ភាគទី10:យី!កុំអាលមើលចាំបងធំមកសិនអញខ្លាចប្រឡាក់លុយទើបមិនឲ្យប៉ះ

1.5K 119 0
                                    

"គឺបងធំពួកខ្ញុំលក់បានហើយទាំងអស់បាន 9000$ វាច្រើនណាស់បងធំបងនៅឯងណា?ពួកយើងជប់លៀងទេខ្ញុំនិយាយមែនណាខ្ញុំមិនដែលឃើញលុយច្រើនចឹងទេ"វីង តបទៅវិញទាំងសប្បាយចិត្តយ៉ាងខ្លាំង9000$វាច្រើនណាស់ សម្រាប់ពួកគេតែប៉ុណ្ណឹងគឺ រួចបាយហើយ។
"អឺអើ...អញទៅ..ចាំកន្លែងចាស់"ជុងហ្គុកនិយាយចប់ហើយក៏រៀបចំខ្លួនចុះមកក្រោមប៉ុន្តែក៏ជួប អ្នកស្រីរ៉ាហ្វាកំពុងតែមើលទូរទស្សន៍
"ទៅណាកូនជុងហ្គុក?"អ្នកស្រីរ៉ាហ្វានិយាយឃាត់ ដំណើររបស់រាងក្រាស់
"គឺ..ទៅ..ទៅណាចេះវើយ..(ពាក្យនេះគេនិយាយតិចៗ)អររ៎គឺទៅ ជួបមិត្តណាម៉ាក់ក្មេកអញ្ចឹងខ្ញុំទៅហើយបាទ" ជុងហ្គុកនិយាយចប់ក៏រត់ទៅបាត់ទៅ ចំណែកឯអ្នកស្រីរ៉ាហ្វាមានតែសង្ស័យតែគាត់ក៏មិនបានខ្វល់អ្វីដែលព្រោះតែតាំងពីកូនប្រសាប្រុសម្នាក់នេះ ចូលមកដល់គឺមានតែភាពរីករាយនឹង ភាពរញ៉េរញ៉ៃពេលខ្លះក៏សប្បាយពេកខ្លះក៏គាំងមិនស្ទើរឡើយ ចំពោះអតចរិកជុងហ្គុក។
@ហាងកាហ្វេ
វីងនឹងឆីងកំពុងតែអង្គុយចាំជុងហ្គុកត្រឡប់មកដើម្បីចែកលុយគ្នាចាយទឹកមុខម្នាក់ៗមើលទៅ សប្បាយខ្លាំងណាស់នៅពេលដែលមុខរបរលួចរបស់ពួកគេកាន់តែ រីចម្រើនអីបែបនេះ។
"ណែ៎!សុំប៉ះតិចមកយើងក៏ចង់ប៉ះដែល"ឆីងនិយាយទាំងទឹកមុខរកយំព្រោះតែវីងធ្វើបាបនេះចង់ប៉ះតែបន្តិចក៏មិនបានអីក៏ កំណាច់អីបែបនេះនោះ?ខំដូចគ្នាប៉ុន្តែជោគជ័យវាកាន់តែម្នាក់ឯងនេះហ៎រមិត្តកើតមកធ្វើចោរប៉ុណ្ណាណីប៉ុន្តែបាក់មុខណាស់ព្រោះខំលួច ហើយគ្មានប៉ះស្អីមួយបៀក។
"យី!កុំអាលមើលចាំបងធំមកសិនអញខ្លាចប្រឡាក់លុយទើបមិនឲ្យប៉ះ"វីងនិយាយទាំងឱបកាបូបលុយ ទាំងញញឹមខុសពីឆីងអង្គុយហួសចិត្ត ។បន្តិច ក្រោយមក ជុងហ្គុកក៏មកដល់..
"យ៉ាងអាពីរនាក់ធ្វើមុខមើលតែម៉ែឪចែកទ្រព្យមិនស្មើ"នាយកម្លោះដាក់គូថអង្គុយនឹងចោទសួរទៅកាន់មហាមិត្តទាំងពីរ
"បងធំមើលទៅវាធ្វើមានតែវា"ឆីងនិយាយទាំងមិនពេញចិត្តរួចក៏ ចាប់ផ្តើមទូពិតប្រាប់ ជុងហ្គុក
"ហើយស្អី?"មនុស្សដូចជា នាយជុងហ្គុកគឺមាត់ឆៅនិងស្អុយណាស់គ្មានខ្វល់អ្វីឡើយ ប្រើពាក្យថាស្អីៗ គេផ្សេងស្តាប់ទៅមិនពិរោះឡើយប៉ុន្តែបើវីងនឹងឆីងវិញ គឺមហាពិរោះស្តាប់ហើយចង់ស្តាប់ទៀតរកណាបានទៅបងធំដូចជាជុងហ្គុកនោះ?
