Ep06:សម្លាប់ខ្ញុំទៅ!

3K 150 4
                                    


ជុងហ្គុកដកដង្ហើមធំបន្តិចមុននឹងគិតពីសម្តីខ្លួនមុននេះវាហាក់ដូចជាខ្លាំងពេកហើយតើនាងខឹងអន់ចិត្តនឹងនាយដែរទេ?នាយគ្រវីក្បាលបន្តិចទើបដើរចូលទៅក្នុងOfficeវិញដើម្បីបញ្ចប់កិច្ចពិភាក្សារឿងជំនួញអោយបានចប់នឹងបានទៅនិយាយជាមួយក្មួយកំហូចរបស់នាយវិញ។
"សុំទោសដែលអោយអ្នកនាងចាំយូរ"ជុងហ្គុកចូលមកដល់និយាយសុំទោសទៅកាន់ភ្ញៀវដែលសុខៗមានរឿងបែបនេះកើតឡើងធ្វើអោយដាច់ការនិយាយគ្នាមុននេះ
"ច៎ាស!អត់បញ្ហាទេ"នាងញញឹមតបហាក់ដូចជាមិនបានគិតច្រើនទើបជុងហ្គុកងក់ក្បាល
"ចឹងពួកយើងនិយាយពីគម្រោងបន្តទៅ"ពួកគេក៏និយាយការងារគ្នាបន្តដោយមានជុងហ្គុកជាអ្នកពន្យល់ដូចដើម។នាយមើលទៅសង្ហារខ្លាំងចឹងបានជាស្រីៗអ្នកជំនួញជាច្រើនចង់ដាក់ទុនរកសុីជាមួយមិនត្រឹមតែសង្ហារទេពូកែថែមទៀតសួរថានរណាមិនចង់បាន?តែថាហេតុអីនាយមិនមានស្នេហារឿងអាស្រូវក៏មិនដែលធ្លាប់ឮដែរពួកគេនៅតែឆ្ងល់រឿងនេះប៉ុន្តែមិនជាបញ្ហាទេពួកគេនៅតែតាមញ៉ែនាយដូចជាពេលនេះចឹងជូអុីនាងមកទីនេះគោលបំណងមិនមែនមានតេតែរឿងជំនួញមួយមុខនោះទេបើនាងអាចទាក់ទាញជុងហ្គុកបានទៀតគ្រួសារនាងច្បាស់ជាក្លាយជាមនុស្សមានអំណាចក្នុងសង្គមមិនថាជំនួញឬអ្វីផ្សេងនោះទេតាមដែលដឹងមកជុងហ្គុកមិនមែនត្រឹមតែធ្វើជំនួញប៉ុននឹងនោះទេវាមានលើសពីនឹងទៅទៀត។
#Skip
ងាកមកមើលក្មេងក្បាលខូចវិញដោយសារតែខឹងនឹងលោកពូមុននេះបើកឡានយ៉ាងលឿនចេញពីទីនោះតេពេលនេះវង្វេងមិនដឹងថាខ្លួននៅឯណានោះទេតែមិនថ្វីទេគេមិនខ្វល់គេចង់ទៅអោយឆ្ងាយពីលោកពូសម្តីអាក្រក់ម្នាក់នោះ។ហេតុអីគេត្រូវខឹងហេតុអីគេនិយាយពីការស្នឹតស្នាលរបស់លោកពូអម្បិញមិញឬក៏គ្រាន់តែចង់បញ្ឆេះអោយនាយខឹងនឹងបានដេញគេអោយទៅវិញតែលោកពូនេះបែរជាខឹងហើយហាមគេ
ទៅវិញគួរអោយខឹងៗៗៗៗចាំមើលគេនឹងមិនទៅជួបប្រុសម្នាក់នោះទៀតទេ!។
*ងឺត!!!
"ហ្ហឹស!!!ខ្ញុំស្អប់លោកៗៗៗ!!!!"ថេយ៉ុងជាន់ហ្វ្រាំងឡានមួយទំហឹងអោយឈប់ងក់រួចក៏វាយចង្កូតឡានមួយទំហឹងហាក់ចាត់ទុកវាជាជុងហ្គុកយ៉ាង
ចឹង!!
"ហឺ្ហៗ!!អ៎ាយៗៗៗៗ!!!"ថេយ៉ុងខឹងឡើងក្រហមមុខក្តាប់ចង្កូតឡានដកដង្ហើមញាប់ឆ្អេករួចក៏ដោះខ្សែក្រវាត់ចេញមកខាងស្រែកមួយទំហឹងដើម្បីរំសាយចិត្តខឹងសំណាងដែលទីនេះស្ងប់ស្ងាត់កុំអីសូម្បីកញ្ចក់ក៏ទប់សម្លេងថេយ៉ុងមិនបានដែរ!
