យជាមួយទេចិត្តគាត់កំពុងតែនៅជាប់ជាមួយអ្នកគេងនៅមន្ទីរពេទ្យឯណោះគាត់ពិតជាបារម្ភពីជុងហ្គុកខ្លាំងណាស់អត់ពីប៉ាម៉ាក់នាយមានតែគាត់ទេដែលចិញ្ចឹមមើលថែគេដូច្នេះគាត់ចិញ្ចឹមគេដូចជាកូនប្រុសម្នាក់យ៉ាងចឹងគាត់មានអារម្មណ៍មិនស្រួលតាំងពីនាយចេញពីផ្ទះម្ល៉េះតែនាយនៅតែមានៈចេញទៅខាងក្រៅទាល់តែបានចុះយ៉ុនជីនដែលគាត់បញ្ជាអោយតាមជុងហ្គុកនោះ?
"ហាឡូយ៉ុនជីនឯងនៅឯណា?!"
"សុំទោសអ្នកនាងអ្នកប្រុសត្រូវសត្រូវតាមទើបគាត់ជួបគ្រោះថ្នាក់ហើយខ្ញុំត្រូវវាបំបែកចេញពីគាត់សំណាងដែលខ្ញុំយករួចខ្លួនបានប៉ុន្តែខ្ញុំមិនបានដឹងថាគាត់ទៅដល់ណានោះទេដូច្នេះទើបខ្ញុំមិនបានដឹងពីគាត់"
"ចុះឯងមានរបួសទេ?"
"ខ្ញុំមិនអីនោះទេពេលនេះខ្ញុំកំពុងតែបើកទៅមន្ទីរពេទ្យ"
"អឺម!ចាំជួបគ្នានៅមន្ទីរពេទ្យ"
+Seoul Hospital
"អត់ទោសអ្នកជំងឺដោយសារគ្រោះថ្នាក់ចរាចរណ៍មុននេះនៅបន្ទប់ណា"ជីនរត់ចូលក្នុងមន្ទីរពេទ្យយ៉ាងលឿនមុននឹងសួរបុគ្គលិកប្រចាំការនៅទីនោះ
"ច៎ា!គឺនៅបន្ទប់ICU"
"បន្ទប់ICU!!"វាធ្វើអោយគាត់កាន់តែស្លុតចិត្តនាយប្រាកដជាធ្ងន់ធ្ងរមិនខានទើបចូលបន្ទប់សង្រ្គោះបន្ទាន់បែបនេះ!ពេលនោះព័ត៌មានជុងហ្គុកក៏បានចាក់ផ្សាយពាស់ពេញបណ្តាញសង្គមមានអ្នកខ្លះចោទគេថាស្រវឹងបើកបរអ្នកខ្លះក៏ជឿខ្លះទៀតក៏មិនជឿ
"ពួកអាចង្រៃ!!"គាត់ជេរប្រទិចអ្នកធ្វើអោយក្មួយគាត់ទៅជាបែបនេះក្នុងចិត្តទាំងខឹងពួកឯងនឹងជួបជាមួយគាត់ឆាប់ៗ!!គាត់ដើរយ៉ាងលឿនសំដៅទៅបន្ទប់សង្រ្គោះបន្ទាន់ដោយថេយ៉ុងតាមពីក្រោយ
"ម៉ែដោះកុំបារម្ភអីគាត់ច្បាស់ជាមិនអីនោះទេ"ជីនរត់មកឈរនៅមុខបន្ទប់សង្គ្រោះបន្ទាន់ទាំងទឹកភ្នែកចាប់ផ្តើមហូរថេយ៉ុងឃើញដូនចេះក៏ចូលទៅអោបលួងលោមគាត់និយាយលើកទឹកចិត្តត្បិតគេស្អប់នាយតែឃើញបែបនេះគេក៏បារម្ភពីនាយខ្លាំងណាស់ដែរ
"ហឹកៗម៉ែដោះសង្ឃឹមថាដូចឯងចុះ"គាត់យំអោបថេយ៉ុងក្នុងចិត្តបន់អោយនាយឆ្លងផុតគ្រោះថ្នាក់ទាំងអស់នេះហើយវិលត្រឡប់មករស់នៅជាមួយគាត់វិញ។
កន្លងផុតទៅប្រហែលជា3ម៉ោងគ្រូពេទ្យក៏ចេញមកវិញនាំអោយអ្នកដែលចាំអស់ពេលជាយូរក៏ប្រញាប់ក្រោកទៅសួរនាំ
"តើក្មួយខ្ញុំយ៉ាងមិចហើយ?!"
