ភាគទី6:តាក់ទីងណយ៎...ប៉ាក្មេកចិត្តអាក្រក់ ចង់បំបែកគូរគេ..

2K 151 0
                                    

"គឺ...ថា...បង...អ្ហា៎..យូរីសូមទោស..គឺយូរីមកនេះគ្រាន់តែមកបបួលបងទៅញ៉ាំអីជាមួយគ្នាប៉ុណ្ណោះ សង្ឈឹមថាបងអូខេទេ?"យូរីនិយាយទាំងរដេរដុបបបូរមាត់ញ័រព្រោះតែ ឃើញក្រសែភ្នែកដោយបញ្ជាក់ការមិនចេញយ៉ាងច្បាស់ៗ ចេញពីរង្វង់មុខថេយ៍។ប៉ុន្តែគិតហ៎រ?ថានាងឈប់នោះគឺអត់ទេព្រោះតែនាងពិតជា ព្យាយាមណាស់ទម្រាំតែបាន ចូលបន្ទប់ការិយាល័យមួយនេះ។
"ចេញទៅ!ហើយកុំធ្វើខ្លួនដូចស្និទ្ធស្នាលជាមួយខ្ញុំឲ្យសោះ"ថេយ៍មិនខ្វល់ក៏ហាស្តីដេញនាងចេញ
"តែយ៉ាងណាក៏បង គួរណាស់តែយល់ដល់មុខខ្ញុំដែល..."យូរីនិយាយមិនទាន់ចប់ផងក៏ស្រាប់តែថេយ៉ុងកាត់ពាក្យសម្តី
"ខ្ញុំដឹងថាមុខនាងក្រាស់ណាស់...អញ្ចឹងហើយខ្ញុំក៏ខ្ចិលយល់ដល់មុខនាងដែល អញ្ចើញអ្នកនាងយូរីចេញទៅ..ទីនេះជាកន្លែងធ្វើការងារមិនមែន បម្រើសេវាកម្មឡើយ" មនុស្សដូចជាគីមថេយ៉ុងវ៉ាងហ្សុី មិនចូលចិត្តទុកមុខមាត់ឲ្យនរណាឡើយ នាយជាមនុស្សម្នាក់មាត់ឆៅៗ ប៉ុន្តែចិត្តត្រង់ ណាមួយគេជួបមនុស្សប្រភេទបែបនេះគឺច្រើនមកហើយ
"អា៎យយ...នេះ...ខ្ញុំនឹងប្រាប់លោកប៉ា...បងថេយ៍ចាំតែមើលទៅ.."យូរី កន្ទ្រាំជើងខ្លាំងៗ ដោយមានអារម្មណ៍ឃ្នើសឃ្នងចិត្ត ព្រោះតែអតចរិករបស់ថេយ៉ុងដែលប្រងើយកន្តើយដាក់នាង មុននឹងឈានជើងចេញពីរបន្ទប់ការិយាល័យរបស់ថេយ៍។
"ប៉ាកុំគិតថាខ្ញុំមិនដឹងឲ្យសោះថា ស្រីអម្បាញ់មិញគឺប៉ាជាអ្នកបញ្ចូនមកឲ្យសោះ"ថេយ៉ុង អង្គុយខ្ញីក្បាលព្រោះតែធុញតប់ប្រមល់តើពេលណាទៅទើបលោកប៉ាឈប់ខ្វល់ខ្វាយពីរឿងនេះទៀត?ដឹងហើយថាខ្ញុំមិនអាច...ព្រោះតែស្រីអស់នោះគឺខ្ញុំគ្មានអារម្មណ៍ល្អជាមួយពួកនាងឡើយ។
@អ្នក អាចបង្កើតគេបានអ្នកជាព្រះរស់សម្រាប់កូនៗ ប៉ុន្តែសូមកុំបង្ខំកូនទៅធ្វើអ្វីមួយដែលគេមិនចូលចិត្តអី ព្រោះគ្រប់យ៉ាងនៃការចង់បានរបស់អ្នកគឺជាភាពអាក្រក់អវិជ្ជមាន របស់កូនៗប៉ុណ្ណោះ។ប៉ុប្តែ ប្រសើរការចង់បានរបស់អ្នកស្របទៅតាមការចង់បានឬក៏គោលដៅរបស់កូនៗគឺមិនអីឡើយ កុំឲ្យតែជាការបង្ខិតបង្ខំហួសព្រំដែន។