ពេលដែលស្រែកអស់ចិត្តថេយ៉ុងក៏អង្គុយផ្អែកឡានមើលទៅដូចជាកំពុងអន់ចិត្តនឹងវាសនាជីវិតខ្លួនឯងហេតុអីត្រូវមកជួបរឿងបែបនេះ!ប៉ាម៉ាក់ក៏ចឹងដែរហេតុអីក៏បញ្ចូនគេអោយមករៀននៅទីនេះហើយត្រូវមកនៅជាមួយពូដែលគួរអោយស្អប់ថែមទៀតគេពិតជាធុញ!នឹកមិត្តនៅអាមេរិកនឹកគ្រប់គ្នាសាលនៅទីនោះសុទ្ធតែល្អៗប៉ុន្តែប៉ាម៉ាក់គេបែរជាបញ្ចូនអោយមករៀននៅទីនេះសម្បូរទៅដោយអ្នកពូកែBullyអ្នកដទៃថេយ៉ុងទើបតែចូលរៀនគេយល់ថា
ទីនេះគ្មានច្បាប់ដូចនៅអាមេរិកនោះទេចុះបើគេមានគ្រោះថ្នាក់គិតយ៉ាងមិចគេពិតជាមិនចង់នៅទីនេះតទៅទៀតទេ។ថ្ងៃមុនម៉ាក់គេខលមកនិយាយចុះឡើងថេយ៉ុងក៏ខឹងដល់ពេលនេះក៏មិនដែលខលទៅពេលគាត់ខលមកក៏គេចុចបិទគេគ្រាន់តែចង់មានសេរីភាពដូចពីមុនហើយនិយាយតែ7ម៉ាត់គឺគេចង់ទៅអាមេរិកវិញ!!ប៉ុន្តែម៉ាក់និងប៉ាគេមិនព្រមទើបគេកាន់តែចឹងនឹកហើយថេយ៉ុងក៏អង្គុយយំអោបជង្គង់នៅទីនោះដោយ
អ្វីៗជុំវិញគឺស្ងៀមស្ងាត់។
"មុននេះសោះ!!ទៅណាបាត់លឿនម្ល៉េះ!ចៅហ្វាយដឹងស្លាប់មិនខានទេ"Hyunjinដោយសារតែមុននេះគេរវល់ទៅផឹកកាហ្វេចាំថេយ៉ុងចេញមកវិញតែរវល់គិតលុយមួយភ្លេតងាកមកឃើញថាឡានថេយ៉ុងចេញទៅឆ្ងាយហើយទើបនាយចេញតាមស៊យអីថេយ៉ុងជាន់ហ្គាលឿនរកតែនាយតាមមិនទាន់ពេលនេះក៏មិនដឹងថាទៅខាងណា!!
"មិនដឹងថាមុននេះមានរឿងអីកើតឡើងខ្លះទេបានជាបើកឡានដូចហោះបែបនេះ"យ៉ុនជីននិយាយតែម្នាក់ឯងទាំងដៃនៅតែបញ្ជាចង្កូតឡានតាមរកថេយ៉ុងមិនឈប់
"ហ្ហឹកៗៗ"ថេយ៉ុងនៅតែយំមិទាន់បាត់មានអារម្មណ៍ថាខ្លួនឯងពេលនេះមានតែម្នាក់ឯងប៉ុណ្ណោះ!
