ភាគ23

1.2K 67 0
                                    

ភាគ23
ប្រលានយន្តហោះសេអ៊ូល ...
ជើងវែងៗ កំពុងបោះជំហាន ទៅកាន់ឡានដែលរង់ចាំគេជាមួយកូនចៅ អម ពីក្រោយតែគេទច់ង៉ក់ ពេលគេមានអារម្មណ៍ថ បានដើរហួស អ្វីម៉ាងទើបគេត្រូវងាកក្រោយយ៉ាងលឿន ..
« ស៊វចាន់ ?» អុីបូ ដោះវែនតាខ្មៅចេញ មើលមុខរាងតូចដែលកំពុងឈរសើចស្ញេញដាក់ គេ
« surprise !»
« មិចក៍អូនមកនៅទីនេះបាន ? កុំប្រាប់ថា !» អុីបូ មើលមុខស៊ាវចាន់ ដែលកំពុងដើរអីកអ៊ាកមករកគេតែ វ៉ាលីកំពុងមាន អង្គរក្ស ម្នាក់ទៀតពី ផ្ទះធំ ជួយកាន់
« អូនប្រាប់ហើយថាមិនចង់នៅឆ្ងាយពីបងទេ .. ហើយអូនក៍ដឹងថា ប្រាកដជាប្រកែកបើ អូនសុំមកតាម » ស៊ាវចាន់ ថាហើយក៍ចូលអោបដៃ ស្វាមីជាប់ ..
« ហ្ហើយ .. អូនធ្វើអោយបងបារម្ភ ហើយ .. ក្មេងល្ងង់ !» អុីបូមិនដឹងគួរនិយាយបែបណាដាក់ ភរិយារបស់ខ្លួនក៍មានតែជួយគ្រាគេទៅកាន់ឡានតែម្តងទៅ ..
« អូនមិនចង់នៅឆ្ងាយបងទេ .. សូម្បី 1 នាទី !» ស៊ាវចាន់ ផ្អែកក្បាល លើ ស្មារធំទូលាយធ្វើអោយអ្នកជាស្វាមី រអា ចិត្តតែម្តងចង់ខឹងក៍មិនកើត បើគេប្រែជាមានអារម្មណ៍ថាកក់ក្តៅ ទៅវិញ ..
« ចាំមើលពេលកូនកើតហើយបងនិងដាក់ទោសអូនយ៉ាងមិចល្អ !» អុីបូថាហើយក៍ថើបថ្ងាស ប្រពនហធខ្សឺតៗ តែ ស៊ាវចាន់ បានត្រឹម ឈ្លុលមុខនិងដើមទ្រូងមាំស្រូបក្លិន ក្រអូបរបស់ alpha
« ដាក់ទោសយ៉ាងមិចក៍បានអោយតែបងអោយលុយអូនអោយច្រើនៗ 1 ទឹក 1 លាន !» ស៊ាបចាន់
« អីយ៉ា.. នេះនៅមានគំនិតបែបនេះទៀតឬ ? ចាំមើលបងនិងយក 1000 លាន មកអោយអូន ងើបមិនរួចរាប់ ខែ !» អុីបូ សង្រឺតធ្មេញគម្រាម តែស្មនប្រពន្ធគេខ្លាចឬ បើ ត្រូវពាក្យពិននិង. សម្លេងញោះគ្នា របស់ ប្តីប្រពន្ធនេះធ្វើអោយ កូនចៅ គេក្រវីក្បាល គ្រប់គ្នា ម្នាក់ មុខលុយ ម្នាក់ ហ៊ានចំណាយ ..
សណ្ឋាគារ
ស៊ាវចាន់ ដូចជា ខាឃ្មុំញី កំពុងតោងដៃជើងរាងក្រាស់ អញ្ចឹង តែអ្នកជា ស្វាមីមិនបានរអ៊ូ អីទេ គ្រាន់ តែឆ្ងល់ មិចក៍ស៊ាវចាន់ ប្រែជាបែបនេះ ឬមកពីកូន ?
« អុីបូ .. !»
