ភាគ20

1.4K 72 0
                                    

ភាគ20
គ្រាន់តែមកដល់ផ្ទះភ្លាម ទាំងពីរនាក់ស៊ាវចាន់ អុីបូត្រូវបហរឈមមុខនិង អ្នកមានឋានះជាអ៊ុំស្រី
អេលីណា មានកំហឹងដែលពណ៍មានបានចុះផ្សាយពីអុីបូដែលទើបរៀបការពីម្សិលមិញតែថ្ងៃនេះក៍បណ្តើរគ្នាជាមួយអ្នកណាមិនដឹងជាប្រុសថែមទាំងពរពោះទៀតជាពិសេសគឺការសារភាពស្នេហ៍កណ្តាលផ្សារទំនើបតែម្តង
« ប្រាប់អ៊ុំមកថាឯងចង់ធ្វើអី ?» អេលីណា
« ក៍ដូចជាឃើញស្រាប់ .. យ៉ាងណានៅពេលដែលកូនរបស់ពួកខ្ញុំកើត ខ្ញុំក៍ត្រូវបង្ហាញគេឯងស្រាប់ទៅហើយ !» អុីបូ និយាយហីៗ តែទឹកមុខរបស់ លីហ្សា ហាក់ ចម្លែកនាងមិនស្រែកឡូឡារមិននិយាយអ្វីទាំងអស់ ..
« បានហើយអ៊ុំស្រី .. អុីបូនិយាយត្រូវ យ៉ាងណា កូនរបស់ ស៊ាវចាន់ ជា កូនដំបូង ទោះជាខ្ញុំជាភរិយារបស់អុីបូមែនតែរឿងនេះក៍មិនសូចចម្លែកសម្រាប់អ្នកមានដូចជាពួកយើងទេ !» លីហ្សា បំណងពេញថា ស៊ាវចាន់ ជាអ្នកមកដណ្តើមរាងក្រាស់ តែសួរថា ស៊ាវចាន់ ខឹងឬ អត់ ? នោះគឺអត់ទេ ស្របពេលនោះ ស៊ាវហ្វុងក៍មកដល់ ជាមួយអុីលីង
« ប្អូនប្រុស / បងប្រុស !» ទាំងស៊ាវហ្វុងនិងអុីលីងដើរចូលមករកអ្នកទាំងពីរដោយញញឹម
« បងប្រុស !» នាយតូចរត់ទៅអោបរបស់ខ្លួនដែលបែកអស់ជាច្រើនថ្ងៃមកហើយ
« បងនឹកឯងណាស់ ... សុខសប្បាយទេ ?» ស៊ាវហ្វុង ញីសក់ ប្អូនលេងបន្តិចនិងសម្លឹងមើលអុីបូ ដែលឈរនិយាយជាមួយអុីលីង
« នេះ ឯងចង់យកពួកគេមកនៅទីនេះ ?» អេលីណា
« បាទ! យ៉ាងណាល៍ខ្ញុំមិនទុកចិត្ត .. តែ1ខែទៀត ស៊ាវចាន់ ក៍សម្រាលកូនហើយចឹងខ្ញុំចង់អោយអ្នកជិតដិតមកមើលថែគេ !» អុីបូ ដើរមកក្រសោបចង្កេះតីចអង្អែលលើពោះប៉ោងៗតិចៗ
« បងឡើងទៅសម្អាតខ្លួនទៅ អូនចង់និយាយជាមួយបងប្រុសសិន ចាំយើងមកញុាំបាយ !» ស៊ាវចាម់ ដាក់ ដៃគោះលើទ្រូងនាយក្រាស់តិចៗ ហាក់ចង់អោយគេចិត្តត្រជាក់ ទើបអុីបូមិនប្រកែក ហើយអោនថើបថ្ពាល់ ស៊ាវចាន់ ព្រមទាំងដើរហួស លីហ្សា ចេញទៅដោយមិនមើលមុខនាងទាល់តែសោះ
« បងប្រុស យកសម្លៀកបំពាក់ទៅទុកសិនទៅ ..!» ស៊ាវចាន់ ចង្អុលប្រាប់អ្នកបម្រើដែលលើកវ៉ាលីបងប្រុសខ្លួនទៅជាន់លើ
« ហឹម បន្តិចទៀតបងមកវិញ !» ស៊ាវហ្វុង
« អីយ៉ា... នេះនាងធ្វើមែនទេ ?» អុីលីងចង្អុលអាហារលើតុ ទើបលីហ្សា ញញឹមទាំងបង្ខំនិងង៉ក់ ក្បាល
« ទំនងឆ្ងាញ់ដែរ ... តោះបងថ្លៃ ទៅលាងដៃ អាលបានមកញុាំ!» អុីលីង
« បងលាងហើយ... ឯងឃ្លានមែនទេ ?» លីហ្សា ញញឹមដាក់អុីលីងគិតថានាងប្រហែលនិយាយមកកាន់ខ្លួនតែអ្នកណាទៅដឹង ពេលដែល អុីលីងដើរមកជិតរាងតូច
