ភាគ 3
ឡានទំនើបបានរត់ចូលមកភូមិគ្រិះដ៍ធំហើយវត្តមាន របស់ ម្ចាស់ផ្ទះក៍ចុះមកជាមួយរាងខ្ពស់ស្រឡះរបស់ ស្រីស្អាត ដែលមាននាមជាអង្គរក្ស
« អ្នកនាង .. ឈប់លេងទៅ នេះខ្ញុំហត់ណាស់ !» នាយតូចថាអោយអុីបូ ដែលអោបចង្កេះគេជាប់ និង ឈ្លៀតអង្អែលត្រកៀករបស់គេទៀត តែអ្វីក៍មិនដល់និងរូបរាងមនុស្សស្រីស្អាតរត់ចេញពីក្នុងផ្ទះមកដែរ
« បងប្រុស !» អុីលីង
« អ្នកនាង. ? » ស៊ាវចាន់ បើកភ្នែកធំៗ ហើយក៍ខឹតឆ្ងាយបន្តិចពេលដឹងថា អ្នកដែល ប៉ះពាល់គេមករហូតមិនមែនជាអ្នកនាងគេទេ
« បងប្រុស .. មានឯកសារពី ប្រទេស ជប៉ុន មកថា ឃ្លាំងទំនិញយើងត្រូវគេបំផ្ទុះ !» អុីលីងមិនបានខ្វល់និងទឹកមុខភ្ញាក់ផ្អើលរបស់រាងតូចទេ តែគេមានការងារសំខាន់ត្រូវនិយាយជាមួយនិងបងប្រុសគេ
« អ្នកណា ?»
« គឺ ពួកដដែរ .. មានអេមមី ជារណុបក្នុង !» អុីលីងនិយាយដល់អតីតស្រីស្នេហ៍របស់បងប្រុស ដែលត្រឹមជាស្រីកំដរពេលធុញ ក៍ត្រូវចំណាយលុយអោយចាកចេញ
« អេមមី ? » នាយក្រាស់ លើកចិញ្ចើម ដោយប៉ាន់ស្មាន គឺ នាងជា កូនស្រីម៉ាហ្វៀ នៅ ជប៉ុន ហើយគេទាក់ទងនាងក៍ត្រឹមជាផលប្រយោជន៍ប៉ុណ្ណោះ
« ខ្ញុំ លឺ ថា នាងជិតភ្ជាប់ពាក្យជាមួយកូនរដ្ឋមន្រ្តីហើយ ! ហេ៎ ឯងប្រុងទៅណា !» អុីលីង ស្រែកអោយនាយតូចដែលចង់ចាកចេញពីការនិយាយ កិច្ចការងារនេះ
« ហឹស .. មានរឿងល្អមើលហើយ ចឹងបងសុំខ្ចី អង្គរក្ស ស្រីរបស់ឯងសិន !» អុីបូ និយាយហើយក៍ងាកមើលរាងតូចដែលធ្វើភ្នែកឡេមឡាម
« ខ្ញុំដឹងណា ថា បងគិតអី !» អុីលីង
បន្ទប់ធ្វើការ
រាងតូចដែលតាម អុីបូចូលមកក្នុងបន្ទប់ធ្វើការនេះ ដោយទើបតែដឹងថាពួកគេជាកូនភ្លោះ
« ឯងជាអ្នកណា ?» អុីបូ មិនបង្អន់យូរ សួរទៅនាយតូចតែម្តង
« ខ្ញុំ .. ខ្ញុំឈ្មោះស៊ាវចាន់ ជាអង្គរក្ស ស្រីរបស់ អ្នកនាង !» ស៊ាវចាន់ តប ហើយក៍ភ្ញាក់ កហរញាងពេលដែលអុីបូគោះតុ មួយទំហឹង
« ឯងគិតថា បោកយើងបានមែនទេ ? ឯងមិនមែនមនុស្សស្រីទេ !» អុីបូ និយាយហើយក៍ដើរមកជិតនាយតូច
« គឺថា... គឺ !»
