"នេះឯងជាអ្នកណា?ឆាប់លែងកូនយើងភ្លាម"លោកគីមគ្រាន់តែឃើញមនុស្សភ្លែតមុខមកឱបក្រសោបថេយ៉ុងទាំងយប់អាធ្រាតបែបនេះគាត់ក៏ប្រញ៉ាប់ប្រញ៉ាល់ទាញកូនប្រុសចេញនឹងលើកដៃចង្អុលមុខជុងហ្គុកយ៉ាងកំណាចប៉ុន្តែកុំគិតថាមនុស្សដូចជាជុងហ្គុកខ្លាចរអារ ឲ្យសោះមានតែផ្គើននឹងឌឺថែមទៅកាន់ប៉ាក្មេក
"អ្ហា៎!នេះជាប៉ារបស់អូនមែនទេ?មើលចុះគ្មានសុជីវធម៌សោះអូនសម្លាញ់"ជុងហ្គុកពោលទាំងពេបមាត់ឌឺទៅកាន់លោកគីម ធ្វើឲ្យលោកគីមខឹងច្រឡោតឡើងញ័រដៃជើងនៅពេលឮប្រយោគរបស់ជុងហ្គុក
"ឯងនិយាយស្អីអាក្មេងអ្នកលេងមុខមិនសមសក់ សក់មិនសមក្បាលនេះឯងប្រហើនណាស់មានដឹងខ្លួនទេ?"លោកគីមចោទសួរដោយអារម្មណ៌ខឹង បូករួមជាមួយការមើលងាយចំពោះជុងហ្គុករាងតូចឃើញបែបនេះក៏កើតក្តីមិនពេញចិត្តឡើងមកដោយប្រយោគពាក្យសម្តីរបស់ប៉ាខ្លួន
"លោកប៉ា!នេះគឺជាកូនប្រសាប៉ាណាហេតុអ្វីក៏លោកប៉ានិយាយបែបនេះដាក់ស្វាមីខ្ញុំ?"ការនិយាយបែបនេះកាន់តែធ្វើឲ្យរាងក្រាស់មានអំនួតចំពោះខ្លួនឯងថែមរួចក៏វាយចិញ្ជើមដាក់ប៉ាក្មេកឡើងឃ្មើត។
".....?"លោកគីមជាមួយនឹងអ្នកស្រីរ៉ាហ្វាភ្ញាក់ផ្អើលមិនស្ទើរសម្លឹងទៅកាន់កូនប្រុសទាំងមានចម្ងល់នេះថេយ៍និយាយស្អីមុននេះតើវាជាការពិតទេ?ដែលក្មេងកម្លោះអ្នកលេងនេះជាកូនប្រសារបស់ពួកគាត់លោកគីមគិតដល់ត្រឹមនេះស្ទើរតែខ្យល់គរដួលស្លាប់ទៅហើយ។
"អ្ហា៎!លោកប៉ាក្មេងនេះកុំអាល់ស្លាប់ណាព្រោះខ្ញុំមិនទាន់មានចៅឲ្យប៉ាប៉ាក្មេកពរលេងឡើយ"ជុងហ្គុក
មកជួយទប់រាងកាយវ័យចំណាស់រួចក៏និយាយដោយក្តីបារម្ភប៉ុន្តែនៅចុងប្រយោគធ្វើឲ្យអ្នកស្តាប់ឮហើយសឹងតែក្អួតឈាមមកទាំងដុំៗ។
"នេះឯងដាក់ទំនាយយើងមែនទេ?អាមុខឡើងទន្សាយប៉ុន្តែមកស្រវ៉ាព្រះចន្ទដែលរះលើមេឃ?នេះខួក្បាលឯងគិតស្អីហា៎បានមកចាប់កូនយើងបែបនេះ"លោកគីមក្រវាសដៃរបស់ជុងហ្គុកចេញនឹងស្រែកដាក់នាយឡើងផ្អើលភូមិគ្រឹះទាំងមូល ធ្វើឲ្យអ្នកគ្រប់គ្នាមានការខ្លាចរអារ
"កូនប្រសារឯណាទៅដាច់ចិត្ត ដាក់ទំនាយឲ្យប៉ាៗស្លាប់ទៅ..អូរររ៎!អត់ទេគ្រាន់តែគិតគឺមិនហ៊ានផងលោកប៉ាក្មេក"ជុងហ្គុកពោលឡើងលន់តួជាមួយនឹងលោកគីមប៉ុន្តែទឹកមុខបាច់និយាយទេ ល្បិចសាហាវថេយ៉ុងឃើញមិនស្រួលបែបនេះក៏កាត់ប្រយោគអ្នកទាំងពីរជៀសវាងមានសង្គ្រាមលើសលោកទី2កើតឡើង។
