"អ្នកណាថាឯងប្រុសលក់ខ្លួន?យើងមិនធ្វើស្អីឯងឡើយគ្រាន់តែឯងសម្តែងធ្វើជាប្តីរបស់យើងទៅចប់..សម្រេចថាធ្វើទេ?" ថេយ៍សួរដោយរក្សាទឹកមុខមុាំដដែលចំណែកឯងជុងហ្គុកឈរគិតសម្លឹងរាងតូចតាំងពីក្បាលរហូតដល់ចុងជើងទើបងក់ក្បាលតិចៗ(តែមិនដឹងថាក្នុងចិត្តរបស់ជុងហ្គុកគិតអ្វីឡើយ)
"ជាប្តីរបស់អ៊ុំអញ្ចឹងហែស៎?អ្ហេ៎..នេះគោចាស់ចង់សុីស្មៅខ្ចីហើយតើនេះ"ជុងហ្គុកញ៉ាក់ស្មាបន្តិចសម្លឹងទៅកាន់រាងតូចដោយពោលពាក្យសម្តីថាស្តីឲ្យថេយ៍ទាំងមិនខ្វល់ថាគេជាអ្នកណា
"ឯងនិយាយស្អី?គោចាស់ស្អីរបស់ឯងហា៎...ក្មេងទេតែមើលសម្តីមិនចេះគោរពមនុស្សចាស់ហើយនៅដៀលខ្មេះយើងទៀតអញ្ចឹង?"ថេយ៍ក្តៅស្លឹកត្រចៀកមុខក៏ក្រហមព្រោះតែក្នុងខ្លួនពេលនេះក៏កំពុងតែឆេះឆាបឆួលហើយ ក្រោយពេលឮពាក្យប៉ុន្មានម៉ាត់របស់ជុងហ្គុក
"ជុ៎!ក្រែងអម្បាញ់មិញចង់បានខ្ញុំ ធ្វើប្តីហែស៎?បើចង់ឲ្យខ្ញុំចូលរួមសម្តែងយ៉ាងណាក៏អ៊ុំគួរតែលន់តួជាមួយខ្ញុំបន្តិចដែរក្រែងថាខ្ញុំនៀកចិត្តទន់"ជុងហ្គុកញ៉ាក់ស្មារពោលពាក្យសម្តីប្រៀបដូចជាអ្នកឈ្នះទោះដឹងច្បាស់ថានាយជាក្មេងគ្មានទីពឹងនឹងរកការងារពុំបានក៏ដោយប៉ុន្តែដោយការផ្ចាញ់ផ្ចាលចិត្តជាមួយនឹងលោកអ៊ុំម្នាក់នេះទាល់តែបាន។
"ឯង!"ថេយ៍ឈរសម្លក់សម្លឹងរាងក្រាស់ដោយឃ្នើសចិត្តជាខ្លាំងតែថាហេតុអ្វីក៏នាយតូចម្នាក់នេះត្រូវលន់តួជាមួយនឹងក្មេងចោរម្នាក់នេះទៅវិញ?ក្នុងអារម្មណ៍របស់ថេយ៍ក៏មិនយល់ដូចគ្នាថាហេតុអ្វីក៏ចង់លន់តួជុងហ្គុក។
"សម្រេចថាអង្វរខ្ញុំទេអ៊ុំវែនតា"នាយក្រាស់នៅតែបន្តរពាក្យឌឺដងវៃចិញ្ជើមទៅកាន់ថេយ៍ឃើញទឹកមុខរាងតូចបែបខឹងៗអីបែបនេះជុងហ្គុកកាន់តែបន្ថែមគ្រឿងឥតល្ហែរ
"ឥឡូវគិតថាខ្ញុំអង្វរក្មេងប្រុសសង្ហារឯងចុះទៅណាព្រមជួយយើងម្តងទៅគ្រាន់តែសម្តែងធ្វើប្តីខ្ញុំប៉ុណ្ណោះ...ហើយរឿងប្រាក់ខែយើងឲ្យឯងគុណ5ដងយ៉ាងម៉េចដែល??អូខេទេ...អូខេទៅណា..ក្មួយសង្ហាសាច់ដុំខ្យូតៗ"ថេយ៉ុងដោយហេតុអស់ជម្រើសក៏លូកដៃទៅចាប់ដើមដៃរបស់ជុងហ្គុកក្រវីចុះឡើងធ្វើភ្នែកម៉ក់ៗដូចកូនឆ្កែធ្លាក់ទឹកសូម ឲ្យម្ចាស់ជួយស្រោចស្រង់ជីវិត។
