ភាគទី20: បាត់អាវក្នុងខោក្នុង

1.6K 142 0
                                    

"បងធំៗអ្នកមានអី ពាក់ស្រោមជើង រហែកអញ្ចឹង? តិចអ្នកមានចង់ការលុយគេទៅ ...អាណិតគាត់ណាស់តើពួកយើងគួរតែបន្តរលួចទៀតអត់ បងធំ?ខ្ញុំថាកុំអីហុីមែនទេអាឆីង?ខ្ញុំអាណិតគាត់" វីងនិយាយទាំង ពោលពេញដោយក្តីអាណិតពេលដែលឃើញកំពូលអ្នកមាន ដេកទាំងដែលពាក់ស្រោមជើងរហ័កអីបែបនេះ។
"អញថាអញទៅ ល្ងង់ដល់អាពីរនាក់ឯងនេះ កំពូលមនុស្សល្ងង់ជាងអញទៀត...កុំនិយាយច្រើនប៉ាក្មេកភ្ញាក់នឹង ដេកគុកទាំងអស់គ្នា ឥឡូវហើយ" ជុងហ្គុកទះថ្ងាសខ្លួនឯងក្រោយពេលដែលឃើញកំពូលកូនចៅទាំងពីរនិយាយ ( រកឯណា បានទៅ មហាចោរចិត្តធម៌នោះ?)
"មិនឃើញគួរឱ្យលួចផង"ឆីងក្រលែក ជុំវិញបន្ទប់ប៉ុន្តែមិនដឹងថាលួចអ្វីទៅ ទើបសម ក្រឡេកចុះឡើងក៏ដើរចូល បន្ទប់ទឹកនឹង លួច......។
"លួចរួចហើយបងធំ...អាវីងឯងបានអីដែល?" ឆីង និយាយក្រោយពេលដែល ចេញពីរ បន្ទប់ទឹកជាមួយនឹងថង់ខ្មៅមួយ ថង់ធំ
"អើ ..លួចរួចហើយវើយ...របស់ល្អ ..ហេហេ៎" វីងនិយាយ វិញទាំងសប្បាយចិត្តចំណែកឯង ជុងហ្គុកក៏ចេញមកវិញដូចគ្នាជាមួយថង់ធំដែល ពួកគេ ទាំង3 មើលមុខគ្នាហើយក៏ញ៉ាក់ចិញ្ចើម រួចក៏នាំគ្នាចាក់ចេញពីរបន្ទប់លោកគីមនឹង អ្នកស្រី រ៉ាហ្វាលបៗមិន ឱ្យអ្នកណា ដឹងឡើយ...គ្រាន់តែមក ដល់ ទ្វារក៏ឃើញ ថេយ៉ុង បើកទ្វារ ឱ្យចេញទៅហើយ ( គេអាណិតប្តីហ៎រ? ខ្លាច ប្តីលោតផ្លោះ បង្កួចទៀត)
"កាដុមឆែប! បងធំ...នោះ"វីងនឹតឆីងភ្ញាក់ពេលដែលឃើង ថេយ៉ុងប៉ុន្តែសម្រាប់ជុងហ្គុក ខ្វល់ពីរនាក់នឹងទេ ក៏ដើរមក ថើប រាងតូចមួយសឺតហើយក៏
"សឺតតត! ស្អែកចាំបងមក ចូលដណ្តឹង" ជុងហ្គុកនិយាយចប់ក៏ទៅបាត់ ជាមួយនឹង វីង&ឆីង រាងតូចញញឹមយ៉ាងក្បួចតែម្តងហើយ ទើប ប្រញាប់ប្រញាល់ បិទទ្វាររបង រួចរាល់ក៏គេងលក់យ៉ាងស្កប់ទៅ។
"បងធំៗណាគេមិញបងឯងថើប?ថើបកូនគេចឹងគេអត់ប្តឹងទេមែន?ដឹងចឹងថើបដែលបាត់ស្តាយណាស់" ឆីងនិយាយទាំងអន់ចិត្តពេលដែលជុងហ្គុកថើបកូនគេទាំងដែលមិនដឹងឡើយថា ថេយ៍ហ្គុកជាអ្វីនឹងគ្នានោះ។ចំណែកឯ រាងក្រាស់ឮពាក្យកូនចៅចង់លួចថ្លើមប្រម៉ាត់អីបែបនេះក៏ ចាប់ផ្តើម ច្រឡោតឡើងខ្លាំង
