ភាគ 21
« ហឹក.... លោកប្តី . បងដឹងខ្លួនឡើង អុីបូ ..! ជួយផង !» សម្លេងតូចស្រែកហៅពេញបន្ទប់នៅវេលាទៀបភ្លឺ ធ្វើអោយ អ្នកជាម្ចាស់ឈ្មោះភ្ញាក់ក្រញ៉ាង
« ស៊ាវចាន់... ស៊ាវចាន់ មានអីមែនទេ ?» អុីបូ ស្ទុះងើបមកមើល រាងតូចដែលមមើរហៅឈ្មោះគេថែមទាំងយំទៀតផង
« អុិបូ .. អុីបូ ហឹក !» ស៊ាវចាន់ ស្ទុះងើបទាំងម្នីម្នា ព្រោះតែសុបិន្តដែលវាសឹងដូចការពិតទៅហើយ ..
« ហឹក .. អុីបូអូនខ្លាច ... !» ស៊ាវចាន់ស្ទុះងើបយំអោបរាងក្រាស់ ដែលកំពុងមើលមកទាំងភាន់ភាំង ..
« មានរឿងអី ? សុបិន្តអាក្រក់ មែនទេ ?» អុីបូ ទាញមុខតូចដែលកំពុងជោគដោយញើសអោយងើយមើលគេនិង ថើបស្រាលៗ ដើម្បីផ្តល់អារម្មណ៍កក់ក្តៅ ..
« ហឹម .. គឺអូនឃើញបង.. ហឹក អូនមិនចង់រំលឹកទេ.. បងកុំទៅណាចោលអូនណា៎ !» ស៊ាវចាន់ អោបនាយកំលោះយ៉ាងណែន
« បងមិនទៅណាទេ .. កុំបារម្មណ៍អី !វាគ្រាន់តែជា សុបិន្តទេ» អុីបូ ដឹងថាស៊ាវចាន់ភ័យខ្លាំងព្រោះរាងកាយគេញ័រទទ្រើកតែម្តង ..
« បាទ.. !» ស៊ាវចាន់ សំងំ ក្នុងដើមទ្រូង មាំទាំងខាំមាត់ ជាប់ក្នុងអារម្មណ៍គេកំពុងវង្វេងវង្វាន់ ...
បន្ទប់ លីហ្សា
គ្រឺង .. គ្រឺង
« អាឡូ ខ្ញុំ លីហ្សា និយាយ!»
« សួស្តី អ្នកនាង . .. ខ្ញុំ គ្រីស្ទាន .. អ្នកនាងចាំខ្ញុំទេ ?»
« អរ .. គឺលោក តើមានអ្វីមែនទេ ?»
« គឺ ខ្ញុំចង់សួរថា អ្នកនាង មានកើតអីទេ យប់មិញ ? ព្រោះអ្នកនាងស្រវឹងណាស់ !»
« ចាស ខ្ញុំមិនអីទេ .. អរ អរគុណលោកហើយដែលជួយជូនខ្ញុំមកផ្ទះវិញ !»
សម្លេងឆ្លើយឆ្លងគ្នាទាំងព្រឹកធ្វើអោយអ្នកលួចស្តាប់លឺទាញទូរស័ព្ទមក ថតតែម្តង ..
« នេះនាង មានទំនាក់ទំនងជាមួយសត្រូវរបស់ខាស្នូវ៉ា ?» អុីលីង ឈរចាំ ស្តាប់ រហូតពួកគេបញ្ចប់ សន្ទនា ទើបដើរលបៗ ចេញពីទីនោះក៍ វ៉ាក់ អើរ ជាមួយស៊ាវហ្វុង ..
« អ្នកនាង ..! » រង្វង់ដៃ មាំកំពុងទ្រ រាងកាយតូចល្អិតដែលវិះនិងធ្លាក់ ជណ្តើរទៅហើយ
« លោក ... អរគុណហើយ !» អុីលីង ប្រែជាទឹកមុខក្រហមពេល ដែលត្រូវនៅ ក្នុងរង្វង់មនុស្សប្រុសបែបនេះ ព្រោះនាង ជាមនុស្សប្រកាន់ខ្លួនរិតតែខ្មាស ដែលខ្លួនមានកាយវិការបែបនេះ ..