« បាទ ?» សម្លេងតប យ៉ាងស្រទន់ធ្វើអោយកូនចៅឈរយាមកាម លួចញញឹម បន្តិច ដែល ចៅហ្វាយពួកគេមានកាយវិការទន់ភ្លន់អោយឃើញដែរ
« អូនឃ្លាន .. អូនចង់ទៅរកអីញុាំ !» ស៊ាវចាន់
« ក៍បាន ចាំបងអោយ ស៊ូហុីជូនអូនទៅ តែប្រយ័ត្នខ្លួនផងណា៎ !» អុីបូហុចកាតមួយអោយនាយតូច ដែល ញញឹម ស្រស់និង លោមុខមកថើប រាងក្រាស់ មួយខ្សឺតធំ
« អរគុណលោកប្តី !» ថាហើយគេកឌើរចេញទៅ ដោយមានកូនចៅជួយគ្រា និងតាមមើល ដោយម្នាក់ទៀត
ក្រឡេកមក ខាង ស៊ាវហ្វុង និង អេលីណា ពេលនេះ កំពុង តែនិយាយគ្នា រឿងលោកតា របស ស៊ាវចាន់ ពេលនេះពួកគាត់ មកជួប លោកដោយផ្ទាល់ នៅក្នុងមន្ទីពេទ្យ ចាស់ជរា មួយកន្លែង ..
« នាងកុហក យើង !» លោកវិចក័រ មើលមុខ កូនស្រីអតីតអ្នកសហាការណ៍កាងារនិងគ្នា ពីមុនគេ ធ្លាប់គូ ផ្គង នាងជាមួយនិងកូនប្រុស ដែរ តែពួកគេ ប្រកែករាងខ្លួន
« ខ្ញុំនិយាយពិត.. នេះជា ឯកសារបញ្ជាក់ ពីការស្លាប់ និង DNA របស់ គេ !» អេលីណា ហុច ឯកសារអោយលោកតា ដោយមាន អ្នកបម្រើ ចាំមើលថែអ្នកបើកអោយលោកតា មើលព្រោះគាត់ជាប់ ដោយឧបករណ៍រីងរយោងពេញខ្លួន
« ក្រែង.. គេស្លាប់ បាត់ហើយមិនអញ្ចឹង ?» លោកវិចក័រមានន័យ ដល់ ហ្វុងសៀន ដែលអេលីណា ដឹងថា ការតាមសម្លាប់ មិត្តរបស់ គេ ជាអ្នកណា !
« ហឹស .. ពេលនោះលោកប្រហែលជាពេញចិត្តដែលសម្លាប់អ្នកធ្វើអោយកូនប្រុស លោកធ្លាក់ ខ្លួនបានស្លាប់ តែម្តាយខ្ញុំទេជាអ្នករងជំនួសគាត់ .. ខ្ញុំជាកូនអ្នកបម្រើ អ្នក.. លោកប្រុស ហ្វុងសៀន  ! » ស៊ាវហ្វុង
« ចឹងមានន័យថា ចៅយើងនៅរស់ មែនទេ ? គេ នៅរស់ ?» លោកវិចក័រស្រក់ ទឹកភ្នែក ពេលដឹងថា ខ្លួនបានសាងកំហុសណាស កាលពីមុន .. បន្ទាប់ពី បាត់ បង់ កូនប្រុស បង្កើត . គាត់ ក៍ដឹងថា គ្រប់យ៉ាងដែលគាត់ ចង់បានវា មិនត្រូវផ្លូវនោះទេ
« ត្រូវហើយ .. គេនៅរស់ .. តែរស់ដោយភាពវេទនា រកព្រឹក ខ្វះល្ងាច .. ទំរាំ តែមានថ្ងៃនេះ !» អេលីណា ដក ដង្ហើម បន្តិចព្រោះគាត់ ក៍ធ្លាប់ មានចំណែកធ្វើ បាបរាងតូច ហើយពេលនេះក៍ដូចគ្នា  ក្មួយសម្លាញ់ ត្រូវ គាត់ធ្វើអោយក្លាយជា ប្រពន្ធចុងគេទៅវិញ ..
