ភាគទី19: ប្លន់ផ្ទះប៉ាក្មេក

1.6K 122 0
                                    


[ ពេលយប់អាធ្រាត]
គឺជាពេលវេលាមួយយប់ស្ងាត់មនុស្សម្នានាំគ្នាចូលសម្រាកអស់ហើយប៉ុន្តែអ្នកខ្លះក៏មិនទាន់ដែលគឺនៅដើរលេងហុឺហារ ប៉ុន្តែបើក្រឡេកមកមើលជុងហ្គុក វីងនឹងឆីងកំពុងតែ ពាក់អាវខ្មៅខោខ្មៅនឹងបិទមុខជិតបង្ហាញតែភ្នែកប៉ុណ្ណោះកំពុងតែ អើតមើលថាអ្នកយាមដេកឬក៏នៅ ដោយហេតុថាយូរពេករាងក្រាស់ក៏ទាញបំពង់ឬស្សីមួយហើយក៏ដាក់ថ្នាំម្សៅ(ជាថ្នាំសន្តំ)រួចនាយក៏បង្ហុយវាតាមប្រឡោះទ្វារតិចៗ ដើម្បីឱ្យជាតិថ្នាំទាំងនោះចូលទៅប៉ះផ្ទៃច្រមុះអ្នកយាមដើម្បី ឱ្យដេកលក់នឹងអាល់បានចូលទៅធ្វើសភាពការណ៍គ្រប់យ៉ាងក៏ដូច បំណងពិតមែនអ្នកយាមក៏គេងលក់ឡើងដូចជាខ្មោចទៅហើយចំណែកឯអ្នកទាំង3ក៏ ផ្លោះរបងមុខចូលទៅក្នុងភូមិគ្រឹះយ៉ាងហុីៗដូចអត់ ខ្វល់អីបន្តិច សម្រាប់ជុងហ្គុកប៉ុន្តែបើវីងនឹងឆីងវិញគឺកំពុងតែភ័យបុកពោះហើយព្រោះលើកទី១ហើយដែលមក លួចរបស់របរផ្ទះមហាសេដ្ឋីរាប់លានទៅវិញ។
"បងធំផ្លូវរញ៉េរញ៉ៃបែបនេះហើយផ្ទះនេះក៏ធំទៀត...គួរតែដើរតាមណាទៅ...អេបងធំជើងសសរផ្ទះនេះមើលទៅក៏មាន តម្លៃដែលលួចទៅពេលនេះល្អទេ"វីង និយាយព្រមទាំងលើកដៃទៅ អង្អែលជើងសសរផ្ទះ
"ផូស!អាឡប់នេះវើយ...លួចស្អីមិនលួច...មកលួចជើងសរសេរផ្ទះឯងគិតអីហា៎...ចឹងហើយឱ្យទៅរៀនអត់ទេ...នោះណ៎ក សឹងតែមានតម្លៃទាំងអស់..."ឆីង គ្រឺតក្នាញ់នឹងវីងខ្លាំងពេកក៏ទះមួយដៃចំកណ្តាលក្បាលតែម្តងហើយក៏ចង្អុលទៅកាន់រូបចម្លាក់សាងសង់ពីមាស...ប៉ុន្តែទំហំវា10នាក់ទៀតក៏លើកមិនរួចឡើយ
"ថាអញទៅឡប់...តែបើវាវិញឆ្កួតឡប់ទៀត...ហែងទៅលើកទៅចឹងយីស៎...មនុស្ស10នាក់មកទៀត ក៏លើកមិនរួចដែរអាភ្លើមែន "គេជេរតែមួយម៉ាត់ទេប៉ុន្តែវីងវិញគឺរះៗឡើងដូច កាំជ្រួចទៅហើយ
"អើ...!អាល្អហួស...ភ្លើដូចតែគ្នាសោះនឹងហាស៎" និយាយរួមអ្នកទាំងពីរគឺគ្មានថ្ងៃត្រូវគ្នាឡើយម្នាក់ៗមើលមកគ្នា ប្រៀបដូចជា សត្រូវស៊ូពូជមកពីឋានណាអញ្ចឹងជុងហ្គុកវិញមិនខ្វល់ទេណាឈ្លោះណាឈ្លោះទៅសំខាន់គេទៅមើលអ៊ុំវ៉ែនតាស្មាននេះគេងលក់ឬក៏នៅ...។
________
[ ក្នុងបន្ទប់ថេយ៉ុង]
សម្របជើងដើរទម្លាក់ថ្នមៗ ព្រោះតែខ្លាចថាមាននរណាឮពេលដែលមក ទល់មុខបន្ទប់ហើយនាយក៏សាកបើកទ្វារលមើលថាជាប់គន្លឹះឬក៏អត់...។
"អ្ហា៎!សូម្បីតែព្រះក៏នៅខាងខ្ញុំដែលក៏ល្អណាស់"ជុងហ្គុកហាក់បីដូចជាសប្បាយចិត្តយ៉ាងខ្លាំងព្រោះទ្វារមិនជាប់ គន្លឹះអីបែបនេះ...នាយបោះជំហ៊ានដើរថ្នមៗ( ក្នុងបន្ទប់គឺងងឹតសូន្យសុងគ្មានពន្លឺឡើយ) ដៃក្រាស់ក្មឹកចេះតែរាវៗទៅក្រែងប៉ះ...
