ភាគ15
« សូមជួយអបអរ អ្នកទាំងពីរបានក្លាយជាស្វាមីភរិយានិងគ្នាហើយ !» អ្នកចុះបញ្ជី បានញញឹមដាក់អ្នកទាំងពីរហើយក៍ហុចឯកសារមួយទៀតអោយលោកតាលោកយាយ
« នេះ លោកតា លោកយាយ .. សុីញ៉ឫេត្រង់នេះទៅ !» សូម្បី អុីបូ និង ស៊ាវចាន់ ក៍តាមមើលមិនដាក់ភ្នែកពេលដែលលោ្តាដែរមកប្រាប់គេអោយសុំនយតូចរៀបការតែពួកគាត់បែរជាកំពុងលែងលះគ្នាទៅវិញ
«យាយឯង សុីញ៉េទៅ !» លោកតា
« មិចជា យើង.. តាឯងសុីញ៉េមុនទៅ !» ក្រដាស មួយសន្លឹកបានហុចទៅមកធ្វើអោយអ្នកមើលដឹងថា អ្នកទាំងពីរមិនបានចង់លែងលះពិតទេ
« បានហើយលោកតា និងលោកយាយ ធ្វើបែបនេះ ខ្ញុំចង់ប្តូរចិត្តលែងលះដែរ!» នាយតូចស្រែកមួយវ៉ាស ធ្វើអោយពួកគេគាំងមួយកន្លែង
« ស៊ាវចាន់ អូននិយាយអី !» អុីបូ ដូចជា ធ្លាក់ បេះដូងដល់ដីពេលដែលស៊ាវចាន់ ស្រែក
« លោក? ចង់លែងលះ ?» អ្នកចុះបញ្ជីសួរនាំ
« បាទ.. អោយមកនេះមកខ្ញុំ បំពេញឈ្មោះ !»នាយតូចទាញឯកសារមុខលោកតាលោកយាយ ធ្វើអោយលោកយាយចាប់ដៃនាយតូចជាប់
« អត់ទេ ... យាយធ្វើលេងទេ ! ចាំយាយចុះ !» លោកយាយនិយាយហើយក៍ទាញឯកសារមកវិញតែលោកតាក៍ចាប់ដៃគាតជាប់ និងទាញមកថើប
« បងសុំទោស.. បងគ្រាន់ ចង់យកលុយទាំងនោះនាំអូនទៅដើរលេងមិនបានយកទៅបំផ្លាញដូចអូនគិតទេ !» លោកតា សារភាព ធ្វើអោយលោកយាយស្រក់ទឹកភ្នែកមុននិងទាញ កាត ធនាគារ ចេញមក
« នេះជាលុយសន្សំខ្ញុំ.. ខ្ញុំចង់អោយពួកយើងមានលទ្ធភាពគ្រប់គ្រាន់និងដើេងនៅពេលចាស់ ប៉ណ្ណោះ ខ្ញុំមិនបានចង់លោភលន់លើទ្រព្យ តាឯង ឯណា !» លោកយាយនិយាយហើយអុីបូ និងស៊ាវចាន់ ក៍យល់ទើបនាយក្រាស់ដើរមកអោបស្មារនាយតូច
« ការពិត លោកតាលោកយាយ គ្រាន់ ចង់មានតំណើរកម្សាន្តពេលចាស់មែនទេ ?» អុីបូ សួរហើយពួកគាត់ ក៍ង៉ក់ ក្បាល ទើបអុីបូ កហរវីដៃហៅវិនសូរអោយចូលមកជិត
« វិនសូរ... ប្រាប់ទៅខាង នាវា ទេសចរណ៍ របស់យើងថា មានភ្ញៀវVIP សំខាន់ និងឡើងធ្វើដំណើររយះពេល 3 ខែ នេះ ទទួលពួកគាត់អោយល្អ !» អុីបូ
« ចៅប្រុស .. និយាយអី ?» លោកតា សួរឡើង
«ចាត់ទុកថា ជាចំណងដៃ ថ្ងៃមង្គលការពួកខ្ញុ សុំអោយលោកតា លោកយាយជូនពរពួកយើងផង !» អុីបូ ញញឹមខ្ចឹប ហើយងាកទៅមើលស៊ាវចាន់ដែលញញឹមស្រស់
« នេះ ខ្ញុំមិនបានសុបិន្តទេ មែនទេ តា ?»លោកយាយ ក៍សប្បាយចិត្តហើយនាយតូចក៍ចាប់ដៃគាត់
« លោកតា និងលោកយាយជាគូស្នេហ៍ គួរអោយស្រលាញ់ណាស់ សង្ឃឹមថាខ្ញុំនិងបានដូចលោកតាលោកយាយ !» ស៊ាវចាន់ និយាយ ហើយក៍ ងាកមករករាងក្រាស់
« កុំមើលបងបែបនេះ .. » អុីបូ ក៍ចេះអៀនពេលគ្រប់គ្នាមើលមកគេ ក្នុងក្រសែភ្នែកចម្លែកដែរ
« ស្រលាញ់បង.. អុីបូ !»
