#ភូមិគ្រឹះចន
ជុងហ្គុកបត់ឡានចូលភូមិគ្រឹះមុននឹងឈប់នៅចំណតទុកឡាននាយដោះខ្សែក្រវ៉ាត់បានបន្តិចថេយ៉ុងក៏ដោះដូចគ្នាថែមទាំងបើកទ្វារឡានចុះដើរទៅក្នុងផ្ទះមុននាយថែមទៀតជុងហ្គុកឃើញហើយប្រញាប់ដោះខ្សែក្រវ៉ាត់យ៉ាងលឿនបើកទ្វារឡានរត់ទៅតាមក្មេងនេះឌឺសម្បើមណាស់។ថេយ៉ុងដើរគ្មានងាកក្រោយទោះជើងឈរក៏ប្រឹងដើរអោយរួចមិនត្រូវការអោយមនុស្សពូកែស្រែកគម្រាមសម្លុតបីគេនោះទេប៉ុន្តែថាជើងគេឈឺបែបនេះដើរបានលឿនប៉ុណ្ណាទៅ?ជុងហ្គុករត់មកដល់ចាប់បីនាងទៅខាងក្នុងរកតែនាងស្រែកជេរមិនទាន់
"ដាក់ខ្ញុំចុះៗៗ"ថេយ៉ុងស្រែកដាក់នាយថែមទាំងរើ
ពេញដៃនាយទៀតតែនាយមិនខ្ចីខ្វល់!ពេលដែលរើហត់ក៏ឈប់ខ្លួនឯង
"មានរឿងអីនឹង?ថេយ៉ុងកើតអីនឹង?"ជីនដែលកំពុងតែរៀនចំផ្កាឮសម្លេងស្រែកទើបគាត់ងាកទៅឃើញជុងហ្គុកបីថេយ៉ុងចូលក្នុងផ្ទះទើបសួរនាំ
"ទៅបង្កររឿងនៅសាលារហូតដល់សន្លប់ទើបត្រូវនាំមកវិញ!"ជុងហ្គុកនិយាយហាក់ដូចជាចោទប្រកាន់ថេយ៉ុងថាទៅរករឿងគេមុនធ្វើអោយថេយ៉ុងស្តាប់ហើយខាំមាត់ទប់អាម្មណ៍ខឹងលាយអន់ចិត្ត
"ស្លាប់ហើយ!យ៉ាងមិចហើយនាងតូចនេះមុខត្រូវគេវាយមែនទេ?នរណាថ្លើមធំម្ល៉េះ!!ចុះជើងហូរឈាមមកទៀតហើយហេស?!មានរឿងអីមើសនិយាយប្រាប់ម៉ែដោះទៅមើល"ជីនដាក់គូទអង្គុយជិតថេយ៉ុងមុននឹងពិនិត្យមើលគ្រប់គន្លុកកន្លៀតគ្មានសល់ចន្លោះបារម្ភពីនាងណាស់មិនគួរទៅត្រូវគេធ្វើបាបបែបនេះទេនរណាថ្លើមដុះរោមហ៊ានវាយព្រះនាងតូចរបស់គាត់។
"ថេយ៍អត់បានកើតអីទេ!"ថេយ៉ុងញញឹមកលទឹកភ្នែកគ្រវីក្បាលបញ្ជាក់ថាមិនបានកើតអីតែចិត្តគេគឺអីច្បាស់ណាស់
"ហើយវាយ៉ាងមិចនិយាយប្រាប់ម៉ែដោះមក!!"
