ភាគទី12:កូនឯការណាស់អ្ហឹកៗ...ប៉ាម៉ាក់...អ្ហឹក

1.6K 123 1
                                    

"លោកអាចប្រមាថជេរស្តីថាឲ្យខ្ញុំបានប៉ុន្តែលោកគ្មានសិទ្ធិប្រមាថប៉ាម៉ាក់របស់ខ្ញុំទេ" ជុងហ្គុក ក្របួចកអាវរបស់លោកគីមនឹង ស្រែកខ្លាំងៗ ដាក់គាត់ធ្វើឱ្យគាត់ក៏មានអារម្មណ៍ថា ខ្លាចចរិតជុងហ្គុកពេលនេះដែល។ធ្លាប់តែឃើញ ចរិតលេងច្រើននឹងពូកែរករឿងញិកញ៉ក់សុខៗក៏មកជា កំណាចឃោរឃៅអីបែបនេះក៏ធ្វើឱ្យលោកគីមញ័រៗជើងណាស់ដែល។
"ជុងហ្គុកធ្វើស្អីឆាប់លែងប៉ាខ្ញុំភ្លាម...ខ្ញុំប្រាប់ថាឲ្យលេងផាច់..."ថេយ៉ុងដោយបារម្ភពីប៉ាក៏ប្រឡេះដៃរបស់ជុងហ្គុកឱ្យចេញពីកអាវរបស់ប៉ាខ្លួនហើយក៏ទះកំភ្លៀងរាងក្រាស់មួយកំភ្លៀងព្រោះតែការខឹងក្រៃលែងដែលមិនអាចទប់ស្កាត់អំពើហិង្សាបាន។
"ហឹស!" ជុងហ្គុកញញឹមបន្ទិច រួចក៏លើកដៃអង្អែលផ្ទៃមុខខ្លួនឯងតិចៗ ដោយអារម្មណ៍ខកចិត្តនឹងឈឺចិត្តមិនស្ទើរឡើយ ទើបសម្រេចចិត្តបោះជំហានចាកចេញទាំងមិនមាត់អ្វីមួយម៉ាត់ ធ្វើរាងតូចមានអារម្មណ៍ខុសដែរធ្វើបែបនេះចំពោះគេ ប៉ុន្តែគេគ្រាន់តែចង់ការពារប៉ារបស់ខ្លួនឯងប៉ុណ្ណោះ តើខុសទេ?
"ប៉ាឱ្យខ្ញុំសូមទោសចំពោះអតចរិករបស់គេផង..នៅថ្ងៃនេះទៀតហើយបន្ទប់ប៉ា .."ថេយ៉ុង ក៏និយាយសូមទោសប៉ាជំនួសជុងហ្គុក ដដែល។
"មិនអីទេ..!មិនភ្លេចចោលទៅ..ណាមួយប៉ាក៏ខុសដែល..." លោកគីមស្រាប់តែមាន អារម្មណ៍ខុសឆ្គង យ៉ាងខ្លាំងចំពោះពាក្យសម្តីអម្បាញ់មិញដែលនិយាយជ្រុលចំពោះជុងហ្គុកណាស់ដែរ ។ចំណែកឯថេយ៍ក៏មិនមាត់ ក៏បានដើរចេញទៅមើលជុងហ្គុកថាមានកើតអ្វីឬក៏អត់ សល់ប៉ុន្មានអ្នកបម្រើ ក៏ចាប់ផ្តើមរៀបចំបន្ទប់នឹង សម្អាតផ្ទះ។
__________
         [ក្នុងបន្ទប់]
ជុងហ្គុកអង្គុយលើសាឡុងដោយសភាពស្ងប់ស្ងាត់មិននិយាយស្តីកែវភ្នែកសម្លឹងមើលរូបភាពមួយសន្លឹកនោះដោយ អារម្មណ៍ពិបាក និយាយ។(រូបភាព របស់ប៉ាម៉ាក់ជុងហ្គុកមុនពេល គាត់ស្លាប់)
"ឱ្យកូនសូមអភ័យទោសដែលមិនអាចការពារប៉ានឹងម៉ាក់បាន...ហុឹកក...សូមទោសព្រោះតែកូនចង្រៃពិតមែនហើយ..ទើបធ្វើឲ្យអ្នកមានគុណទាំងពីរ លាចាកលោកបែបនេះ..អ្ហឹកកៗ..." នាយកម្លោះសង្ហាយំទាំងឱបរូបថតមួយសន្លឹកនោះដោយទឹកភ្នែកស្រស់ចុះមក ទាំងដែលពីមុនមកនាយមិនងាយសម្រក់ទឹកភ្នែកឡើយ..។
"កូនឯការណាស់អ្ហឹកៗ...ប៉ាម៉ាក់...អ្ហឹក...កូនធ្វើក្មេងពាលព្រោះតែ មិនចង់ទន់ជ្រាយទោះមានគេស្អប់ខ្ពើមកូនក៏មិនថ្វី..."
