ភាគ 1
ក្នុងក្លិប
រាងប្រុសកំលោះក្នុងឈុតខោអាវធំកំពុងអង្គុយមើលស្រីស្អាតៗ រាំក្រលែងរាងលើឆាក ដែលគេមានមនុស្សខ្លបខ្លាចសឹងតែពេញទីក្រុង
« ចៅហ្វាយ ! » លីណូ ដើរមកជិតតិចៗ ហៅអ្នកកំពុងលើកស្រាផឹកជាមួយនារីស្រស់ស្អាត កំរ ឆ្វេងស្តាំ
« មានការអីមែនទេ ?» សម្លេងមាំនិង ទឹកមុខកំណាចកំពុងសម្លឹងកូនចៅ ដែលមករំខានគេ
« បងប្រុសចៅហ្វាយតេមក !» គ្រាន់តែនិយាយប្រាប់ភ្លាមធ្វើអោយរាងកាយដែលមាំប្រែជាញ័រតិចៗ
« បងប្រុស ! ដឹងថាយើងនៅទីនេះ ?» សំណួរសឹងតែអោយអ្នកជាកូនចៅបោកក្បាលស្លាប់ទៅហើយព្រោះតែម្នាក់ៗ សុទ្ធកំណាចដូចគ្នា
ស្របពេលនេះម្រាមដៃស្រលូនលូកទៅទាញទូរស័ព្ទ ពី កូនចៅមក
« ឯងនៅឯណា !» សម្លេងមាំពីក្នុងទូរស័ព្ទធ្វើអោយ អ្នកដែលសប្បាយរីករាយអំបាញ់មិញរាងភ័យខ្លាចបន្តិច
« គឺ.. គឺខ្ញុំ !»
« ឆាប់ត្រលប់មកវិញ .. វ៉ាង អុីលីង ខាស្នូវ៉ា » សម្លេងត្រជាក់ស្រឹបធ្វើអោយ អ្នកដែលស្តាប់សឹងលេបទឹកមាត់មិនចូលបំពង់ករទៅហើយ
« លីណូ .. ក្រែងបងប្រុស ទៅបរទេសមិនចឹង ?» បន្ទាប់ពីចប់ call នាយមិនបង្អន់យូរ ក៍ចាកចេញភ្លាម
« ខ្ញុំមិនដឹងទេ ចៅហ្វាយ តែមើលទៅ គាត់ខឹងនិងចៅហ្វាយណាស់ !» លីណូ
« អុីបូ !» សម្លេងហៅ របស់នារីរូបស្រស់ចេញពីក្លឹបធ្វើអោយ អ្នកទើបចាកចេញអំបាញ់មិញងាកមកមើលភ្លាមៗ
« វ៉ាឡេនថាញ៍ !» នាយហៅឈ្មោះនាងកហរមុំដែលកំពុងដើរកាច់រាងមករកគេ
« នេះលោក .. ចង់ទៅចោលខ្ញុំទាំងបែបនេះមែនទេ ?» នាងក្រមុំដើរមកដាក់ដៃ អង្អែលលើដើមទ្រូងលើអាវធំ និងអោនទៅខ្សឹបនិងត្រចៀកគេ
« ខ្ញុំ .. ខ្ញុំថា ចាំពេលក្រោយទៅ .. ខ្ញុំមានការរវល់ បន្ទាន់ !» ថាហើយមិនចាំយូរគេក៍ចូលក្នុងឡានភ្លាមនិងចាកចេញទុកអោយស្រីស្អាតនៅចំហរមាត់ធ្លុងដែលត្រូវទុកចោលបែបនេះ
« ហឹស, ថ្ងៃនេះយើងចាត់ការឯងមិនបានតែក៍មានថ្ងៃក្រោយ វ៉ាង អុីបូ ខាស្នូវ៉ា »
ភូមិគ្រិះ ខាស្នូវ៉ា
ដៃរជើងស្រឡូនដើរឡើងញាប់ចូលក្នុងភូមិគ្រិះដ៍ធំស្កឹមស្កៃ តែគេជឿថា គេគេចមិនផុតពី បងប្រុសទឹកកករបស់គេទេ
« វ៉ាង អុីលីង ខាស្នូវ៉ា !» សម្លេងមាំហៅអ្នកដែលបោះជំហ៊ានចូលមក
« បង... បងប្រុស !» សម្លេងញ័រ និងកែវភ្នែកមុតមាំនោះប្រែជាដក់នៅតំណក់ទឹកភ្នែក
« ឯងនៅដឹងថាយើងជាបងប្រុសដែរ ?» រាងក្រាស់ ដើរមកទល់មុខ មា្នក់ទៀតពួកគេ សឹងតែដូចគ្នាទាំងអស់ទៅហើយ បើកុំថា ...