"រឿងធម្មតាៗទេម៉ែដោះកុំបារម្ភអី"ថេយ៉ុងឃើញគាត់បារម្ភទើបមិនចង់និយាយណាមួយរឿងកន្លងហួសហើយគេមិនដែលមកអោយនរណាខ្វល់ពីគេស្រាប់ហើយ
"ធម្មតាយ៉ាងមិច!នេះដល់ថ្នាក់សន្លប់ណ៎ា!!ម៉ែដោះមិនព្រម!!ឡើងទៅបន្ទប់ម៉ែដោះលាបថ្នាំអោយ"គាត់មើលដឹងថាថេយ៉ុងកំពុងតែទើសទាល់ជាមួយជុងហ្គុកទើបគ្រាថេយ៉ុងទៅបន្ទប់របស់គេ
#Taehyung Room🐻
"អង្គុយស្រួលបួល"មកដល់ក្នុងបន្ទប់គាត់ដាក់អោយថេយ៉ុងអង្គុយលើពូស្រួលបួលរួមទើបគាត់អង្គុយតាមក្រោយក្បែរនោះ
"អាចនិយាយប្រាប់ម៉ែដោះបានឬនៅ?"
"គ្រាន់តែរឿងBullyធម្មតាៗប៉ុណ្ណោះម៉ែដោះកុំបារម្ភអីខ្ញុំវាយពួកគេអោយដួលទាំងអស់ខ្ញុំតែម្នាក់ឯងគ្នាគេឡើង4នាក់ឯណោះម៉ែដោះថាទៅខ្ញុំអស្ចារ្យទេ?បើនៅអាមេរិកវិញខ្ញុំវាយ8ទល់មួយផងប៉ុន្តែលើកនេះមកពីខ្ញុំឈឺជើងវាយពួកគេដួលខ្ញុំក៏ដួលដូចគ្នា"ស្តាប់ការរៀបរាប់ហើយជីនចំហរមាត់ធ្លុងស្លាប់ហើយឯថេយ៉ុងរៀបរាប់ទាំងសើចផងមយខជូរផងពេលនិយាយដល់ខ្លួនឯងដួល
"ព្រះជាម្ចាស់ជួយ!!នាងតូចទៅវាយគ្នាម៉ែដោះប្រាប់ថាយ៉ាងមិច?"
"ម៉ែដោះក៏ម្នាក់ដែរដែលគិតថាខ្ញុំទៅរករឿងគេគ្មាននរណាគិតថាខ្ញុំល្អនោះទេចឹងមិនបាច់បកស្រោយក៏មិនបាច់សួរដែរលើកក្រោយនោះ!!"ថេយ៉ុងនិយាយទាំងអន់ចិត្តហេតុអីគ្រប់គ្នាតែងតែបែបនេះគិតថាគេជាក្មេងអាក្រក់រហូតមែនទេ?!ថេយ៉ុងដាក់ខ្លួនគេងគ្របភួយគេចមិនចង់និយាយអ្វីបន្តនិយាយធ្វើអីបើគ្មានអ្នកជឿផង!!
"អោយម៉ែដោះសុំទោសណ៎ាមកពីនាងតូចនិយាយថាវាយគេទើបម៉ែដោះគិតបែបនេះកុំខឹងម៉ែដោះអីណ៎ាម៉ែដោះជឿថានាងតូចមិនទៅវាយគេមុននោះទេបើគេមិនមករករឿងនាយតូចមុន"គាត់ព្យាយាមនិយាយលួងលោមតែថេយ៉ុងមិនព្រមបើកភួយនិយាយរកគាត់ទាល់តែសោះទើបគាត់ដកដង្ហើមធំដើរចេញទុកអោយគេនៅម្នាក់ឯងសិនចុះចាំធូរចាំនិយាយគ្នា
"ហឹកៗៗហឺៗៗមនុស្សដូចឯងមាននរណាទៅជឿនោះសមហើយដែលគ្រប់គ្នាថាឯងជាមនុស្សអាក្រក់"ថេយ៉ុងសង្ងំយំក្នុងភួយទាំងតូចចិត្តហេតុអីគេត្រូវមកជួបរឿងអស់ទាំងទេគេពិតជាធុញខ្លាំងណាស់!