"អា៎..!បែបនេះបានគួរឲ្យស្រលាញ់ណាលោកអ៊ុំវែនតា..មើលចុះធ្វើមុខអញ្ចឹងទៅគួរឲ្យចង់ចាប់ណាស់"ជុងហ្គុកសើចស្រស់រួចក៏ចាប់លេងថ្ពាល់របស់ថេយ៍ច្របាច់ចុះឡើងធ្វើឲ្យរាងតូចឈរសម្លក់នាយឡើងចង់ស្លឺភ្នែកទៅហើយ។
"ដក់ដៃចេញទៅកុំបន្លំ...."ថេយ៍ក៏ក្រវាត់ដៃជុងហ្គុកឲ្យចេញព្រោះតែនាយតូចម្នាក់នេះពិតណាស់គឺកំណាញ់ខ្លួនមិនងាយឲ្យបរុសឬក៏នារីណាមកប៉ះឡើយប៉ុន្តែក៏អាចនិយាយបានថាជុងហ្គុកគឺសំណាងហើយដែលបានប៉ះពាល់រាងកាយ ដល់ល្អឥតខ្ចោះរបស់គីម ថេយ៉ុង វ៉ាងហ្សុីដែលជាមនុស្សមានអំណាចមនុស្សគ្រប់គ្នាតែងតែខ្លាចរអារនឹងអំណាចរបស់ត្រកូលអភិជនម្នាក់នេះ។
"ក៏បានមិចក៏បាន!មិនប៉ះពាល់ឡើយ...{ប៉ុន្តែទៅថ្ងៃមុខមិនប្រាដកឡើយអ៊ុំវែនតា}"ជុងហ្គុកត្រដាងដៃឡើងលើរួចក៏ក្រវីតិចៗបែបថាមិនប៉ះពាល់រាងកាយកាចឆ្នាស់ម្នាក់នេះឡើយប៉ុន្តែក្នុងចិត្តរបស់នាយគឺមិនអាចប្រាដក១០០%ឡើយ។
"បានហើយ..!ឆាប់ទៅហើយសម្តែងឲ្យសមបន្តិចទៅ"ថេយ៉ុងសម្រួលអារម្មណ៍បន្តិចរួចក៏លើកដៃប៉ះវែនតាយ៉ាងសង្ហានឹងបោះជំហានដើរទៅរថយន្តចំណែកឯអ្នកកម្លោះវ័យក្មេងម្នាក់នេះវិញក៏ដើរត្រុយៗតាមក្រោយរបស់ថេយ៍បន្ទាប់មកអ្នកទាំងពីក៏បើកឡានឆ្ពោះទៅព្រះវិហារដើម្បី ឲ្យអាចារ្យធ្វើសាក្សីរួចរាល់អស់ហើយចុងក្រោយនៅតែ១យ៉ាងគត់នោះគឺ ចុះលិខិតអាពាហ៍ពិពាហ៍គ្រប់យ៉ាងនឹងចប់។
"នេះអ៊ុំវែនតាលេងមែនទែនឬ?"ជុងហ្គុកចោទសួរទៅកាន់រាងតូចដែលអង្គុយធ្វើទឹកមុខស្មើៗមិនមាត់មិនករអ្វីទាំងអស់
"ធ្វើអ្វីដែលខ្ញុំបញ្ជារទៅ"ថេយ៍ក៏ដាក់គម្រាមទៅកាន់រាងក្រាស់ទាំងមិនបានលេងសើចនាយក៏មិនចង់សួរនាំបន្តរទៀតក៏លើកប៊ិចមកសុីញ៉េ...ក្រោយពេលដែលជុងហ្គុកសុីញ៉េឯកសាររួចរាល់ហើយនាយកម្លោះតូចក៏ទាញក្រដាសមកសុីញ៉េម្តង។
"ចាប់ពីពេលនេះទៅលោកប្រុសទាំងពីរនឹងក្លាយជាស្វាមីភរិយាពេញច្បាប់ហើយណា"លោកមេធាវីពោលទាំងញញឹមរួចក៏ហុតឯកសារឲ្យទៅជុងហ្គុកនាមជាស្វាមី។
