"មើលបងបែបនេះចង់ហើយឬ?"យ៉ុងហ្គីនៅតែញ៉ោះជីមីនដដែល
"ចង់ស្អី?មួយថ្ងៃៗបងមិនគិតទៅធ្វើការងារទេឬ?គិតតែរឿងផ្តេសផ្តាសប្រយ័ត្នតែខួរក្បាលចាក់ស្មុគទៅ..លែងអូន..អូនត្រូវធ្វើអាហារទៀត"ជីមីនដាក់ទៅផាំងៗធ្វើ ឲ្យរាងក្រាស់អង្គុយស្តាប់ឡើងចំហរមាត់នេះប្រពន្ធខ្លួនកំពុងតែដៀលត្មះខ្លួនឬ?នាយក៏ញញឹមតិចៗទៅតាមចរិកខ្លាចជីមីនហើយក៏យល់ព្រមបើកដៃឲ្យរាងតូចក្រោកចេញ
"និយាយឲ្យស្រួលស្តាប់អញ្ចឹងទៅអូនមិនបាច់ហត់នឹងថា ឲ្យបងរាល់ថ្ងៃទេ"ជីមីនមុននឹងទៅផ្ទះបាយក៏មិនភ្លេចផ្ចាញ់ផ្ចាលជាមួយស្វាមីដែល
"នេះហ៎រប្រពន្ធឯង?អាយ៉ុងហ្គីអើយ..មើលហ៎រឡើងឆ្នាស់"យ៉ុងហ្គីក្រញ៉ែងខ្លួនបន្តិចនៅពេលដែលឃើញកាយវិការឆ្នាស់ឆ្នើមរបស់ជីមីន ឥឡូវនេះមិនបានទេប៉ះបន្តិចខ្លោចហើយ
___________________________
ថេយ៍បើកឡានចុះឡើងៗមិនដឹងជាទៅណាបន្តរទៀតមានតែចេះតែជិះៗទៅរហូតមកដល់ភូមិមួយមើលទៅក៏ចង្អៀតគួរសម..។ដោយឃើញថា បរិយាកាសនៅទីនេះគឺបូរិសុទ្ធល្អទើបរាងតូចបញ្ឈប់ហ្វ្រាំងឡានរួចក៏បើកទ្វារឡានចុះនឹងសម្លឹងទៅកានក្នុងភូមិមើលទៅតូចប៉ុន្តែមិនប្រាកដថានៅទីនេះមានអ្នកចិត្តចង្អៀតចង្អល់ឡើយគិតមួយសន្ទុះទើបសម្រេចចិត្តចូលទៅក្នុងភូមិនោះ..។ដើរមិនទាន់បានប៉ុន្មានជំហ៊ានផងក៏ត្រូវឈប់នៅពេលដែលឮសម្លេងក្មេងពារប៉ុន្មានកំពុងតែវាយប្រតប់គ្នា..។
"ដឹបៗៗ...!!អាក្មេងចង្រៃនេះហ៊ានលួចលុយរបស់យើងផងហែស៎?"បរុសម្នាក់បានវាយដុំនឹងជាន់ធាក់ទៅកាន់ក្មេងប្រហែលអាយុ24/25ឆ្នាំនោះទាំងមើលមិនយល់..ដោយមើលទៅឃ្នើសចិត្តខ្លាំងពេកថេយ៍ក៏ចូលទៅជួយ..។
"ពួកលោកកំពុងតែធ្វើអ្វី?នេះអាងគ្នាច្រើនធ្វើបាបគេម្នាក់ឯងហែស៎?"ថេយ៉ុងចោទសួរទាំងមុខមុាំធ្វើឲ្យបរុសនោះនឹងឃ្នីគ្នារបស់គេ ប្រញាប់ដក់ខ្លួនថយអ្នកណាមិនដឹងនឹងស្គាល់អំណាចត្រកូលគីមនោះ?ដោយមិនចាំយូរពួកគេក៏នាំឃ្នីគ្នារត់អស់នៅសល់តែក្មេងប្រុសម្នាក់ដែលពួកនោះវាយដុំអម្បាញ់មិញធ្វើឲ្យថេយ៍ចោទភ្នែកសម្លឹងទៅគេទាំងជ្រួញចិញ្ចើមចូលគ្នាទាំងមាន អារម្មណ៍ឃ្នើសចិត្តជាពន់ពេក។
"មុខមាត់ស្អាតបាតរូបកាយក៏សង្ហាចំណែកឯការងារមានច្រើនហេតុអ្វីក៏ធ្វើជាចោរ?"ថេយ៍ចោទសួរទាំងឆ្ងល់ប៉ុន្តែក៏មិនយល់អារម្មណ៍ដូចគ្នាហេតុអ្វីក៏យកខ្លួនមកជួយក្មេងចោរម្នាក់នេះអញ្ចឹង?
