Ep02:ពូតាមដានខ្ញុំ?

2.9K 131 0
                                    

       បន្ទាប់សង្កេតមើលក្មួយស្រីរបស់នាយរួចនាយក៏បែរមកធ្វើការងារវិញរវល់តែគិតពីនាងនាយគ្មានបានធ្វើការអ្វីទេ! នាយធ្វើការរហូតដល់ម៉ោងទៅទទួលក្មួយស្រីរបស់នាយប៉ុន្តែនាយរវល់បង្ហើយការងារទើបមិនទាន់បានទៅទទួល។ងាកមកមើលនាងតូចវិញអង្គុយចាំនៅខាងមុខសាលាដើរចុះដើរឡើងឈរផងអង្គុយផងនៅមិនស្ងៀមទាល់តែសោះ។
    "លោកពូក្រមកយកម្ល៉េះ!ជាប់ញ៉ែស្រីទេដឹង?ហឹស!ហានញ៉ែស្រីដល់ភ្លេចមកយកក្មួយផងហ្ហេស?!"នាងតូចឈរចាំលោកពូសង្ហារយ៉ាងយូរទើបឈររអ៊ូម្នាក់ឯងមិនដឹងស្អីខ្លះទេធ្វើដូចមនុស្សមុខងាប់ដូចជាពូរបស់នាងជាព្រាននារីយ៉ាងចឹង។ពេលនោះឡានទំនើបដែលអាចសម្គាល់បានថាជាឡានលោកពូរបស់នាងក៏បត់ចូលមកឈប់ជិតនាង។ជុងហ្គុកខាកញ្ចក់ឡានធ្វើទឹកមុខអោយនាងតូចឡើងឡានតែកុំមើលមុខនាងអោយសោះក្រម៉ូវរកលេខដាក់មិនគ្មាន
    "កើតអី?ហេតុអីធ្វើមុខបែបនេះ?ដើរលេងមិនទាន់ឆ្អែតឬ?ក្មួយសម្លាញ់!!"ជុងហ្គុកបិទកញ្ចក់ឡានវិញមុននឹងបញ្ជាចង្កូតឡានទៅមុខហើយក៏ងាកមកចាប់អារម្មណ៍រង្វង់មុខតូចដែលកំពុងក្រញ៉ូវមុននឹងពោលពាក្យសួរទាំងលាយលំនឹងពាក្យគ្រឺតខ្នាញ់ដែលពាក្យរបស់នាយធ្វើអោយអ្នកមុខក្រញ៉ូវងាកមកសម្លក់ដាក់នាយ
    "ហេតុអីលោកពូដឹង?លោកពូតាមដានខ្ញុំមែនទេ?!"ថេយ៉ុងចោទសួរនាយទាងមុខក្រម៉ូវខ្លាំងជាងមុនមើលទៅដូចជាខឹងនឹងនាយ។នាងមិនដែលចាំនរណាយូរថ្នាក់នឹងទេហើយនាងក៏មិនចូលចិត្តអោយនរណាមកយករាល់ដងនាងទៅរៀនគឺតែងតែជិះឡានទៅខ្លួនឯងតែពេលមកនៅទីនេះនាងគ្មានសិទ្ធអ្វីទាំងអស់មិនថាដើរលេងឬក៏មករៀន។ពេលនាយមកយកមិននិយាយហេតុផលថាមកយឺតដោយសារអ្វីតែបែរជាសួរនាំដុតកំហឹងថែមទៅវិញពិតជាគួរអោយខឹងខ្លាំងណាស់!
     "ឯងគិតថាពូល្ងង់តាមមិនទាន់ល្បិចក្មេងក្បាលខូចដូចជាឯងមែនទេ?"មើលស្រាលចន ជុងហ្គុកពេកហើយនាយមិនមែនសេរីដូចប៉ាម៉ាក់នាងដែលនាងធ្វើអ្វីបានតាមចិត្តមិនសូវបានមើលថែនាងនោះទេនាយទទួលរ៉ាប់រងជាអាណាព្យាបាលហើយដូច្នេះនាយដូចឪពុកម្នាក់យ៉ាងចឹង។នាងធ្វើអ្វីនាយត្រូវតែដឹងហើយនាងក៏គ្មានសិទ្ធដើរលេងបើសិនជាមិនបានសុំការអនុញ្ញាតពីនាយ
    "ខ្ញុំធ្វើអ្វីជារឿងរបស់ខ្ញុំ!លោកពូកុំចេះដឹង!លោកពូគ្មានសិទ្ធមកតាមដានខ្ញុំទេ!"
   "តែយើងចង់ចេះដឹងព្រោះប៉ាម៉ាក់របស់ឯងបានប្រគល់ឯអោមកអោយខ្ញុំហើយៗតទៅកុំក្បាលរឹងដូចថ្ងៃនេះ!តិចថាមិនបានប្រាប់!ចាត់ទុកថាវាជាកំហុសដំបូងរបស់ឯងទៅចុះ!ខ្ញុំមិនដេញដោលទេ"នាយបញ្ជាចង្កូតបន្តធ្វើមិនដឹងបានត្រឹមតែអោយអ្នកអង្គុយជិតខាំមាត់សម្លក់នាយ
    "មកធ្វើឯងតាំងខ្លួនមកប្រដៅគេជ្រេញណាស់គិតថាខ្ញុំខ្លាចមែនទេ?ឆឹស!"ថេយ៉ុងនិយាយក្នុងចិត្តសម្លក់នាយរួចក៏បែរទៅក្រៅវិញមិនចង់ឃើញមុខលោកពូមុខងាប់នឹងទេស
     +ភូមិគ្រឹះចន
    ចំណាយពេល15នាទីពួកគេក៏បានមកដល់ភូមិគ្រឹះ។ជុងហ្គុកបត់ឡានចូលភូមិគ្រឹះជិះសំដៅទៅកន្លែងចតឡានជាច្រើនគ្រឿងរបស់នាយ។ថេយ៉ុងចុះពីលើឡានដើរចូលក្នុងភូមិគ្រឹះឯជុងហ្គុកក៏ដូចគ្នា។
     "20នាទីទៀតចុះមកញុាំបាយ"នាយនិយាយទាំងងាកទៅមើលមុខនាងតូចធ្វើអោយនាងស្តាប់ហើយកាន់តែខឹងនឹងនាយថែមទៀត!នេះបញ្ជានាងមែនទេ?គ្រាន់តែរឿងញុាំបាយសោះបើឃ្លានមិនញុាំខ្លួនឯងទៅចាំបាច់មកបញ្ជានាងដែរនាងត្រូវងូតទឹកអីទៀត20នាទីមិចនឹងគ្រាន់ទៅ?
     "អាងអីគម្រាម!អាងអីបញ្ជា!ហ្ហឹស!!"នាងតូចនិយាយទាំងខឹងរត់ឡើងទៅខាងលើបាត់
    "បងប្រុសចេះចិញ្ចឹមគេកើត!បើជាកូនយើងវិញច្របាច់កតាំងពីកើត!"ជុងហ្គុកគ្រវីក្បាលសម្លឹងមើលទៅខាងលើមើលចរិកនាងចុះចរិកចឹងតើបានជាបងប្រុសគេបញ្ចូនមកទីនេះលឿនយ៉ាងនេះ។