« គេ នៅឯណា .. ខ្ញុំ ខ្ញុំ ចង់ជួបគេ !» លោកវិចក័រ
« គេ នៅជាមួយស្វាមីគេ .. ប្រហែល មួយរយះទៀតខ្ញុំនិងនាំមកជួបលោក !» អេលីណា
« ស្វាមី ? បានន័យថាមិច ?» លោកវិចក័រ
« គេ ជា ប្រព្ធនក្មួយប្រុសខ្ញុំ សំខាន់គេ ជាប្រុស omega ដូចជា ហ្វុងសៀនអញ្ចឹង គេកំពុងតែពរពោះទាយាទ ខាស្នូវ៉ា !» អេលីណា និយាយហើយ លោកតា និង អ្នកជំនិតមើលមុខគ្នា សឹងមិនជឿ ថា ជារឿងពិត .. ចៅគាត់ នៅរស់ ហើយថែមកំពុងមានចៅទួតទៀត ..
សេអ៊ូល ...
« អ្នកប្រុស តូចញុាំអស់ ដែរ ?» ស៊ូហុី សួរស៊ាវចាន់ ខណះ ពេលកាន់ អាហារពេញដៃ
« អស់ .. ព្រោះកូនខ្ញុំ កំពុងប្រាប់ ថាឃ្លានខ្លាំងណាស់ .. ញុាំដំរីមួយក៍អស់ដែរ !» ស៊ាវចាន់
« អូ ហូ .. នេះជា កូនម៉ាហ្វៀពិតៗ ..!» ស៊ូហុី បន្លំ ថាអោយតែ កាយវិការសើចរបស៉ពួកគេ ត្រូវគាំងពេល ដែល ស៊ាវចាន់ ទំលាក់ អុីវ៉ាន់ ចុះភ្លាមៗ សូម្បី ស៊ូហុីក៍លបទឹកមាត់ដែរនិងរូបភាព សិចសុីរបស់ នារីដែលអោនជិតចៅហ្វាយគេទាំងចំហរទ្រូង
ក្តុក ....
«អាយ... នាងទោចញី !» ស៊ាវចាន់ ដើរលឿន ស្លេវទៅកាន់ តុ អុីបូ
« ស៊ាវ.. ស៊ាវចាន់ !» អុីបូ ស្ទុះងើបយ៉ាងលឿន តែគេក៍ត្រូវគាំងពេល អ្នកមានពោះពុង ដើរមកហើយទះ ស្រីស្អាត
ផាច់ ...
« អូយ.. ឯងជាអ្នកណាមិចមកទះយើង !» រ៉េណា មើលទៅ សាវចាន់ ភាំងនិងផ្ទៃមុខរលោងស្អាតជាគេទៅទៀត
« ម៉ែ នាងឯងទេដឹង ...ចុះនាងជាអ្នកណាមិចក៍មកអោយដៃប្តីយើងបែបនេះ ?» ស៊ាវចាន់
« ប្តី ?» រ៉េណា មើលមុខអុីបូ
« អឺ ប្តីយើង... ឪកូនក្នុងពោះយើង !» ស៊ាវចាន់ ចង្អុលពោះខ្លួនឯង អ្នកឃើញ សឹងមិនជឿ ថាគេកាចយ៉ាងនេះ
« មិចនិងអាចទៅ ? លោកខាស្នូវ៉ា ?អូយ .. លែងក្បាល យើង » រ៉េណា ចង់ បញ្ជាក់ តែត្រូវ ស៊ាវចាន់ ចាប់ បោចសក់ទាញ បញ្រ្ចាស់ តែម្តង
« យ៉ាងមិច .. ឃើញប្រុស អ្នកមានមិនបានមែន ? ប្តីយើង .. យើងមិនអោយ មីទោចណាមកប៉ះទេ !» ស៊ាវចាន់ ទាញ រ៉េណាមួយទំហឹង
« ស៊ាវចាន់ .. បានហើយ .. នាងមកចុះកុងត្រាទេ !» អុីបូ បានស្មារតីមកទាញដៃ ប្រពន្ធដែល កំពុង កាន់ សក់ នាងយ៉ាងជាប់