គេយំរហូតដល់គេងលក់ទាំងថ្ពាល់ដាមទឹកភ្នែកដែលពោរពេញទៅដោយស្នាមម្រាមដៃព្រោះការអន់ចិត្ត
ថ្ងៃជិតលិចទៅហើយប៉ុន្តែមិនឃើញថេយ៉ុងចុះមកញុាំអាហារថ្ងៃត្រង់ទៀតគាត់បារម្ភពីគេណាស់តែក៏មិនហ៊ានចូលទៅមើលខ្លាចនាងនៅខូចចិត្តរឿងគាត់និយាយកាលពីព្រឹកមិញ។ចំណែកជុងហ្គុកនាយធ្វើការឥឡូវកំពុងតែត្រឡប់មកវិញ
"អ្នកមីងខ្ញុំមកវិញហើយ"មកដល់តាមទម្លាប់ពេលខ្លះនាយមកលឿនគឺនាយតែងតែប្រាប់គាត់បើមកយប់គាត់ចូលគេងនាយក៏គេងតែថ្ងៃនេះនាយមកលឿនចូលទៅអោបគាត់មុនឹងលែងវិញ
"អឺម!"គាត់ញញឹមស្រាលក្រហឹមបញ្ជាក់ថាទទួលដឹងឮមុននឹងងើយមើលទៅខាងលើនាំអោយជុងហ្គុកមើលតាម
"មានរឿងអីមែនទេ?"
"គឺថេយ៉ុងគេមិនទាន់ចុះមកញុាំបាយតាំងពីព្រឹកម្ល៉េះដោយសារតែមីងយល់ច្រឡំទើបគេអន់ចិត្តមិនព្រមចេញពីបន្ទប់ឯងទៅជួយនិយាយជាមួយគេបន្តិចទៅ"
"ខ្ញុំនឹងហេស?!គេស្តាប់ដែរឬ?បើគេកំពុងខឹងខ្ញុំជាងមីងទៅទៀតនោះ!"
"ឯងសាកទៅនិយាយលួងលោមនាងបន្តិចទៅនាងនៅក្មេងរហ័សទន់ចិត្តទេឯងលើករឿងដើរលេងទៅគេអាចនឹងយល់ព្រមញុាំបាយក៏ថាបាន"គាត់ដឹងថាវិធីលួងថេយ៉យងគឺសន្យានាំគេដើរលេងទើបគេព្រម
"តែ...."នាយជាមនុស្សមិនចេះលួងមិនចេះទ្ររឹងតែមិនដែលទៅធ្វើបែបនេះទៀតចិត្តរារែកបន្តិចដែរដោយសារតែថេយ៉ុងកំពុងខឹងបើជ្រុលជាចូលទៅសុីមួយដងអំបោសអីនាយស្លាប់មិនខាន
"ឯងមិនគិតលួងគេទេហេសបើដឹងថាខ្លួនឯងធ្វើខុសច្រើនឯងកុំឧស្សាហ៍ស្រែកដាក់គេពេកប្រយ័ត្នតែគេរត់ចោលទៀតទៅ!អនាគតនៅជាមួយគ្នាសោះបើចរិកឯងតែបែបនឹងកុំសង្ឃឹមបានគេក្បែរខ្លួន!"
"ក៏បាន!"
"កូនប្រុសត្រូវតែហ៊ានបែបនេះទៅៗលួងនាងភ្លាមទៅៗៗ"អ្នកស្រីជីនរុញជុងហ្គុកអោយទៅខាងលើមើលទៅនាយដូចជាខ្លាចៗយ៉ាងមិចមិនដឹងដោយសារតែមិនចេះប្រើសម្តីផ្អែមលួងលោមនរណាពីមុនមកនាយចេះតែស្រែកសម្លុតមុខមាំមាត់រឹងតែប៉ុននឹងបែបនឹងហើយទើបស្រីណាក៏មិនចង់ក្បែរមិនមែនទេនិយាយលេង🗿ដោយសារតែនាយមិនចាប់អារម្មណ៍ស្រីណាឡើយអាចនិយាយបានថាមើលមិនចូលភ្នែកទោះស្អាតយ៉ាងណាក៏ដោយតិចថាសុភាពបុរសហ៎ាគាត់លាក់មុខ។