« អ្នកនាង ប្រញាប់ទៅណា !» ស៊ាវហ្វ៊ុង
« ខ្ញុំចង់ទៅរក បងប្រុស .. គាត់ទៅ ធ្វើការឬនៅ ?» អុីលីង
« ដូចជា ចេញទៅហើយតែអ្នកនាងមានអី មែនទេ ?» ស៊ាវហ្វ៊ុង
« ក៍ មានដែរ.. តែថា លោកជួយខ្ញុំរឿងមួយទៅ !» អុីលីង ទាញ ដៃ អ្នកកំលោះទៅ ក្រៅដោយខ្លាច ជញ្ជាំងមានត្រចៀក.
ចំណែកឯ ខាង លីហ្សា ដឹងថា ប្រុសដែលតេ មកនាងជាអ្នកណា ហើយគេក៍បានប្រាប់មូលហេតុដែលគេចង់មកក្បែរនាងដូចគ្នា
« បើបង ស្រលាញ់ខ្ញុំតែបន្តិច .. ខ្ញុំក៍មិនគិតនិងធ្វើបែបនេះ !» លីហ្សា មើលរូបថត ថ្ងៃ រៀបការរបស់ខ្លួនដែលវា សោះកក្រោះណាស់ ...
« បើខ្ញុំមិនបានបង .. ខ្ញុំនិងអោយអ្នកណាបានបងដូចគ្នា វ៉ាងអុីបូ ខាស្នូវ៉ា ..! »
ក្រុមហ៊ុន ខាស្នូវ៉ា
ស៊ាវចាន់ តាម ស្វាមី ត្រុកៗ ទោះគេធ្វើមុខមាំអោយរាងតូចសម្រាកបែបណាក៍គេមិនពហរម ចិត្តមានះ ចង់តាម អុីបូរហូត
« ហ្ហើយ ... អូនកើតអី !» អុីបូ ភ្ញាក់ព្រើតពេលស៊ាវចាន់ បើកទ្វារបន្ទប់ទឹក ចូលមកតែម្តង
« បងចូលយូរម្លេស !» ស៊ាវចាន់ មិនខ្វល់ ពីអ្វីដែលនៅចំពោះមុខទេ បែរជាសួររាងក្រាស់វិញ
« បង.. ទើបបានរូតខោទេ ..!» អុីបូ ចង់សើចបន្តិចយំបន្តិច តាំងព្រឹក ភរិយាតូច ចេះតែចម្លែកៗ
« ហឹក លឿនឡើងទៅ !» ស៊ាវចាន់
« អូនចង់ប្រើបន្ទប់ទឹក ?» អុីបូ សួរតែរាងតូចក្រវីក្បាល
« ចឹង ?» សញ្ញាសួរចាប់ ផ្តើមមាន ហូរហែរ
« អូនខ្លាចបាត់បង !ហឹក អូនចាំបងនៅទីនេះក៍បាន ឆាប់ ឡើងទៅ » គាំងសំរាប់ អុីបូ តែងម្តង នេះ ភរិយាយគេកំពុងប្រែខ្លួនជា ខ្លាឃ្មុំ ខូអាឡា តូចដែលតោងដៃជើងគេហើយ
« អូនកើតអីស៊ាវចាន់ .. អូយ បងនោមមិនចេញទេ ..! » អុីបូ សម្រេចចិត្តរូតខោវិញហើយបើ ប្រពន្ធគេមកតោងដៃ តោងជើងបែបនេះ
« ហឹក .. អូនមិនដឹង .. កូនប្រាប់អូនថា កុំអោយបងផុតពីខ្សែភ្នែក !» និយាយបែបនិងពិតមែន តែមុខរបស់ ស៊ាវចាន់ កំពុងក្រហម តែម្តង ព្រោះអៀន ដែលខ្លួនមានគំនិតបែបនេះ
« អឺ ណ៎ ចុះបើកូនអោយលេបបងចូលអូនគិតលេបមែនឬអត់ ?» អុីបូ គ្រានាយតូចចេញមកវិញ
« លេប .. តែបងធំណាស់ អូនលេបមិចនិងរួច ?» ស៊ាវចាន់ មើលស្វាមី ពីលើចុះមកក្រោម ..
