ភាគ19
បន្ទប់Yizhan
« ហ្ហើយ... គ្រាន់តែដើរក៍ហត់ដែរ!» នាយតូចរអ៊ូព្រោះតែភាពធុញទ្រាន់និងដកដង្ហើមខ្លាំងៗ
« បងមិនទាន់សួរអូនផង... ថា រឿងអូននិយាយជារឿងពិត ? ចុះក្លិប ប្រដាល់ ដែលបងបានជួបអូននោះ ?» អុីបូ កាន់ដៃនាយតូចមកអង្គុុលើគ្រែនិងអង្អែលពោះប៉ោងៗ
« គឺ អូនបើកអោយបងប្រុស! ណាមួយអូនក៍ធ្លាប់ជាគ្រូបង្វឹកដែរ ហេតុអីក៍បើកមិនបាន ?» ស៊ាវចាន់អង្អែលពោះថ្នមៗដែលពេលនេះកូនតូចកំពុងធាក់រើក្នុងពោះប៉ោងៗនោះ
«អរ........! និយាយអញ្ចឹង ពីមុនអូនជាអីជាមួយបង?ទើបពួកយើងស្គាល់គ្នា ?» អុីបូ
« គឺ អូនអង្គរក្ស របស់ប្អូនស្រីបងនិងហើយ !» ស៊ាវចាន់ញញឹមខ្ជឹបដាក់នាយក្រាស់
« អរ... ចឹងមានន័យថាបងប្រុសអូនក៍ពូកែខាងនិង ?» អុីបូ
« ត្រូវហើយ ... តើមានអីមែនទេ ?» ស៊ាវចាន់មើលមុខរាងក្រាស់ដែលមានអីលាក់បាំងនិងគេច្បាស់ណាស់
« ចឹងឬ ? បើបងចង់អោយគាត់មកធ្វើជាអង្គរក្ស តើអូនគិតយ៉ាងមិច ?» អុីបូ
« អូនមិនដឹងទេ តែថា ហេតុអីជាគាត់ ?»
« ព្តោះបងមិនទុកចិត្តអ្នកណាទាំងអស់ !» អុីបូទាញកាយតូចមកអោប ការគិតរបស់គេមានច្រើនយ៉ាងជាពិសេសគេមានមនុស្ស2 នាកបន្ថែមត្រូវតាមការពារទោះដោះដូរដោយជីវិតក៍ដោយ
ថ្ងៃរៀបមង្គលគួរជារាត្រីផ្សំដំណកដែលល្អូកល្អើនដូចទឹកឃ្មុំតែវាប្រែជាទឹកក្មេះសំរាប់លីហ្សាដែលអង្គុយខឹងចិត្តដែលខ្លួនក្លាយជាបែបនេះ នាងខំប្រឹងប្រែងនិងរង់ចាំជាយូរហើយតែមិចក៍វាទៅជាបែបនេះ
« យើងមិនព្រមចាញ់ឯង .. មានកូនតើយ៉ាងមិច? កូនឯងនិងគ្មានផ្លូវបានឃើញពន្លឺថ្ងៃផងក៍ថាបាន !» លីហ្សា មើលទៅបន្ទប់ដែលនាងកំពុងឈរពីលុខព្រោះគេដឹងថា អុីបូនៅខាងក្នុងជាមួយនិង ស៊ាវចាន់
ព្រឹកថ្ងៃបន្ទាប់
អេលីណា បានក្រោកតាំងពីព្រឹក មកហាត់ប្រាណតាមទម្លាប់របស់នាងជាមួយនិងអុីលីង ដែលជាមនុស្សថែរក្សា នាង បើនិយាយពីលីហ្សា នាងមិនមែនឧហ្សាអីទេ តែនាងត្រូវសម្តែងធ្វើជាតួប្រពន្ធល្អទើបងើបមកធ្វើអាហារតែម្នាក់ឯង ...
