Ep05:ខឹង!!

2.2K 96 0
                                    

     នាងតូចបើកឡានតិចៗរកមើលកន្លែងដែលត្រូវទៅគេមិនដឹងថាគួរទៅលេងទីណាទេគេស្គាល់តែប៉ុន្មានកន្លែងប៉ុណ្ណោះ។
      "គួទៅណាទៅណ៎?ទើបតែមកទីនេះមិនស្គាល់កន្លែងច្រើនទេស្តាយណាស់ដែលឆាប់ចូលរៀន!អ៎េ!នោះគឺជាឡានអ្នកផ្ទះ?ហ្ហ៎!នេះលោកពូប្រើអោយគេតាមដានខ្ញុំផងមែនទេ?បាន.....!!"ជិះរអ៊ូសុខៗមើលទៅកញ្ចក់ឡានស្រាប់តែឃើញមានឡានដែលនៅជាប់ឡានគេមុននេះបានន័យថាលោកពូប្រាកដជាអោយអង្គរក្សរតាមដាននាងមិនខានចាំមើលនាងលេងអោយមើល!
     "ហ្ហឹស!លោកពូលេងបែបនេះផងឬ?ចាំមើលថាក្មួយម្នាក់កំដរលោកពូលេងយ៉ាងមិច?!"នាងតូចញញឹមមានល្បិចទាញទូរស័ព្ទស្វែងរកក្រុមហ៊ុនរបស់នាយរួចក៏បើកឡានតាមនឹងទៅរហូតមកដល់ក្រុមហ៊ុនដែលមានឈ្មោះនាយនៅនឹងផ្លាកស្រាប់។នាងតូចចុះពីលើឡានរួចក៏ដើរចូលទៅខាងក្នុង ក្រុមហ៊ុននាយធំមិនចាញ់ប៉ារបស់នាងទេអាចថាចង់ធំជាងទៅទៀត។នាងតូចដើរចូលទៅសួរគេពេលដែលដឹងរួចក៏ឡើងទៅទីតាំងដែលខ្លួនចង់ទៅ
     "អត់ទោស!អ្នកនាងមករកនរណាដែរ?"លេខារបស់ជុងហ្គុក
    "ម្ចាស់ក្រុមហ៊ុនគឺលោកចននៅទេ?"
    "អ្នកនាងមានបានណាត់ទុកទេ?"
    "គឺថាខ្ញុំមកបន្ទាន់មិនបានណាត់ទុកទេ...តើអ្នកនាងអាចទៅប្រាប់គាត់បានទេថាគីម ថេយ៉ុងមករកគាត់តើបានទេ?"
    "ចាស៎!បានប៉ុន្តែពេលនេះគាត់មានភ្ញៀវសូមអ្នកនាងរងចាំសិនចុះអ្នកនាងអាចទៅអង្គុយខាងនោះរងចាំបាន"លេខារបស់ជុងហ្គុកនិយាយទាំងញញឹមដាក់នាងតូចរួចក៏ធ្វើការងារវិញ
     "គឺថាខ្ញុំចង់ជួបគ្នាឥឡូវនេះខ្ញុំមានរឿងសំខាន់ចង់ប្រាប់គាត់មិនអាចចាំបានទេ"នាងតូចនិយាយហើយក៏សម្រុកចូលតែម្តងនាងរកតែមានភ្ញៀវនឹងឯងនាងនឹងចាត់ការយ៉ាងណាអោយលោកពូគេខឹងព្រមបញ្ចូននាងទៅផ្ទះវិញ
     "អ៎េ!អ្នកនាងឈប់សិន!គាត់មានភ្ញៀវណាអ្នកនាង"លេខារបស់ជុងហ្គុករត់ទៅតាមឃាត់មិនចឹងនាងអាចនឹងបាត់បង់ការងារ
    "ហាឡូចៅហ្វាយ!អ្នកនាងតូចចូលទៅហើយទាន"យ៉ុនជីនព្យាយាមខលទៅជាច្រើនដងតែនាយរវល់ពិភាក្សាទើបមិនបានទទួលពេលរោទិ៍ខ្លាំងភ្ញៀវឮទើបប្រាប់នាយអោយទៅទទួលសិន។ជុងហ្គុកគ្រាន់តែឃើញលេខដឹងបាត់ហើយប្រាកដជាមានរឿងមិនខាន
     "ហើយគេចូលទៅណា?"
     "ចូលហើយទាន!!"
    "ឯងនិយាយពីស្អីគេចូល?"ជុងហ្គុកជ្រួញចិញ្ចើមស្តាប់មិនយល់ហើយក្មួយនាយចូលទៅណាមិចក៏មិនបញ្ជាក់អង្គុយតែចូលហើយៗបានបន្តិចទ្វារក៏បានបើកឡើង
   ក្រាក
    "លោកចនហ៎ា"ថេយ៉ុងចូលមកព្រមជាមួយភាពញិកញក់ខុសប្លែកកាយវិការធ្វើខ្លួមដូចជាមនុស្សស្រីរបស់នាយយ៉ាងចឹង
    "ថេយ៉ុង?.....(ហើយគេចង់ធ្វើស្អីគេនឹង?)"តាមពិតនាងចូលមករកគេទេឬ?ហើយនេះមានគម្រោងអីទៀតហើយនឹង?!
     "សុំទោសលោកប្រធានគឺអ្នកនាងខាងនេះរត់ចូលមកខ្ញុំតាមមិនទាន់"នាងអោនមុខចុះខ្លាចថាត្រូវដេញចេញ
    "នាងទៅវិញចុះ"នាងអោនគោរពរួចក៏ចេញទៅបាត់