« អ្នកណាបញ្ជូនឯងមក ! ឆាប់និយាយភ្លាមបើមិនចង់ងាប់ !» អុីបូទាញកាំភ្លើងពីក្នុងចង្កេះខោមកធ្វើអោយនាយតូចញ័រអស់ទាំងប្រាណទៅហើយ
« មិនមែនទេ គឺ ខ្ញុំគ្រាន់ត្រូវការ កាងារ !» ស៊ាវចាន់ ចាប់ផ្តើមយំ ធ្វើអោយអុីបូភាំងបន្តិចដែលមិនធ្លាប់ឃើញអ្នកណា ស្រក់ទឹកភ្នែកបានគួរអោយស្រលាញ់យ៉ាងនេះ
« ហឹក .. ខ្ញុំ .. ខ្ញុំត្រូវការលុយបង់ថ្លៃឈ្នួលផ្ទះ និងអោយបងប្រុសបង្កើតរបរផ្ទាល់ ខ្លួន ហឹក !» នាយតូចនិយាយទាំងរដឺនរដក
« ប្រើការបានពីកាល ជាអង្គរក្ស តែទន់ជ្រាយ បែបនេះ !» អុីបូ ដាក់ កាំភ្លើងក្នុងចង្កេះខោវិញហើយក៍ដើរទៅអង្គុយលើសាឡុង
« គឺ ថា ខ្ញុំរៀនជំនាញការពារខ្លួន តែមកពី ខាង ចៅហ្វាយយកតែមនុស្សស្រីទើបខ្ញុំ !» រាងតូចនៅតែនិយាយទាំងរដឺនរដក ហើយក៍យំមិនឈប់
« បាន ហើយ .. បានហើយ យើងនិងអោយ លីណូ សើបរឿងនេះ បើឯងកុហក យើង ឯងងាប់មិនខានទេ !» អុីបូ
« ពិតណា៎ ចៅហ្វាយ ចឹងមានន័យថា ចៅហ្វាយមិនបណ្តេញខ្ញុំចេញទេ ?» នាយតូចស្ទុះវឹងលុតជង្គង់មុខអុីបូ ដែលកំពុងអង្គុយ ចំហរជើង
« ឯងមើលទៅ ដូចមនុស្សស្រីចឹង .. បែបនេះមែនទេ ទើបអុីលីងមិនសង្ស័យ !» នាយក្រាស់ភ្ងើយចង្ការតូចមើលក្នុងរង្វង់ភ្នែកដែលដក់ដោយទឹកភ្នែក ..
« គឺ ថា... !» នាយតូចហាក់ មានអារម្មណ៍ចម្លែកចំហាយក្លិនរបស់ បុរសនេះធ្វើអោយគេវ៉ក់វីទៅហើយ
« សម្រេចថា យើងមានការងារអោយឯងធ្វើ !» អុីបូ
« ការងារអី ?» ស៊ាវចាន់
« ធ្វើជា ស្រីរបស់យើង !»
« ហា៎ ? »
បន្ទប់ អ្នកបម្រើ
« អាឡូបងប្រុស !» ស៊ាវចាន់
« បងលឺថា ឯងបានការងារធ្វើហើយ ?» ស៊ាវហ្វុង
« បាទ ! គឺ ជាអង្គរក្ស ! » ស៊ាវចាន់
« ចឹងឬ ? ចុះឯងមានលំបាកទេ មានទៅវាយគ្នាជាមួយអ្នកណាទេ ?» ស៊ាវហ្វុងសួរប្អូនប្រុសដោយក្តីបារម្ភ
« អត់ទេ តែ ថា ខ្ញុំនិងទៅជប៉ុនជាមួយចៅហ្វាយប៉ុន្មានថ្ងៃ ! បងប្រុស មើលថែខ្លួនផង ហើយថ្លៃផ្ទះ ចៅហ្វាយខ្ញុំ បើកប្រាក់ខែ អោយមុន !» ស៊ាវចាន់ ប្រាប់គ្រប់យ៉ាងទៅបងប្រុស តែគេមិនបានប្រាប់រឿងគេបន្លំជាស្រីរិតតែមិនបានប្រាប់ ថា គេត្រូវចាប់បានតាំងពីថ្ងៃដំបូងទៅហើយ ជាពិសេស គឺ លក្ខណ ធ្វើជា ស្រីរបស់ ចៅហ្វាយ ទោះជា រឿងក្លែងបន្លំដើម្បីការពារសុវត្ងិភាពគេដូចជា គេនិយាយក៍ដោយ ក៍នាយតូចនៅមិនសូវពេញចិត្តប៉ុន្មានទេ
« ចឹងក៍ថែទាំខ្លួនផង !» ស៊ាវហ្វុង និយាយមិនប៉ុន្មានម៉ាត់ ក៍បិទទូរស័ព្ទ និងបន្តលាបថ្នាំ លើរបួសដែលមិនទាន់ជាសះស្បើយ
« បើយើងរឹងមាំជាងនេះ ស៊ាវចាន់ ក៍មិនលំបាក សុំទោសប៉ាម៉ាក់ !» ស៊ាវហ្វុងមើលទៅរូបថតរបស់ឪពុកម្តាយដែលបានបាត់បង់ជីវិត កាលពីច្រើនឆ្នាំ ក្នុងហេតុការណ៍បាញ់ប្រហារគ្នា ក្នុងភោជនីយ៍ដ្ឋាន ដែលជា របស់ ពួកគាត់
ប្រទេសជប៉ុន
« ចៅហ្វាយ ! » ស៊ាវចាន់ ក្នុងឈុតមនុស្សស្រីហៅរាងក្រាស់ដែលកំពុងមើលការងារ តែអ្វីដែលហួសចិត្តគឺ គេអោយនាយតូចមកអង្គុយមើលគេក្នុងបន្ទប់សណ្ឋាគារនេះ ?