ភូមិគ្រិះ ខាស្នូវ៉ា
« អាយ.... លុយ ខ្ញុំ .. ឯណា លុយខ្ញុំ !» គ្រាន់ មកដល់ភូមិគ្រិះភ្លាម នាយតូចក៍ស្រែកឆោឡោ
« មានរឿងអី ?» អុីបូ
« អុីបូ ឯណា លុយ .. បងថា វានៅក្នុងបន្ទប់ ..តែអូនបាត់លុយនោះមិនឃើញទេ !» នាយតូចស្រែកយំ ហើយមើលទៅ អុីបូ
« ចៅហ្វាយមានអី មែនទេ ? » វិនសូរក៍រត់មកលើដូចគ្នា ពេលគិតថា ចៅហ្វាយទាំងពីរមានរឿងអី
« វិន សូរ .. ឯយកលុយ ទៅទុកនៅឯណា ?» អុីបូ សួរទៅ កូនចៅ
«មេដោះថាលុយទុកនៅ ឯ .... ហាក ទៅណាហើយ ?» វិនសូ ចង្អុលទៅ កៀនទូរហើយមេដោះដែលលឺសម្លេងស្រែកក៍ដូចគ្នា
« អុីបូ ឯណា លុយអូន » នាយតូចស្រែកឆោឡោ ជាពិសេសគឺពេលនេះ គេយំសស្រាក់
« បាន .. អូនកុំយំ ចាំបងអោយគេតាមរក !» អុីបូ ទាញកាយតូចមកអោបហើយក៍ ជូតទឹកភ្នែកអោយ
« បើបាត់ អូននិងលែងលះជាមួយបងហើយ !» នាយតូចខាំមាត់ និយាយធ្វើអោយអុីបូហួសចិត្ត គេមិនខ្វះទេលុយ ចង់អោយពិននិង10 ដងទៀតក៍បាន តែហេតុអី នាយតូចចូលចិត្តយកពាក្យ លែងលះមកនិយាយម្លេស ?
« បាន .. បាន ចាំបងអិយគេឆែកគ្រប់បន្ទប់ !» អុីបូ និយាយហើយកូនចៅក៍ឡើងមកជាច្រើនអ្នក និងតាមឆែកបន្ទប់គ្រប់ អស់ មិនឃើញទាល់តែសោះ
« អុីបូ យូរហើយមិនឃើញទេ !» នាយតូចអង្រួនកាយក្រាស់ ..! ស្របពេលនោះ អ៊ុំស្រីរបស់គេនិងលីហ្សា ក៍ដើរមកពី shopping
« នេះមានស្អីនិង ?» អេលីណា មើលទៅក្មួយប្រុស
« ធុញណស់ ពួកប្រុស មាយា យកចិត្ត ញិកញក់ !» លីហ្សា ឃើញការអោបក្រសោបនោះធ្វើអោយមានចិត្តខឹងនិងមើលមកដោយភាពច្រណែន
« ចៅហ្វាយ រកអស់ហើយមិនឃើញទេ តែថា នៅ មាន 2 បន្ទប់ទៀត !» វិនសូរនិយាយហើយក៍ងាកទៅមើល អេលីណា និង លីហ្សា
« មានអីមែនទេ អុីបូ ?» អេលីណា
« ខ្ញុំសុំមើលបន្ទប់ អ៊ុំស្រីបន្តិច !» អុីបូ និយាយដោយមឺុងម៉ាត់ ដោយ អេលីណា នៅតែឆ្ងល់ និងក្មួយប្រុស នៅឡើយ ..