"ឯងចង់ដេកពេទ្យស្អែកទេ?ឆាប់លុបអាគំនិតចង់ ថើបប្រពន្ធអញទៀត មិនអញ្ចឹងប្អូនអញ រាប់ឆ្នាំក៏វៃដែលឱ្យតែមាន គំនិតអាក្រក់លើសំណព្វចិត្តរបស់យើង" ជុងហ្គុក ស្រាប់តែបោះថង់ហើយក៏មួលដៃអាវដូចចង់វៃឆីងអញ្ចឹងតែក៏សំណាងហើយដែលមាន វីងចូលជួយហ្ហ៎រ ប៊ីសមួយដៃ ចំកណ្តាលមុខ
"ហួយ៎...បងធំទៅប្រកាន់អីអាឆីងនឹង...វាតែប៉ុណ្ណឹង..តោះៗទៅផ្ទះ ប៉ូលិសមកចាប់ទាំងអស់គ្នាឥឡូវហើយ" វីងនិយាយទាំងបំបែកពួកនាយទាំងពីរ បន្ទាប់មកក៏ដើរទៅផ្ទះយ៉ាងរំភើយចំណែកឯ រឿងអម្បាញ់មិញក៏ត្រូវភ្លេចអស់រលីងឈឹងតែម្តង។
_____________
          [ ម៉ោង5 ភ្លឺ]
ពួកនាយទាំង3ក៏បាន មកដល់ផ្ទះទាំងមេឃក៏ចាប់ផ្តើម បញ្ចេញរស្មីពន្លឺរះតិចៗ ព្រះអាទិត្យរះពេល ព្រឹក លាយឡំជាទឹកសន្សើមបែបនេះគឺធ្វើឱ្យហើយអារម្មណ៍ល្អណាស់...ចំណែកឯងអ្នកទាំងបីពេលដែលមក ដល់ផ្ទះគ្មានខ្វល់អ្វីឡើយគឺដេកសិនហើយណាមួយពិតជាអស់កម្លាំងណាស់ព្រោះយប់មិញធ្វើធ្ងន់ធ្ងរពេក។
ទ្រនិចនាឡិកាក៏ចេះតែដើរជារើយៗ ពីម៉ោង5 ព្រឹកដល់ម៉ោង6 ហើយពេលនេះគឺម៉ោង 7ព្រឹកទៅហើយ ជាពេលដែល មនុស្សចេញរកសុីដើម្បីចិញ្ចឹម មិនដូចអ្នកខ្លះទេដើរលួចគេតាពាសពេញនឹង។ ហើយបើយើងក្រលែកទៅមើល លោកគីមវ៉ាងហ្សុីឯណោះវិញកំពុងតែ ឆោឡោព្រោះតែបាត់ ច្រាស់ដុសធ្មេញ ថ្នាំដុះធ្មេញផង នៅគ្រឿងសម្អាងជាច្រើនទៀតអ្វីដែលធ្វើគាត់គាំងនោះគឺស្បែកជើងបាត់ឡើងអស់ប៉ុន្តែឆ្ងល់អ្វីគ្រប់យ៉ាងគឺតែគាត់ប៉ុណ្ណោះ ចុះលោកចោរអីក៏ចិត្តជាម្ល៉េះ? ហើយក៏ចិត្ត រំអៀងណាស់ដែលលួចតែរបស់គាត់តែម្នាក់អញ្ចឹងនោះ
"លោកប៉ាមានរឿងអ្វីមែនទេ?"ថេយ៉ុង ដឹងហើយថាមានរឿងអ្វីកើតឡើងនោះ ប៉ុន្តែគេនៅតែធ្វើជាមិនដឹងមិនឮដដែល
"ប្តីចោរឯងនឹងហើយមានណា ទៀតយីស៎ មិនដឹងសាងកម្មស្អីជាមួយ...អាកូនប្រសានឹងទេ ទើបកើតមក ជាតិនេះឆុងមិនឈប់សោះ" លោកគីម វ៉ាងហ្សុី និយាយទាំងគោលដៅគឺ ជុងហ្គុកនឹងឯង
"ប៉ាកុំចេះតែចោទគាត់ណា...យ៉ាងណាក៏ គាត់មិនអញ្ចឹងដែល"ថេយ៉ុង