« ពុទ្ធោបងប្រុស .. មានប្អូនស្រីឯណាមិនស្គាល់បងខ្លួនឯងនោះ !» អុីលីង
« យើងស្មានតែឯងជាយើងទៅហើយ.. ក៍ចង់ភ្លេចហើយថា យើងមានប្អូនស្រីភ្លោះ !» អុីបូ មើលទៅប្អូនស្រីដែលចូលចិត្តលួចទៅដើរលេងខាងក្រៅដោយតែងខ្លួនជាប្រុស. ឬ ក៍ប្រើ សមាសសភាពគេទៅបង្ករឿងគ្រប់កន្លែង
« ហុយ.. បងប្រុស ! បងក៍ដឹងថា ពួកយើងមានសត្រូវគ្រប់កន្លែងហើយ បើខ្ញុំមិនតែងខ្លួនជាបងតើខ្ញុំអាចនិងមកឈរត្រង់នេះបានទេ ?» អុីលីងនិយាយហើយក៍អោបដៃបងប្រុសញិកញក់តាមចរឹករបស់គេ
« បងប្រហែលត្រូវរក អ្នកការពារថ្មីអោយឯងហើយ !» អុីបូ និយាយហើយក៍មើលទៅលីណូ ដែលឈរ ធ្វើមុខ ស្ងួត
« ហេតុអីបងប្រុស ?» អុីលីងសួរទៅអ្នកជាបង តែនាងក៍ដឹងខ្លួនដូចគ្នា
« ក៍បងនិងអោយលីណូ មកមើលការងារនៅកំពង់ផែ ហើយបងនិងរកអ្នកណាដែលអាច បង្រ្កាប ក្មេងខូចដូចជាឯងអោយបាន »អុីបូ
« បងប្រុស ....!» អុីលីង
« ឯងគ្មានសិទ្ធតវ៉ាទេ !»
ក្លឹប ប្រដាល់
« បងប្រុស ! ស៊ូ ស៊ូ !» សម្លេងហ៊ោ ពី ខាងក្រោម ជាមួយរាងខ្ពស់ ស្រឡះ តែតូចស្តើង
«ព្រូស !»
« ហ្ហើយបងប្រុស ! » នាយតូចដែលញញឹមអំបាញ់បែរជាទម្លាក់ទឹកមុខចុះពេលដែលបងប្រុសគេត្រូវដៃគូរម្ខាងទៀតវៃដួលនៅនិងដី
« ឯង.. ឯងលេងល្បិច !» ស៊ាវចាន់ ស្រែកពីខាងក្រោមពេលដែល មើលទៅមុខបងប្រុស ទ្រុធ និងស្នាមស្នាប់ដៃ ដែលគេមិនប្រើក្នុងការប្រកួតឡើង តែភាគី ម្ខាងទៀតបែរជា ឈរសើចលាដៃធ្វើមិនដឹង
« ឯងមានភស្តតាងទេ អាក្មេងតូច ! »
« ឯង .. ល្អ បើឯងលេងខូចយើងក៍កំដរឯងលេង !» ស៊ាវចាន់ មិនបង្អន់យូរឡើងទៅ ដាល់ អ្នកម្ខាងទៀតដោយដៃទទេរ តែគេក៍សឹងតបមិនទាន់ព្រោះល្បឿននៃការវាយរបស់រាងតូចគឺលឿនខ្លាំងណាស់ ...
«ព្រូស !»
« នេះហើយ វិធី ស្មោគគ្រោគរបស់ឯង យ៉ាងមិចដែរ តបតរ វិញមិនបានទេ ?» នាយតូចថា អោយអ្នកម្ខាងទៀតហើយក៍ងាកទៅរកបងប្រុស ..