"បានហើយលោកប៉ា...ប្តីកូនមកពីអស់កម្លាំងណាមួយយប់ហើយកូនចង់សម្រាក..តោះជុង"ថេយ៍និយាយចប់ក៏កាន់ដៃរាងក្រាស់ចូលទៅក្នុងផ្ទះនឹងឡើងទៅបន្ទប់បាត់ទៅប៉ុន្តែមុននឹងជុងហ្គុកក៏ភ្លេចធ្វើមុខមាត់ឌឺមកកាន់ប៉ាក្មេកទៀតផង
"អូននននន!មើលវាទៅហឺយយយ"លោកគីមពោលឡើងដោយក្តីមិនពេញចិត្តរួចក៏ ដើរទៅក្នុងផ្ទះបាត់ទៅទុកឲ្យអ្នកស្រីរ៉ាហ្វា ក្រវីក្បាលហួសចិត្តនឹង អតចរិករបស់ស្វាមីមិនអស់ធំតែមិនដឹងធ្វើបែបណាមានតែរង់ចាំមើលប៉ុណ្ណោះ។ថាតទៅមុខទៀតនឹងមានរឿងអ្វីកើតឡើងចំពោះជុងហ្គុកនោះ?
________________
♡អារុណសួស្តី♡
នាពេលព្រឹករលឹមពន្លឺចាំងចូលបន្ទប់របស់ថេយ៍ហ្គុក បណ្ដាញឲ្យពន្លឺនោះរះចាំងភ្នែកមួយគូរដ៏ស្រស់ស្អាតរបស់ថេយ៉ុងដែលកំពុងគេងលក់យ៉ាងស្កប់ស្កល់ប៉ុន្តែក៏ត្រូវកាត់ផ្តាច់ដោយសារពន្លឺ។
"ហុឹមម!ព្រឹកហើយហ្ហេ៎?"ថេយ៍ក្រោកភ្លាមក៏លើកដៃមកញីភ្នែកតិចៗទៅតាមមនុស្សអត់ងងុយ
"ព្រឹកអី?ម៉ោង9ហើយប្រពន្ធសម្លាញ់ចិត្ត"ជុងហ្គុកដែលអង្គុយលើសាឡុងនិយាយទៅកាន់ថេយ៉ុងព្រោះនេះគឺម៉ោង9ទៅហើយនៅថាព្រឹកអីទៀតមើលចុះធ្វើខ្លួនឡើងដូចក្មេងទាំងដែល ខ្លួនរបស់គេ ជាម្ចាស់ក្រុមហ៊ុន។
"ហាស៎?ឯងនិយាយអ្វីអម្បាញ់មិញ?ម៉ោង9ព្រះអើយ ស្លាប់ៗ ហើយហេតុអ្វីក៏ មិនដាស់បែបនេះ?ដឹងទេថាខ្ញុំយឺតម៉ោង ធ្វើការងារហើយ"ថេយ៍ក្រោកភ្លាមក៏ស្រាប់តែឆោឡោតែម្តង។គេចូល ធ្វើការងារម៉ោង6.30 នាទី ប៉ុន្តែថេយ៍ បែបជា ចូលធ្វើការម៉ោង9ទៅវិញ តែ គេ ធ្វើមិចក៏សមព្រោះគេ ជាម្ចាស់ក្រុមហ៊ុនទៅហើយ។
"ចុះលោកប្រពន្ធចាស់មានប្រាប់អត់ ថាឲ្យដាស់?អត់ខ្វល់សំខាន់ប្តីសូមដេកបន្តរ ហើយ ហួយ៎ខ្វិលណាស់លើកអើយ"ជុងហ្គុក មិនខ្វល់នឹង ពាក្យរបស់ថេយ៍ឡើយ អ្វីដែលនាយខ្វល់នោះគឺដេកទាំងញញឹម ទុកឲ្យរាងតូចរត់ឆ្លេឆ្លាតែម្នាក់ឯង ទម្រាំស្លៀកពាក់ហើយគឺម៉ោង9:45 នាទីទៅហើយ ក្រោយពេលដែលស្លៀកពាក់ចប់ហើយ ថេយ៍ក៏មកដាស់ជុងហ្គុកឲ្យក្រោកឡើង
"ណ៎ែក! ឆាប់ក្រោកឡើងភ្លាមខ្ញុំជួលឲ្យ ឯងមកសម្ដែងមិនមែន ឲ្យឯង ធ្វើចរិតដូច ម្ចាស់ផ្ទះឡើយ ឲ្យលឿនឡើង នៅដេកស្អីទៀត ចន ជុងហ្គុក..ប្រាប់ឲ្យក្រោកមានឮខ្ញុំនិយាយទេ?"ថេយ៍ វ៉ាងហ្សុី ចាប់ផ្តើមក្តៅស្លឹកត្រចៀកព្រោះភាពផ្គើននឹង ប្រងើយកន្តើយរបស់ជុងហ្គុក ខំដាស់ឡើងចង់ធ្លាក់ថ្លើមហើយ នៅដេក ធ្វើប្រហើរទៀត គិតត្រូវទេ ដែលឲ្យគេមកទីនេះនោះ?