« ឃ្លានមែនទេ ? ឯងអាចកម្ម៉ង់អីក៍បាន !» អុីបូ និយាយហើយបន្ត ការងារគេទៀតមុននិងមាន គេមកគោះទ្វារ ទើបស៊ាវចាន់ដើរទៅបើកទ្វារ
តុក តុក
« សួស្តី !»
« មានការអីមែនទេ ?» ស៊ាវចាន់ មើលក្រុមនារី ដែលកំពុងកាន់របស់ពេញដៃ ហើយជាពិសេសគឺ រូបរាត្រីពណ៍ ក្រហម ឆើតឆាយនោះតែម្តង
« ខ្ញុំត្រូវអោយមក តែងខ្លួនអោយអ្នកនាង !»
« តែងខ្លួន ? ខ្ញុំ ?» ស៊ាវចាន់ ចង្អុលមុខច្លួនឯងហើយក៍ស្រាប់មានសម្លេងមាំ បន្លឺឡើង
« រៀបចំអោយហើយមុនម៉ោង4 !» អុីបូ
« ចាស .. ចាស !»
« ហេ ឈប់សិន គឺ ... អា៎ !» នាយតូចមិនទាន់បានតវ៉ាអីផងក៍ត្រូវទាញដោយក្រុមមនុស្សស្រីដែលជាជាងផាត់មុខ និងតុបតែងគេ ជាស្រី
« មិននឹកស្មានថា មានមនុស្សប្រុសដែលស្អាតដូចស្រីចឹងសោះ !» សម្លេងមួយបន្លឺឡើងធ្វើអោយស៊ាវចាន់ មើលមុខគេ ភ្លឹសៗ
« ខ្ញុំធ្វើការងារនេះ 10 ឆ្នាំហើយ. ក៍ទើបឃើញ ថា អ្នកនាងជាមនុស្សប្រុសទី1 ហើយដែលមើលមិនដឹងថា ប្រុសនោះ !» ពួកគេនិយាយហើយក៍សើចតិចឺ ឯ ស៊ាវចាន់ បានត្រឹមញញឹមមិនសម ពេលគេមើលនាយដឹងដោយងាយបែបនេះ
4 ម៉ោង ក្រោយមក
« រួចហើយ ទាន !» សម្លេងពីបន្ទប់គេងអ្វើអោយអុីបូដែលរៀបចំខ្លួនងាកមកល្មម
« នេះឬ ? ស៊ាវចាន់ ? អង្គរក្ស ប្រុសនោះ ?» អុីបូ និយាយសរសើរពេលនាយតូចតែងជាស្រី ក្នុងឈុត សិចសុីនិង ការតុបតែងដូចបណ្តា កូនស្រីអ្នកមានឯទៀតយ៉ាងចឹង
« ចៅហ្វាយ ! សុំប្តូរឈុតបានទេ !» ស៊ាវចាន់ ចង់តែយំនិង ឈុត រូប វែង រឹប ត្រកៀកគេ ទាំងគេក៍ដឆងថា រាងត្រកៀករបស់គេ គឺ ខ្នាតមនុស្ស ស្រីសុិចសុី
« មិនបាន ..! ឯងត្រូវទៅជាមួយយើងក្នុងនាមជាស្រីរបស់យើង !» អុីបូ និយាយហ់យដើរមកជិតរាងតូចនិងទាញ ខ្សែករ ពេជ្រ ពាក់អោយនាយតូច
« នេះជា របស់ អ្នកម៉ាក់ ទុកអោយ អុីលីង ! ហាមធ្វើអោយបាត់ !» អុីបញ និយាយហ់យក៍ទាញ ខ្សែដៃ ពេជ្រ មួយតូចៗ សមជាមួយករដៃ ស្តើង
« នេះរបស់យើង !» គេប្រាប់ហើយមើលទៅនាយតូចដែលបែកញើសជោគថ្ងាស
« ចុះបើបាត់ ?» ស៊ាវចាន់
« ងាប់ !» ពាក្យ មួយម៉ាត់ ធ្វើអោយរាងតូច លេបទឹកមាត់សឹងមិនចូលទៅហើយ
« ហេតុអ្វីត្រូវជាខ្ញុំ ?» ស៊ាវចាន់ នៅតែបន្ត សួរទាំងពេលនេះពួកគេកំពុងចុះមកជាន់ក្រោម ចូលក្នុង កម្មវិធី
« ក៍មានតែឯង ដែលអាច បន្លំបាន !» អុីបូ ថា ហើយក៍ទាញ ចង្កេះតូចមកកៀកនិងគេ
« តែថា ...!»
