ភាគទី11:ហឹស! មើលទៅគ្មានឪពុកម្ដាយប្រដៅទេ

1.5K 134 0
                                    

ពេលល្ងាចក៏មកដល់លោកគីមនឹងថេយ៉ុងក៏បានចូលមកដល់ក្នុងផ្ទះ ស្របពេលថ្ងៃនេះមើលទៅកាន់ជុងហ្គុកហាក់បីដូចជា ឧស្សាហ៍ជាងរាល់ដងចេះជូតផ្ទះនឹងប្រមូលខោអាវប៉ាក្មេក យកទៅបោកទាំងដែលគាត់ឬក៏គ្មាននរណា ម្នាក់បញ្ជារគេឡើយ..។
"នេះឯងកំពុងតែធ្វើអ្វីនឹង?"លោកគីម វ៉ាងហ្សុី ចោទសួរហើយក៏ជំហានចូលមកក្នុងផ្ទះ ជុងហ្គុកឃើញបែបនេះក៏សម្រាប់តែ
"ប៉ាក្មេកៗៗ...កុំអាលចូលមក...ហឺយយ !ព្រូស..! ដឹប..."ជុងហ្គុកនិយាយមិនទាន់ចប់សេចក្ដីផងក៏ ស្រាប់តែលោកគីមត្រូវរអិលជើងដួលយ៉ាងដំណំ ។
"អួយ៎...អ្ហា៎...ចង្កេះយើង..."លោកគីម ស្រែកយ៉ាងខ្លាំងព្រោះតែអម្បាញ់មិញគឺដួលខ្លាំងគួរសមណាស់ដែរ ថេយ៉ុងឃើញប៉ាខ្លួនត្រូវខ្លាំងអញ្ចឹងទើបប្រញ៉ាប់ប្រញ៉ាល់ចូលទៅជួយគ្រាខ្លាចថា ប៉ាមានអ្វីកើតឡើងធ្ងន់ធ្ងរនោះគឺពិបាកជាមិនខានឡើយ
"ប៉ាមិនអីទេមែនទេ?" ថេយ៉ុង សួរទាំងជូនលោកគីមទៅ អង្គុយឲ្យស្រួលបួលនឹងសួរដោយក្តីបារម្ភ
"ឥឡូវសួរថាប៉ាខុសឬក៏វាអ្នកខុស? បើនៅតែកាន់ជើងវាទៀតប៉ានឹង រត់ទៅបោកក្បាលឲ្យងាប់ជាមិនខានទេ ឲ្យតែយ៉ាងៗនឹងនោះ" លោកគីម អត់ក្តៅចិត្តមិនបានក៏ស្តីឲ្យថេយ៉ុង ប៉ុណ្ណឹងហើយបើនៅតឬបន្តរកាន់ជើងជុងហ្គុកទៀតមានន័យថា ថេយ៍ជាមនុស្សដែលអស្ចារ្យនិយាយមិនត្រូវហើយ
"ជុងហ្គុកហេតុអ្វីក៏ធ្វើ ឲ្យផ្ទះរញ៉េរញ៉ៃបែបនេះ?"ថេយ៉ុងសួរទៅជុងហ្គុកដែលឈរកាន់ប្រដាប់ជូតឥដ្ឋការ៉ូ នោះទាំងឱបមុខ ពេបមាត់ដើម្បីសូមក្តីអាណិតពីរាងតូច
"ហេតុអ្វីក៏មិនឆ្លើយចុះម៉ាក់ទៅណាហើយ?ហេតុអ្វីក៏បណ្ដោយ ឱ្យមានរឿងបែបនេះអញ្ជឹង?" ថេយ៉ុងនិយាយទាំងមើលជុំវិញដើម្បីរកអ្នកស្រីរ៉ាហ្វា
"ម៉ាក់ក្មេកទៅ ផ្ទះរបស់មិត្តភក្តិគាត់ហើយអាចថាយប់បន្តិចទើបមក...ហើយ...ហើយបងគឺគ្រាន់តែចង់ជួយសម្រាលបន្ទុករបស់អ្នកនៅទីនេះប៉ុណ្ណោះ...ថេយ៍...កុំសម្លឹងមើលមកបងបែបនេះអីណា..." នាយក្រាស់ទម្លាក់របស់ក្នុងដៃចោរហើយក៏រត់ទៅកាន់ជាយអាវរបស់រាងតូចដើម្បីឲ្យជួយខ្លួន ទាំងដែល ការពិតគឺជា បំណងនឹងល្បិចជុងហ្គុកចង់ធ្វើ បាបប៉ាក្មេកប៉ុណ្ណោះ ។មែនស្អប់ឡើយប៉ុន្តែនាយ គឺមិនចូលចិត្ត ទង្វើអាត្មានិយមរបស់គាត់នឹងភាពទំនើងរបស់គាត់...។