« មួយៗ .. អូនមើលកាំជណ្តើរផង !» សម្លឹងអុីបូដែលគ្រានាយតូចអោយចុះមក ធ្វើអយអ្នកបម្រើដែលឃើញញញឹម ស្រស់ស្រាយណាស់
«អីយ៉ា...នេះ ប្អូនប្រុស មើលទៅដូចជាទន់ខ្សោយដល់ហើយ !» លីហ្សា លើកអាហារមកដាក់លើតុ ទាំងដៀមដាមមិនឈប់
« នេះនាងចេះក្រោកមកធ្វើអាហារទៀត ?» អុីបូ សួរទីលីហ្សា ធ្វើអោយនាងគិតថា ប្រហែលអុីបូពេញចិត្តនិងទង្វើនាងហើយទើបបានជាសួរនាំឯ ស៊ាវចាន់ ក៍គិតបែបនោះ
« ត្រូវហើយ ... ទាំងនេះជាអាហារសុខភាពទាំងអស់ ... អូនជាអ្នករៀបចំ !» លីហ្សា យកកៅអីមកអ្គុយជ៨តអុីបូ តែស៊ាវចាន់ដែលចង់អង្គុយមួកន្លែងទៀត ក៍ត្រូវអុីបូចាប់មកអង្គុយលើភ្លៅ
« អា៎ បងធ្វើអីនិង ? អូនធ្ងន់ណាស់ .. លែងទៅមើល !» មុខររលោងទៅជាក្រហមព្រឿងព្រោះតែ រង្វង់ដៃកកក់ ក្តៅកំពុងក្រសោបអោបពោះរបស់គេ
« មិនធ្ងន់ទេ .. នេះអូនកំពុងពពោះឬអត់ ? មិចក៍ទំងន់ស្រាលយ៉ាងនេះ ?» អុីបូ ក្រវីក្បាលរអា៎ និងរាងតូចដែលតូចច្រលឹងបែបនេះ
« អុីបូ ... បងសាកទៅមើល !» លីហ្សា ធ្វើអីមិនបានក៍ត្រឹមដួសអាហារដាក់ចានរបស់ នាយក្រាស់ ទោះជានាងចង់ចូលទៅទាញដៃរបស់ ស៊ាវចាន់ចេញពីកន្លែងនោះក៍ដោយ
« ហឹម ... អូនសាកទៅមើល ?» អុីបូចាប់អាហារបញ្ចុកនាយតូចមុនធ្វើអយលីហ្សាកាន់ស្លាបព្រាក្តាប់សឹងតែបាកៀហើយ បន្ទាប់ពីបញ្ចុកហើយ អុីបូក៍ញាុំតាមមួយម៉ាត់ទៀត ព្រមទាំងឃើញ នាយតូចហាក់ដូចជាពេញចិត្តនិងអាហារនេះព្រោះស្នាមញញឹមលេចចេញមក
« គឺ គួសមដែរ ... មានអី !» សម្តីអុីបូធ្វើអោយលីហ្សាញញឹមសឹងរហែកមាត់ តែវាមិនទាន់បាន1 នាទីងនាងក៍គាំងតែម្តង
« ចឹងពីថ្ងៃនេះទៅ អាហារ3 ពេលនាងជាអ្នកធ្វើ ហើយសូម្បីទៅផ្សារទិញអាហារក៍ជាតួនាទីនាងដែរ !» អុីបូ
« អុីបូ ? នេះជាតួនាទីអ្នកបម្រើតើ ?» លីហ្សា
« ចឹងមានន័យថា យើងរៀបការជាមួយនាងមកធ្វើជារូបសំណាក់ ?» អុីបូ និយាយមួយម៉ាត់នេះធ្វើអោយលីហ្សាចុកអួលតែម្តង
«តែអូនជាប្រព្ធបងណា* !»
« ចុះការងារទាំងនេះក៍ជាតួនាទីប្រពន្ធ ? ឬមិនចង់ក៍យើងមិនថាអីដែរ !» អុីបូ
« អូន... អូនព្រម !» លីហ្សា ត្រូវបង្ខំចិត្តនិយាយទាំងការពិតនាងមិនចង់ទេ
« អរ ត្រូវហើយចឹងរៀបចំអាហារថ្ងៃត្រង់អោយ2 ឈុតផង យកទៅក្រុមហ៊ុននៅថ្ងៃត្រង់ !» អុីបូ បន្តបញ្ចុក រាងតូចដែលកំពងទំពារអាហារដោយមិននិយាយអីសោះ
« បងអោយអូនយកទៅញុាំជាមួយបងមែនទេ ? Ok ចាំអូនរៀបចំអោយ !»
« មិនមែនទេ ... យើងយក ស៊ាវចាន់ទៅក្រុមហ៊ុន យើងមិនទុកចិត្តនាងទេ ... ហើយកុំមានគុំនិតដាក់អី ក្នុងអាហារ បើមានរឿងអីកើតឡើងមណ ជីវិតនិងនាងអស់ភ្លាម !» អុីបូ គម្រាមម្តងទៀតធ្វើអោយលីហ្សា ហាក់កំពុងលេបដុំគ្រួសអួលពញបំពង់ករតែម្តង
« អុី.. អុីបូ !»
ការិយាល័យ ..