    "នរណាគេនឹងលោកចន?"ជូអុីសួរទៅជុងហ្គុកក្រោយឃើញថេយ៉ុងចូលមកហៅយ៉ាងផ្អែមធ្វើដូចអ្នកទាក់ទងគ្នា។យ៉ាង ជូអុីជាភ្ញៀវដែលចង់រួមហ៊ុនជាមួយ
មកពិភាក្សាថ្ងៃនេះ
     "គេគឺជាក្មួយស្រីរបស់ខ្ញុំ!អ្នកនាងកុំយល់ច្រឡំអី!សូមចាំខ្ញុំបន្តិច......មកនេះ"ថេយ៉ុងបម្រុងឆ្លើយដើម្បើធ្វើបាបនាយតែនាយក៏ឆ្លើយកាត់មុខមុន។ជុងហ្គុកអូសដៃថេយ៉ុងចេញទៅខាងក្រៅបាត់ទុកអោយជូអុីតាមមើល
      "ជាក្មួយស្រីសោះធ្វើដូចជាប្រពន្ធទៅកើតឆឹស!កំពុងតែរលូនផងមកកាត់ចង្វាក់អស់យ៉ាប់មែនក្មេងនេះ"ជូអុីអង្គុយរអ៊ូម្នាក់ឯងការងារកំពុងរលូននាងជិតចាប់ជុងហ្គុកបានទៅហើយនាងក៏លេចមុខមករំខានផែនការគេអស់
      "លោកពូលែងដៃ!ខ្ញុំឈឺណា៎!"ងាកមកមើលអ្នកខាងក្រៅវិញត្រូវជុងហ្គុកក្រសោបដៃណែនក្តាប់ជាប់ធ្វើអោយដៃដែលសរលោងស្អាតប្រែទៅជាក្រហមងាំង។ថេយ៉ុងព្យាយាមរលាស់ដៃចេញទម្រាំបាននាងរលាក់ដៃតិចៗព្រោះឈឺ
      "ហេតុអីក៏មកទីនេះ?ហើយនរណាអនុញ្ញាតអោយចូលបន្ទប់ខ្ញុំធ្វើការ?ឃើញទេថាខ្ញុំមានភ្ញៀវ!ហេតុអីធ្វើអាកប្បកិរិយាបែបនេះ?"ជុងហ្គុកតម្លើងសម្លេងសង្កត់ធ្ងន់ៗលាយអារម្មណ៍ខឹងមិនពេញចិត្ត
     "ហេតុអីមកមិនបាន?!លោកពូគ្មានសិទ្ធឃុំខ្ញុំនៅផ្ទះនោះទេគ្រាន់តែចេញក្រៅក៏មានអ្នកតាមចង់ធ្វើអ្វីក៏មិនបាន!ខ្ញុំមករកលោកពូៗក៏ស្អីអោយខ្ញុំមិនរត់ទៅណាទេមិនចាំបាច់ធ្វើដល់ថ្នាក់នឹង!!បើថាខ្លាចខ្ញុំរត់ក៏បញ្ចូនខ្ញុំទៅអាមេរិចវិញទៅលោកពូមិនហត់បញ្ជាកូនចៅអោយតាមខ្លំមើល"ថេយ៉ុងក៏ច្រឡោតខឹងដូចគ្នាបើថាពិបាកណាស់ក៏បញ្ចូនគេទៅវិញក៏ចប់
    "គីម ថេយ៉ុង!!ឯងកកុំគិតថាបានត្រឡប់ទៅវិញដោយសារតែកាយវិការឯងពេលនេះអោយសោះ!!ទៅផ្ទះវិញយើងប្រដៅឯងចេញម្តងឆាប់ទៅវិញទៅ!!"ដោយសារតែថេយ៉ុងចេះតែនិយាយថាចង់ត្រឡប់ទៅវិញដុតកំហឹងនាយអោយឆាបចេះលើសដើមធ្វើអោយជ្រុលស្រែកដាក់នាងតូច។នាយព្យាយាមរំងាប់វាបើមិនចឹងនាយអាចនឹងជ្រុលដៃធ្វើអ្វីដែលមិនគួរដាក់នាងមិនខាន!ចុងក្រោយក៏មានតែដេញនាងអោយទៅវិញចាំជម្រះបញ្ជីពេលទៅផ្ទះវិញ
     "ហ្ហឹស!"ទោះជាមានអារម្មណ៍ថារាងញញើតតែនាងនៅតែរក្សាទឹកមុខនឹងធឹងចំពោះនាយដដែល។នាងតូចសម្លក់ខឹងនាយក្នុងកែវភ្នែកមើលឃើញយ៉ាងច្បាស់នូវអារម្មណ៍អន់ចិត្តរួចក៏រត់ចេញទៅ។នាងមិនធ្លាប់ត្រូវបាននរណាស្រែកដាក់ពីមុនមកទេវាជាលើកទី1នាងខឹងចេះអន់ចិត្តថែមទៀត
     "ហ្ហឺយ.....!!នេះយើងស្រែកដាក់គេខ្លាំងពេកទេដឹង?!"ជុងហ្គុកដកដង្ហើមធំព្យាយាមស្ងប់អារម្មណ៍គិតឡើងវិញមុននេះនាយបញ្ចេញកំហឹងដាក់នាងៗជាក្មេងស្រីត្រូវបានថ្នាក់ថ្នមតាំងពីតូចនាយស្រែកដាក់នាងមុននេះក៏រាងខ្លាំងដែរប្រាកដជាខឹងស្អប់នាយមិនខាន។

To be continued......
សរសេរដោយ:ជេក៍ ថេហ្គុក💜

✨ក្មួយស្រីកំពូលខូច🍓[Completed✓]Nơi câu chuyện tồn tại. Hãy khám phá bây giờ