« មិន... អូន ច្បាស់ណាស នាងអោយដៃបង .. ឬ បង ចង់បាននាង ?» ទោះកែវភ្នែក ងាកមកមើល អុីបូ ដោយកំហឹងមែន តែគេមិនបាន ប្រលែងដៃ ពី សក់ រ៉េណា ឡើយ
« អូយ លែងយើង អាខ្ទើយ ឆ្កួត .. !» រ៉េណា ព្យាយាម រើ តែវាហាក់ដូចជាធ្វើអោយខ្លួនឯងកាន់តែឈឺនោះទេ
« បងអត់ទេ ...!» ដៃ ដែលចាប់ ហាម ស៊ាវចាន់ ត្រូវ ដក លើកឡើង ហាក់ បញ្ជាក់ ថា ខ្លាច ប្រពន្ធណាស់
« ហឹក លែងយើងអូយ ..ហឹក សក់ យើង !» រ៉េណា ដួលទៅដី ស្រែកយំតែម្តងព្រោះតែសក់ នាងត្រូវ ដាច់ចេញពីក្បាល ជាប់ និង ដៃ ស៊ាវចាន់ មួយដុំតែម្តង
« អ៊ែក ... សក់ ឡើងផុយ .. ខួរប្រហែល អន់ ខ្លាំងហើយ !» សាវចាន់ ទំលាក់ សក ហើយធ្វើ កាយវិការដូចខ្ពើមណាស់ អញ្ចឹង ..
« បានហើយ .. នាងទៅវិញទៅ នេះជាមេរៀននាង ដែលពាក់ សម្លៀកបំពាក់ មិនសមរម្យ .. បហរពន្ធខ្ញុំប្រច័ណ្ន ក៍មិនខុស  បើ នាងនៅតែអញ្ចឹងថ្ងៃក្រោយអាច យ៉ាប់ ជាងនេះផង !» អុីបូ ស្តីអោយបន្ថែម រ៉េណា ធ្វើអ្វីមិនបានក៍ត្រឹម ស្រវេស្រវាងើបទៅ ទាំងទប់ ក្បាល ចំណែក ស៊ូហុីលួចអស់ សំណើចណាស់ មិននឹកស្មានអ្នកប្រុស នេះឆ្នាស់ កំរិតនេះសោះ ចឹងឬ ទើប ចាប់ អ្នកប្រុស ខាស្នូវ៉ា បាន ?
« ហឹក .. លោកប្តី !» បន្ទាប់ពីអស់ រិទ្ធក៍ដល់ វគ្គ ង៉ក់ ងរ .. ពេបមាត់ ពេបករដាក់ ស្វាមី ដែល ឈរ សើចក្រវីក្បាល ទៀត
« មិចហើយ ? ក្រែងអំបាញ់ មិញ ខ្លាំងណាស់ មិនអញ្ចឹង ?»អុីបូ គ្រានាយតូចមកអង្គុយ
« ហឹក ... កូនចង់វៃ .. កូនគេមិនចូលចិត្តអោយប៉ា ធំគេនៅជាមួយស្រីផ្សេងទេ !» ស៊ាវចាន់ លើកកូនមកធ្វើជា ខ អាង  អុីបូ និង ស៊ូហុី លឺ ហើយ ប្រែជា ហួសចិត្តណាស់  នេះឬ លេសយករួចខ្លួននោះ ?
« នេះអូនទំលាក់ កំហុស អោយកូន ? តែបងដូចជា លឺអ្នកណា ថា កុំប៉ះប្តីយើង ?» អុីបូ បញ្ឈឺ ដេញជើងនិយាយត្បៀតសម្លេងតិចធ្វើអោយស៊ាវចាន់ មុខក្រហម ខឹងផងអៀនផង
« អត់ទេ .. កូនច្រលំមាត់ ទេ ... កូនគេថា កុំប៉ះ ប៉ាធំគេ ទេ !»

ច្រលំស្នេហ៍លោកម្ចាស់ខាស្នូវ៉ា 🔞(ចប់)Where stories live. Discover now