ថេយ៉ុងភ្លឹកក្រោយឮអ្នកខាងក្នុងពិភាក្សាហាក់ដូចជាពួករកសុីខុសច្បាប់និយាយគ្នានៅក្នុងរឿង។នាងតូចគិតរឿងជាច្រើនតាំងពីគេបានជួបលោកពូមកនាងគិតថាខ្លួនឯងស្គាល់នាយមិនទាន់ច្បាស់នោះទេក្រោយពីឮការសន្ទនាហើយនាងកាន់តែគិតថាខ្លួនឯងដូចទើបតែស្គាល់នាយយ៉ាងចឹង!តើនាយលាក់បាំងអ្វីពីគេខ្លះ?ហើយនាយធ្វើការអីទើបបានជាមានមនុស្សមកវាយប្រហារនាយរហូតមិនមែនម្តងទេកាលពីនាងស្គាល់ហើយឈ្លោះជាមួយលោកពូដំបូងនាយត្រូវគេតាមសម្លាប់ម្តងរួចមកហើយឥឡូវនាយក៏ត្រូវគ្រាប់ទៀត!ធ្វើជំនួញអ្វីដល់ថ្នាក់លេងកាំភ្លើងប្រឆាំងគ្នាបែបនេះ?!ពេលនេះនាងគិតអ្វីមិនចេញក្រៅពីគិតថានាយជាពពួកម៉ាហ្វៀដៃឆៅ ត្រូវហើយកាលពីនាងស្គាល់នាយដំបូងមុខនាយមាំហើយកាចណាស់ថែមទាំងនិយាយចូលចិត្តស្រែកគំហករហូតប៉ុណ្នឹងហើយនាងមិនចាប់អារម្មណ៍ទៀត?!ពិតជាល្ងង់មែន+ក្រាក
ក្រោយរៀបចំអោយជុងហ្គុកហើយជីនក៏បានចេញមកក៏បានឃើញថេយ៉ុងឈរនៅមុខបន្ទប់ទាំងទឹកមុខស្ងៀមស្ងាត់ស្មើរស្ងប់មិនមែនជាចរិករបស់នាងដែលធ្វើអោយគាត់ស្មានដឹងថានាងច្បាស់ជាបានស្តាប់ឮពួកគេនិយាយគ្នា
"នាងតូចមកពីរៀនវិញហើយមែនទេ?ហេតុអីថ្ងៃនេះចេញមកលឿនម្ល៉េះ?ឬក៏គ្រូមិនរៀន?"
គាត់ញញឹមនិយាយសួរនាំដូចរាល់ដងហាក់ដូចគ្មានរឿងអ្វីកើតឡើងឯថេយ៉ុងសម្លឹងគាត់ដោយក្រសែរភ្នែកអស់សង្ឃឹមដែលនាងមិនធ្លាប់បញ្ចេញមក។សូម្បីម៉ែដោះដែលកំពុងឈរនៅចំពោះមុខនាងដែលនាងគិតថាគាត់ល្អទន់ភ្លន់ក៏នាងគិតថាគាត់មានរឿងលាក់បាំងហើយនេះគ្រាន់តែជាការសម្តែង!គ្រប់គ្នាក្នុងផ្ទះសុទ្ធតែសម្តែង!!តើពួកគេជានរណា?ហេតុអីគេយល់ថាដូចត្រូវបានគេរួមដៃគ្នាបោកប្រាស់ទំនុកចិត្ត?"តាមពិតម៉ែដោះជានរណា?"ថេយ៉ុងហើបបូបូរមាត់ញ័រៗសួរទៅគាត់ទាំងមានអារម្មណ៍ថាខកចិត្តចង់យំ
"នាងតូចនិយាយអីម៉ែដោះមិនយល់?ម៉ែដោះជាម៉ែដោះនាងតូចនឹងហើយ"គាត់ញញឹមតបទាំងដឹងថាវាគង់តែមានថ្ងៃដែលនាងត្រូវដឹងថាការពិតពួកគេជានរណា
STAI LEGGENDO
✨ក្មួយស្រីកំពូលខូច🍓[Completed✓]
Fanfictionនាងជាក្មេងស្រីម្នាក់ដែលឌឺហើយក្បាលខូចបំផុតក្នុងចំណោមមនុស្សស្រីដែលខ្ញុំបានជួប🍓។ 💜20.09.22💜 🖤Taekook BG🖤 By : Jack💸