"ប៉ាម៉ាក់ដឹងទេថាពេលកូនឃើញ...គេមានគ្រួសារកូនពិតជាច្រណែនគេណាស់...កូនក៏ចង់បានបែបនេះដែល..កូនមិនចេះអក្សរក៏ព្រោះតែកូនគ្មានឱកាសសូម្បីតែចូលរៀន..អ្ហឹកៗ...ពេលខ្លះក៏មានអារម្មណ៍ធុញទ្រាន់ពេលដែល ព្យាយាមធ្វើឲ្យគ្រប់គ្នា សើចសប្បាយប៉ុន្តែកូនបែបជាមិនអាចរកសេចក្តីសុខឲ្យខ្លួនឯងបាន..កូនឥតបានការណាស់ឬ?អ្ហឹកៗ...កូនគ្មានបានការកូនគឺជាមនុស្សដែលចង្រៃធ្វើស្អីក៏មិនកើតរស់នៅចិញ្ចឹមក្រពះក៏ស្ទើតែមិនបានផង..អ្ហឹកៗ...ប៉ាម៉ាក់...ត្រឡប់មកវិញបានទេ?កូនក៏ចង់មានគ្រួសារដូចគេដែរ" មនុស្សមិនដែលទទួលបានក្តីស្រឡាញ់ ការមើលថែជាអ្វីប៉ុន្តែក្រោយពេលដែល ឃើញគ្រួសាររបស់ថេយ៉ុងមានទាំងប៉ានឹងម៉ាក់បែបនេះនាយពេលខ្លះក៏លួចច្រណែននឹងរាងតូចផងដែរ។តាំងពីខ្លួនបាន ឈានជើងចូលក្នុង ភូមិគ្រឹះវ៉ាងហ្សុី ហើយនាយព្យាយាមធ្វើ ឲ្យមនុស្សគ្រប់គ្នាមានស្នាមញញឹមនាយតែងតែ ក្រឡុកប៉ាក្មេកដែលកំពូលខូច ពេលខ្លះក៏លួចធ្វើបានខ្លះ ប៉ុន្តែគ្មាននរណាដឹងឡើយថា ជុងហ្គុកស្រលាញ់សមាជិកគ្រួសារនេះខ្លាំងដល់កម្រិតណានោះ?
រាងតូចឈរនៅក្រៅបន្ទប់ផ្ទៀងត្រចៀកស្តាប់ពីខាងក្រៅក៏ធ្វើឲ្យគេបានដឹងថាមនុស្សពូកែលេងសើចដូចជា ជុងហ្គុកគឺលាក់បាំងភាព សោកសៅនៅពីក្រោយសោះ...គិតមួយសន្ទុះក៏សម្រេចចិត្តបើកទ្វារចូលរាងក្រាស់ ឃើញអញ្ជឹងក៏ប្រញាប់ជូតទឹកភ្នែកនឹងគេចមុខចេញពីក្រសែភ្នែករបស់ថេយ៉ុងដែលព្យាយាមសម្លឹងមើលមកកាន់ខ្លួន។
"បើថាមកស្តីឲ្យទៀតក៏ឆាប់និយាយមក ខ្ញុំចាំស្តាប់"ជុងហ្គុកពោលក្រោយពេកដែលបន្ធូរអារម្មណ៍ក្នុងចិត្តបានបន្តិច
"មកនេះ...គឺ.."ថេយ៉ុងមិនដឹងគួរតែនិយាយចាប់ពីត្រង់ណាឡើយទើប ទៅអង្គុយទល់មុខជុងហ្គុករួចក៏ក្រសោបផ្ទៃមុខរបស់នាយក្រាស់។ ក្រសែភ្នែកអ្នកទាំងពីរបាន សម្លឹងមកកាន់គ្នាដោយអារម្មណ៍មនោសញ្ចេតនា ហើយម្ខាងទៀតលាក់ទុក្ខនឹង ព្យាយាមគេចវេះមិនចង់ឲ្យឃើញ។