គេយំឡើងភ្នែកនឹងមុខឡើងក្រហមហើម។បានបន្តិចក៏ក្រោកទៅក្នុងឡានទាញទូរស័ព្ទចេញមកក្តាប់ជាប់មុននឹងគប់ចោលមួយទំហឹងហាក់មិនស្តាយស្រណោះបន្តិចសោះ!គេដឹងថាជុងហ្គុកបានដាក់GPSក្នុងទូរស័ព្ទរបស់គេទើបនាយអាចដឹងថាគេនៅទីណាធ្វើអីទើបគេបោះវាចោលណាមួយក៏មិនចង់ទាក់ទងទៅនរណាពិសេសគ្រួសារគេដែកគាំទ្រជុងហ្គុកអោយមើលថែគេជំនួសគេស្អប់គ្រប់គ្នា!។ថេយ៉ុងជូតទឹកភ្នែកមុននឹងឡើងឡានបើកទៅមុខទាំងគ្មានគោលដៅ
"ពេលនេះខ្ញុំមានតែម្នាក់ឯងប៉ុណ្ណោះ"ថេយ៉ុងបើកឡានផងនិយាយផងញញឹមលាយទឹកភ្នែករហូតជិះដល់កន្លែងមួយមើលទៅស្ងាត់ជ្រងំតែម្តងសូម្បីតែ
មនុស្សម្នាក់ក៏គ្មានគេមិនបានដឹងថាគេបើកមកដល់ទីណាទេក៏មិនដែលស្គាល់ដូចគ្នា។ពេលនេះក៏ថ្ងៃត្រង់ដែរហើយសំណាងដែលគេញុាំអាហារពេលព្រឹកហើយ
ប៉ុន្តែពោះកំពុងតែឃ្លានទៀតហើយ។
"ទីនេះស្ងាត់ណាស់មើលទៅគ្មានអីញុាំនោះទេយើងគួរតែបើកឡានទៅទិញអីមកញុាំរួចចាំមកទីនេះវិញទីនេះប្រាកដជាគ្មាននរណារកឃើញនោះទេ"ថាហើយនាងតូចក៏បកឡានទៅវិញជិះក្រវែលមើលតាមនោះរាងឆ្ងាយក៏បានឃើញមានកន្លែងគេលក់របស់ញុាំតែមើលទៅសាមញ្ញណាស់មិនអីទេគេអាចញុាំបានគិតមួយគ្រាសិន។បន្ទាប់ពីទិញរបស់ទុកក្នុងឡានរួចទើបជិះបកទៅវិញ
មកដល់គេញាំអាហារក្នុងឡានទាំងមានអារម្មណ៍ថាកណ្តោចកណ្តែងម្នាក់ឯងប៉ុន្តែគេតែងតែរំលឹកខ្លួនឯងថាគេមានតែម្នាក់ឯងស្រាប់ហើយទើបញុាំបន្តរហូតឆ្អែតបានបន្តិចក៏គេងលក់ក្នុងឡាន។ងាកមកមើលអ្នកខាងនេះវិញក្រោយចប់ការងារគេពិតជាចង់ទៅរកថេយ៉ុងណាស់ស្រាប់តែមានការងារបន្ទាន់ជាប់រហូតមកដល់ពេលនេះម៉ោង6ល្ងាចទៅហើយទើបតែចប់នាយឡើងឡានអង្គុយបានបន្តិចទូរស័ព្ទនាយស្រាប់តែរោទិ៍ឡើងជាហេតុអោយនាយមុខមិនសូវល្អព្រោះការងារចេះតែរត់ចូលមកចំពេលគេគ្មានអារម្មណ៍ដល់យកទូរស័ព្ទមកមើលឃើញថាជាលេខជំនិតសោះទើបលើកមកនិយាយ។
"ហាឡូចៅហ្វាយ"
"យ៉ាងមិច?យើងកំពុងជិះទៅផ្ទះហើយចាំដល់ចាំនិយាយ"និយាយហើយនាយក៏ចុចបិទរកតែយ៉ុនជីននិយាយប្រាប់មិនទាន់
#ភូមិគ្រឹះចន
"ឯងមានការអី?"នាយមកដល់ក៏ឃើញជំនិតឈរចាំនៅមុខផ្ទះតែម្តងមើលមុខដូចជស្លន់ស្លោណាស់ទើបនាយចូលមកសួរទាំងលើកចិញ្ចើម
"គឺអ្នកនាងតូចបាត់ខ្លួនទាន!"
