ភាគ 18
នាយតូចត្រូវបញ្ចុកយ៉ាងថ្នាក់ថ្នមពីសំណាក់ស្វាមីមិនភ្លេចដៀងមើលលីហ្សា ដែលត្រូវអង្គុុមើលទាំងកំហឹង ធ្វើអោយគេនឹកឃើញដល់ថ្ងៃដែល អុីបូ និយាយរឿងរៀបការអោយគេស្តាប់
2 ថ្ងៃមុន ..« ខ្ញុំនិងលែងលះ អោយលោក .. វ៉ាង អុីបូ ខាស្នូវ៉ា !»
« អ្នកណា ប្រាប់អូនថាបងនិងលែងលះជាមួយអូន ?» អុីបូ ថាអោយស៊ាវចាន់វិញថែមទាំងទាញកាយតូចមកអោបថើបអោយអស់ចិត្តមុននិងទាញមុខសរ រលោងដែរបែរចេញមកសម្លឹងគេចំវិញ
« គឺបង .. និងធ្វើតាមគ្រប់យ៉ាងដែលពួកគេចង់បាន..! តែបងមុនអាចទទួលអ្នកណាមកធ្វើជា លោកស្រីខាស្នូវ៉ា បានទេ. ទោះបង មិនបានចងចាំថាហេតុអ្វី បងរៀបការជាមួយអូន តែបងជឿថា បងប្រហែលស្រលាញ់អូនខ្លាំងហើយទើបបានចុះអុីតាសុីវិលនិង មានអាល្អិតតូចៗ នេះទៀត !» អុីបូ អង្អែលពោះរបស់នាយតូចហើយទទួលការស្វាគមន៍ពី កូនប្រុស ដោយរយះការធាក់តិចៗ
« លោក...! លោកមិនចាំ? ខ្ញុំនៅតែឆ្ងល់ទេមានរឿងអ្វី ? ហេតុអី ក៍លោកមិនចាំខ្ញុំ និង...? » ស៊ាបចាន់ សួរនាយក្រាស់ព្រោះតែរវល់ មានកំហឹងទើបភ្លេចអោយឆឹងរឿងដែលអុីបូ និយាយថាមិនចាំគេ និងរឿងរ៉ាវរបស់ពួកគេ
« បងមិនដឹង... កាលពី 8 ខែមុន ជួបនិងហេតុការណ៍នឹកស្មានមិនដល់គឺ អ្នកថែរសួនក្នុងភូមិគ្រិះខាស្នូវ៉ា បាន ចាក់សាំងដុត ភូមិគ្រិះ...បងដឹងខ្លួនក្នុងមន្ទីពេទ្យ , ពេទ្យនិយាយថា បងរបួសក្បាលពីការវាយ ឋតើបបាត់បង់ការចងចាំ ខ្លះ កំលុងពេល 3ខែ ឬ 6 ខែ និងឯង ហើយ អុីលីងបាននិយាយថា បងត្រូវគេ វាយពីក្រោយយ៉ាងខ្លាំង !» អុីបូ រាងញ័រតិចៗ ពេលនឹកដល់រាងនេះ គេបានបាត់បង់ការចងចាំពិតមែន វាធ្វើបាបប្រពន្ធកូនគេអោយរស់នៅឯការ ប៉ុននេះទៅហើយ ចុះបើគេបាត់បង់ជីវិតវិញនោះ ? ដល់ចំណុចនេះ អុីបូរិតរង្វង់ដៃអោបនាយតូចកាន់តែលើសដើម ...
« ឆេះ ភូមិគ្រិះ ? បាត់បង់ការចងចាំ ?» ស៊ាវចាន់ យកដៃខ្ទប់មាត់ .. ចឹងឬ បានជានាយតូចទៅរក គ្រប់គ្នា នៅ ភូមិគ្រិះ ប៉េកាំងតែមិនជួបអ្នកណាសោះ .. ភូមិគ្រិះទាំងមូលត្រូវបិទចោល គ្មានសូម្បីមនុស្សរស់នៅ
« អុីលីង បាន សម្តែងធ្វើជា បង .. គ្មានអ្នកណា ដឹងរឿងនេះទេ .. ហើយ អ៊ុំស្រី អេលីណា បាននិយាយថា ខាង ភាគហ៊ុនគូប្រជែង ទើបតម្រូវអោយបងរៀបការជាមួយ កូនម្ចាស់ ភាគហ៊ុនជាគូដណ្តឹង របស់បង !» អុីបូ និយាយដើមទងទាំងអស់ហើយស៊ាវចាន់ក៍កាត់ន័យយល់
« លីហ្សា ? លោកនិយាយពីនាងមែនទេ ?» ស៊ាវចាន់
« ត្រូវហើយ !»