« អូយ... បងនិយាយលេងតើ ... មើល៎ ប្រាប់ បន្តិចមកថាមានរឿងអី ? ចង់បានអីឬ ?» អុីបូ សួរម្តងទៀតតែ ស៊ាវចាន់ នៅ ក្រវីក្បាលញាប់ និង អោនខ្លួនចូលរង្វង់ដៃនិងដលមទ្រូងកក់ ក្តៅ
« អូនចង់នៅក្បែរបង.. អូនខ្លាច .. ខ្លាចបងទៅចោលអូនម្តងទៀត !» ស៊ាវចាន់
« ក្មេងល្ងង់ បងនិងមិនទៅណាចោលអូននិងកូនទេ !» ពេលនេះរាងតូច ពោះប៉ោងៗ កំពុងត្រូវទាញអង្គុយលើភ្លៅអ្នកកំលោះ ពហរមជាមួយឯកសារជាច្រើន
« សន្យាណា៎ ថា និងនៅជាមួយអូននិងកូន !» មាត់ ទាមទារសន្យា តែ កាយវិការកំពុងតែងោកងុយធ្វើអោយអុីបូ គហរឺតខ្នាញ់ណាស់ .. ទោះជា គេមិនទាន់មានការចងចាំ ក្តី តែអាតម្មណ៍ស្រលាញ់ និង ហួងហែងមានពេញបេះដូង ហើយគេក៍ជឿជាក់ ថា ខ្លួនគេពីមុនបែបស្រលាញ់ ក្មេងប្រុស ដែល កំពុងពពោះទាយាទ ខាស្នូវ៉ា នេះដែរ ព្រោះគេបាន ពិនិត្យមើលទិន្នន័យប្រាក់ ដែលបាន បញ្ចូលកុង របស់ ស៊ាវចាន់ គឺ ជាច្រើនលានពិតមែន ហើយអ្វីដែលកុហកមិនបានគឺ របស់តូចៗ កំពុងមានជីវិត ក្នុងរាងកាយរបស់ ក្មេងតូចនេះ ..
« កូនប៉ា .. កុំរពឹស អោយ ប៉ាតូចគេងផង !» អុីបូ អង្អែលពោះស៊ាវចាន់ ដែលគេងលក់ គេ ក៍ទទួលដឹងពីការរើបំរាស់ នោះដែលពោះពោះប៉ោងៗ នោះ ជាប់ និង ពោះរបស់ របស់គេដូចគ្នា. អារម្មណ៍ថា គ្រួសារកក់ ក្តៅកំពុងហ៊ាហូរពេលញការិយាល័យនេះ ..
រសៀលបន្តិច ..
ស៊ាវចាន់ ភ្ញាក់ ដឹងខ្លួននៅកណ្តាល ការិយាធំទូលាយ ដែលសភាពគេមីងមាំង សក់ ក្បាល រញ៉េរញ៉ៃ គេ ទប់ពោះដើរញីភ្នែកទៅខាងក្រៅ ក៍ប្រទះនិង កូនចៅ អុីបូ
« អ្នកប្រុសតូច ..!»
« អុីបូនៅឯណា ?» បបូរមាត់ តូចស្ងាបម្ហបៗ គេដើរតាមការគ្រារបស់កូនចៅ ទៅកាន់ បន្ទប់មួយ .. ដែរអ្នកជាកូនចៅចង់គោះទ្វារតែរាងតូចបែរជាក្រញែងខ្លួនរុញចូលតែម្តង
«គំរោងនេះគឺ....!» ការនិយាយពីគំរោងថ្មីនៅស្លាយត្រូវបញ្ឈប់ពេលទ្វារបើកភ្លាមៗ អុីបូក៍ងាកទៅតាម ឃើញប្រពន្ធអោបពោះដើរមកជិត
«អុីបូ....!» ស៊ាវចាន់ ដើរមកទាំងស្ងាបតិចៗ ព្រោះមិនទាន់ស្វាងនៅឡើយធ្វើអោយគ្រប់គ្នាមើលមុខគេជាប់
« អូន.. មិចក៍មកទីនេះ ? ឬ ឃ្លាន ?» អុីបូ ដឹងព្រោះវាហួសម៉ោងអាហារហើយតែដែលមិនដាស់ព្រោះឃើញអ្នកម្ខាងទៀតគេងលក់ស្រួលហើយគេក៍ចង់បញ្ចប់ការប្រជុំសិនដែរ ..