"គេផុតគ្រោះថ្នាក់ហើយគ្រាន់តែបាត់បង់ឈាមច្រើនយ៉ាងណាក៏ចូលរួមអបអរដែលគេមិនបានប៉ះពាល់សេរីរាង្គគ្រោះថ្នាក់ណាមួយគ្រាន់តែត្រូវគ្រាប់ប៉ុណ្ណោះ"
"ត្រូវគ្រាប់?"
"ត្រូវហើយនេះមិនមែនដោយសារគាត់ស្រវឹងនោះទេដោយសារមានគេតាមប្រមាញ់ទើបលោកចនត្រូវរេចង្កូតទៅបុកដៃស្ពាន"លោកប៉ូលីសចូលមកជួយបន្ថែមគាត់បានពិនិត្យរួចហើយមុនពេលបញ្ចូនជុងហ្គុកមកមន្ទីរពេទ្យ
"ចឹងតើក្មួយខ្ញុំជាប់ទោសដែលទេ?"គាត់ចង់សំដៅលើជុងហ្គុកស្រវឹងបើកបរ
"ពួកយើងបានមើលកាំមេរ៉ាសុវិត្ថភាពរួចហើយគាត់បើកធម្មតាប៉ុន្តែក៏ខុសដែរដោយសារគាត់ស្រវឹងបើកបរ"
"រឿងនេះទុកខ្ញុំដោះស្រាយអ្នកនាងចូលទៅមើលចៅហ្វាយចុះ"និយាយមិនទាន់ចប់យ៉ុនជីនក៏មកដល់ហើយនិយាឯងជីនក៏ងក់ក្បាលដឹកដៃថេយ៉ុងមកខាងដុកទ័រ
"តើខ្ញុំអាចចូលមើលក្មួយខ្ញុំបានទេ?"
"បាទ!បានបើចឹងខ្ញុំសុំទៅធ្វើការងារបន្តសិនហើយ"
"ច៎ា!អរគុណលោកដុកទ័រ"ជីនបើកទ្វារឡើងឃើញសភាពក្មួយហើយធ្វើអោយបេះដូងគាត់សឹងតែបាត់អស់មួយចំណែកមើលចុះនាយពាក់អុកសុីសែនរុំបង់ក្បាលនិងខ្លួនប្រហែលជាឈឺណាស់ហើយឃើញបែបនេះវាជម្រុញអោយគាត់កាន់តែរន្ធត់ចិត្តយំចេញមកម្តងទៀតឯថេយ៉ុងក៏ស្មានមិនដល់បើតាមស្តាប់មកនាយប្រហែលជាមានសត្រូវមុខជំនួញហើយបានជាគេប៉ងសម្លាប់បែបនេះ។
"ក្មួយប្រហែលជាឈឺខ្លាំងហើយហ្ហឹកៗ"គាត់កាន់ដៃនាយនិយាយទាំងឈឺចាប់ខួរក្បាលចេះតែនឹកឃើញរឿងរ៉ាវកាលពី20ឆ្នាំមុនវានៅដិតជាប់ភ្នែកគាត់នៅឡើយគ្រោះថ្នាក់ដែលធ្វើអោយប៉ាម៉ាក់ជុងហ្គុកស្លាប់វាជាព្រឹត្តិការណ៍ដែលមិនអាចបំភ្លេចបានឃើញវាកើតឡើងលើក្មួយរបស់គាត់ទៀតគាត់ឮហើយសឹងតែគាំងបេះដូងស្លាប់ភ្លាមៗគាត់នឹងមិនអោយអ្នកធ្វើរួចខ្លួននោះទេចាំតែមើលចុះ!!ថេយ៉ុងដើរមកជិតគាត់ចាប់ស្មារអង្អែលកុំអោយគាត់យំនាងមិនចង់ឃើញគាត់យំបែបនេះទេគេក៏មិនចង់ឃើញលោកពូសម្តីអាក្រក់ក្លាយទៅជាបែបនេះដែរ។នាងលើកដៃតូចៗប៉ះដៃនាយមើលទៅកាយវិការដូចជាខ្លាចយ៉ាងមិចមិនដឹងទេ។To be continued......
By : Jack 💸
YOU ARE READING
✨ក្មួយស្រីកំពូលខូច🍓[Completed✓]
Fanfictionនាងជាក្មេងស្រីម្នាក់ដែលឌឺហើយក្បាលខូចបំផុតក្នុងចំណោមមនុស្សស្រីដែលខ្ញុំបានជួប🍓។ 💜20.09.22💜 🖤Taekook BG🖤 By : Jack💸