« ស៊ាវចាន់ ប្រយ័ត្ន !» ស៊ាវហ្វុង ទាញប្អូនប្រុសចេញហើយក៍ត្រូវមួយស្នាប់ដៃទៀតឡើង បែកមុខ
« បងហ្វុង ..!» ស៊ាវចាន់ រត់មកត្រកង បងប្រុស ហើយបន្រុងទៅតទល់ជាមួយ អ្នកលេងខូច តែសម្លេង កញ្ចែ ក៍បន្លឺឡើង
« ចាប់ពួកគេទៅ ទាំងអស់!» ស៊ាវចាន់ មើលទៅ អ្នកដែលវាយបងប្រុសគេដោយការគុំគួនព្រោះទីនេះជាកន្លែងប្រដាល់សេរីនិងខុសច្បាប់ តែ2 នាក់បងប្អូនគេពិតជាទាល់ពិតមែននិងមកទីនេះ
2 ម៉ោងក្រោយមក
« ពិតជាស៊យមែន !» ស៊ាវហ្វុង
« បងប្រុស នោះសម្លៀកបំពាក់យើង ?» នាយតូចគ្រាបងប្រុសមកដល់ផ្ទះដែលពួកគេស្នាក់នៅតែអ្វីដែលស្មានមិនដល់គឺ វ៉ាលី ខោអាវពួកគេនៅក្រៅទាំងអស់
« ពួកនាយមិនបានបង់ថ្លៃឈ្នួលផ្ទះ2 ខែហើយ !» ម្ចាស់ផ្ទះ ឈរចាំនៅមុខផ្ទះរួចជាស្រាច់តែ នាយតូចដឹងចិត្តក៍ចូលទៅលួងលោម
« ពុទ្ធោ ចែស្អាត! គឺថា ខ្ញុំមិនទាន់រកការងារបានធ្វើ និងណា៎ !» ស៊ាវចាន់ បើកភ្នែកម៉ក់ៗ ដូចកូនឆ្មា ធ្វើអោយម្ចាស់ផ្ទះរាងចិត្តទន់ទៅហើយតែ គាត់ធ្វើជាស្តីអោយ
« អោយរកការងារបានយ៉ាងមិច បើពួកឯង ម៉ាងៃៗ គិតតែរឿងហាត់សម វៃ ទាត់ធាក់និង !» ម្ចាស់ផ្ទះនិយាយហើយក៍ក្រវីក្បាល
« គឺ ខ្ញុំមានក្តីស្រមៃបើកកន្លែង សន្តិសុខ !» ស៊ាវហ្វុងនិយាយហើយ ក៍អោនមុខចុះ
« ចឹងយើងទុកឧកាសអោយនាយ 1 ខែ ទៀត បើរកលុយបង់ថ្លៃឈ្នួលផ្ទះមិនបានដឹងគ្នាហើយ!» ទោះជាគាត់ មានចរឹកបែបនិងតែសំរាប់គាត់អាណិតស្រលាញ់ក្មេងទាំងពីរនាក់នេះណាស់ ក៍ព្រោះពួកគេជាក្មេងកំព្រា ចិញ្ចឹមគ្នា ដោយកំលាំងញើសឈាម
«អរគុណ... អរគុណ ណាស់ បងសុី !» នាយតូចញញឹមពព្រាយស្របពេលបងប្រុសគេក៍កាន់ វ៉ាលីចូលទៅខាងក្នុងវិញដូចគ្នា
« ស៊ាវចាន់ !» អាសុី ហៅរាងតូច ដោយសម្តីទន់ភ្លន់ វាជាទម្លាប់ស្រាប់ទៅហើយ
« មានអីមែនទេ ?» ស៊ាវចាន់
« ឯងចង់បានការងារ ធ្វើទេ ?» អាសុី
« បាទ ! ចង់ ..!»