« ចុះហេតុអី លោកមករកខ្ញុំ ? បើលោកជិតរៀបការជាមួយនាងហើយ !» ស៊ាវចាន់ ប្រលេះដៃដែលអោបនោះ និងបង្ហាញការង៉ក់ងរ អោយឃើញ ទើបងើបទៅឈរនៅមាត់ បង្អួច
« ចុះបង និយាយហើយថា មិនចង់រៀបការទើបនិយាយជាមួយមេធាវី ហើយ គាត់ ក៍បានប្រាប់ មានឈ្មោះបង ចុះអុីតា សុីវិលរួចហើយ !» អុីបូ ដើរមកក្រសោបរាងតូចពីក្រោយយោលតិចៗ មើលទេសភាព ខាងក្រុងសៀងហៃ ពេលល្ងាច
« តែវាមិនដូចមុនទេ .. លោកមិនបានស្គាល់ខ្ញុំ .. លោកគ្រាន់មកទំនួលខុសត្រូវ !» ស៊ាវចាន់
« អ្នកណា ថា ..! » អុីបូទាញ ស៊ាវចាន់ មកចំពីមុខនិងអោបទៅថើបបបូរមាត់ តូចក្រមិច
« អេ៎ មិចក៍លោកមកថើបខ្ញុំ?» ស៊ាវចាន់មុខឡើងក្រហមព្រោះតែអៀន
«ថើបព្រោះចង់ដឹងថា បងមានអារម្មណ៍បែបណា ចំពោះអូន !» អុីបូ
« អេ៎ ... លោកកុំមកកេងចំណេញ អោយមក ថ្លៃ ថើប ថ្ពាល់ 1000 ថើប មាត់ គឺ 2000!» នាយតូចលា ដៃដាក់ រាងក្រាស់ ធ្វើអោយគេងឿងឆ្ងល់
« អីគេ ?» ទឹកមុខរបស់អុីបូ ដូចក្មេងប្រុស ត្រូវគេល្បួងធ្វើអោយ ស៊ាវចាន់ ចង់តែសើចនោះទេ
« បើ លោកមិនចាំ ! ចឹងខ្ញុំរំលឹកលោក ថា រាល់ ដង បើថើប ថ្ពាល់ 1000 ថើប មាត់ គឺ 2000 .. បើ អង្អែល គឺ 3000 បន្សល់ស្នាម 5000! » នាយតូច ក្រវីដៃជើងជា ហូរហែរធ្វើអោយអុីបូ ហាក់ មានការចងចាំ មួយដែលវា ស្រដៀងគ្នា កំពុងលោតក្នុងខួរក្បាលរបស់គេ
« ដូច ប្រហែលៗ » អុីបូ និយាយហើយក៍មើលមុខស៊ាវចាន់ ក៍ប្រាកដថា ធ្លាប់ជួបហេតុការណ៍បែបនេះនៅឯណា
« ចុះបើលើសពីនេះ ?អារបៀប ធ្វើអោយមាន អាច្រម៉ក់នេះ» អុីបូ ចង្អុលពោះនាយតូច ហើយក៍ធ្វើទឹកមិខឆ្ងល់បែបស៊ាវចន់ ឃើញហើយចង់សំពោងក្បាលតែម្តង
« 1 លាន !»