"ចង់ធ្វើអ្វី...នេះចង់រំលោភខ្ញុំមែនទេ?? អេររៗ...នេះកុំប្រាប់ណាថាកំពុងតែស្រលាញ់ខ្ញុំណា" ជុងហ្គុកដោយឃើញស្ងាត់បែបនេះក៏ចាប់ផ្ដើមលេងសើច នឹងញ៉ោះថេយ៉ុង ប៉ុន្តែរាងតូចមិនខ្វល់ពីពាក្យសម្ដីរបស់នាយឡើយអ្វីដែលខ្វល់នោះគឺ ក្រសែភ្នែកលាក់ទុក្ខ របស់ជុងហ្គុក..។
"ឈឺទេ?" សំណួរសួរមុនដំបូងនោះគឺសួរថាឈឺទេ? ដៃទន់ល្មើយបានអង្អែលផ្ទៃមុខរាងក្រាស់ថ្នមៗ គេក៏មិនបានតាំងចិត្តទះកំភ្លៀងនាយដែលប៉ុន្តែពេលនោះ ស្ថានភាពតឹងតែងខ្លាំងពេក...។
"បារម្ភពីប្តីខ្លួនឯងហ៎រ?កុំភ័យអីមួយភ្លៀងនោះមិនធ្វើ ឱ្យខ្ញុំឈឺទេសូម្បីតែបន្តិចប៉ុន្តែអ្វីដែលឈឺគឺនៅត្រង់នេះទៅវិញទេ" ជុងហ្គុកញញឹមបន្តិច ការពិតទៅមួយកំភ្លៀងរបស់ថេយ៉ុងមិន បានធ្វើឲ្យនាយឈឺឡើយអ្វីដែលឈឺ គឺទ្រូងខាងឆ្វេងទៅវិញទេ វាចុកអួលណែនណាស់ដឹងទេ...
"..." ថេយ៍មិនមាត់ប៉ុន្តែក៏ឱនមុខចុះ ហើយក៏មិនយល់ដូចគ្នាហេតុអ្វីក៏ សុខៗក៏មក អង្គុយត្រង់នេះ នៅប្រើពាក្យសម្តីទន់ភ្លន់ជាមួយនឹងបរុសម្នាក់នេះទៀត..ឬមួយក៏ចាប់ផ្តើម បាក់ចិត្តស្រលាញ់គេមែនទែនហើយ?
"ហេតុអ្វីស្ងាត់?ក្រែងពីមុន ចូលចិត្តនិយាយណាស់?" ជុងហ្គុកនៅតែសួរបន្តរ ពេលនេះ ភ្នែកទល់ភ្នែកមុខទល់មុខ មាត់ទល់មាត់ធ្វើឱ្យ អ្នកទាំងពីរពិតណាស់គឺ ស្ទើរតែមិនអាចដកដង្ហើមទៅហើយ..។
"មិនអីទេ! បានហើយឆាប់ងូតទឹកទៅ អាលទៅញ៉ាំបាយនឹងគេង ព្រោះឯងមិនទាន់បានអ្វីចូលពោះទេ"ថេយ៉ុងក៏ដាស់តឿន នឹងផ្ដាច់អារម្មណ៍មកវិញ
"អររ៎ អរគុណតែខ្ញុំមិនឃ្លានទេ..!បើអ៊ុំចង់ញ៉ាំក៏ទៅចុះ" ជុងហ្គុក និយាយហើយក៏ចូលទៅងូតទឹកបាត់ធ្វើឱ្យថេយ៍ គ្រឺតក្នាញ់យ៉ាងខ្លាំងនេះខំ បារម្ភហើយប៉ុន្តែមើលចរិតចុះឡើងខ្មើតគ្មានអ្នកណាដូចឡើយ...។
"ណែក៎!ឆាប់ឡើងខ្ញុំចាំទោះមិនឃ្លានក៏ត្រូវតែញ៉ាំដែល..មិនអញ្ចឹងខ្ញុំនឹងកាត់លុយជាមិនខានទេ ស្តាប់ឮទេ...ក្មេងមុខទន្សាយ" ដោយសារតែបារម្ភទើប បង្ខំឲ្យញ៉ាំបាយអីបែបនេះ ចំណែកឯអ្នកនៅក្នុងបន្ទប់ទឹកស្តាប់ឮហើយក៏ញញឹម...ហើយក៏បន្តរងូតទឹកទៀតរហូតទាល់តែហើយ....។

The continue Write Kim lin 💜👈 vote pg na jj

ប៉ាក្មេកកំហូច ប៉ះ កូនប្រសាឆ្នើម Where stories live. Discover now