"ប៉ុណ្ណោះនឹងហើយថា ជួយសម្រាលបន្ទុកអ្នកនៅផ្ទះ?ចុះនោះស្អីសឹងតែ សាប៊ូ ហើយបន្ទប់ទទួលភ្ញៀវក៏រញ៉េរញ៉ៃដូចសំបុកកណ្តុល អានេះត្រឹមតែនៅជាន់ក្រោម ចុះបើនៅបន្ទប់ជាន់លើទៀតនឹងទៅជាបែបណា...ហឺយយយ!សំណាងហើយដែលឯងមិនទៅរៀបចំទាំងបន្ទប់ជាន់លើនោះ" លោកគីម និយាយទាំងខឹង បើអាចស្ទើរតែវៃមួយស្មើនឹងជុងហ្គុកហើយ ។
"អ្នកណាថា? បន្ទប់ខាងលើខ្ញុំមិនរៀបចំនោះ?ប៉ាក្មេកដឹងទេ...ថ្ងៃនេះខ្ញុំឧស្សាហ៍ណាស់..ទាំងខោអាវប៉ានឹង ពូកប៉ាក្មេកខ្ញុំយកទៅបោកអស់ហើយ..គ្រាន់តែ...." ពាក្យសម្តីរបស់ជុងហ្គុកនិយាយមិនទាន់ ចប់ផងធ្វើឱ្យលោកគីមភ័យបុកពោះមិនចាំយូររត់ទៅលើនឹង ទៅបន្ទប់ ទម្រាំទៅដល់បន្ទប់ស្ទើរតែធ្វើឱ្យប៉ាក្មេកកំហូចត្រូវផ្កាប់មុខទៅហើយដោយសារតែការជូតសម្អាតរបស់ជុងហ្គុកនេះឯង...។
"អាយយយយ៎......!បន្ទប់យើង ផ្ទះយើង...អាយយ៎...យើងនឹងសម្លាប់ឯងចន ជុងហ្គុកអាកូនប្រសាចង្រៃគ្មានពីរលើលោក..." ក្រោយពេលដែលឃើញសភាពបន្ទប់ទៅជាបែបនេះហើយ លោកគីម ស្រែកបែកបំពង់ករចោល។ចំណែកឯអ្នកនៅខាងក្រោមពេលដែលឮពាក្យសម្ដីនិងការខឹងក្រោធរបស់លោកម្ចាស់ភូមិមួយគ្រឹះបែបនេះភ្លាមស្រាប់តែម្នាក់ៗរត់ឡើងទៅមើលពេលដែលមកដល់ក៏ឃើញទិដ្ឋភាពអួអាប់ ឥដ្ឋការ៉ូពោរពេញទៅដោយសាប៊ូខោអាវ ខូចទាំងអស់នៅពូកខ្នើយភួយគឺទទឹកជោគ និយាយរួមបន្ទប់របស់លោកគីមគឺប្រៀបដូចជា លេងបាយឡុកបាយឡអញ្ចឹង។ គិតទៅខ្នាតមួយនេះនាយកំលោះដែលជាកូនប្រសារកំពូលឆ្នើមគ្មានពីរលើលោករបស់លោកគីមនិងជាភាស្វាមីរបស់ថេយ៉ុង ពិតជាអស្ចារ្យខ្លាំងណាស់ដែលអាចបំបែកកំណត់ត្រាមួយនេះបាន ប៉ុន្តែមិនដឹងថាជីវិតរបស់គេអាចរស់នឹងឃើញពន្លឺថ្ងៃតទៅទៀតនោះទេ។
"ប៉ាក្មេក...ហិហិ..." ជុងហ្គុក ញញឹមមិនសមបបូរមាត់ពោរពាក្យថាប៉ាក្មេក ទាំងញញឹមតិចៗប៉ុន្តែក្នុងចិត្តរបស់នាយក៏កំពុងតែភ័យបុកពោះដូចគ្នា ក្រោយពេលដែលឃើញក្រសែភ្នែកពិឃាតរបស់ប៉ា