« អុីបូ .. អូនចង់ទៅទិញអីញុាំ !» ស៊ាវចាន់អង្គុយមើលស្វាមីធ្វើការមួយព្រឹកហើយក៍ចាប់ោ្តើមធុញចង់ចេញទៅក្រៅ
« អូនចង់ញុាំអីចាំបងកម្ម៉ង់អោយ !» អុីបូ
« អត់ទេ អូនអាចទៅរកញុាំបាន !» ស៊ាវចាន់ធ្វើមាត់ស្រួចៗ ហាក់ទើសចិត្តអារម្មណ៍ខ្លាំងណាស់ តែអុីបូលួចមើលឃើញក៍អស់សំណើចតិចៗ
« បានៗ ចឹងចាំបងនាទៅញាុំអី !» អុីបូដើរមកគ្រានាយតូចតែជួនជាលីហ្សា បើកទ្វារចូលមកល្មម
« ខ្ញុំយកអាហារថ្ងៃត្រង់មកអោយបង !» លីហ្សា
« នាងញុាំទៅ ... យើងនាំស៊ាវចាន់ទៅញាុំខាងក្រៅ !» អុីបូគ្រានាយតូចដើរោុតលីហ្សាដែលមានតំណក់ទឹកភ្នែកដក់ជាប់
« នេះព្រោះតែវា ទើបបងធ្វើបែបនេះមកលើខ្ញុំ !» លីហ្សា
ផ្សារទំនើប ..
អុីបូទាំងគ្រាស្រលាញ់ថ្នាក់ថ្នមស៊ាវចាន់សឹងមិនអោយឃ្លាតមួយជំហ៊ានទេ សូម្បីអង្គរក្សក៍មិនចង់មើលដែរព្រោះវាពិតជាគួរអោយច្រណែន
« អូនដើរតិចទៅ ... ប្រយ័ត្នរអិល !» អុីបូទាំងគ្រាផង ទប់ពោះប៉ោងតែអ្នកពពោះមានទៅខ្វល់អីក៍ដើរញុាំរបស់ក្នុងដៃទៅវិញ ..
« អុះ... នោះជាហាងចិញ្ចៀន ?» ស៊ាវចាន់ឈប់ត្រង់ខ្លួនភ្លាមពេលដើរកាត់ហាងចិញ្ចៀនដែលមានសាខានៅអេស្ពាញ ដែរជាហាងដែលអាចទិញបានតែ1 គូរទេសំរាប់គូរស្នេហ៍ ក្នុងមួយឆាកជីវិត ...
« តោះ... បងនាំអូនទៅអង្គុយទីនោះសិន !» អុីបូមើលទៅ កន្លែងមានការប្រគុំតន្រ្តី ទើបនាំស៊ាវចាន់ទៅអង្គុយលេង...
« ហឹម... មនុស្សច្រើនណាស់ !» ស៊ាវចាន់ មើលគេ ប្រគុំតន្រ្តីហើយភ្លេចនឹករឿងអីទាំងអស់
« ពួកឯងនៅមើល ស៊ាវចាន់កុំអោយមានអីអោយសោះ ! » អុីបូ ប្រាប់កូនចៅនាយ...
« បងទៅខាងនោះមួយភ្លែត !» អុីបូមកខ្សឹបប្រាប់នាយតូចហើយគេក៍ង៉ក់ ក្បាល ...
« អូយ.. កូនក្បាលខូច កុំធាក់ប៉ា ឈឺណាស់ !» រាងតូចដែលកំពុងស្តាប់បទចម្រៀងគេផងញាុំរបស់លេងផងអង្អែលពោះរបស់ខ្លួនហើយក៍ញញឹមតិចពេលកូនជើងល្អនៅតែកម្រើក ...
« ក្មេងល្អ ស្តាប់ប៉ា ... កុំរពឹសណា៎ !» ស៊ាវចាន់ អង្អែលលើកន្លែងដែលកូនធាក់ យ៉ាងមានក្តីសុខតែភ្លេងបានបន្លឺឡើងជាមួយ សម្លេងរបស់បុរសម្នាក់ឡើងនៅលើឆាក ធ្វើអោយមានសម្លេងហ៊ោ យ៉ាងខ្លាំង ...
« អុី... អុីបូ !» ស៊ាវចាន់ ងាកមើលតាមក៍ឃើញជារាងក្រាស់ កំពុងកាន់បាច់ ផ្ការកុលាបធំមួយបាច់ ...