« កុំតមាត់យើងមួយម៉ាត់បានទេ !» អុីបូ ទ្រាំមិនបានក៍ស្តីអោយវិញ តែ វិនសូរដែលតាមមកក៍លួចអស់សំណើចមិនតិចដែលឃើញចៅហ្វាយគេបែបនេះ
ក្បុងកម្មវិធីមួយទាំងមូលត្រូវស្តុបនៅមួយកន្លែងពេលអ្នកស្នងត្រកូលដ៍មានអំណាចដើរចូលមកដោយភាពទាក់ទាញនិងស្រស់សង្ហា តែអ្វីដែលជាចំណាប់អារម្មណ៍គេ មនុស្សស្រីដែលបោះជំហ៊ានមកជាមួយគេ
ក្រឹប ក្រឹប
សម្លេងម៉ាសុីនថតជាច្រើនបានយម្រង់មកកាន់ពួកគេធ្វើអោយនាយតូចធ្វើមុខក្រញូវភ្លាម
« ចាំងភ្នែកណាស់ !» ស៊ាវចាន់
« ក៍ទ្រាំសិនទៅ !» អុីបូ និយាយហើយទាញ កាយតូចចូលមកក្នុងរង្វង់ដៃ និងអោបចង្កេះបង្ហាញភាពជាម្ចាស់
«លោកខាស្នូវ៉ា តើនារីរូបស្រស់ម្នាក់នេះជាអ្នកណា ?» អ្នកកាសែត មិនបង្អន់យូរចូលមកសួរដើម្បីបានអ្វីថ្មី ៗ
« នាងជា ....!/ អុីបូ !» អុីបូ បម្រុងនិងឆ្លើយហើយក៍មាននារីរូបស្រស់ម្នាក់ដើរចូលមករកគេភ្លាមនិងទាញនាយតូចទៅម្ខាងទៀតផង
« សូហ្វៀ ?» អុីបូ ហៅឈ្មោះនាងក្រមុំដែលជាកូនអ្នកជំនួញ នៅ អេស្ពាញ
« បងមកក្នុងកម្មវិធី របស់ អេមមី ដែរ ហេតុអីក៍មិនប្រាប់អូន ?» សូហ្វៀ ធ្វើខ្លួន ញិកញក់ទាក់ទាញចំណាប់អារម្មណ៍ និងឆ្លៀតពើងទ្រូងទៅជិតដៃនាយក្រាស់ថែមទៀត !