« ហឹម ... កូនឃ្លាន !» ដៃស្រឡូនត្រូវទាញទៅជិត ហើយទាញរាងតូចអោយអង្គុយលើភ្លៅ ក្នុងកណ្តាលវង់ប្រជុំ ធ្វើអោយអ្នករួមហ៊ុនទាំងអស់ បើកភ្នែកធំជាងពងមាន់ទៅទៀត
« ញុាំអានេះសិនទៅ ... បងប្រជុំបន្តិចទៀតចប់ ហើយ !» អុីបូ ហែកនំ ពងទាទន់ៗ បញ្ចុក ស៊ាវចាន់ ដែលញញឹម ធ្មេញទន្សាយ ហើយគេក៍បន្ត ប្រជុំ ហាក់ដូចធម្មតា តែពាក្យ ផ្អែមល្ហែម ដែល ខ្សឹបក្បែរកាយតូចលឺ ពេញបន្ទប់ នេះ .. ទាំងអ្នករួមហ៊ុននិងបុគ្គលិក មានអារម្មណ៍ ព្រឺសម្បុរផង ច្រណែនផង ...
« សម្រេចតាមនិងចុះ .. អរគុណដែលចូលរួម !» ការប្រជុំដែល ទ្រលាន់ ត្រូវបាន បញ្ចប់
« អឺ លោក .. ខ្ញុំ សុំសួរមួយបានទេ ?»
« បាទ ?»
« តើ គាត់ខាងនេះជា....?» អ្នករួមហ៊ុនបរទេស ចង់ដឹងតាំងពីគេដើរចូលមកដំបូងតែថាចាំឪកាសល្អនិងសួរ
« នេះ ស៊ាវចាន់ ខាស្នូវ៉ា ភរិយាខ្ញុំ !»
« អរ .. រីករាយដែលបានស្គាល់ !» អ្នកដែលបានលឺ សឹងចម្លែកចិត្តដែល មហាសេដ្ឋីទាំងអាសុីអឺរ៉ុប បែរជាយកភរិយាជាក្មេងប្រុស មាឌតូចស្តើង ដែលគួរថា ជាតារាម៉ូដែលជួមុខ ឬ ថា កូនអ្នកមានឋានះប្រហាក់ប្រហែល គួជាជាង ...
« បាទ.. ខ្ញុំក៍រីករាយដូចគ្នា !» ដំណើរនិងភាពរីករាយ ដែលបើកបង្ហាញធ្វើអោយ លីហ្សា ដែលយកអាហារមកអោយកាន់តែមានគំនិតឆាបឆួលលើសដើម ..
« យើងទើបជា អ្នកស្រី ខាស្នូវ៉ា មិនមែនឯងឡើយអាក្មេងសម្រាម !»
YOU ARE READING
ច្រលំស្នេហ៍លោកម្ចាស់ខាស្នូវ៉ា 🔞(ចប់)
Romanceវាជារឿងនឹកស្មានមិនដល់ពេលដែលក្មេងតូចត្រូវការប្រាក់បន្ទាន់ដោះដូរនិងការបន្លំខ្លួនជាស្រីដើម្បីធ្វើជាអង្គរក្សស្រីរបស់ប្អូនស្រីអ្នកមានអំណាចម្នាក់តែគេបែរជាត្រូវទៅនៅក្រោមស្លាបរបស់សាតាន កំណាច ..តែអ្នកដែលត្រូវបង្ខំមិនបានទន់ភ្លន់ដូចគិតឡើយ ពេលដែលគេ ទាំងបំពានដោយ...