មកដល់ខាងក្រោមជុងហ្គុកបានចូលទៅរកម៉ែដោះក្នុងផ្ទះបាយដោយស្លៀកសម្លៀកបំពាក់ធម្មតានាំអោយយ៉ុនជីនដែលខំចាំយ៉ាងយូរស្មានតែចៅហ្វាយទៅធ្វើការនាយមិនហ៊ានទៅណាឡើយសុខចិត្តចាំប៉ុន្តែបែរជាភ្ញាក់ផ្អើលពេលឃើញគាត់ស្លៀកពាក់ធម្មតាបើគាត់មិនទៅធ្វើការហេតុអីមិនប្រាប់នាយមួយម៉ាត់ផងលោកម្ចាស់។"អ្នកមីងជួយធ្វើស៊ុបអោយថេយ៉ុងផង"ជុងហ្គុកដើរមកពីក្រោកគាត់មុននឹងនិយាយនាំអោយជីនភ្ញាក់អោយព្រើត
"អ៎ាវ!!ហេតុអី?នាងតូចកើតអីមិចក៏មិនចុះមកញុាំអាហារពេលព្រឹក?"
"នាងមិនស្រួលខ្លួន"នាងឆ្លើយតែប៉ុននឹងជីនអាចយល់តែមិនច្បាស់គិតថាជុងហ្គុកមិចនឹងអាចធ្វើវាទៅបើនាយគិតទាល់តែនាងរៀនចប់ឯណោះ
"អឹម!ចាំមីងធ្វើអោយនាងចុះឯងញុាំអីហើយឬនៅ?"គាត់ងក់ក្បាលធ្វើជាយល់មិនចង់ដេញដោលខ្លាចគេខឹងដូចកាលពីយប់មិញនិយាយស្មោះគាត់ឃើញនាយខឹងខ្លាំងបែបនេះគាត់ក៏រាងញញើតបន្តិចដែរ។
"នៅទេមិនទាន់ឃ្លាន"នាយញញឹមស្រាលមើលទៅគាត់ដូចជាប្លែកឬក៏គាត់ខ្លាចនាយ?មិនអាចទេគាត់មិនដែលខ្លាចនាយឡើយ
"ចាំឃ្លានប្រាប់មីងចាំមីងរៀបចំអាហារអោយ"
គាត់ញញឹមដាក់នាយវិញពេលឃើញស្នាមញញឹមដែលនាយមិនធ្លាប់ញញឹមមកកាន់គាត់ទោះបីវាស្រាលប៉ុន្តែស្រស់ខ្លាំងពាស់គាត់សប្បាយចិត្តដែលនាយអាចប្រើវាបានម្តងទៀតក៏មិនដឹងថាយប់មិញមានរឿងអ្វីទៅលើនាងតូចរបស់គាត់ដែរសង្ឃឹមថានាងមិនអីទៅចុះគាត់ដឹងថាមកពីនាងតូចរឹងរូសមិនស្តាប់បង្គាប់ទើបធ្វើអោយក្មួយគាត់ខឹងបានជានាយគួរអោយខ្លាចនូវយប់មិញនេះ។"បាទ"នាយតបហ់យក៏ដើរចេញទៅបនកទប់ទទួលភ្ញៀវវិញងាកឃើញយ៉ុនជីនដែលឈរមើលមកនាយ
"ចៅហ្វាយមិនទៅធ្វើការទេឬ?ខ្ញុំខំចាំចៅហ្វាយណ៎ា"យ៉ុនជីនដើរមកជិតនាយធ្វើមុខគួរអោយអាណិតដាក់នាយ
"ឯងមករអ៊ូស្អី!ឥឡូវចង់ទៅណាក៏ទៅៗ"ជុងហ្គុកចង់អស់សំណើចនឹងកូនចៅម្នាក់នេះនៅជាមួយយូរហើយមិនចោលចរុកសោះចេះញិកញក់ទៀតឡូវ។ជុងហ្គុកប្រើទឹកមុខមាំធ្វើជាដេញកូនចៅអោយចេញ
BẠN ĐANG ĐỌC
✨ក្មួយស្រីកំពូលខូច🍓[Completed✓]
Fanfictionនាងជាក្មេងស្រីម្នាក់ដែលឌឺហើយក្បាលខូចបំផុតក្នុងចំណោមមនុស្សស្រីដែលខ្ញុំបានជួប🍓។ 💜20.09.22💜 🖤Taekook BG🖤 By : Jack💸