ជុងហ្គុកជ្រឹមភ្នែកមើលទៅនាងតូចដែលស្ថិតក្នុងរង្វង់ដៃតើនាងមានចេតនាអ្វីអោយប្រាកដ?បើថាប្រចណ្ឌក៏នាយមិនអាចថាព្រោះមិនដឹងថានាងឈប់ស្អប់គេហើយឬក៏នៅ ត្រឹមតែបាត់ខឹងនាយក៏សប្បាយចិត្តណាស់ហើយប៉ុន្តែនាយគ្រាន់តែចង់ដឹងថានាងចង់ធ្វើអ្វីអោយប្រាកដមុននេះនាយឡើងភ្ញាក់ផ្អើលនឹងវត្តមានរបស់នាងហើយនៅឆ្លើយជំនួសនាយទាញនាយអោយព្រមតាមថែមទៀតក្មេងនេះចេះក្បាច់បែបនេះមកពីណាចង់អោយនាយកាន់តែខ្នាញ់នាងឬក៏យ៉ាងមិច!។"ក៏មើលតាមកាយវិការរបស់ឯង"នាយតបទាំងរឹតកម្លាំងដៃអោបនាងតូចលើសដើមឯថេយ៉ុងចាប់ផ្តើមមានអារម្មណ៍ថាសូវស្រួលយ៉ាងមិចទេ
"លោកពូលែងទៅតិចគេចូលមកឃើញមិនល្អទេ"ថេយ៉ុងព្យាយាមរើបេះដៃលោកពូចេញតែមើលលោកពូនាងចុះធ្វើដូចត្រចៀកថ្លង់នាងដឹងថាគាត់ចរិកបែបនេះថាមិនត្រូវនាងរើលើសនេះស្រែកសម្លុតអោយស្ងៀមមិនខាន
"ពូជាCEOទាំងមូលនរណាហ៊ានចូលមកដោយគ្មានការអនុញ្ញាតនោះហ្ហឹស?!"ជុងហ្គុកធ្វើជាសួរថែមទាំងប្រើទឹកមុខមានអំណាចដែលនាយតែងតែមុខមាំដាក់មនុស្សគ្រប់គ្នាលើកលែងតែថេយ៉ុងនិងអ្នកមីងប៉ុណ្ណោះ
"ក៏....គេមានការសំខាន់ចង់ជួបលោកពូជាបន្ទាន់អីបែបនេះលោកពូលែងទៅណ៎ា"ថេយ៉ុងព្យាយាមដោះសារដោយចាប់ផ្តើមប្រើទឹកមុខគួរអោយស្រលាញ់ដាក់អ្នកជាពូ មាត់ពេបស្រួចៗសឹងតែធ្វើអោយលោកពូចង់ចាប់ថើបភ្លាមៗទេ
"ខ្លាច?ឆ្លើយនឹងសំណួរពូហើយទើបពូលែង"
"ប្រាប់ហើយថាមិនបានហួងហែងឬប្រចណ្ឌអ្វីទេ!"ថេយ៉ុងមុខក្រញ៉ូវដាក់លោកពូក្រោយនាយចេះតែសួរដដែលៗ
"ប្រាកដហើយមែនទេ?"
"ប្រាកដ1000%!!"ថេយ៉ុងឆ្លើយប្រកែកយ៉ាងលឿននៅធានាទៀតធ្វើអោយជុងហ្គុកស្ងាត់បន្តិច
កំពុងគិតហើយក៏រាងអន់ចិត្តបន្តិចដែរមុននេះស្មានតែគេហួងហែងខ្លួនតើ!ជុងហ្គុកបន្ធូរកម្លាំងដៃរហូតដល់ទម្លាក់ឯថេយ៉ុងមិនដឹងក៏ហក់ចុះព្រោះគិតថាលោកពូព្រមដោះលែងនាងហើយ"ម៉ោះ!ញុាំបាយម៉ែដោះថាលោកពូប្រជុំហត់ច្បាស់ជាឃ្លានហើយ"នាងវិសនឹងភ្លេចថានាងយកអាហារមកអោយលោកពូញុចឹងនាងត្រូតែ
អោយនាយញុាំអោយអស់នាងនឹងបានយកទៅវិញ។បន្ទាប់ពីហក់ចុះថេយ៉ុងក៏កាន់ដៃជុងហ្គុកអោយតាមខ្លួនទៅសាឡុងមានតុនៅទីនោះចំណែកជុងហ្គុកក្មួយអូសទៅក៏ព្រមទៅតាមដោយមិននិយាយអ្វីមួយម៉ាត់។ថេយ៉ុងចាប់ផ្តើមបើកប្រអប់បាយមកពិតជាធំមើលទៅគាត់ដាក់សម្រាប់ពីនាក់ម្ហូបពីរបីមុខព្រមជាមួយផ្លែឈើនិងបង្អែមផងដែរមើលទៅទំនងណាស់តែថាប្រអប់បាយធំប៉ុណ្ណាណីតែហេតុអីមានស្លាបព្រាតែមួយ?ក្រែងគាត់និយាយថាអោយនាងញុាំជាមួយលោកពូតែគាត់ដាក់ស្លាបព្រាមកតែមួយបានន័យថាយ៉ាងមិចទៅ
CZYTASZ
✨ក្មួយស្រីកំពូលខូច🍓[Completed✓]
Fanfictionនាងជាក្មេងស្រីម្នាក់ដែលឌឺហើយក្បាលខូចបំផុតក្នុងចំណោមមនុស្សស្រីដែលខ្ញុំបានជួប🍓។ 💜20.09.22💜 🖤Taekook BG🖤 By : Jack💸