ក្មេកមើលទៅគាត់ម្ដងនេះពិតជាខឹងមែនទែនណាមួយក៏មានអារម្មណ៍ថាលេងជ្រុលដែរ។
"យើងសួរថាអ្នកណាបង្រៀនឲ្យឯងជូតផ្ទះបោកពូកកន្លែងយើងដេកអ្វីដែលសំខាន់ហេតុអ្វីក៏ខោអាវរបស់យើងត្រូវឆេះហ្នឹងខ្លះទៀតរហែលបែបនេះតើឯងកំពុងតែធ្វើអ្វីមានដឹងខ្លួនទេ?" លោកគីម ចោទសួរទាំងមុខងាប់
"ក៏...គឺ...ខ្ញុំឃើញប៉ាក្មេកប៉ុន្មានថ្ងៃនេះគឺស្ត្រេសទើបខ្ញុំជួយយកអាសារ ប៉ុន្តែក៏មិនដឹងដូចគ្នាថាស្ថានភាពទៅជាបែបនេះ...ហើយខោអាវដែលប៉ាថាឆេះនោះគឺ..គឺ..ខ្ញុំយកវាទៅបោកហើយច្រឡំយកមកអុតទាំងខោអាវនៅសើម ទើបធ្វើឲ្យទៅជាបែបនេះ..." ជុងហ្គុកពោលទាំងលេងទឹកមុខគួរឱ្យអាណិតដើម្បីឲ្យអ្នកគ្រប់គ្នាអាសូរខ្លួន
"អាណាប្រើ?យើងអាណាប្រើឯងហាស៎? មួយថ្ងៃៗ មិនគិតទៅរកការងារធ្វើដេកស៊ីតែចាយលុយមកប្រពន្ធ ក្មេងពាលគឺអញ្ចឹងមែនពាលទាំងមាយាទពាលទាំងចរិត យើងកោតដែរកូនប្រុសរបស់យើងទៅមានទំនាក់ទំនងជាមួយនឹងឯង... " លោកគីម
"ហឹស! មើលទៅគ្មានឪពុកម្ដាយប្រដៅទេ អ៎ឬមួយក៏ឪពុកម្ដាយរបស់ឯងបែបនេះបានជាបង្កើតឯងមកហើយ បោះចោលហេស៎? "លោកគីម ពេលនេះគាត់ខឹងគឺខឹងដល់ថ្នាក់ប្រមាថជេរស្ដីឪពុកម្ដាយរបស់ ជុងហ្គុកដែលបាន ស្លាប់ទៅហើយ។ នាយកម្លោះមិនមាត់ ប៉ុន្តែកំពុងនឹងទប់ទល់កំហឹងមិនឲ្យច្រឡោត នាយស្អប់បំផុតអ្នកណាមកមើលងាយប៉ាម៉ាក់ របស់នាយបែបនេះ..។
" យ៉ាងម៉េចយើងនិយាយត្រូវហេស៎?បានឯងស្ងាត់បែបនេះ?ហឹស...អាក្មេងពាលគ្មានឪពុកម្តាយប្រដៅទើបកើតមកទាំងពាលគ្រប់យ៉ាង" លោកគីមនៅ តែ បន្តរជេរប្រមាថទាំងជុងហ្គុកនឹងម្តាយរបស់ខ្លួន..ធ្វើឱ្យរាងក្រាស់ ចូលមកក្របួចកអាវហើយក៏ បញ្ចេញចរិតឃោរឃៅ ព្រៃផ្សៃ ទាំងដែលនាយមិនងាយនឹងបែបនេះឡើយពីមុនមកធ្វើឱ្យមនុស្សទីនោះ ចាប់ផ្តើមភ័យខ្លាច នឹងអតចរិករបស់នាយគ្រប់ៗគ្នា។
"លោកអាចប្រមាថជេរស្តីថាឲ្យខ្ញុំបានប៉ុន្តែលោកគ្មានសិទ្ធិប្រមាថប៉ាម៉ាក់របស់ខ្ញុំទេ"

The continue Write Kim lin 💜👈 vote pg na jj

ប៉ាក្មេកកំហូច ប៉ះ កូនប្រសាឆ្នើម Where stories live. Discover now