« មានអី ? ពួកឯងរកអីមែនទេ ?» អេលីណា
« លុយ ជាង 10 លាន អុឺរ៉ូ បានបាត់ ! » អុីបូ
« វ៉ាយ... បងបាត់លុយអីក៍ច្រើនម្លេស ? ឬ ថា មានគេលួចយកអោយអ្នកក្រៅទេដឹង ?» លីហ្សា ធ្វើហាក់ដូចរន្ធត់ជាខ្លាំងនិងដៀងមើលរាងតូច
« លុយឯងបាត់ ? ហើយឯងយកលុយជាច្រើនមកទុកក្នុងផ្ទះ ?» អេលីណា
« មិនមែនទេ ជា លុយរបស់ ប្រពន្ធខ្ញុំ !» អុីបូ
« ចឹងក៍ចូលទៅមើលទៅ ថា លុយវាមានជើងដើរមែនទេ ?» អេលីណា ថា ហើយកូនចៅអុីបូ ក៍បើកទ្វារចូលទៅ 3 នាក់
« ចៅហ្វាយ.. ឃើញហើយ !» វិនសូរស្រែកនិងកាន់ កាបូបលុយនោះចេញមក ធ្វើអោយ អេលីណា ភាំងគំនិត
« មិច... មិចក៍វាមកនៅទីនេះ. យើងមិនបានយកទេ !»
អេលីណា ប្រកែកដាច់អហង្កា ហើយទីបំផុត អុីបូ មិនចង់នាំរឿងទើបបានបញ្ចប់គ្រប់យ៉ាងហើយសុំអោយអេលីណា ត្រលប់ទៅផ្ទះខ្លួនវិញសូម្បីតែលីហ្សា ក៍ត្រូវចាកចេញដូចគ្នា ..
បន្ទប់អុីចាន់
« បងធ្វើចឹង អ៊ុំស្រីអាចនិងខឹង !» ស៊ាវចាន់មើលទៅអុីបូ ដែលអង្គុយលេងលើគ្រែយ៉ាងស្រួលខ្លួន ..
« តែបងក៍មិនកាន់ជើងខាងណា .. សម្រេចថា ពីពេលនេះអូននិងស្រួលអារម្មណ៍ !» អុីបូ
« បាទ ..! តែថា អូននិងផ្ញើលុយនេះអោយបងប្រុស ហើយក៍ចង់ប្រាប់គាត់រឿងពួកយើង !» ស៊ាវចាន់
« ចឹងឬ ? ចាំស្អែកបងជូនទៅធនាគារ !» អុីបូ
« ក៍ល្អ.. តែថាអូនចង់ទៅប្រទេសចិន! »
8 ខែ កន្លងផុតទៅ ..
« តិចៗណា លោកគ្រូ នេះកំពុងមានពោះពុង! » អាហ្វ៊ុង ដើរមកគ្រា នាយតូចថ្នមៗ ដែលកំពុងទប់ពោះមកកាន់ សៃវៀន រៀនប្រដាល់
« នេះហត់ហើយ ពួកនាយសម្រាកទៅ !» ស៊ាវចាន់ ញញឹមទាំងអង្អែលពោះតិចៗហើយក៍ជ្រួញមុខមាត់ពេលដែលក្មេងធាក់ពោះរបស់គេ ...
« លោកគ្រូ.. មានគេមករក !» សម្លេងក្មេងក្នុងក្លឹបស្រែកពីក្លោងទ្វារជាមួយនិងរាងកាយរបស់បុរសមាំម្នាក់ ដើរចូលមកជាមួយកូនចៅ2/3 នាក់ទៀត ..
« អុី.. អុីបូ !» ស៊ាវចាន់ហៅឈ្មោះនាយក្រាស់ទាំងញ័រមាត់
« នាយមែនទេឈ្មោះស៊ាវចាន់ ?» អុីបូ
« គឺ ខ្ញុំ ..!» នាយតូចមើលមុខមាំមិនព្រិចភ្នែក រយះពេល 8 ខែ ត្រូវហើយ8 ខែ ហើយដែលពួកគេបែកគ្នា តាំងពីថ្ងៃដែលនាយតូចទាមទារត្រលប់មកវិញហើយអុីបូក៍តាមចិត្តគេ ..
« នាយហ៊ានបន្លំឈ្មោះខ្ញុំផងមែនទេ ស៊ាវចាន់ ខាស្នូវ៉ា !»
YOU ARE READING
ច្រលំស្នេហ៍លោកម្ចាស់ខាស្នូវ៉ា 🔞(ចប់)
Roman d'amourវាជារឿងនឹកស្មានមិនដល់ពេលដែលក្មេងតូចត្រូវការប្រាក់បន្ទាន់ដោះដូរនិងការបន្លំខ្លួនជាស្រីដើម្បីធ្វើជាអង្គរក្សស្រីរបស់ប្អូនស្រីអ្នកមានអំណាចម្នាក់តែគេបែរជាត្រូវទៅនៅក្រោមស្លាបរបស់សាតាន កំណាច ..តែអ្នកដែលត្រូវបង្ខំមិនបានទន់ភ្លន់ដូចគិតឡើយ ពេលដែលគេ ទាំងបំពានដោយ...