"យីស៎កូននេះ...អើកាន់ជើងវាទៅ...លួចឡើងសាហាវមិនលើកលែងខោក្នុងរបស់ឯង.."លោកគីមនៅតែបន្តរនិយាយយ៉ាងហួសចិត្ត
"បងចេះបាត់ខោក្នុងប៉ុន្តែអូននៀគ គឺបាត់ទាំងអាវក្នុងទៀតសំខាន់ពណ៌ឡើងស៊ីជម្ពូទិញមិនទាន់បានពាក់ផង.."អ្នកស្រីរ៉ាហ្វាក៏ និយាយទាំងស្តាយ ព្រោះនោះម៉ាក់ល្បី ផងឥឡូវបាត់ទៀត ហឺយយ គិតទៅគឺសេដដល់កំពូលហើយនេះ
"ថា...ថាម៉េច??ប៉ាម៉ាក់បាត់អ្វី?"ថេយ៉ុងបើកភ្នែកធំៗ សួរទៅអ្នកទាំងពីរឱ្យជាក់លាក់
"អើ...ប្តីកូននៀកលួចឡើងសាហាវខោក្នុងអាវក្នុង ប៉ានឹងម៉ាក់ក៏មិនលើកលែង...ម៉ាក់ឱ្យមេដៃមួយកូន..យប់មិញសេដឥឡូវម៉ាក់សេដលែងចេញហើយកូនអើយ.." អ្នកស្រីរ៉ាហ្វា និយាយទាំងខ្ញីក្បាលតិចៗទៅ តាមអារម្មណ៍របស់គាត់ពេលនេះ ហើយក៏អស់និយាយហើយពេលដែលមានកូនប្រសាកំពូលចោរបែបនេះ...តែបើថាលួចមាសប្រាក់អត់ទេ...គឺនៅទាំងអស់..បើថាអស់គឺអស់ របស់ប្រើប្រាស់ច្រើនជាង
"ហិហិ...គេនៅក្មេង លួចមិនទាន់ស្ទាត់ជំនាញទេដឹងប៉ាម៉ាក់" ថេយ៉ុង
"កុំមកកាន់ជើងគ្នាឱ្យណា..តិចប៉ាមិនបានប្រាប់...ហឺយយយ...ឡើងអស់និយាយតែម្តងហើយ...តោះអូនកម្មន្ត Online បន្ថែមទៅ...មានអារម្មណ៍ថា ល្ហើយៗណាស់"លោកគីមនិយាយហើយក៏ ចាប់ផ្តើម កម្មន្តអីវ៉ាន់ពី onlineម្តងទៀត ចំណែកឯរាងតូចគាំងនិយាយអីមិនចេញ បានត្រឹមស្ញេញដាក់ពួកគាត់ ហើយក៏រៀបចំទៅ ក្រុមហ៊ុនវិញណាមួយការងារថ្ងៃនេះក៏ច្រើនណាស់ដែលមាន តែរង់ចាំមើល បន្តរទៀតថា ជុងហ្គុកនឹងបែបណានោះ។
"ម៉ែដោះហា៎..ទុកអាវក្នុងឱ្យស្រួលបួលផង ប្រយ័ត្នគេ មកលួចទៀត" អ្នកស្រីរ៉ាហ្វាក៏ ដាស់តឿនម៉ែដោះ
"អួយ៎...ចា៎ៗ...លោកស្រីអញ្ចឹងខ្ញុំទៅ ប្រមូលអាវក្នុងទុកសិនហើយ...ព្រោះទើប កម្មន្តពីអូស្ត្រាលីផង .."ម៉ែដោះគ្មានគិតអ្វីច្រើនទេក៏ រត់ប្រូតទៅ ប្រមូលខោអាវទុក បើថាសោរវិញចាក់ឡើង10ជាន់ ទោះចោលណាមកទៀតក៏ ខ្ចិលនឹងលួចដែល។
"យីស! លោកប្តីម៉ែដោះ សុភាពៗទេ ប៉ុន្តែប្រើរបស់សិទ្ធិតែ អូស្ត្រាលី ឡើងឡូយជាងអូនទៀត...ហ្ហ៎រ"

The continue vote pg jj

ប៉ាក្មេកកំហូច ប៉ះ កូនប្រសាឆ្នើម Where stories live. Discover now