ភាគ24

1.6K 71 0
                                        

ភាគ24

ក្នុងបន្ទប់ ខនដូ មួយ របស់ ត្រកូលវិចក័រ កំពុងមនុស្សប្រុសស្រីមួយគូរកំពុងស្និតស្នាលគ្នាយ៉ាងចម្លែកជាពិសេស ខាងស្រីនោះជា អ្នកមាននាមថា ប្រពន្ធរបស់ ត្រកូលខាស្នូវ៉ា ទៅវិញ
« លោកត្រូវជួយខ្ញុំណា !»
« បាន.. អោយតែអូនចង់ .. សំខាន់ថាតើទាក់ទងនិងត្រកូលខាស្នូវ៉ាទេ ?» គ្រីស្ទាន
« ប្រាកដហើយ.. ចុះបើខ្ញុំចង់សម្លាប់ទាយាទខាស្នូវ៉ានោះ ? » នាងនិយាយចប់ ហើយស្នាញញឹម អាក្រក់ ក៍កើតឡើង ...
2 ថ្ងៃកន្លងផុតទៅ
ស៊ាវចាន់ ងិកង៉ក់ ដាក់ អុីបូធ្វើ អោយរាងក្រាស់ តាមចិត្តសឹងមិនទាន់ ជាពិសេសគេចូលចិត្តយកកូនមកធ្វើ ជាលេស
« អូនចង់ទៅវិញហើយ.. ណាលោកប្តី !» ស៊ាវចាន់ អោបនាយក្រាស់ ជាប់
« ចុះបងមានអោយមកតាមឯណា» អុីបូ ក្រវីក្បាលរអាចិតហតតែក៍ខំបញ្ចប់ការងារ ដើម្បី ឆាប់នាំនាយតូចត្រលប់ទៅវិញ
« អូយ... អុីបូ !» សុខៗ ស៊ាវចាន់ ក៍ហៅស្វាមីទាំងមានដំណក់ទឹកភ្នែក
« មានអីមែនទេ? កើតអីបានស្រែកលឺដល់ថ្នាក់នេះ !» អុីបូ មើលមុខស៊ាវចាន់ តែគេបែរជាញញឹមនិងកាន់ដៃរបស់ រាងក្រាស់មកដាក់លើពោះ
« កូនបង.. រករឿងហើយគេចង់ទៅវិញ .. គេធ្លាក់ អូន !» ស៊ាវចាន់ ដាក់ដៃអុីបូចំកន្លែងកូនរបស់ពួកគេកំពុងបម្រាស់ ធ្វើអោយអុីបូញញឹម ភ្លាម
« កូនឆ្លាតរបស់ ស្តាប់ បង្គាប់ណា៎ ប៉ា ជិតបញ្ចប់ការងារហើយ !» អុីបូ អង្អែលពោះប៉ោង.. អ្នកទាំងពីរមានអារម្មណ៍ថា កក់ក្តៅ និងរីករាយណាស់ ... តែ វាមិនមែន បែបនោះ ព្រោះបន្ទាប់ ជូននាយតូចមកវិញគេក៍មានការងារសំខាន់ទៅបន្តដោយស៊ាវចាន់ម្តងនេះទៅតាមមិនបានទេ ដោយសារអុីបូគម្រាម យ៉ាងខ្លាំង បើ ទៅនិងដកហូតកាតទាំងអស់ ហើយ ..ទើបស៊ាវចាន់ បានត្រឹមខាំមាត់ខឹងចិត្តប៉ុណ្ណោះ ..
អុីបូមកដល់ ប្រទេសចិន ក៍ឆ្លៀតខលទៅរកភរិយាដែលកំពុងអង្គុយលេងនៅបន្ទប់ទទួលភ្ញៀវ .. គេបារម្ភថានាយតូចនិងពិបាកចិត្តតែមើលទៅវាមិនមែនបែបនិងទេ
« បងញុាំបាយហើយឬ នៅ ? ទីនោះអាកាសធាតុយ៉ាងមិចដែរ ?» ស៊ាវចាន់ សួរពីនេះពីនោះរហូតអុីបូអស់សំណើច ..
« បងមិនអីទេ. បន្តិចទៀតក៍ដល់ពេលចូលប្រជុំ .. នេះក៍យប់ហើយ អូនចូលគេងទៅ !» អុីបូថាអោយនាយតូចៗ ដែលង៉ក់ ក្បាល ទើបគេ បិទទុរស័ព្ទ និងនាំខ្លួនដែលទប់ពោះឡើងកាំជណ្តើរ ..