"ឯងនិយាយថាមិច?!!"នាយចូលទៅក្របួចកកូនចៅក្រោមបង្គាប់ទាំងខឹង
"អ្នកនាងតូចបាត់ខ្លួនហើយទាន!បាត់តាំងពីពេលចេញពីក្រុមហ៊ុនម្ល៉េះខ្ញុំបានតាមរកហើយតែមិនឃើញ"
"ចង្រៃយ៎!!!"នាយលែងកអាវយ៉ុនជីនទាំងមួម៉ៅដើរចេញទៅរកឡានវិញចាំមកវិញជម្រះបញ្ជីជាមួយកូនចៅតាមក្រោយចំណែកយ៉ុនជីនក៏តាមទៅជាមួយដូចគ្នាព្រមទាំងកូនចៅ5-6នាក់តាមពីក្រោយ។
"ហ្ហឹម!!"ងាកមកមើលថេយ៉ុងវិញបន្ទប់ពីញុាំអាហារហើយនាងក៏បានគេងលក់ទើបតែក្រោក
"នេះយប់ហើយឬ?ឯណាទូរស័ព្ទ?"បើកភ្នែកមកគ្រប់យ៉ាងងឹតឈឹងទើបគេស្រវាទូរស័ព្ទបានបន្តិចក៏ឈប់ភ្លេចថាគេបានគប់វាចោលបាត់ហើយ។ថេយ៉ុងស្រវារកន្លែងបើភ្លើងក្នុងឡានស្រវាចុះឡើងក៏ប៉ះបើកវាអោយភ្លឺធូរទ្រូងស្មានតែត្រូវងងឹតរហូតតើ។
"យប់នេះប្រហែលជាគេងក្នុងឡានមួយយប់ហើយស្អែកចាំជិះរកកន្លែងមួយសម្រាប់ស្នាក់នៅ"នាងតូចពត់ពែនខ្លួនចុះឡើងទើបចុះពីឡានដើម្បីធ្វើចលនាខ្លះ
ងាកមកខាងជុងហ្គុកវិញគេបានមើលតាមGPSដែលគេបានដាក់ប៉ុន្តែទៅដល់រកអ្វីមិនឃើញៗតែទូរស័ព្ទស្ថិតក្នុងគុម្ពស្មៅប៉ុណ្ណោះទើបធ្វើអោយនាយកាន់តែខឹងលាយបារម្ភក្មេងនេះចំមែនហើយ។មនុស្សនាយមិនមែនល្ងង់ទេឡានថេយ៉ុងក៏មានភ្ជាប់ប្រព័ន្ធGPSដែលភ្ជាប់ដោយនាយផ្ទាល់ដែរកុំគិតថាគេចពីនាយបានអោយសោះ។ពេលនាយជិះមកក៏ឃើញឡាននោះមែនភ្លើងឡានធ្វើអោយថេយ៉ុងដែលដើរទៅរកកន្លែងដោះទុកសត្វឃើញទើបគេសង្ងំមិនចេញមកព្រោះខ្លាចថាជាពួកចោរឬក៏ជន់អាក្រក់។
"មនុស្សនៅឯណា?!នេះក្មេងនេះកំពុងតែធ្វើអោយយើងឈឺក្បាលកាន់តែខ្លាំងហើយ!!"ជុងហ្គុកចុះពីឡានមកមើលតែក៏គ្មានមនុស្សសូម្បីម្នាក់ក្នុងឡានកាន់តែដុតអោយនាយខឹងលើសដើមគិតថាថេយ៉ុងចង់លេងល្បែងជាមួយនាយធ្វើបាបនាយមិនខាន។
គ្រឹក
ដោយសារថេយ៉ុងចង់ដឹងទើបអើតមើលឃើញថាជាលោកពូចិត្តអាក្រក់របស់គេទើបបម្រុងថយតែបែរជាជាន់កំណាត់ឈើធ្វើអោយសម្លេងឮដល់ជុងហ្គុកទើបគេរហ័សងាកទៅមើលរួចក៏ដើរទៅមើលដោយប្រើភ្លើងទូរស័ព្ទឆ្លុះថេយ៉ុងប្រញាប់រត់យ៉ាងលឿនធ្វើអោយសម្លេងឮកាន់តែច្បាស់ថានោះជាសម្លេងសម្រឹបជើងមនុស្សរត់
"តាម!!"ជុងហ្គុករត់តាមដោយកូនចៅទៅជាមួយនៅសល់ពីនាក់យាមនៅនឹងឡាន
"អ៎ូយ!ហឹក!អឹស!"ថេយ៉ុងរត់ដោយគ្រប់យ៉ាងគឺងងឹតឈឹងរត់គ្មានគោលដៅមិនដឹងថាបុកដើមឈើអត់ទេរត់បានយូរបន្តិចក៏ទាក់ជើងដួលមានអារម្មណ៍ឈឺខ្លាំងប្រហែលជាមុតនឹងអ្វីហើយប៉ុន្តែគេមិនចុះចាញ់ក្រោករត់ទៅបន្តទាំងឈាមកំពុងហូរខ្លាំងដោយគេមិនដឹងខ្លួន។