« 1 ខែ 1 លាន ?» អុីបូ លើចង្អុលដៃសួរបញ្ជាក់
« មិនមែន ...!» ស៊ាវចាន់ ក្រវីក្បាល
« ចឹងមានតែមួយយប់ 1 លាន ? » អុីបូ សួរម្តងទៀតតែស៊ាវចាន់ នៅតែក្រវីក្បាល
« 1 ទឹក 1 លាន !» ស៊ាវចាន់
« ហា៎ ថា មិច ?» អុីបូលឺ ហើយចំហរមាត់គាំង. តើពីមុនគេគិតអីបានជាហ៊ានចំណាយបែបនេះ ? តែនាយតូចបានតែសើចនិងជ្រួញមុខពេលត្រូវកូនក្នុងពោះធាក់បំរះ ហាក់ដូចជាសប្បាយរីករាយ
«យ៉ាងមិច? មិនស្រួលខ្លួនមែនទេ ?» អុីបូ សកទាបពោះនាយតូចក៍ទទួលដឹងពីក្តីសុខផ្លូវអារម្មណ៍របស់ឪពុកម្តាយ
« មិនអីទេ.. បន្តិចក៍បាត់ហើយ!» ស៊ាវចាន់ និយាយទាំងញញឹមពេលឃើញបុរសម្នាក់នេះបង្ហាញកាយវិការដូចមុនទោះជាគេមិនបានចងចាំអ្វីក៍ដោយ
« បែបនេះអោយបងទុកអូននិងកូននៅយ៉ាងមិច !» អុីបូដកដង្ហើមធំ និងអោនទៅផហតិតបបូរមាត់លើថ្ងាសដែលកំពុងបែកញើស
« ទៅអេស្ពាញជាមួយបងទៅ!» នាយក្រាស់ អង្វរនាយតូចម្តងទៀតហើយនាយតូចក៍ង៉ក់ ក្បាល
ត្រលប់មកបច្ចុប្បន្នវិញ
អុីលីងអង្គុយមើលសមចិត្តដែលឃើញ លីហ្សាខឹងបែបនេះនិយាយតាមត្រង់ នាងផ្ទាល់ក៍មិនពេញចិត្តដែលទទួលយកលីហ្សាជាបងថ្លៃ ហើយក៍មិនគិតថា ស៊ាវចាន់អង្គរក្សរាងតូវរបស់ខ្លួនក៍ជាប្រពន្ធបងប្រុសថែមទាំងកំពុងមានទាយាទអោយត្រកូលខាស្នូវ៉ាទៀតផង
« នេះឯងប្រាកដហើយថានេះជាកូនឯង! ហើយឯងក្រែងចាកចេញពីក្មួយយើងមិចក៍មកវិញ ឬ នៅមិនទាន់ស្រូបលុយពីក្មួយយើងអស់ចិត្ត?» អេលីណា ថាអោយស៊ាវចាន់ ដែលមិនខ្វល់ស្រាប់ទៅហើយ! តែ អេលីណា ដឹងថា អុីបូ មិនទាន់មានការចងចាំអីទេបើនាង blackmail ស៊ាវចាន់ ដោយហេតុផលពិនិងប្រហែលអាចអោយគេមើលមុខគ្នាមិនចំ
« អ៊ុំស្រី .. ស៊ាវចាន់ មិនបានចាកចេញពីខ្ញុំទេ គេគ្រាន់ទៅលេតបងប្រុស ! ហើយខ្ញុំទេដែលមិនចាំរឿងអ្វីនោះ !» អុីបូថាហើយក៍ចាប់ដៃនយតូចជាប់ដោយខ្លាចថាគេអាចនិងភ័យខ្លាច តែមានឯណា គេបែរជា ងាកមកសម្លក់ អេលីណា និង លីហ្សា
« អ៊ុំស្រី ដូចជា ចង់ blackmail ខ្ញុំដល់ហើយតែសុំទោស លុយដែរខ្ញុំយកទៅមិនមែនអត់ប្រយោជន៍ទេ ..!» នាយតូចថាហើយក៍ញញឹម ចុងមាត់សូម្បី បងប្អូនភ្លោះប្រុសស្រីមួយគូរនោះក៍ងឿងឆ្ងល់
« ដូចជាឯង ធ្វើអីបាន ត្រឹម តោងប្តីយើងយកលុយទេ ប៉ុនោះ !» លីហ្សា ថាអោយទាំងកំហឹងស្អប់ខ្ពើម
« យ៉ាងណា យើងមិនមែនដើរតែចាំចាប់ប្រុសរៀបកាដូចជានាងទេ!» ស៊ាវចាន់ មិនព្រមចាញ់តបទៅវិញដូចគ្នា
« ហឹស ដូចជាឯងធ្វើអីបាន យ៉ាងច្រើនយកលុយកាប្រាក់ធនាគាររាប់លានពីលុយដែលអុីបូអោយឯង !»