ជុងហ្គុកបោះជំហ៊ានវែងៗមកដល់មុខបន្ទប់ថេយ៉ុងក៏អាក់រារែកចិត្តចង់លើកដៃគោះបន្តិចអត់បន្តិច
វាចេះតែទាញៗដូចខ្សែភ្លើងឆក់។
*តុតុ
"ថេយ៉ុង?ថេយ៉ុងហ៎ា!"ទម្រាំតែនាយដាច់ចិត្តគោះនាយសម្រួលអារម្មណ៍ប្រឹងទប់ចិត្តចង់ដើរចេញតែចិត្តមួយទៀតក៏ទាញនាយអោយគោះទ្វារហាក់ដូចជាចិត្តពីរប្រឆាំងគ្នាតែមិនឈ្នះចិត្តស្នេហ៍🥲
"តិចកើតអីទេដឹង?!"ជុងហ្គុកជ្រួញចិញ្ចើមគិតក្នុងចិត្តទើបចាប់ផ្តើមអារម្មណ៍មិនល្អចុះទៅរកសោរបន្ទប់ថេយ៉ុងមក។នាយរត់យ៉ាងលឿនសំដៅទៅយកសោរពីជីនរួចទើបយកមកចាក់ទ្វារដោយទាំងជីនមកម្នាក់ទៀតគាត់ក៏បារម្ភណាស់ដែរមិនឃើញចុះមកញុាំបាយតាំងពីព្រឹកដល់ល្ងាចក៏មិនចេញពីបន្ទប់។គ្រាន់តែបើមកបន្ទប់ស្ងាត់ជ្រៀបឃើញតែភួយជុងហ្គុកបើកភ្លើងបន្ទប់ឃើញសក់តិចៗដែលថេយ៉ុងគ្រប់ក្បាលមិនជិត។
"ថេយ៍!"ជុងហ្គុកចូលទៅជិតមុននឹងបើកភួយមើលឃើញថេយ៉ុងគេងលក់ទាំងភ្នែកហើមក្រហមគ្រាន់តែមើលក៏ដឹងថាយំចាំមើលក្រោកឃើញមុខខ្លួនឯងមានអារម្មណ៍យ៉ាងមិចហើមដូចនំហុីង។ជីនដកដង្ហើមធំបន្ធូរអារម្មណ៍មុននេះភ័យសឹងស្លាប់ស្មានតែគេកើតអីធ្ងន់ធ្ងរគាត់មើលនាងនបន្តិចទើបចេញទៅខាងក្រៅទុកពេលអោយពូមើលថែក្មួយជំនួស។ជុងហ្គុកទាញគេអោយគេងស្រួលបួលមុននឹងដាក់ភួយដណ្តប់ត្រឹមទ្រូងអង្គុយក្បែរអង្អែលក្បាលនាងតិចៗស្រាប់តែមានអារម្មណ៍ថាក្តៅ
"នេះក្តៅខ្លួនមែនទេ?"ជុងហ្គុកស្ទាបថ្ងាស់ ថ្ពាល់នាងរួចទើបមកស្ទាបខ្លួនឯងខុសគ្នាខ្លាំងណាស់ថេយ៉ុងក្តៅខ្លួនពិតមែន
"វីវរហើយ!"ជុងហ្គុកចូលទៅក្នុងបន្ទប់ទឹកដាក់ទឹកមួយកូនចានដែកជាមួយកូនកន្សែងមួយចេញមករួចទើបដាក់ជិតនោះបំណងចង់ជូតក៏ស្កុបវិញ
"យើងមិនធ្វើទេ!ទុកអោយអ្នកមីងធ្វើវិញ"វិសនឹងភ្លេចថានាយកំពុងតែចង់ជូតខ្លួនអោយក្មួយស្រីតិចជូតៗឈាមច្រមុះគិតយ៉ាងមិច?មិនបានទេទៅហៅអ្នកមីងវិញ!
"ហើយវាស្អីឯង!គ្រាន់តែបុិននឹងធ្វើមិនបានដែរ!"
