ភាគ12
ព្រឹកថ្ងៃបន្ទាប់
រាងតូចគេងផ្កាប់មុខលើគ្រែធំទូលាយដែលមានភាគីខាងប្រុស កំពុងតែថើបដាស់អោយភ្ញាក់
« ហឹម .. កុំរំខាន .. ងងុយណាស់ !» ស៊ាវចាន់
« នេះមុនគិតចុះទៅញុំអីទេ ?បងកំពុងទៅធ្វើការហើយ !» អុីបូនិយាយហើយមិនហានទទួលការឆ្លើយតបក៍ញញឹម និងភាពជាម្ចាស់ការនោះ ហើយងើបចុះទៅក្រោម
តុអាហារ
« អរុណសួស្តីអ៊ុំស្រី !» អុីបូ
« យ៉ាងមិចហើយ ? ឯណា ប្រពន្ធឯង ? នេះជាប្រពន្ធគេយ៉ាងមិច ដែលមិនគិតរៀបចំអាហារបម្រើប្តីសោះ !» អេលីណានិយាយពហរោះតែ លីហ្សា ជាអ្នកធ្វើម្ហូបព្រឹកនេះ
« បងអុីបូ នេះអាហារព្រឹក អូនធ្វើដោយផ្ទាល់ណា៎ !» លីហ្សា
« ឯងឃើញទេ ថាគេល្អជាងប្រពន្ធឯងទៅទៀត !» អេលីណា
« គឺគេនៅគេង .. ហើយទីនេះគ៍មានពេលវេលាមិនដូចនៅប្រទេសចិនទេ !» អុីបូ និយាយហើយញុាំអាហារមួយពេលនេះហាក់ដូចធម្មតា
« តែយ៉ាងណា មាននាមជាប្រពន្ធគេ !» អេលីណា
« មាននាមជាប្រពន្ធតើយ៉ាងមិច ? » ស៊ាវចាន់ដើរចូលមកទាំងទឹកមុខក្រម៉ូវ
« គឺជាប្រពន្ធដែលមិនចេះបម្រើប្តីអោយត្រូវតួនាទី !» អេលីណា ពេបមាត់មើលងាយរាងតូច តែគេបែរជាញាក់ស្មារមិនខ្វល់
« ចឹងដលើចេះបម្រើដូចអ្នកនាងលីហ្សា ? » ស៊ាវចាន់
« ត្រូវហើយ ក្មួយយើងល្អទាំងព្រម !» អេលីណា
« អរ ... អ្នកនាងល្អពិតមែនតើ .. តែថា អ្នកនាងល្អដល់ថ្នាក់ពាក់រ៉ូបសិចសុី ដើរបង្ហាញរាងអោយប្តីអ្នកដទៃ និង ជួយធុរះ ធ្វើអាហារអោយប្តីគេទៀត ?» ស៊ាវចាន់ មិនចូលចិត្តនិងចរឹក លីហ្សា ទើបហៅ រាងក្រាស់ ថា ប្តី ដោយពេញមាត់ ចំណែកសមីខ្លួនសប្បាយចិត្តសឹងតែញញឹមរហែកមាត់ទៅហើយ
« ឯង ... ឯងថា យើង ?» លីហ្សា
« ឯងមានសិទ្ធអីមកថាអោយក្មួយយើង ?» អេលីណា
« សិទ្ធជាប្រពន្ធ! ចុះអ្នកស្រីមិនគិតខ្លះទេថា វាល្អឬអត់ ដែល ប្តីមានស្រីមកតាមរញ៉េរញ៉ៃ ដល់ក្នុងផ្ទះ បើចិត្តអ្នកស្រី តើ អ្នកស្រីគិតយ៉ាងមិច ?» ស៊ាវចាន់
« ស៊ាវចាន់ ... បានហើយ អ៊ុំស្រីគាត់នៅ លីវទេ !» អុីបូ ហាមដោយបំណងល្អតែធ្វើអោយអេលីណា ខឹងដូចគ្នា ដែលគេបើកចំហរ ពេញបែបនេះ
« ថាមិច ?» ស៊ាវចាន់ ព្យាយាមទប់សំណើច ហើយក៍យក នំបុ័ងក្នុងចានអុីបូមកញុាំ
« មេដោះជួយរក អាហារសុខភាពអោយ ស៊ាវចាន់ ផង !» អុីបូ ក្រវីក្បាល ហួសចិត្តនិងកាយវិការនេះទើបងាកមកប្រាប់មេដោះ
« អុីបូ .. នេះបងញុាំរបស់អូនក៍បាន !» លីហ្សា ហុចចាន ខ្លួនឯងអោយរាងក្រាស់តែ ស៊ាវចាន់ ទទួលយក ..