« នេះអុីលីងនិងបងប្រុសមិនទាន់មកវិញទេ ?» ស៊ាវចាន់ អើតមើលទៅទ្វារធំបន្តិច តែក៍ប្រទះនិង ជន ចម្លែកដែលបាំងមុខចូលមកទៅវិញ
« ពួកឯង... ពួកឯងជាអ្នកណា ចូលមកបានយ៉ាងមិច ?» ស៊ាវចាន់ ភ័យយ៉ាងខ្លាំងក៍ប្រឹងទប់ពោះឡើងទៅខាងលើ បម្រុងរត់គេច
« ចូលទៅចាប់វាទៅ ..!» គ្នាវាម្នាក់ ស្រែកឡើង ជើងសហរឡូនព្យាយាមឡើងទៅខាងលើ តែពោះរបស់ ធំណាស់ ពិបាក ក្នុងការដើរ ចុះទម្រាំតែរត់ ទើបគេ ត្រូវ ជន់ បិទមុខមកចាប់ដៃជាប់
« លែងយើង.. ពួកឯងជាអ្នកណា ជួយផង .. ជួយផង !» ស៊ាវចាន់ព្យាយាមរលាស់ ដៃ ស្រែកខ្លាំងទើប អេលីណា និងអ្នកបម្រើ ផ្ទះក្រោយរត់មក
« ហ្ហើយ ... ចោរ ជួយផង ..!» អេលីណា ស្រែក ធ្វើអោយពួកវាភ័យ ទើបម្នាក់ ចាប់ ដៃស៊ាវចាន់ ចង់រត់គេចបែរជាទាញអោយនាយតូចធ្លាក់ ពីកាំជណ្តើរតែម្តង
« អ្នកប្រុស តូច/ ស៊ាវចាន់ !» អ្នកបម្រើ និងអេលីណា រត់ មក កាន់ ស់ាវចាន់ ចំណែក ឯ ក្រុម ចោរបែរជានាំគ្នាភ័យរត់ចេញអស់ ..
« ស៊ាវចាន់ .. យ៉ាងមិច ហើយ ហៅឡានពេទ្យលឿនឡើង !» អេលីណា ស្រែកឡើងផ្អើលភូមិគ្រិះខាស្នូវ៉ា តែម្តង
« អុីបូ ហឹក... អុីបូ ឈឺ .. ឈឺណាស់ !» ស៊ាវចាន់ បង្ហើបសម្លេងល្វើយៗ ប្រឹងស្ទាបពោះរបស់ខ្លួន ដង្ហើយរកតែស្វាមី ..
មន្ទីពេទ្យ
អុីលីង និង ស៊ាវហ្វុង មកដល់ ភ្លាមៗ បន្ទាប់អេលីណា តេទៅ ប្រាប់ រឿងកើតឡើង ..
« អ៊ុំស្រី !»
« អុីលីង .. ហឹក ស៊ាវចាន់ .. !» អេលីណា ហាក់ អស់ កំឡាំង គាត់ ឃើញស៊ាវចាន់ ស្រែកទាំងភាពឈឺ ចាប់ រួមទាំងឈាម ហូរពីរាងកាយរបស់គេ
« ពួកវា ជាអ្នកណា ឯណា សន្តិសុខនោះ !» ស៊ាវហ្វុង ស្រែកមួយវ៉ាស ញីសក់ ក្បាល ខ្លាំង ..
បន្ទាប់ មកសម្លេងកណ្តឹងបន្លឺឡើង គ្រប់គ្នា ក្រលេកទៅមើលដូចគ្នា និងគ្រូពេទ្យដែលដោះម៉ាស.. បង្ហាញទឹកមុខក្រៀមក្រំ រួមនិងក្រវីក្បាល បន្តិច ...
ងាកមកខាង អុីបូ ឯនេះ កំពុងងឿងឆ្ងល់ ដែលទាក់ទង អ្នកណាក្នុងផ្ទះមិនបានទើបបានជាគេតប់ ប្រមល់ យ៉ាងខ្លាំងទាំងព្រួយបារម្ភ ពីប្រពន្ធនិងកូន ទៀត ...
តឹង...
សាររបស់ អុីលីង បង្ហាញអោយអុីបូ ឃើញ ចំណែក រូបដែលលោតបន្ទាប់ធ្វើ អិយអុីបូទម្លាក់ទូរស័ព្ទចុះ ..