"ធ្វើចោរស្រួលមិនបាច់ហត់ធ្វើការងារច្រើន"សម្លេងតបទៅវិញធ្វើឲ្យអ្នកដែលឈរស្តាប់មានការហួសចិត្តជាខ្លាំង
"ហ៎រស្រួលឡើងគេវាយជិតងាប់នេះហែស៎?"ថេយ៍
"រឿងខ្ញុំអ៊ុំឯងជាស្អីមកចេះរឿងខ្ញុំនោះ?"
"សម្តីគ្រាន់បើណាស់ខំជួយហើយមិនអរគុណតែធ្វើខ្លួនឡើងខ្នើត"ថេយ៍
"ហើយយ៉ាងម៉េច?ខ្ញុំខ្នើតជារឿងខ្ញុំគ្មានស្អីពាក់ព័ន្ធនឹងអ៊ុំឯងទេ"
"អ្ហេ៎!នេះឯងហៅយើងថាមិចអម្បាញ់មិញ?"ថេយ៍ចោទសួរទាំងមុខក្តៅក្រហមភាយៗព្រោះតែខឹងនៅ ពេលដែលគេហ៊ានណាស់គឺហ៊ានហៅខ្លួនគេ ជាអ៊ុំនេះឯងមើលតែគេនឹងចាស់ទៅមិនថាទេ។
"គឺអ៊ុំនឹងហើយយ៉ាងម៉េច?ឃ្នើសចិត្តហ៎រ?"
"ហ្ហឺយយ!ក្មេកចោរគ្មានកាប្រដៅមែន"ថេយ៍
"ខ្ញុំមានឈ្មោះមិនមែនក្មេងចោរទេ"
"ហរ៎?ចុះឯងឈ្មោះស្អី?បើមិនប្រាប់ឲ្យយើងហៅយ៉ាងម៉េចមានតែហៅថាចោរព្រោះឯងចោរមែន"
"ស្តាប់ឲ្យច្បាស់បើកត្រចៀកឲ្យធំខ្ញុំឈ្មោះចន ជុងហ្គុក ហើយមិនមែនក្មេងចោរទេ"ជុងហ្គុកងើបមុខមកវាចាជាមួយនឹងថេយ៍ដោយសម្លក់សម្លឹងទៅកាន់រាងតូចចំណែកឯថេយ៍ក៏មិនបានមាត់ច្រើនប៉ុន្តែក៏ញ៉ាក់ចិញ្ចើមមានន័យថាយល់ពីអ្វីដែលភាគីម្ខាងទៀតនិយាយ
( ចន ជុងហ្គុក ជាកម្លោះអាយុ24ឆ្នាំប៉ុណ្ណោះរូបរាងសង្ហារ ទោះបីជាមុខដូច Bebeប៉ុណ្ណោះមាឌវិញឡើងមុាំអាចនិយាយបានថាperfectតែម្តងទើសត្រង់ខ្លួនជាចោលប៉ុណ្ណោះណាមួយគេជាក្មេងវត្តតែប៉ុណ្ណឹងទំនេរៗបើមិនបានដើរលួចគេម្តងទេនាយមិនដេកស្រួលខ្លួនឡើយ )
"បើមិនមែនចោរហេតុអ្វីក៏ពួកគេវាយដុំឯងបែបនេះ?"ថេយ៍ជីកឬជីកគល់ធ្វើឲ្យរាងក្រាស់ជ្រួញចិញ្ជើមបន្តិចព្រោះតែរាងតូចម្នាក់នេះចេះដឹងរឿងគេច្រើនណាស់។គិតបានសន្ទុះជុងហ្គុកស្រាប់តែញញឹមចុងមាត់តិចៗរួចក៏..