"ភ្លឹប....!" សម្លេងបើកភ្លើង ដោយស្នាដៃរបស់ថេយ៉ុង ដែលកំពុងឈរផ្អែកជញ្ជាំងគៀកនឹងទ្វារដែល ជុងហ្គុកបើកចូលអម្បាញ់មិញ រាងក្រាស់ភ្ញាក់ព្រឺតនិយាយក៏មិនចេញបានត្រឹមតែសម្លឹងមើលមុខរបស់រាងតូចប៉ុណ្ណោះ..។
"ចង់ទៅណា?"រាងតូចសួរដោយឃាត់ដំណើរ ចង់ទៅៗ ចង់មកក៏មកតើគេទុកកន្លែងជាអ្វីឱ្យពិតប្រាកដទៅ?
"ក៏ទៅវិញនឹងហើយ....ស្រវឹង...ខ្លាំងច្រឡំផ្ទះដែលត្រូវលួច"ជុងហ្គុក ក៏តបទៅវិញមិមបានមើលមុខរបស់រាងតូចឡើយធ្វើឱ្យថេយ៍ ក្រវីក្បាលហួសចិត្តនឹង ចរិតកំពូលរបស់នាយ...នេះចូលមក ផ្ទះនេះច្បាស់ណាស់តែបែបជាធ្វើជាច្រឡំទៅវិញ...(ថេយ៍ ដឹងព្រោះតែ មើលកាំមេរ៉ាជាប់ហ៎ររអញ្ចឹងទៅក៏ដឹងចំណែកឯរាល់កាំមេរ៉ាទាំងអស់គឺស្រូបសម្លេងទៀត បើអ្នកណានិយាយអ្វីធ្វើអ្វីក៏គេដឹងដែល)
"មិនទាន់ហៅប៉ូលិស ចាប់ចោរផងហេតុអ្វីក៏ទៅលឿនបែបនេះ?" ស្អីគេ? នេះគេហៅប៉ូលិសចាប់ជុងហ្គុកហ្ហ៎រ
"យីស៎អ៊ុំវ៉ែនតា....គ្រាន់តែអតីតប្តីមកលួច តិចតួចសោះចាំបាច់ហៅប៉ូលិសមកធ្វើអ្វី?យ៉ាងណាក៏ណាស់តែនិយាយគ្នាតាម សម្រួលក៏បាន...បើចាប់ឆៅៗបែបនេះ...ដូចជាអយុត្តិធម៌ពេកហើយណា" ជុងហ្គុកនិយាយរៀបរាប់ព្រោះតែ អតីតប្រពន្ធចង់ចាប់ខ្លួនដាក់គុកហើយ
"ឆឹស...!ចឹងទាល់តែលួចបានទើបអាចចាប់បានហ្ហ៎រ លោកចោរវ័យក្មេង..."រាងតូចសួរទៅវិញទាំងហួសចិត្តនៅលើលោកនេះប្រហែលជា មានតែចោរដូចចន ជុងហ្គុកទេ..ដែលអាចធ្វើបាននៅពេលដែលម្ចាស់ផ្ទះចាប់ខ្លួនបាននោះ។