« បងថ្លៃ..! នេះបងមិនឃ្លានទេ ?» អុីលីងបង្ហាញទឹកមុខស្ងួតៗ ការពិតទៅទទួល ស៊ាវហ្វិងធ្វើអោយនាងមិនហ៊ានសូម្បីតែញុាំអីរហូតមកដល់ពេលនេះថែមទាំងឃើញពត៍មានបងប្រុសទៀតទើបគិតថាមកផ្ទះសិនសឹមរកអីញុាំ
« អ្នកនាងតូចឃ្លានមែនទេ ?» ស៊ាវចាន់ រាងរឹងមាត់ដូចគ្នា ជាពិសេសផ្ទៃមុខគេក្រហមណាស់ពេលដែលលឺ អុីលីងហៅខ្លួនថាបងថ្លៃនោះ
« ត្រូវហើយ... ព្រោះគេទើបខ្ញុំមិនបានញុាំអី .. បងថ្លៃ ទៅញុាំជាមួយខ្ញុំណា៎ ណា៎ !» អុីលីងបង្ហាញចរឹកខ្ជូតពីមុខរាងតូចធ្វើអោយ ស៊ាវចាន់អស់សំណើចបន្តិច
« នេះឬ អ្នកនាងតូចខាស្នូវ៉ា ? នេះបើអោយអ្នកណាឃើញគេប្រាកដជាសើចងាប់ហើយ ! » ស៊ាវចាន់ ព្រមដើរតាម ការទាញរបស់នាងតូច ទាំងនិយាយបង្អាប់គេ
« ហឹស.. អ្នកណាហ៊ានសម្លឹងខ្ញុំ .. តែ ចុងដៃខ្ញុំក៍ប៉ះមិនបានផង?» អុីលីង ដូរទឹកមុខរហ័សមុននិងចាប់នាយតូចមកអង្គុយជិតខ្លួន
« នែ៎ នាង មានម្ហូប ឯណា បាយ ?» អុីលីងស្រែកមួយវ៉ាស
« អុីលីង ... គេជាបងថ្លៃឯងណា !» អេលីណា ថាអិយនាងតូចគាត់ សង្កេតដឹងថា នាងតូចក៍ស្រលាញ់ស៊ាវចាន់ជាង លីហ្សា ទាំងគាត់ ក៍មិនយល់ដូចគ្នាថាក្មេងនេះអ្វីពិសេទើបធ្វើអោយ ទាំងបងប្អូនខាស្នូវ៉ា តាមយកចិត្តថ្លើមបែបនេះ ?
« អរ ត្រូវហើយ .. ខ្ញុំភ្លេចទៅ ! » អុីលីង មើលទៅហីៗ ជាធម្មតា ញាក់ស្មារមិនចាប់អារម្មណ៍អ្វីទេតែថា សំរាប់លីហ្សាវាបង្ហាញច្បាស់ណាស់ថាពួកគេមិនបានទុកនាងជាគ្រួសារទេ
« បងមកហើយ... ! ពួកអូនឃ្លានហើយមែនទេ ?» អុីបូចុះមកវិញយ៉ាងលឿនព្រោះតែខ្លាចភរិយាតូចឃ្លាននិងមួម៉ៅ ... ហើយមិនដល់ ប៉ុន្មាននាទី ស៊ាវហ្វុងក៍ចុះមកវិញដូចគ្នា
« លោក ... ញុាំហើយជួនខ្ញុំទៅរកមិត្តបានទេ ?» អុីលីង ងើយមុខសួរទៅស៊ាវហ្វុង
« ហឹម ? » ស៊ាវហ្វុង
« នេះឯងចង់ទៅដើរលេងទៀតហើយមែនទេ ?» អុីបូថាអោយអ្នកជាប្អូន
« ចឹងបានជាខ្ញុំបបួលលោកម្នាក់នេះទៅ និងណាបងប្រុស យ៉ាងណាគាត់ជា បងប្រុសរបស់ បងថ្លៃ មានគាត់ទៅជាមួយបងគួរតែទុកចិត្តហើយ !» អុីលីង
«ចឹងក៍បានតែកុំយប់ពេក !»
បន្ទប់ អុីចាន់ ...
ពាក់កណ្តាលអធ្រាតទៅហើយតែរាងតូចបែរជាមានអារម្មណ៍រសាប់រសល់គេងមិនលក់ បង្វិលខ្លួនឡើងចុះ  មុននិងសម្រេចចិត្តងើបអង្គុយ...
« អុីបូ ...!» ម្រាម ស្រឡូនលូកទៅទះផ្ទាល់ របស់អ្នកលង់លក់តិចៗ .. បំណងចង់អោយគេភ្ញាក់
« ហឹម ?មានអីមែនទេ ?» អុីបូងើបទាំងមីងមាំងមើលមុខស៊ាវចាន់ដែរកំពុងធ្វើមុខជូរ ...