« មក លោកប្តីចាំអូនបញ្ចុកណា៎ !» ស៊ាវចាន់ ឦានគំនិតឌឺ ដាក់ លីហ្សា ទើបយកនំប័ុងមកខាំបន្តិចនិងបញ្ចុករាងក្រាស់ដែលសើចញឹមញឹម ..
« បងមិនដែលដឹងសោះថា ញុាំបែបនេះ ឆ្ងាញ់ !»អុីបូ ថើបថ្ពាល់រាងតូចបន្តិចហើយក៍ញុាំអាហារឆ្លាស់គ្នាជាមួយរាងតូច ដែលកាយវិការនេះធ្វើអោយ លីហ្សា ខឹងយ៉ាងខ្លាំង
« អុីបូ ... អោយមក !» រាងតូចលាដៃ ទៅរក រាងក្រាស់ បន្ទាប់ពីបញ្ចប់អាហារព្រឹក
« អោយស្អីគេ ?» អុីបូ
« កាត ... អូនមិនឃើញនៅលើតុ !» ស៊ាវចាន់ ដឹងថា មានអ្នកចាំស្តាប់គេទើបគេចង់និយាយអោយលឺតែម្តង
« នេះភ្ញាក់ចុះមកព្រោះកាត ? » ស៊ាវចាន់ ង៉ក់ក្បាល អុីបូ សឹងតែបោកក្បាល ដែលនាយតូចស្រលាញ់លុយជាងស្អីទៅទៀត
« គឺ បងអោយអូនហើយ !» ស៊ាវចាន់ ពេកមាត់តិចៗ ចង់យំ ខឹងចិត្តដែលបាត់ កាតនោះ ទាំងមិនទាន់បានកាន់ផង
« ក៍អោយហើយ ! តែ ..!» អុីបូ
« តែយ៉ាងមិច ? បងចង់យកវិញ ? អូនមិនព្រមទេ !» ស៊ាវចាន់ សម្លក់រាងក្រាស់
« គឺមិនទាន់ដាក់ លុយអោយ ! ចាំបងដាក់លុយក្នុងកាតបន្ថែមចាំអូនយកទៅ !» អុីបូ
« ប៉ុន្មាន ? ចឹងមានន័យថា បងអោយកាតទទេរមកអូន ? មនុស្ស អាក្រក់ បងបោកសុីអូនមែនទេ ? » ស៊ាវចាន់គោះតិចៗ លើអុីបូ ដែលឈរ អស់សំណើច
« អត់ទេ ... មើល អ៊ុំស្រីលួចមើលមក !» អុីបូ ថាហើយក៍ទាញកាយតូចមកអោបចាប់ដៃគេជាប់និងថើបលើថ្ពាល់ទនើរលោងនោះ
« មានដែរតែ 5 លានទេ. ចាំបងដាក់ថែមអោយ 10 លានទៀត !» អុីបូ
« វ៉ាយ ..! 10 លាន ?» លីហ្សា និង អេលីណា លឺច្បាស់ណាស់ ថា រាងក្រាស់អោយលុយស៊ាវចាន់ ដល់ 10 លាន
« ក៍បាន .. ហាមកុហកណា៎ បើមិនចឹងខឹងហើយ !» ស៊ាវចាន់ ចង្អុលមុខគេ ហើយក៍ ងើយទៅថើបថ្ពាល់គេ រួចរត់ទៅខាងលើបាត់
« យ៉ា ទន្សាយកំហូចមករាយមន្តស្នេហ៍ក៍ដាក់មេប្រុច!» អុីបូ មើលឃើញភាពស្និតស្នាលជាងមុនរបស់រាងតូចទោះគេស្រលាញ់លុយនិង ទាមទាររហូតក៍មិនជាបញ្ហា សម្រាប់អុីបូឡើយ
បន្ទប់ ស៊ាវចាន់
« អាយ .. យើងធ្វើនិង .. ខ្មាសគេណាស់លោកអើយ !» បន្ទាប់ពី សម្តែងស្និតស្នាលផង លាយជាមួយការពិតផងធ្វើអោយស៊ាវចាន់រត់មក រមៀលខ្លួនលើគ្រែធំទូលាយម្នាក់ឯង
« នេះឯងលង់ស្រលាញ់គេមែនទេ ?» ស៊ាវចាន់ រត់មកឆ្លុះកញ្ចក់ ហើយចង្អុលសួរខ្លួនឯង
« គេ គ្រាន់តែត្រូវការរាងកាយឯងបើគេឆ្អែតពេលណា ឯងនិងត្រូវទាត់ចោល !» សម្លេងនិយាយម្នាក់ឯងធ្វើអោយ ស៊ាវចាន់ ក្រវីក្បាល បណ្តេញរាល់គំនិត
« មិនបាន.. បើ ជ្រុលជារបស់ខាស្នូវ៉ាហើយ យើងមិនត្រូវប្រលែងគេជាដាច់ខាត !» នាយតូចងើយមុខដាក់ខ្លួនឯង