« ស៊ាវចាន់ ទោះជាបងបានបាត់បង់ការចងចាំចំពោះអូន.. ពីពេលណាក៍មិនដឹង.. ហើយបងក៍មិនដឹងថា ហេតុអីក៍បងឃើញអូនភ្លាម អារម្មណ៍វា ប្រាប់ថាអូនជារបស់បងតែម្នាក់ទេ ... តែ បងចង់អោយអូនដឹងថា បងស្រលាញ់អូន និងកូន ដោយគ្មានហេតុផល ទេ ..!» អុីបូ និយាយដាក់ មេក្រា ហើយក៍ដើរមកសន្សឹមៗ មកកាន់នាយតូចជាមួយបាច់ផ្កា
« happy Valentine's Day ប្រពន្ធសម្លាញ់ !» អុពូលុតជង្គង់ម្ខាងដល់ដីនៅចំពោះមុខនាយតូចជាមួយបាច់ផ្កា
« អុីបូ ... បង...!» ស៊ាវចាន់ យកដៃ ខ្ទប់មុខមាត់ព្រោះវារំភើបណាស់
« បងស្រលាញ់ អូន ស៊ាវចាន់ ខាស្នូវ៉ា !» អុីបូបានទាញប្រអប់ចិញ្ចៀន ធ្វើអោយមានសម្លេងហ៊ោកាន់តែខ្លាំងព្រោះអ្នកមើលក៍រំភើប
« អូនជារបស់បងតែម្នាក់ .. ហើយបងក៍ជារបស់អូនតែម្នាក់ .. ប្រពន្ធសម្លាញ់ !» អុីបូ បើប្រអប់ចិញ្ចៀនពេញនោះ ហើយគេឯងក៍បើកភ្នែកធំៗ ព្រោះវាមានទំហំធំ ហើយក៍មានឈ្មោះពួកគេឆ្លាក់លើនិង
« អុីបូ ...!លោកប្តី !» ស៊ាវចាន់ទាំងរំភើបភ្ញាក់ ផ្អើលម្រាមស្រលូនបានលូកទៅកាន់ មុខរាងក្រាស់ អោយគេពាក់ចិញ្ចៀនអោយ ...
« ប្រពន្ធ បង !» នាយក្រាស ពាក់ អោយនាយតូចហើយក៍ដល់វេនរបស់ ស៊ាវចាន់ កហរោមការបន្លឺភ្លេងកណ្តាលផ្សារទំនើបគេឯងចូលរួមត្រេកអរ និងមានការចែករំលែង video រូបថតពេញនិង ..
« លោកប្តី របស់អូន !» ស៊ាវចាន់ទទួលផ្ការពីនាយក្រាស់ ទាំងសប្បាយចិត្តតែបន្ទាប់គេក៍រាងធ្វើមុខជូរ
« ហា... ហារ ឈីស ... ហាឈីស !» ស៊ាវចាន់ កណ្តាសជាប់គ្នា
« អូនមានអីមែនទេ?» ទឹកមុខអុីបូរាងភ្ញាក់ ហើយក៍ត្រូវស៊ាវចាន់ គប់ ផ្ការមើលគេវិញ
« ហឹក.... មិនយកទេ វាឈួលច្រមុះ ហឹក .. ហាឈីស !» អុីបូ ឡើងគាំងពេលប្រពន្ធជាទីស្រលាញ់ ទើបរីករាយមិនដល់1 នាទីផងក៍ប្រែជាយំសស្រាក់
« អា៎ ... វា .. វាមានអីមែនទេ ?»
« វាធ្វើបាបអូននិងកូនអូនមិនយកទេ.. បងធ្វើបាបអូន អូនខឹងហើយ !» ស៊ាវចាន់ ងាកមុខទៅម្ខាង ធ្វើអោយអុីបូឈរអេះក្បាលមិនយល់ន័យតែអ្នកឈរមើលជាច្រើនអ្នកទៅជាអស់សំណើចនិងនាំគ្នា និយាយលួងអ្នកជាប្រពន្ធធ្វើអោយស៊ាវចាន់ ខ្មាសឡើងក្រហម មុខ..សូម្បីអុីបូក៍រាងចម្លែកចិត្តតិចៗ ដែរ
YOU ARE READING
ច្រលំស្នេហ៍លោកម្ចាស់ខាស្នូវ៉ា 🔞(ចប់)
Romanceវាជារឿងនឹកស្មានមិនដល់ពេលដែលក្មេងតូចត្រូវការប្រាក់បន្ទាន់ដោះដូរនិងការបន្លំខ្លួនជាស្រីដើម្បីធ្វើជាអង្គរក្សស្រីរបស់ប្អូនស្រីអ្នកមានអំណាចម្នាក់តែគេបែរជាត្រូវទៅនៅក្រោមស្លាបរបស់សាតាន កំណាច ..តែអ្នកដែលត្រូវបង្ខំមិនបានទន់ភ្លន់ដូចគិតឡើយ ពេលដែលគេ ទាំងបំពានដោយ...