« គឺ ខ្ញុំមក ជាមួយគូដណ្តឹង !» គ្រាន់ពាក្យមួយឃ្លា ធ្វើអោយមានភាពអ៊ូអរជាច្រើនជាពិសេសសូហ្វៀ ដែល ភាំងនិងពាក្យនេះ
« គូដណ្តឹង ? អ្នកណា ?» សូហ្វៀ
« គឺ ម្នាក់នេះ!» អុីបូទាញដៃរាងតូចដែលឈរទៅកៀន ហើយបញ្ជាក់ ន័យបន្ថែម
« នេះ ស៊ាវចាន់ ជា គូដណ្តឹងខ្ញុំ !» អុីបូ
« ហា គូដណ្តឹង ? លោកច្រលំទេដឹង ?»ស៊ាវចាន់ ខ្សឹបតិចៗ ពេលដែលលឺ ពាក្យគូដណ្តឹង
« គ្មានពាក្យ ច្រលំជាមួយ អុីបូ ខាស្តេឡា ទេ អូនសម្លាញ់ !» អុីបូ ញញឹម ពព្រាយដាក់ អ្នកកាសែត ដែលកំពុង ថតផ្តិតយករូបភាពផ្អែមល្ហែម របស់ អ្នកទើបប្រកាស អំបាញ់មិញ
« មិនពិតអាយ... មិនពិតទេ !» សូហ្វៀ ស្រែកដោយក្តីខឹងចិត្តតែមិនហ៊ានធ្វើអ្វីនៅពេលដែលអុីបូ សម្លឹងមើលមកគេដោយខ្សែភ្នែកពិឃាត
« វាជាអ្នកណាទើបអាចប្រើឋានះនេះបាន ?» អេមមី ក្នុងឈុតកូនក្រមុំមើលពីចំងាយមកកាន់ អុីបូ ហើយនាងមិនបង្អន់យូរនិងដើរចូលមក
« មិននឹកស្មានថាលោកមកចូលរួមដែរសោះ !» អេមមីញញឹមពព្រាយតែចិត្តនាងពិតជាឈឺចាប់ណាស់
« គឺ ត្រូវតែមក ណាមួយខ្ញុំមានការរវល់ នៅទីនេះដូចគ្នា !» នាយក្រាស់ និយាយហើយក៍អោនមើលរាងតូចដែលធ្វើភ្នែកឡែមឡាម
« អូនឃ្លានមែនទេ ?» អុីបូ ទើបចាបើភ្លឹកថា តាំងពីចុះពីយន្តហោះមកនាយតូចមិនទាន់បានញុាំអីទេ
« ហឹម !» រាងតូចបានត្រឹមង៉ក់ក្បាល
« វិនសូ !» នាយក្រាស់ហៅកូនចៅអោយជូន ស៊ាវចាន់ ទៅរកកន្លែងញុាំអី ហើយពេលងាកមកវិញ ក៍ឃើញ អេមមីមើលមកគេមិនដាក់ភ្នែក
« ហេតុអី បងមិនធ្វើបែបនេះមកលើអូនដែរ ?» អេមមី សឹងតែទ្រាំមិនបានពេលឃើញថា អុីបូ ទាំងស្រលាញ់ថ្នាក់ថ្នមនាងម្នាក់នេះ
« គឺគេជាមនុស្សខុសពីនាង !» អុីបូ ថា មួយម៉ាត់ ហើយឈរ ជ្រែងហោប៉ៅ ធ្វើមិនដឹងរឿង
« នាងជាអ្នកណា ? មិនអាចទេ ជាមនុស្សក្នុងសង្គម អូនស្គាល់គ្រប់គ្នា !» អេមមី
« គេជាមនុស្សធម្មតាម្នាក់ តែគេមិនបានពិសពុលដូចជានាងទេ ..! បានហើយថ្ងៃនេះជាថ្ងៃ រៀបការនាង. នាងមិនគួរធ្វើបែបនេះទេ !» អុីបូ ថា ហើយក៍បែរខ្នង ដើរចេញ
« បើបង យកចិត្តទុកដាក់ ចំពោះអូនតែបន្តិច .. សុំត្រឹមតែបន្តិចប៉ុណ្ណោះទោះប្តូរនិងជីវិតក៍អូនព្រម !»
YOU ARE READING
ច្រលំស្នេហ៍លោកម្ចាស់ខាស្នូវ៉ា 🔞(ចប់)
Dragosteវាជារឿងនឹកស្មានមិនដល់ពេលដែលក្មេងតូចត្រូវការប្រាក់បន្ទាន់ដោះដូរនិងការបន្លំខ្លួនជាស្រីដើម្បីធ្វើជាអង្គរក្សស្រីរបស់ប្អូនស្រីអ្នកមានអំណាចម្នាក់តែគេបែរជាត្រូវទៅនៅក្រោមស្លាបរបស់សាតាន កំណាច ..តែអ្នកដែលត្រូវបង្ខំមិនបានទន់ភ្លន់ដូចគិតឡើយ ពេលដែលគេ ទាំងបំពានដោយ...