"អ្នកមីងធ្វើទៅអ្នកមីងស្រីដូចគ្នា"ជុងហ្គុករុញជីនអោយចូលទៅជូតខ្លួនអោយថេយ៉ុងជំនួសរួចនាយចេញទៅខាងក្រៅធ្វើអោយជីនបានតែគ្រវីក្បាលមើលរឹកក្មួយប្រុសខ្លួនឯង។គាត់ចាប់ផ្តើមជូតខ្លួនអោយនាយមួយៗរហូតដល់រួចរាល់បិទជេលបញ្ចុះកម្តៅអោយនាងមួយ។នាងឈឺជើងមិនបានញុាំបាយថែមទាំងគេងយំឡើងហើមភ្នែកទៀតមិនអោយឈឺទើបចម្លែកគាត់កំពុងតែស្វែងយល់ពីក្មេងម្នាក់នេះតើនាងជួបអ្វីខ្លះពេលនៅអាមេរិកនោះ។បន្ទប់ពីធ្វើការងាររួចរាល់ហើយគាត់ក៏ចេញទៅវិញរួចអោយជុងហ្គុកនៅមើលនាងរហូតដល់ក្រោកមិនអោយញុាំបាយល្ងាចនោះទេលុះត្រាថេយ៉ុងក្រោកនាយត្រូវលួងនាងរហូតទាល់តែនាងឈប់ខឹងជុងហ្គុកទោះប្រកែកក៏គ្មានប្រសិទ្ធភាពដែរបានតែអង្គុយមើលមុខក្មួយស្រីចាំនាងក្រោក។
"ហឹ្ហមហឹកៗ"គ្រាន់តែក្រហឹមក្រោកក៏គេយំដែរយល់សិប្តក៏មិនលើកលែងដែរ
"ឈប់យំៗពូនៅទីនេះហើយ"ជុងហ្គុកឃើញបែបនេះក៏ឡើងទៅគេងជិតរួចអង្អែលក្បាលនាងថើរមុននឹងអោបនាងនាំអោយនាងគេងបន្តបានបន្តិចក៏ក្រោកមក
"ហឹស?!?!?!លោក!!"ថេយ៉ុងបើកភ្នែកមកឃើញគេងកំពុងតែនៅក្នុងទ្រូងរបស់លោកពូសម្តីអាក្រក់ក៏ស្ទុះគេចក្រោកយ៉ាងលឿនឯជុងហ្គុកក៏ក្រោកតាម
"លោកមកធ្វើអីក្នុងបន្ទប់ខ្ញុំ!!ចេញទៅវិញទៅ!"ថេយ៉ុងស្រាប់តែខឹងឡើងស្រែកដេញនាយធ្វើកាយវិកាដូចនាយធ្វើដាក់គេចឹង
"ពូមកហៅឯងទៅញុាំបាយប៉ុន្តែឃើញឯងគេងលក់ស្រួលទើបពូមិនចង់ដាស់ពេលឯងចង់ភ្ញាក់ទើបពូអោបឯងអោយគេងវិញ"ពីមុនជុងហ្គុកមិនចូលចិត្តការបកស្រាយឬក៏និយាយច្រើនលើសពី3ម៉ាត់ឡើយតែមើលពេលនេះចុះនិយាយខ្លាចគេខឹង
"ខ្ញុំមិនឃ្លានលោកទៅវិញទៅ!!"
"ហេតុអីមិនឃ្លាន?ឯងមិនទាន់ញុាំអីតាំងពីថ្ងៃមកម្ល៉េះ"
"មិនបាច់មកបារម្ភគិតតែពីលោកទៅខ្ញុំប្រាប់ថាអោយចេញ!!"
"បើពូនិយាយអីខុសពូសុំទោសៗដែលចូលចិត្តស្រែកដាក់ឯង"
"ខ្ញុំមិនត្រូវការខ្ញុំចង់អោយលោកចេញពីបន្ទប់ខ្ញុំឥឡូវនេះ!!ហាមនរណាចូលមកអោយសោះ!!"
"ថេយ៍!ឯងកុំរឹងរូសពេកបានទេ?ឯងយំឡើងក្តៅខ្លួនហើយមានដឹងខ្លួនទេ?"
"ខ្ញុំប្រាប់ថាកុំមកបារម្ភ!!"
"ឥឡូវឯងចង់យ៉ាងមិច?"
