ភាគ16
8 ខែ កន្លងផុតទៅ ..
« តិចៗណា លោកគ្រូ នេះកំពុងមានពោះពុង! » អាហ្វ៊ុង ដើរមកគ្រា នាយតូចថ្នមៗ ដែលកំពុងទប់ពោះមកកាន់ សៃវៀន រៀនប្រដាល់
« នេះហត់ហើយ ពួកនាយសម្រាកទៅ !» ស៊ាវចាន់ ញញឹមទាំងអង្អែលពោះតិចៗហើយក៍ជ្រួញមុខមាត់ពេលដែលក្មេងធាក់ពោះរបស់គេ ...
« លោកគ្រូ.. មានគេមករក !» សម្លេងក្មេងក្នុងក្លឹបស្រែកពីក្លោងទ្វារជាមួយនិងរាងកាយរបស់បុរសមាំម្នាក់ ដើរចូលមកជាមួយកូនចៅ2/3 នាក់ទៀត ..
« អុី.. អុីបូ !» ស៊ាវចាន់ហៅឈ្មោះនាយក្រាស់ទាំងញ័រមាត់
« នាយមែនទេឈ្មោះស៊ាវចាន់ ?» អុីបូ
« គឺ ខ្ញុំ ..!» នាយតូចមើលមុខមាំមិនព្រិចភ្នែក រយះពេល 8 ខែ ត្រូវហើយ8 ខែ ហើយដែលពួកគេបែកគ្នា តាំងពីថ្ងៃដែលនាយតូចទាមទារត្រលប់មកវិញហើយអុីបូក៍តាមចិត្តគេ ..
« នាយហ៊ានបន្លំឈ្មោះខ្ញុំផងមែនទេ ស៊ាវចាន់ ខាស្នូវ៉ា !» អុីបូ គប់ ក្រដាស ឯកសារលើនាយតូចដែរឈរភ្លឹកមើលគេហើយក៍ស្រក់ទឹកភ្នែក
« អុីបូ..... ! » ស៊ាវចាន់ មើលមុខមាំដែលកំពិងមើលមកគេ កាលពី8 ខែមុន អុីបូ បានជូនគេមកជួបបងប្រុសនៅសៀងហៃ ហើយក៍មានការបន្ទាន់ទៅអេស្ពាញវិញ រួចក៍បាត់ដំណឹងសូន្យឆឹង
« ហេតុអីក៍មានឈ្មោះនាយក្នុងអុីតាសុីវិលនេះ !» អុីបូ ស្រែកអោយនាយតូចម្តងទៀតហើយគេក៍ភ្ញាក់ក្រញាងវិះនិងផ្ងាក្រោយទៅហើយ បើកុំ ស៊ាវហ្វ៊ុងមកទប់ទាន់
« គឺ លោក វ៉ាងអុីបូ ?» ស៊ាវហហវ៊ុងមើលមុខប្អូនថ្លៃដែលជួបគ្នាមិនប៉ុន្មានម៉ោងហើយក៍និយាយថាមានកាបន្ទាន់
« លោកស្គាល់ ខ្ញុំ ?»អុីបូ មើលមុខបងប្អូនទាំងពីរជាពិសេស ពោះរបស់នាយតូចដែលខ្ទាតចេញធ្វើអោយគេដឹងថា ក្មេងប្រុសម្នាក់នេះជាomega ពរពោះបាន
« នេះ លោកនិយាយឆ្កួតអីនិង ? ហើយលោកបាត់ទៅណាជាច្រើនខែ .. លោកដឹងទេ ថា ស៊ាវចាន់ មានទំងន់ ហើយខំទៅរកលោកនៅប៉េកាំងតែមិនជួបអ្នកណា !» ស៊ាវហ្វ៊ុង ថាអោយរាងក្រាស់ ម៉ាត់ៗ ធ្វើអោយគេភាំងដូចគ្នា តើនេះមានន័យថាយ៉ាងមិច ?
«លោកនិយាយអី ? តើគេជាអ្នកណា ?» អុីបូ ចង្អុលនាយតូចដែលកំពុងយំមើលមកគេ ..
« នេះជាប្អូនខ្ញុំ ហើយក៍ជាប្រពន្ធលោកមិនអញ្ជឹង ?» ស៊ាវហ្វ៊ុង .
« ប្រពន្ធ ? » អុីបូ ចង្អុលទៅស៊ាវចាន់
«បង .....!» ស៊ាវចាន់ ដើរទៅជិតនាយក្រាស់ ហើយងើយអង្អែលមុខគេតិចៗ ធ្វើអោយឃើញភាពគួរអោយស្រលាញ់របស់រាងតូចមុននិង....
ផាច់
« អាប្រុសចង្រៃ បើចង់បោះបង់យើងមិចក៍ធ្វើអោយយើងមានកូនហា៎ !» នាយតូចចាប់បោចសក់ អុីបូទាំងពោះពិនកញ្ជើរ ហើយស្រែកជេរ មិនឈប់
« អូយ.. លែង ឈឺ .. !» អុីបូ ស្រែកក្រហឹមតែមិនហ៊ានតដៃទេ ព្រោះតែនេះជាអ្នកមានផ្ទៃពោះ ..
« អាប្រុស ថោកទាប អាអ្នកមានសន្តាន ឆ្កែ .. យ៉ាងមិចគិតថា លុយប៉ុន្មានលាននិងទិញយើងបានមែនទេ ទើបយកយើងមកទំលាក់ចោលទីនេះហា៎ !» ស៊ាវចាន់ ចង់តែហក់ខាំ ស្លឹកត្រចៀកងាយក្រាស់ តែត្រូវគេយកដៃទប់ក្បាលរាងតូចនិង ញីក្បាលខ្លួនឯង
«នេះជាឆ្កែមែនទេ ... សម្រេចថា នាយជាអ្នកណា !ផាំង... អូយក្បាលខ្ញុំ » អុីបូ សួរមិនទាន់បានចម្លើយផងក៍ត្រូវនាយតូចទាញ ចានដែក ដាក់ទឹកលាងមុងមុខមកវាយអុីបូ ឡើងបែកអំពិលអំពែកហើយកូនចៅនាយក្រាស់ ក៍សម្រុកចូលមក
« ចៅហ្វាយមានកាអីមែនទេ ? » កូនចៅគេទាំងអស់ទាញកាំភ្លើងចេញមក តែអុីបូ ងាកទៅសម្លក់
« តែ ហ៊ានធ្វើអីគេ ពួកឯងងាប់ !» អុីបូ ក៍មិនយល់ដូចគ្នា ឈាម ចាប់ផ្តើមហូរពីក្បាលគេ
ផាំង ..
YOU ARE READING
ច្រលំស្នេហ៍លោកម្ចាស់ខាស្នូវ៉ា 🔞(ចប់)
Romanceវាជារឿងនឹកស្មានមិនដល់ពេលដែលក្មេងតូចត្រូវការប្រាក់បន្ទាន់ដោះដូរនិងការបន្លំខ្លួនជាស្រីដើម្បីធ្វើជាអង្គរក្សស្រីរបស់ប្អូនស្រីអ្នកមានអំណាចម្នាក់តែគេបែរជាត្រូវទៅនៅក្រោមស្លាបរបស់សាតាន កំណាច ..តែអ្នកដែលត្រូវបង្ខំមិនបានទន់ភ្លន់ដូចគិតឡើយ ពេលដែលគេ ទាំងបំពានដោយ...