"អរគុណ!នេះជាសំណង់"ថេយ៍និយាយហើយក៏ចាក់ចេញទៅវិញជាមួយរាងក្រាស់ក្នុងគោលបំណងឆ្ពោះទៅភូមិគ្រឹះវ៉ាងហ្សុី(ត្រកូលគីម)នៅតាមផ្លូវគឺស្ងាត់ព្រោះតែនេះម៉ោង11យប់ អាធ្រាតស្ងាត់ជុងហ្គុកអង្គុយសម្លឹងមើលមុខថេយ៍ដែលកំពុងតែបើកឡាននោះទាំងញញឹមមិនដឹងខ្លួន...ចំណែកឯអ្នកត្រូវគេលួចមើលក៏អាចដឹងដូចគ្នាគ្រាន់តែមិនមាត់ប៉ុណ្ណោះ។
.....ងឺតតតតត.....ងឺតតត...រថយន្តសេរីទំនើបបានឈប់នៅមុខរបងភូមិគ្រឹះដោយមានអ្នកយាមរត់មកបើកឲ្យឡានអ្នកប្រុសក្នុងភូមិគ្រឹះនេះចូល...។
"វ៉ាវវវ!ទីនេះជាផ្ទះឬក៏វិមានទៅ?មើលចុះស្អាតហើយធំទៀត..ចំណែកឯជុំវិញសិទ្ធិតែមានតម្លៃ...(បើលួចលក់ខ្លះអាចនឹងល្អហើយឆាប់មានទៀតហិហិ..ឆ្លាតអើយឆ្លាតអាហ្គុក)"នាយក្រាស់ពោលឡើងទាំងសម្លឹងមើលបរិវេណនៃរង្វង់ភូមិគ្រឹះក្នុងចិត្តគំនិតក៏ចាប់ផ្តើមលេចនូវគំនិតអាក្រក់ភ្លាមៗមិនចាំស្អែក។
"ចូលទៅនៅឈរដល់ណាទៀតលោកប្តីសម្លាញ់"ថេយ៉ុងដើរមកឱបដៃរបស់ជុងហ្គុករួចក៏ពោលពាក្យសម្តីផ្អែមល្ហែមទៅកាន់នាយអ្វីឲ្យអ្នកស្តាប់ឮហើយរអារបន្តិចបន្តួចដែល
"បាទទទទ!ប្រពន្ធសម្លាញ់"រាងក្រាស់ក៏មិនណយណាមួយឱកាសមកដល់យ៉ាងណាក៏ឆ្លៀតឱកាសចំណេញបន្តិចដែល។
"កុំស្អិតរមួតជាមួយខ្ញុំពេកជុងហ្គុក"កម្លោះតូចនៅតែរក្សាស្នាមញញឹមដដែលប៉ុន្តែដៃតូចៗក៏លើកមកក្តិចដើមដៃរបស់មនុស្សឆ្លៀតឱកាស..។
"ក្រែងយើងជាប្តីប្រពន្ធនឹងគ្នាមែនទេ?ប៉ះគូទបែបនេះក៏មិនអីណាមួយក៏កាន់តែស្និទ្ធស្នាលបន្ថែមទៀតមែនទេ?អូនសម្លាញ់?" ជុងហ្គុកបន្តរញញឹមឌឺទៅកាន់រាងតូច ធ្វើឲ្យថេយ៍មិនអាចធ្វើអ្វីបាននៅពេលដែលកម្លោះក្មេងនេះកំពុងតែឆ្លៀតឱកាស។ គប់ជួនលោកគីមវ៉ាងហ្សុីនឹងអ្នកស្រីរ៉ាហ្វាមកដល់ល្មមទើបថេយ៍ប្រែមកជាញញឹមដាក់ជុងហ្គុកទាំងមិនចង់ ហើយក៏ផ្តេកខ្លួនលើដើមទ្រូងហាប់ណែនរបស់កម្លោះវ័យក្មេង។The continue Write Kim lin 💜👈 vote pg na jj
YOU ARE READING
ប៉ាក្មេកកំហូច ប៉ះ កូនប្រសាឆ្នើម
حركة (أكشن)កូនប្រសារចោរប៉ះ ប៉ាក្មេកកំហូច តើសាច់រឿងនឹង ទៅជាបែបណា ? សូម អានដោយក្តីរីករាយ អ្នកនិពន្ធ @វ៉ាង គីមលីន ប្រលោមលោក Taekook 🤍👈 JK TOP Tae bottom