"នឹងហើយនេះជាច្បាប់ចោរដូចពួកខ្ញុំ...ឥឡូវមានអីឱ្យលួចអត់អ៊ុំ?បើអត់ទេខ្ញុំទៅវិញ...តែបើមានប្រាប់មក កុំក្រែងចិត្តធ្វើអ្វីព្រោះតែ ចោរសង្ហាដូចខ្ញុំគឺមកលួចយកលុយចូល ស្តីដណ្តឹងអ៊ុំតាស៎..."ពាក្យសម្តីឥតក្លែងក្លាយប៉ុន្តែកុំមើលទឹកមុខសម្លឹងមើលថេយ៍ម្តងៗ ស្ទើរតែចាប់បោះឡើងលើគ្រែទៅ ហើយស្លៀកពាក់ស្អីចឹងមើលឡើងក៏កើនអារម្មណ៍ប៉ុន្តែគេក៏មិនអាចធ្វើអ្វីខុសម្តងទៀតចំពោះរាងតូចឡើយ។
"គ្មានទេ!បើមាននៅ បន្ទប់ប៉ា" ថេយ៍និយាយហើយក៏រុញនាយចេញ ក្រៅបន្ទប់រួចក៏បោះសម្តីចុងក្រោយថា
"លួចទៅ...លួចឱ្យច្រើនៗនឹងអាល ចូលស្តីដណ្តឹងឱ្យលឿនៗប្រពន្ធ ខាងស្រីចាំខាងប្រុសវិញ" ពាក្យសម្តីហាក់បីដូចជាកំពុងលើកទឹកចិត្ត ជុងហ្គុកណាស់អញ្ចឹងធ្វើឱ្យនាយញញឹមបន្តិចទើបលើកដៃបញ្ចាក់ថាស៊ូៗ រាងតូចក៏បិទទ្វារវិញហើយរាងក្រាស់ក៏ចាប់ផ្តើមធ្វើសភាពការណ៍នឹងឆ្ពោះលបៗទៅកាន់បន្ទប់ របស់លោកគីមដែលកំពុងគេគេងជាមួយភរិយា។
"ន៎ុះបងធំហ៎រ..." វីងនឹងឆីងដើរមកជុងហ្គុកឡើងពេញភូមិគ្រឹះទៅហើយប៉ុន្តែបែបជាមកជួបនៅទីនេះទៅវិញ រាងក្រាស់ក៏ដាក់ ម្រាមដៃចង្អុល់ ដើម្បីកុំឱ្យពួកគេមាត់ ឮៗពេក ប្រយ័ត្នបែកការណ៍
"គាស់ទ្វារបន្ទប់ទៅ.....គាស់តិចៗ ប្រយ័ត្នប៉ាក្មេកយើងឮ"ជុងហ្គុក ក៏បញ្ជាឱ្យវីង មកគាស់ទ្វារចំណែកឯវីងក៏ងក់ក្បាល ដោយហេតុថា អារឿងគាស់ទ្វារបន្ទប់អីនឹងគឺ ជាជំនាញរបស់គេហើយ។ បន្តិចក្រោយមកទ្វារបន្ទប់កន្លែងគន្លឹះចាក់សោក៏របើកមក ធ្វើឱ្យពួកគេសប្បាយអរយ៉ាង ខ្លាំងហើយក៏ដើរចូលមួយៗ ដោយឱ្យជុងហ្គុកទៅមុនក៏ប្រទះភ្នែកនឹងប៉ាក្មេកកំហូចកំពុងគេងបិទម៉ាស់ថែរក្សាសម្រស់ឯណាឆ្កុយទៅ...ប៉ុន្តែនាយមិនខ្វល់ទេព្រោះគោរដៅគឺមក លួចមិនមែនមក មើលប៉ាៗ ថែសម្ផស្សឡើយ។

The continue.. vote pg

ប៉ាក្មេកកំហូច ប៉ះ កូនប្រសាឆ្នើម Where stories live. Discover now