"មិនក្រោកហេស៎?បានតាស៎ ចន ជុងហ្គុក...ហឺសសស"ថេយ៉ុង ឈរសុខៗក៏ស្រាប់តែ នឹកគិតដល់វិធីសាស្ត្រមួយ។ធ្វើ ឲ្យកម្លោះតូចវ័យ28ឆ្នាំមាន ស្នាមញញឹមចុងមាត់ គេចូលបន្ទប់ទឹកមួយភ្លែតហើយក៏ចេញមកវិញជាមួយនឹងទឹកមួយចានដែក បន្ទាប់មកក៏÷
"ឈូររ!!! ឈូរររ..!! " សម្លេងជះទឹកពេញកណ្ដាលមុខជុងហ្គុក
"ខិខិៗៗ...ខិៗ... ដំបូលផ្ទះលិចហើយ បងប្អូនអើយជួយផង...ជួយផងៗៗៗ...មេឃភ្លៀងខ្លាំងណាស់....ឆាប់មកជួយរៀបចំដំបូលផ្ទះខ្ញុំផង ....ជួយៗ...."ជុងហ្គុក ស្មានតែមេឃភ្លៀង បាក់មេឃមានណា រត់ចុះឡើងៗ ជុំវិញបន្ទប់ ហើយក៏បើកទ្វាររត់ចុះក្រោមនឹង ស្រែកឲ្យគេជួយជួសជុលដំបូលផ្ទះ ចំណែកឯថេយ៍ ដោយហេតុឃើញថា ចរិតឆ្លេឆ្លារបស់ជុងហ្គុក បែបនេះធ្វើឱ្យខ្លួនឈរសើចឡើងរឹងពោះ..ទៅហើយនេះគេកំពុងតែគិតអ្វីគ្រាន់តែជះទឹកមួយចានដែក ដើម្បីឲ្យស្វាងសោះ រត់មើលតែអ្នកណាសម្លាប់អញ្ចឹង ។ ទើបមិនចាំយូរក៏ចុះទៅមើលសភាពការណ៍ខាងក្រោមថានឹងមានរឿងអ្វី កើតឡើង
"មានរឿងអ្វី?អ្នកណាកើតអ្វីទាំងព្រឹកនៀគ?" លោកគីម វ៉ាងហ្សុី កំពុងពិសារតែសុខៗ ក៏ឃើញសភាពឆ្លេឆ្លារបស់ជុងហ្គុក រត់ចុះឡើងមាត់ នៅតែបន្តរទន្ទេញពាក្យថា ឲ្យគេជួយជួសជុលដំបូលផ្ទះព្រោះភ្លៀងលិច ទាំងដែល ពេលនេះគឺមេឃក្តៅៗឡើង ហុយផ្សែងតាម ច្រមុះទៅហើយ...។The continue Write Kim lin 💜👈 vote pg na jj
YOU ARE READING
ប៉ាក្មេកកំហូច ប៉ះ កូនប្រសាឆ្នើម
Acciónកូនប្រសារចោរប៉ះ ប៉ាក្មេកកំហូច តើសាច់រឿងនឹង ទៅជាបែបណា ? សូម អានដោយក្តីរីករាយ អ្នកនិពន្ធ @វ៉ាង គីមលីន ប្រលោមលោក Taekook 🤍👈 JK TOP Tae bottom