« អូន...អូនឃ្លាន !» ស៊ាវចាន់ ចាប់ផ្តើមមើលមុខស្វាមីទាំងទឹកមុខស្ងូញ .. ហាក់ខ្លាចចិតហតថ្លើមគេយ៉ាងអញ្ចឹង ..
« អូនចង់ញុាំអី ? តែនេះយប់ហើយ !» អុីបូ ខិតទៅជិតនាយតូចស្រវាអោបកាយតូចក្នុងរង្វង់ដៃមាំ
« អូនចង់ញុាំ... ! » ស៊ាវចាន់
« ចង់ញុាំអី ហឹម ?» អុីបូ បញ្ជាក់ ម្តងទៀត
« អាហារសុីឈ័ន !» ស៊ាវចាន់
« មិនបាន... វា ប្រៃហើយ ហិលណាស់ បងមិនអោយញុាំទេ !» អុីបូ ប្រកែកភ្លាម បន្ទាប់ពីលឺ ដូចឆ្នេះ
« ហឹក... កូនចង់ញាុំ .. អូនមិនបានចង់ញាុំឯណា ! » ស៊ាវចាន់ចង្អុលពោះប៉ោង ធ្វើមុខចង់យំទាំងមើលទៅមិនសម
« តែថា... យប់ហើយចាំស្អែកទៅ !» អុីបូ
« យប់ឯណា ... អូនចង់ញុាំអីឡូវនេះ !» ស៊ាវចាន់ ខិតទៅជិតអុីបូ ស្រវាអោបគេជាប់ ឯអ្នកត្រូវកាយតូចក្រសោបបែបនេះធ្វើអោយបេះដូងគេរីកមាឌលោតសឹងចេញមកទៅហើយ
«  ហ្ហើយ ... កូនប៉ា .. មិចក៍ទុកប៉ាតូចនិង ប៉ាធំបែបនេះហឹម ?» អុីបូ ក្រវីក្បាលរអាចិត្តហើយក៍អង្អែលក្បាលនាយតូចមុននិងទាញទូរស័ព្ទ តេទៅកូនចៅ
1am
ចុងភៅជនជាតិចិនកំពុងឈរកណ្តាលផ្ទះបាយ ទាំងពេលនេះជាវេលា កណ្តាលអាធ្រាត ទៅហើយតែគ្មានអ្នកណា ហ៊ាន ហាមាត់ និយាយទេគ្រាន់ តែរាងចម្លែកចិត្តព្រោះតែពួកគេមិនដែលឃើញអ្នកមានផ្ទៃពោះឯណា ចម្លែកដូចនេះឡើយ ..
« ហួយ .. ប្អូនប្រុសលោកចម្លែកម្លេស !» សូម្បី អុីលីងក៍គាំងគេត្រលប់មកវិញតាំងពីម៉ោង11 តែអ្វីដែលមិននឹកស្មានគឺ អាហារពេកណ្តាលយប់ត្រូវអញ្ជើញមក ចូលរួម
« អូនញុាំមួយៗទៅ !» អុីបូ ទាញក្រដាសជូតមាត់អយស៊ាវចាន់ដែញាុំហាក់សប្បាយចិត្តណាស់ តែគ្រប់គ្នា មិនបានចង់ញុាំអ្វីទេពួកគេគ្រាន់ តែមកអង្គុយកំដរ តាមការហៅប៉ុណ្ណោះ
« វាឆ្ងាញ់ណាស់ ... បងសាកទេ ?» ស៊ាវចាន់បញ្ចុក នាយក្រាស់ ដែលហាមាត់ ទទួលព្រោះមិនចង់ប្រកែកជំទាស់ទេ  .. តែការញាុំនេះ ត្រូវបានបញ្ឈប់ ពេលវត្តមាន លីហ្សា កំពុង តែដើរលបៗ ចូលមកក្នុងផ្ទះទាំងអស់គ្នា ក្រឡេកទៅឃើញដូចគ្នា តែនាងហាក់ មិនចាប់អារម្មណ៍.. ដំណើរត្រេតត្រត ហាក់ ស្រវឹងផង.. នាងដើរទៅជាន់លើទាំងបែបនោះ ..
« នេះនាងទើបមកពីណានៅពេលនេះ ?» អុីលីង
« ចៅហ្វាយ .. មានគេជូន អ្នកនាងលីហ្សា មក!» វិន
« អ្នកណា ?» អុីបូ
« ខាង គ្រីស្ទៀន , ចៅហ្វាយ !»
« ថាមិច ?»

ច្រលំស្នេហ៍លោកម្ចាស់ខាស្នូវ៉ា 🔞(ចប់)Where stories live. Discover now