"ចង់អោយលោកចេញពីបន្ទប់ខ្ញុំ"
"ចុះបើពូមិនចេញ?ពូដឹងថាឯងមិនបានខុសឯងគ្រាន់តែការពារខ្លួនសុំទោសដែលពូតែងតែបន្ទោសមិនស្តាប់ហេតុផលឯងចូលចិត្តស្រែកសម្លុតគម្រាមពូដឹងថាឯងខឹងស្អប់ពូតែវាជាចរិករបស់ពូឯងទទួលយកមិនបានក៏ពូមិនថាតែសូមឯងកុំខឹងពូអី"អីយ៉ា!បណ្តោយតែបន្តិចនិយាយចេញមកទាំងអស់នាយកំពុងតែបង្ហាញពីអារម្មណ៍ពិតដែលមិនដែលនិយាយមិនដែលបង្ហាញអោយនរណាឃើញ
"ហឹស!បើសម្តែងចប់ហើយចេញទៅ"
"ឯងគិតថាពូសម្តែងឬ?ឯងគិតថាទង្វើដែលពូធ្វើកន្លងមកសម្តែងអោយឯងឃើញមែនទេ?បើចឹងពូចាំបាច់សុំទោសធ្វើអី?ពូចាំបាច់មកនិយាយបកស្រាយអោយឯងយល់ធ្វើអី?Ok!បើគិតថាពូសម្តែងពូក៏គ្មានអ្វីនិយាយទៀតដែរព្រោះអ្វីដែលពូធ្វើអ្វីដែលពូនិយាយឯងគិតថាសម្តែង!កុំភ្លេចទៅញុាំបាយផងបើឯងស្អប់មុខពូណាស់ពូនឹងមិនអោយឯងឃើញមុខពូទៀតទេ"ជុងហ្គុកសើចចំអកខ្លួនឯងដែលជាមនុស្សមិនចេះទ្រមិនចូលចិត្តនិយាយច្រើនមកលន់តួប៉ុននឹងហើយគេថាសម្តែងឈឺខ្លាំងណាស់....។នេះហើយលទ្ធផលទង្វើសោះអង្គើយស្រែកសម្លុតគ្មានក្បាលកន្ទុយចូលចិត្តបន្ទោសចុងក្រោយគ្មាននរណាជឿសម្តីផ្អែមរបស់នាយ។ជុងហ្គុកចាកចេញទៅបន្ទប់ខ្លួនឯងទាំងអារម្មណ៍រសាប់រសល់ត្បិតមិនធ្លាប់មានបទពិសោធន៍ទទួលបានអារម្មណ៍បែបនេះពីមុនមក។មកដល់បន្ទប់នាយទាញស្រាមកផឹកអកមើលតែផឹកទឹកនាយដោះបង់រុំចេញសើចបន្តិចមុននឹងនឹកឃើញសម្តីថេយ៉ុងមុននេះមួយម៉ាត់ដេញពីម៉ាត់សម្តែងវាដូចជានៅជាប់ក្នុងខួរក្បាលនាយនៅឡើយទេ។ពេលថេយ៉ុងត្រូវរបួសនាយក៏មិនយល់ហេតុអីនាយត្រូវធ្វើបានខ្លួនឯង?ហេតុអីធ្វើដើម្បីក្មេងម្នាក់នេះទាំងដែលគេមិនបានខ្វល់ពីនាយគេមានតែពាក្យថាស្អប់ប៉ុណ្ណោះ!តើការរងចាំអស់រយៈពេល19ឆ្នាំវាឥតប្រយោជន៍មែនទេ?!(អីគេ19ឆ្នាំនឹង🗿)។To be continued.....
By : Jack💸
ESTÁS LEYENDO
✨ក្មួយស្រីកំពូលខូច🍓[Completed✓]
Fanficនាងជាក្មេងស្រីម្នាក់ដែលឌឺហើយក្បាលខូចបំផុតក្នុងចំណោមមនុស្សស្រីដែលខ្ញុំបានជួប🍓។ 💜20.09.22💜 🖤Taekook BG🖤 By : Jack💸