"មានដាមឈាមចៅហ្វាយ!"យ៉ុនជីនរត់តាមមកដល់មើលតាមពិលដែលជុងហ្គុកឈួលគេពិនិត្យមើលទើបដឹងថាជាឈាមមើលទៅដូចជាមុតថ្មីៗជុងហ្គុកមិនបង្អង់ក៏រត់ទៅបន្ត។
"អ៎ូយ!!ហឹកៗឈឺណាស់"ថេយ៉ុងរត់រហូតទ្រាំមិនបានដួលឯងជើងគេឈឺខ្លាំងណាស់មិនអាចរត់ទៅបន្តបានទេ។នាងតូចព្យាយាមវារកកន្លែងមួយដែលអាចអង្គុយបានយកដៃស្ទាបកន្លែងឈឺប៉ះចំទឹកទើបយកមកហឹតបានដឹងថាឈឺគេប្រាកដជារបួសខ្លាំងមិនខានបានជាឈឺយ៉ាងនេះ
"សឺត!*ឆ្វោក"ថេយ៉ុងខាំមាត់ដកឈើចេញមុននេះគេស្ទាបប៉ះចំអ្វីមួយរឹងដោតជាប់ជើងទើបគេដកវាចេញរួចក៏ហែកសំពត់ខ្លួនឯងរុំទាំងមើលមិនឃើញព្យាយាមក្រោកទៅបន្តក្រោកដើរបានប៉ុន្មានជំហ៊ានក៏ចាំងភ្នែកជាមួយពឹលដែលឈួលចំបម្រុងគេចទៅបន្តតែជុងហ្គុកក៏ស្រែកអោយឈប់ហើយគម្រាម
"គីម ថេយ៉ុងឈប់ភ្លាម!"
"មិនឈប់!"
"ឆាប់ទៅផ្ទះវិញជាមួយយើង"
"ទោះស្លាប់ក៏ខ្ញុំមិនទៅជាមួយលោកដែរ!"
"យើងប្រាប់ថាអោយឈប់ភ្លាម!!បើឯងហ៊ានឈានតែមួយជំហ៊ានទៀតយើងមិនធានាសុវត្ថិភាពឯងនោះទេ!"
"សម្លាប់ខ្ញុំមកចឹង!"ថេយ៉ុងងាកមកញញឹមឌឺដាក់នាយរួចក៏រត់ទៅទាំងមិនខ្វល់ពីសម្តីនាយ
*ផាំងៗ
"អ៎ាយ!!!"ជុងហ្គុកបាញ់ពីរគ្រាប់ផ្ទួនៗក្បែរជើងនាងទើបធ្វើអោយថេយ៉ុងស្រែកទាំងតក់ស្លុតទន់ជើងសន្លប់ដោយសារជើងគេហូរឈាមច្រើនហើយមកត្រូវលោកពូបាញ់គម្រាមទៀតដេកស្អាត!ជុងហ្គុកដើរទៅបីនាងចេញមកត្រឡប់ទៅភូមិគ្រឹះវិញ។
#ភូមិគ្រឹះចន
"កុំបារម្ភអីនាងគ្រាន់តែបាត់បង់ឈាមច្រើនបូករួមជាមួយភាពភ័យខ្លាចទើបបណ្តាលអោយសន្លប់បែបនេះខ្ញុំបានលាងរបួសនឹងបានចាក់ថ្នាំអោយនាងរួចហើយបើអស់ការហើយសុំលាសិនហើយ"
"អញ្ជើញលោកគ្រូពេទ្យ"យ៉ិនជីនជូនដំណើរគ្រូពេទ្យទៅវិញដោយទុកអោយជុងហ្គុកនៅមើលថេយ៉ុងតែម្នាក់ឯង
"មកពីឯងរឹងក្បាលដាក់យើងមុន!"ជុងហ្គុកសម្លឹងមើលមុខស្លេកៗរបស់ថេយ៉ុងមុននឹងនិយាយឡើងបើគេមិនផ្តឺនាយៗមិនបាញ់នោះទេមើលចុះជើងក៏មុតមុខក៏ស្លេក។នាយក៏មានអារម្មណ៍ថាបារម្ភពីគេណាស់ដែរគិតថានាងជាក្មេងឪពុកម្តាយទំនើងតាំងពីតូចមកនៅជាមួយមនុស្សដូចនាយគេមិចនឹងអាចទម្លាប់ទៅ?
ពេលក្រោកមិនដឹងថាស្អប់នាយកម្រិតណានោះទេ។

To be continued......✨
សរសេរដោយ:ជេក៍ ថេហ្គុក💜

✨ក្មួយស្រីកំពូលខូច🍓[Completed✓]Hikayelerin yaşadığı yer. Şimdi keşfedin