« តែការងារនេះប្រថុយណាស់ .. ជា អង្គរក្សអោយប្អូនស្រី អ្នកមានអំណាចនៅផ្ទះចុងផ្លូវគេនោះ !» អាសុី
« អង្គរក្ស ? » នាយតូចធ្លាប់ជិះកង់កាត់ ផ្ទះដ៍ធំមហិមារនោះដូចគ្នា តែមិនដែរហ៊ានសូម្បីតែមើល
« គឺ លីណូ .. ប្រាប់យើងថា ចៅហ្វាយគេ ត្រូវការ អ្នកដែលទុកចិត្តអោយមើលថែរប្អូនស្រីគេ !» អាសុី និយាយហើយក៍ប៉ាន់ប្រមាណ រាងតូច
« មានអីមែនទេ ?» ស៊ាវចាន់
« យើងថា ឯងមានរូបរាងដូចមនុស្សស្រីចឹង , សាក បន្លំខ្លួនធ្វើការទេ ?» អាសុី
« ហាក ? មិចនិងអាចទៅ ព្រោះខ្ញុំជាប្រុស ! ហើយគេមិនយកមនុស្សប្រុសទេ ?»ស៊ាវចាន់សួរបកទៅវិញ ហើយ អាសុីក៍ង៉ក់ ក្បាល នាយតូចបានត្រឹមធ្វើភ្នែកក្រឡាប់ចុះឡើង
« បើឯងមិនធ្វើ ឯងនិងអត់ការងារធ្វើហើយ .. ហើយប្រាក់ខែគេក៍ខ្ពស់ណាស់ អាចជួយបងប្រុសឯងទៅអនាគតបាន !» អាសុីនិយាយម្តងទៀតហើយស៊ាវចាន់ ក៍សញ្ជឹងគិតបន្តិច
« ចឹង បង ជួយខ្ញុំបន្លំខ្លួនទៅ !» ស៊ាវចាន់
« ហាក ? មិចក៍ជាយើង ?»
2 ថ្ងៃកន្លងផុតទៅ
មនុស្សជាច្រើនកំពុងត្រូវប្រកួតគ្នា តែសម្រាប់មនុស្សប្រុស គឺ គេអោយត្រលប់ទៅវិញតែម្តង
« នេះ ស៊ាវចាន់ មែនទេ ?» លីណូ ខ្សឹបតិចៗ តាមដំណឹងដែលបងជីដូនមួយគេប្រាប់ថាក្មេងនេះជាប្រុសទេ ..
« បាទ !»
« ចាសបានត្រូវ ឯងមើលរូបរាងឯងមើល! ធ្វើការអោយបានល្អ .. យើងជួយបានតែពិននិងទេ !» លីណូ និយាយហើយក៍គូសគ្រីស អោយ រាងតូច ក្នុង ឈុត អង្គរក្ស ស្រីជាប់ តែម្តង
« ហើយឬនៅ ? នេះពេលណាយើងបានទៅដើរលេងនេះ !» សម្លេងមនុស្សមាំ ធ្វើអោយគ្រប់គ្នា ក្រឡេកទៅមើល នាងពិតជា ស្រស់ ស្អាត ខ្លាំងណាស់ តែមើលទៅនាងក៍មិនអន់ដូចគ្នា
«អ្នកនាង ... នេះ ស៊ាវចាន់ អ្នកដែលជាប់និងជា អង្គរក្ស ថ្មីរបស់ អ្នកនាង !» លីណូ និយាយហើយ ស៊ាវចាន់ ក៍ងើយមើល នាងតូច
«មនុស្ស ស្រីហ៎ ? ឯងស្អាតណាស់ តែមិចក៍ឯងលេងស្ទាយសក់ខ្លី បែបនេះ ?!» អុីលីងថា ហើយក៍ដើរចេញទ ដោយមិនខ្វល់អ្វីឡើយ
«មិចមិនទៅតាម អ្នកនាង ?» លិណូ
« អរ .. បាទ អាស ចាស ចាស !» នាយតូចព្យាយាម ពត់សម្លេងខ្លួនឯង ម្ននិងមកទៅទៀតតែវាមិនទាន់ជាទម្លាប់
« នេះបើ ចៅហ្វាយដឹង អ្នកងាប់ជាយើងមិនខាន !» លីណូ ក្រវីក្បាល ដែលជួយក្មេងម្នាក់នេះបើ បងស្រីគេមិនសុំនោះ
YOU ARE READING
ច្រលំស្នេហ៍លោកម្ចាស់ខាស្នូវ៉ា 🔞(ចប់)
Romanceវាជារឿងនឹកស្មានមិនដល់ពេលដែលក្មេងតូចត្រូវការប្រាក់បន្ទាន់ដោះដូរនិងការបន្លំខ្លួនជាស្រីដើម្បីធ្វើជាអង្គរក្សស្រីរបស់ប្អូនស្រីអ្នកមានអំណាចម្នាក់តែគេបែរជាត្រូវទៅនៅក្រោមស្លាបរបស់សាតាន កំណាច ..តែអ្នកដែលត្រូវបង្ខំមិនបានទន់ភ្លន់ដូចគិតឡើយ ពេលដែលគេ ទាំងបំពានដោយ...