     +Taehyung Room

    "យើងគួរតែរកវិធីអោយគេទ្រាំនឹងយើងមិនបានហើយបញ្ចូនយើងទៅអាមេរិចវិញមែនហើយ!ហិហិ"
មកដល់បន្ទប់ផ្លាស់សម្លៀកបំពាក់រួចនាងតូចចូលបន្ទប់ទឹកងូតទឹកនាងងូតលឿនៗដើម្បីកុំអោយលោកពូមុខងាប់នឹងស្តីអោយនាងទៀត។បន្ទាប់ពីងូតទឹកហើយនាងក៏អង្គុយផ្លុំសក់ទាំងរកនឹកគំនិតអ្វីធ្វើអោយលោកពូនាងបញ្ចូននាងទៅផ្ទះវិញនាងមិនចង់នៅទីនេះនោះទេធ្វើអ្វីក៏មិនបានពិតជាគួរអោយធុញ។
    "លោកពូឯងចាំតែមើលចុះ...!!"បន្ទាប់ពីនឹកឃើញគំនិតរួចនាងក៏ញញឹមងក់ក្បាលម្នាក់ឯងចាំមើលនាងនឹងធ្វើអោយនាយទ្រាំនឹងនាងលែងបានចាំតែមើលចុះ!
    "មិនដឹងជាមានគំនិតស្អីទៀតហើយទេអ្នកម្នាងក្មួយ!"ជុងហ្គុកលើកដៃញីសៀតផ្កាស្តាប់ឮដាច់ៗដោយសារតែនាយបានដាក់ម៉ាសុីនស្រូបសម្លេងនឹងកាតាបរបស់នាងដូច្នេះបើនាងដាក់វានៅឆ្ងាយនាយក៏ពិបាកស្តាប់ដូចគ្នា។ក្មួយនាយនេះកំពូលមនុស្សហើយនេះនាយគ្រាន់តែធ្វើកាយវិការដូចរាល់ថ្ងៃបើនាយកាចដាក់នាងធនាថានាយខ្លាចនាយខ្លាំងជាមិនខាន។

ដោយសារតែអេតមីនផុសក្នុងអាខោនជាសន្លឹកដូច្នេះផុសក្នុងនេះអេតមីនត្រូវសម្រាយពីសន្លឹកមកវិញបានជាយូរមិនទាន់ផុស។អេតមីនកំពុងតែសម្រាយផុសបណ្តើរៗហើយសូមរងចាំសិនណា💜អេតមីនមានពេលតិចតួចណាស់សម្រាប់សរសេរប៉ុន្តែអេតមីននឹងព្យាយាម💜
To be continued......
សរសេរដោយ:ជេក៍ ថេហ្គុក💜

✨ក្មួយស្រីកំពូលខូច🍓[Completed✓]Donde viven las historias. Descúbrelo ahora