«ក្មួយប្រសារយើងនិយាយត្រូវ ... គេជាអ្នកមាន មុខមាត់ មានលុយចាយពេញដៃស្រាប់ទៅហើយ !» អេលីណា
« ហាហា អ្នកទាំងអស់គ្នាដូចជាអោយតម្លៃគេតិចពេកហើយ .. ទោះខ្ញុំត្រូវរស់នៅម្នាក់ឯងទាំងពពោះ អស់ពេល8 ខែនេះ តែលុយដែល ឪពុករបស់កូនខ្ញុំសុទ្ធតែបណ្តាក់ទុន !» នាយតូចនិយាយទាំងមានអំនួត
« ដូចជា ឯងធ្វើស្អីបានរកលុយបាន ប៉ុន្មានចុងក្រចកទៅ !» សម្តីមើលងាយរបស់ លីហ្សា ធ្វើអោយអុីបូ សឹងទ្រាំមិនបាន
« បានហើយ លីហ្សា នាងគ្មានសិទ្ធមកចំអក ប្រពន្ធខ្ញុំទេ !» អុីបូ ថាហើយ លីហ្សា ស្រាប់តែស្រែកយ៉ៃ
« អាយ.. អុីបូ អូនទើបជាប្រពន្ធបង មិនមែនវា !» លីហ្សា
« ហឹស .. នេះនាងមិនដឹងខ្លួនមែនទេថា បងប្រុសខ្ញុំបញ្ជាក់ច្បាស់ណាស់ កុំមកធ្វើចរឹកបែបនេះដូចជាពួកផ្សារ !» អុីលីងថា អោយ លីហ្សា ឡើងកប់មាត់
« អុីលីង គេទើបជាក្មេងបាតផ្សារ , វា គ្មានអ្វីប្រៀបនិងបងទេ !» លីហ្សា មិនចង់ធ្វើអោយអុីលីង ស្អប់នាងទើបមិនហ៊ានប្រឆាំងខ្លាំង
« តែមនុស្សបាតផ្សាដែលនាយនិយាយជាម្ចាស់ផលិតផលដែលនាងកំពុងប្រើ !» ស៊ាវចាន់និយាយយ៉ាងមានអំនួត តែគ្រប់គ្នាយល់
« ឯងនិយាយស្អី !» លីហ្សា
« មិនថា ម៉ាកទឹកអប់ ឬ សំលៀកបំពាក់ដែលនាងពាក់ ជា របស់ក្រោមឈ្មោះរបស់ខ្ញុំទាំងអស់ .. ខ្ញុំមិនមែនល្ងង់ដូចនាងជាកូនអ្នកមានតែដើរចាប់ប្រុសអត់ប្រយោជន៍ទេ លុយប្តីខ្ញុំ.. យ៉ាងណាក៍ខ្ញុំគ្មានថ្ងៃបំផ្លាញឡើយ យ៉ាងហោចៗ ប៉ុន្មានខែនេះខ្ញុំសល់លុយ ជិត1000លាន ដែរ .. ទោះវាតិចមិនស្មើរនិងក្រចកដៃខាស្នូវ៉ាក៍ដោយ !» ស៊ាវចាន់ និយាយយ៉ាងមានអំនួត ញញឹមចុងមាត់ ជាអ្នកឈ្នះសូម្បីអុីបូក៍មិននឹកស្មានថាប្រពន្ធគេពូកែណាស់ នេះទោះគេមិនទាន់មានការចងចាំតែគេអាចដឹងថានាយតូចធ្លាប់ទទួលបានលុយជាច្រើនពីគេទើបអាចឈរឈ្មោះជាម្ចាស់ផលិតផលដែលនាយនិយាយ ..តែរឹតតែអស្ចារ្យ គឺនាយតូចមានគំនិតជាអ្នកជំនួញជាងយកលុយទៅអត់ប្រយោជន៍
« អូនពូកែណាស់អូនសម្លាញ់ !» អុីបូសរសើរប្រពន្ធភ្លាមមិនទុកថ្ងៃស្អែកឡើយសូម្បីអេលីណាក៍ភ្ញាក់ដែលដឹងថានាយតូចពូកែរកលុយសឹងស្មើរពួកគេរកដូចគ្នាហើយបើនិយាយពីភាពពិនប្រសព្វ នាងជាមនុស្សស្រលាញ់មនុស្សពូកែជាជាងអ្នកមានស្រាប់ពិតមែនចំណុចនេះសូម្បី អុីបូនិងអុីលីងក៍មើលដឹង
« អូនងងុយហើយអុីបូ !» ស៊ាវចាន់ ងាក មកញិកញក់យកចិត្តអ្នកជាស្វាមីនិងត្រូវគេលើកបីទៅខាងលើភ្លាមៗដោយមិនខ្វល់ និងអ្នកណា សោះ
YOU ARE READING
ច្រលំស្នេហ៍លោកម្ចាស់ខាស្នូវ៉ា 🔞(ចប់)
Roman d'amourវាជារឿងនឹកស្មានមិនដល់ពេលដែលក្មេងតូចត្រូវការប្រាក់បន្ទាន់ដោះដូរនិងការបន្លំខ្លួនជាស្រីដើម្បីធ្វើជាអង្គរក្សស្រីរបស់ប្អូនស្រីអ្នកមានអំណាចម្នាក់តែគេបែរជាត្រូវទៅនៅក្រោមស្លាបរបស់សាតាន កំណាច ..តែអ្នកដែលត្រូវបង្ខំមិនបានទន់ភ្លន់ដូចគិតឡើយ ពេលដែលគេ ទាំងបំពានដោយ...