« ស៊ាវចាន់ ...!»
អុីបូ បញ្ឈប់ការងារទាំងអស់ ទោះវាសំខាន់ បែបណា តែក៍មិនស្មើរនិងប្រពន្ធកូន គេ ត្រូវហោះហើរត្រលប់មកវិញទាំងយប់ ..
មន្ទីពេទ្យ
« ហឹក អាយ មិនពិត .. កូនខ្ញុំ .. កូនខ្ញុំ !» ស៊ាវចាន់ សហរែកយំពេញបន្ទប់ អ្នកជំងឺ ទាំងស៊ាវហ្វុង អុីលីង ចាប់ យ៉ាងណាក៍មិនជាប់
« ទាយាទរបស់ ខាស្នូវ៉ា បាត់បង់ហើយ !» លីហ្សា មកឈរជិត អេលីណានិងធ្វើទឹកមុខក្រៀមក្រំ តែក្នុងចិត្តគេបែរជាសប្បាយចិត្តចង់តែជប់លាងទេ បន្ទាប់ពី អេលីណា ត្រលប់ទៅប្តូរសម្លៀកបំពាក់ ហើយប្រាប់ គ្រប់គ្នា ថា កូនរបស់ ស៊ាវចាន់ បានស្លាប់ ក្នុងពោះហើយ ...
« ហឹក ... កូន.. កូនខ្ញុំ !» ស៊ាវចាន់ ដង្ហក់ខ្យល់ យំ សោកស្តាយ. ទ្វារបន្ទប់ ក៍បើក លេចចេញរូបរាងរបស់រាងក្រាស់ ដែល មកទាំងដង្ហក់ខ្យល់
« ស៊ាវចាន់ !»
« អុីបូ ..! ហឹក អុីបូ !» រាងក្រាស់ រត់ យ៉ាងលឿនទៅរក ស៊ាវចាន់ ដែលកំពុងព្យួសារ៉ូមពេញរាងកាយ
« បងនៅទីនេះហើយ .. បងមកហើយ !» អុីបូនអោបលួងលោមរាងក្រាស់. គ្រប់ គ្នា ឃើញបែបនេះក៍ចង់ទុកអោយពួកគេនៅតែ2 នាក់ សិន តែលីហ្សា ហាក់ ចង់នៅឈរ សមចិត្តដាក់ ស៊ាវចាន់. តែធ្វើ យ៉ាងមិច បើ អេលីណា និង អុីលីងមើលមុខទៅហើយ
« អុីបូ .. កូន .. កូនទៅចោលយើងហើយ !» ស៊ាវចាន់ ស្រែកយំក្នុងរង្វង់ដៃស្វាមី ..គេផ្ទាល់ ក៍មិននឹកស្មាន កូនដែលរឹងមាំមកអស់ 8 ខែហើយមិចក៍ងាយបែបនេះ
« បងសុំទោស .. បងសុំទោសដែលមើលថែពួកអូនមិនបាន .. ហឹក !» អុីបូក៍សម្រក់ទឹកភ្នែករបស់ កូនប្រុស ចុះមក .. នឹកអាណិតភរិយាជាពន់ពេកដែលបាត់បង់កូនលឿនបែបនេះ ..
« ហឹក .. អុីបូ .. !» ស៊ាវចាន់ សន្លប់ នៅវិនាទី បន្ទាប់ អុីបូឃើញបែហនេះក៍ផ្តេកក្បាលនាយតូចហើយ ហៅគ្រូពេទ្យមកពិនិត្រ
« អ្នកជំងឺ គ្រាន់ តែគេងលក់ ព្រោះជាតិថ្នាំទេ យ៉ាងណាក៍សុំថែរក្សាសុខភាពរបស់គេផង !» គ្រូពេទ្យនិយាយហើយក៍ដើរចេញ .. ទុកអោយអុីបូ មើលមុខ ភរិយាដែលលង់ លក់ នោះ
« យើងមិនលើកលែងអោយអ្នកណាដែលធ្វើបែបនេះលើ ប្រពន្ធកូនយើងនោះទេ .. ជីវិតត្រូវសងដោយជីវិត !» កែវភ្នែក មាំ សម្លឹងមើល រាងតូច និងពោះដែលធ្លាប់ ប៉ោង ក្លាយជារាបស្មើរ ...

ច្រលំស្នេហ៍លោកម្ចាស់ខាស្នូវ៉ា 🔞(ចប់)Where stories live. Discover now