___________
@ ភូមិគ្រឹះវ៉ាងហ្សុី
ងឺតតតត ... សម្លេងហ្រ្វាំងឡានត្រូវបានឈប់នៅមុខរបងភូមិគ្រឹះដល់ធំស្កឹមស្កៃទីធ្លាធំទូលាយមានទាំងការរៀបចំយ៉ាងស្រស់ស្អាត។ អ្នកបម្រើក៏បានមកបើកទ្វារ ឲ្យឡានសេរីទំនើបចូលមកខាងក្នុងព្រោះតែដឹងហើយថា ម្ចាស់ឡានម្នាក់នេះជាអ្នកណា។គ្រាន់តែឡានចូលមក ដល់ខាងក្នុងភ្លាមម្ចាស់រថយន្តក៏កញ្ឆក់ខ្លួនចេញពីឡានហើយក៏ដើរទាំងក្រមិចក្រមើមចូលទៅក្នុងភូមិគ្រឹះ។
"លោកប៉ាអ៊ុំចា៎....លោកប៉ាអ៊ុំ...អ្ហឹកៗ..អ្ហា៎..ហា៎...អ្ហឹកៗ...ប៉ាអ៊ុំៗ!"យូរី រត់ចូលខាងក្នុងផ្ទះភ្លាមក៏ស្រែកហៅលោកគីមទាំងទឹកភ្នែកហូរមករហាម។
"អ្នកណាមករកអ្វី?ហាស៎?កូនយូរីមានទៅមានរឿងអ្វីមែនទេ?ហេតុអ្វីក៏កូនយំបែបនេះអ្នកណាទៅធ្វើអ្វីកូនហុឹម?"លោកគីមឃើញយូរីភ្លាមក៏ចូលទៅយកចិត្តព្រោះដឹងហើយថា មូលហេតុគឺមកពីថេយ៉ុងនឹងឯង ព្រោះតែគ្មានអ្នកណាទៀត ឡើយ។
"អ្ហឹកៗ...ប៉ាអ៊ុំគឺៗ..បងថេយ៍មាត់ឆៅណាស់អ្ហឹកៗ..ដៀលយូរីឡើងកប់ៗមាត់..យូរីមិនសុខចិត្តឡើយប៉ាអ៊ុំ ត្រូវតែរកយុត្តិធម៌ឲ្យយូរីណា"យូរី កន្រ្ទាំជើងតិចៗទៅ តាមអតចរិករបស់នាងលោកគីមឃើញហើយគឺកាន់តែ ក្រពុលមុខកូនគេមកជួបប៉ាក្មេកម៉ាក់ក្មេក គួរណាស់រៀបចំអតចរិករៀបយរឲ្យសមសួនប៉ុន្តែ សម្រាប់យូរីវិញគ្មានទេចរិតសុីនមិចចេញមកចឹងហើយ...។
(យូរី ជាក្មេងស្រីអាយុ20ឆ្នាំរូបរាងល្អឯក គ្រាន់តែនាង គឺមាន ភាពក្រមិចក្រមើមឆ្នាស់ឆ្នើមអីប៉ុណ្ណឹង ហើយក៏ត្រូវជាក្មួយស្រីចិញ្ចឹមរបស់លោកគីម គាត់ស្រឡាញ់នាងណាស់ អតចរិកនាងបែបណាគាត់ក៏ដឹងហើយក៏ដឹងថានាងមានចិត្តកូនគាត់ ដែលទើបគេធំឡើងចង់ឲ្យយូរីនឹង ថេយ៍ធ្វើជាគូស្នេហ៍នឹងគ្នា ....។ មួយទៀតថេយ៍និយាយថាមិនស្គាល់នាងព្រោះតែមិនចូលចិត្តអតចរិកនាងនិយាយយ៉ាងខ្លីគឺអត់ ចូលចិត្តឡើយដោយសារតែនាងតោងទាមពេក)