"គឺ...ខ្ញុំ...ខ្ញុំឃ្លាន...អ្ហឹកៗ...ទើបខ្ញុំបង្ខំចិត្តលួចគេការពិតទៅ...ខ្ញុំ..មិនចង់ទេ..លោកអ៊ុំ.."ជុងហ្គុកស្រាប់តែយំយែកដូចគេធ្វើបាបភ្នែកធ្វើព្រិចៗដើម្បីទាញ់ចិត្តរបស់ថេយ៍ ឲ្យទន់លង់នឹងពាក្យសម្តីកហុករបស់ខ្លួន ចំណែកឯឯងមិននិយាយអ្វីគឺគិតតែពីសម្លឹងមើលមុខរបស់ជុងហ្គុកពីលើដល់ក្រោមទាំងញញឹម...
"ឯងគ្មានការធ្វើទេហែស៎?"ថេយ៍ មិនបានទៅទន់ជាមួយនឹងការអង្វររបស់ជុងហ្គុកឡើយប៉ុន្តែក៏សួរទៅវិញនាយក៏ងក់ក្បាលព្រោះអត់ការងារធ្វើមែនថេយ៍ញញឹមបន្តិចហើយក៏សួរបន្តរទៀត
"មកធ្វើជាប្តីរបស់យើងទៅ..."រាងតូចនិយាយចប់ភ្លាមស្ទើរតែធ្វើឱ្យជុងហ្គុកយំលែងសំនេះគេឮអ្វីអម្បាញ់មិញ។ឬក៏ត្រចៀកស្តាប់ទៅមានបញ្ហារ..ព្រះអើយលេងសើចពេកហើយ..នេះលោកអ៊ុំម្នាក់នេះកំពុងតែគិតអ្វី?
"អ៊ុំនិយាយស្អី?អត់ទេ..ខ្ញុំមិនមែនជាប្រភេទ ប្រុសស្រលាញ់ប្រុសទេណាមួយខ្ញុំមិនទៅតោងកន្ទុយរបស់គេដើម្បី ឲ្យខ្លួនឯង ភ្លឺស្វាងដែលឲ្យទៅធ្វើប្តីអ៊ុំឯងវាមិនសម"ជុងហ្គុកដាក់ផាំងៗទៅកាន់ថេយ៉ុងធ្វើ ឲ្យរាងតូចក្រវីក្បាលនឹងជញ្ជក់មាត់ទាំងគ្រឺតក្នាញ់ជាមួយនឹងក្មេងប្រុសម្នាក់នេះ។
"មួយខែ3លានយ៉ាងម៉េចដែរ?ធ្វើទេ?"ថេយ៍មិនខ្វល់ក៏ដាក់សំណើធ្វើឱ្យជុងហ្គុកបើកភ្នែកធំៗ សម្លឹងមកកាន់ថេយ៉ុង3លាន?និយាយលែងនិយាយមែនបើមែននោះមួយជីវិតនេះគេមិនបាច់ធ្វើចោរដើរលួចគេនាំតែហត់ទៀតទេ...។
"អត់ចង់!ព្រោះខ្ញុំមិនមែនប្រុសលក់ខ្លួនទេ"ទោះបីជាជាចង់ក៏ឆ្លើយថាអត់ដែល ព្រោះឥឡូវគេសូមលេងចរិកបន្តិចសិន។The continue Write Kim lin 💜👈 vote pg na jj
YOU ARE READING
ប៉ាក្មេកកំហូច ប៉ះ កូនប្រសាឆ្នើម
Actionកូនប្រសារចោរប៉ះ ប៉ាក្មេកកំហូច តើសាច់រឿងនឹង ទៅជាបែបណា ? សូម អានដោយក្តីរីករាយ អ្នកនិពន្ធ @វ៉ាង គីមលីន ប្រលោមលោក Taekook 🤍👈 JK TOP Tae bottom