« អា៎ នេះយើងស្រលាញ់គេមែនទេ !» ជាថ្មី ស៊ាវចាន់ រត់ទៅ លើគ្រែ រមៀលខ្លួនអៀនពហរោះតែដឹងថា ខ្លួនលង់ស្រលាញ់ លោកម្ចាស់ ខាស្នូវ៉ាហើយ
សណ្ឋាគារ
« ហា ឈីស !! ហាឈីស !» អុីបូ អង្គុយប្រជុំផងកណ្តាស់ផងសាងការ ភ្ញាក់ផ្អើលបន្តិចព្រោះគេឯងមិនដែលឃើញ អុីបូ ក្នុងទម្រង់បែបនេះ
« ចៅហ្វាយ មិនស្រួលខ្លួនមែនទេ ?» វិនសូរ
« មិនដឹង .. តែថា មានអារម្មណ៍ ចម្លែក !» អុីបូ
« ប្រហែលជា អ្នកនាង នឹកដល់ចៅហ្វាយហើយ !» អ្នកដែលវិនសូរនិយាយដល់គឺ អុីលីង តែម្តង
« យើងថា គេមានល្បិចធ្វើអី ក្រោមឈ្មោះយើងនិងឯង !» អុីបូ
« ឬ អ្នកប្រុស តូចកំពុងនឹកចៅហ្វាយ ?» សម្តីវិនសូរ ហៅស្នាមញញឹម ដែលមិនធ្លាប់មានឡើងមក
« មែនហើយ ! យើងគួរនាំគេមកទីនេះ !» អុីបូ និយាយហើយក៍អង្គុយនឹកដល់ ភាពគួរអោយស្រលាញ់របស់ ស៊ាវចាន់
« និយាយអញ្ចឹងឯងជួយដាក់ លុយ 10 លាន ក្នុងកាតនេះផង !» អុីបូ
« នេះលោកត្រូវការប្រើលុយអីជាបន្ទាន់ ?» អ្នករួមហ៊ុន មិនដែលឃើញអុីបូ និយាយរឿងផ្ទាល់ខ្លួនក្នុងពេលការងារទេ ក៍គិតថា ជារឿងសំខាន់ហើយ
« អត់ទេ .. ខ្ញុំខ្លាចភ្លេច !» អុីបូ
« ហេតុអី ចៅហ្វាយ ?» វិនសូរក៍មិនយល់ដូចគ្នា
« គឺ ប្រពប្ធខ្ញុំជាមនុស្សចេះទុកដាក់លុយ ហើយលុយនេះជារបស់គេ !» អុីបូ មិនចង់ប្រើពាក្យថា មុខលុយ អោយអ្នកណា គិតមិនល្អ លើស៊ាវចាន់ ឡើយ តែគេក៍ប្រកែកមិនបានថា រាងតូចស្រលាញ់ លុយណាស់
រសៀល
« ធុញណាស់ .. នេះមិនមានអីអោយលេង ឬ ធ្វើសោះ !» ស៊ាវចាន់
« អ្នកប្រុស អាច រកសៀវភៅនៅ បន្ទប់ធ្វើការបាន !» មេដោះនិយាយទាំង លើកនំមកអោយស៊ាវចាន់
« ពិតហើយ !» និយាយភ្លាមធ្វើភ្លាម រាងតូចងើបទៅកាន់ បន្ទប់សៀវភៅរបស់អុីបូ ភ្លាម
« អីយ៉ា សៀវភៅច្រើនណាស់ !» នាយតូចទាញសៀវភៅ ចាស់ៗ មកមើល ក៍ឃើញអាលប៊ុមរូបថតមួយ
« អុះ មានរូបថតទៀត ? តើពីក្មេងគេមានមុខមាត់យ៉ាងមិចណ៎ ?» ស៊ាវចាន់ និយាយទាំងរំភើបហើយបើកពីមួយសន្លឹកទៅមួយសន្លឹករហូត ទំព័រកណ្តាល
« ប៉ា ម៉ាក់ ? ជាគេ ..!»
YOU ARE READING
ច្រលំស្នេហ៍លោកម្ចាស់ខាស្នូវ៉ា 🔞(ចប់)
Romanceវាជារឿងនឹកស្មានមិនដល់ពេលដែលក្មេងតូចត្រូវការប្រាក់បន្ទាន់ដោះដូរនិងការបន្លំខ្លួនជាស្រីដើម្បីធ្វើជាអង្គរក្សស្រីរបស់ប្អូនស្រីអ្នកមានអំណាចម្នាក់តែគេបែរជាត្រូវទៅនៅក្រោមស្លាបរបស់សាតាន កំណាច ..តែអ្នកដែលត្រូវបង្ខំមិនបានទន់ភ្លន់ដូចគិតឡើយ ពេលដែលគេ ទាំងបំពានដោយ...