"នេះកូនថេយ៍ថាឲ្យក្មួយបែបនេះហេស៎?"លោកគីម ចំហមាត់ព្រោះតែ កូនខ្លួនដៀលកូនស្រីគេកប់ៗមាត់ចឹងមិនដឹងថាយូរីឈឺដល់កម្រិតណា។
"អ្ហឹកៗ..ត្រូវហើយប៉ាអ៊ុំ...ប៉ាអ៊ុំត្រូវជួយយូរីណាបងថេយ៍ចិត្តអាក្រក់"យូរីលន់តួលោកគីមយ៉ាងគួរឲ្យអាណិតក្រៃលែងទាំងដែលអ្នកបម្រើនាំគ្នាសើចចំអកតិចៗ
"សើចស្អី?គិតថាកប្លែងហេស៎?"លោកគីមបញ្ចេញកែវភ្នែកកាចនឹង សង្គ្រឺតជើងធ្មេញតិចៗ ធ្វើឲ្យអ្នកបម្រើទាំងអស់នាំគ្នារត់ទៅបាត់អស់។
"ប៉ា...អ៊ុំ..."យូរីធ្វើភ្នែក ម៉ក់ៗដាក់ លោកគីមក្នុងគោលបំណងចង់ឲ្យជួយ
"អ្ហា៎!ចឹងល្ងាចនេះនៅញ៉ាំអាហារមួយអ៊ុំទៅណាតិចទៀតកូនថេយ៍មកប៉ាឲ្យជួនក្មួយទៅដើរលេង យ៉ាងម៉េចដែរ?"លោកគីមពោលឡើងដោយដាក់ស្នើណាមួយក៏ចង់ លុបលាងកំហុសដែលឲ្យយូរីបាក់មុខ។(តែវាមិនមែនម្តងឯណាគឺច្រើនដងហើយ)
"តាក់ទីងណយ៎ៗៗ...ប៉ាក្មេកចិត្តខ្មៅនាំស្រីឲ្យប្រពន្ធខ្ញុំ..តាក់ទីងណយ៎...ប៉ាក្មេកចិត្តអាក្រក់ ចង់បំបែកគូរគេ...តាក់ទីងណយ៎ៗ.."សម្លេងច្រៀងឡក់ឡើយបានពន្លឺឡើងពីលើកាំជណ្តើរ ធ្វើឱ្យអ្នកទាំង2ងើយមើលតាម ប្រភេទសម្លេងក៏ដឹងហើយថាជាអ្នកណានោះ ខុសអីតែយូរីនាងឈរសម្លឹងមើលជុងហ្គុកទាំងចង់ចិញ្ជើមព្រោះតែមិនស្គាល់ឬក៏មិនដែកឃើញមុខពីមុនមកឡើយទើបធ្វើឲ្យនាងឆ្ងល់ជាពន់ពេក។
"នេះឯង...គ្មានរបៀបទេឬយ៉ាងម៉េច?មិនឃើញយើងមានភ្ញៀវទេហែស៎?"លោកគីម វ៉ាងហ្សុី ស្រែកសួរស្ទែរតែបំពងកទៅហើយ
"ឃើញតាស៎ប៉ាក្មេក...គឺឃើញប៉ាកំពុងតែចង់នាំស្រីឲ្យប្រពន្ធខ្ញុំនឹងហើយ"ជុងហ្គុកមិនចាញ់ក៏ស៊កសៀតឲ្យលោកគីមគឺកាន់តែខឹងគឺខឹងៗៗ ស្ទើរតែសម្លាប់ជុងហ្គុកទៅហើយ
"ប៉ាអ៊ុំណាគេនិង? យូរីមិនដែលឃើញសោះ"យូរីពោលឡើងទាំងឆ្ងល់ទើបអត់មិនបានចោទសួរតែម្តងទៅកុំឲ្យមានចម្ងល់ខ្លាំងពេក
"អររ៎គឺ..."លោកគីម មិនទាន់និយាយផងក៏ស្រាប់តែ
"គេជាស្វាមីពេញច្បាប់របស់ខ្ញុំ"

The continue Write Kim lin 💜👈 vote pg na jj

ប៉ាក្មេកកំហូច ប៉ះ កូនប្រសាឆ្នើម Where stories live. Discover now