"បងធំកុំជឿវា..នេះបងធំលុយទាំងអស់គឺ នៅក្នុងនេះហើយ"វីង និយាយហើយក៏ហុត ការបូបនោះឱ្យជុងហ្គុក ។ នាយក៏ប្រញាប់យកមកបើកមើលទាំងញញឹមព្រោះតែថាក្នុងនោះគឺសិទ្ធតែលុយចំណែកឯងពួកគេទាំងបី ក៏ញញឹមដាក់គ្នាទៅវិញទៅមក ។
"គួរឲ្យឈ្នួលពួកឯងប៉ុន្មានទៅណា៎?"ជុងហ្គុក យកដៃអង្អែលចង្ការរួចគិតថា នឹងចែកឲ្យពួកគេប៉ុន្មានម្នាក់គិតមួយសន្ទុះក៏នឹកឃើញហើយក៏ទាញក្រដាស់ 20$ ពីរសន្លឹកឱ្យអ្នកទាំងម្នាក់មួយសន្លឹកអ្នកដែលទទួលស្មានបាន ពាន់ហើយមានណាត្រឹមតែ20$ទេ?
"ហក៎យកទៅ!យើងទៅវិញហើយ"ជុងហ្គុកនិយាយហើយក៏ទៅបាត់ រកតែពួកគេប្រកែកសឹងតែមិនទាន់ទៅហើយ។ ក្រោយពេលដែលនាយកម្លោះទៅបាត់ទុកឲ្យវីងនឹងឆីងអង្គុយមើលមុខគ្នាទាំងម្នាក់ៗចង់តែយំទេនេះ បងធំឱ្យតែ20$ទៅចាយស្អីកើត? កាហ្វេពីរកែវអស់5$ ទៅហើយចុះសល់ទៀតសុីស្អីកើតឥឡូវនឹង?
"គិតម៉េច ឥឡូវអាឆីង?"វីងសួរទៅកាន់មិត្តដែលកំពុងពេបមាត់មើលចុះគឺគួរឲ្យអាណិតអាសូរ ណាស់លោកអើយ ហេតុអ្វីក៏ជុងហ្គុកដាច់ចិត្តធ្វើបាបយ៉ាងនេះនោះ?
"មិចដឹង?មកពីឯងនឹង...មិនចេះដកទុកខ្លះទៅអត់ទេឥឡូវសុីស្អី..."ឆីងអត់ ខឹងនឹងវីងមិនបានក៏ដាក់ទៅផាំងៗ ប៉ុន្តែវីងអត់ ខ្វល់សំខាន់ផឹកកាហ្វេ ឲ្យអស់បន្ទាប់មកក៏ដាក់លុយ5$លើតុ ហើយក៏ទាញដៃឆីងចេញទៅក្រៅរកតែអ្នកម្ខាងទៀតដើរមិនទាន់ទៅហើយ
"ណែក៎ឯងយ៉ាងម៉េចនឹងអាមនុស្សកំពុងសេដ គ្មានស្អីផងគិតតែអូសៗមើល តែអញប្រពន្ធវាចឹងអានេះវើយ" ឆីងនិយាយទាំងមិនទាន់ដកដង្ហើមដល់គ្នា
"ទៅសុីស្អីនឹង ហើយអាលមានកម្លាំងនឹងចេញលួចទៀត"វីងនិយាយហើយក៏ទៅទិញអាហារនៅចិញ្ចើមផ្លូវដែលមានរទេះលក់បាយមីឆា ឬក៏លក់អ្វីៗជា ច្រើនទៀតនឹង ភេសជ្ជៈជាច្រើនដែលរៀបចំលើរទេះនោះ។
"ហាស?វីងនឹងឆីងមកហើយហ៎រ?ញ៉ាំអីថ្ងៃនេះក្មួយ"អ៊ីលក់បាយសួរឡើង ព្រោះតែអ្នកទាំងពីរតែងតែមកញ៉ាំអីនៅទីនេះជាប្រចាំទៅហើយ
"ថ្ងៃនេះមានស៊ុប នឹងសាច់អាំងទេមីង?"វីង
"អររ៎មាន ក្មួយយកប៉ុន្មាន ដែល?"
"គឺសូមស៊ុបមួយឆ្នាំសាច់អាំង3ឆុត ស្រា7ដប់អើ...នឹង...!ផូស!អួយ៎!"វីងកម្មន្ត មិនទាន់ចប់ផងក៏ត្រូវឆីងទះក្បាលមួយដៃទៅហើយ
"វាស្អីឯងហាស៎អាឆីង?"វីង សួរទាំងមិនយល់
"ចុះឯងកំពុងតែធ្វើអ្វី?កម្មន្តៗបែបនេះ មានលុយឲ្យមីងទេ?"ឆីងសួរទាំងក្តៅក្រហាយអានមុស្សកំពុងតែ ដាច់លុយ ផងមកកម្មន្តមើលតែខ្លួនឯងនឹង អ្នកមាន ក្រែងរាល់ថ្ងៃសុីបាយកកតាស៎ហុី?
"តាស៎អញកម្មន្តគឺមានលុយ អាប្រកាច់នេះវើយ...មីងអស់ហើយយកតែប៉ុណ្ណឹងទេ" វីងនិយាយប្រាប់ទៅកាន់អ្នកលក់វិញចំណែក ឯមីងលក់បាយក៏ទៅរៀបចំអ្វីដែលឮមុននេះទាំងញញឹម
"មើលស្អីឯងយ៉ាងម៉េចយើងនេះសង្ហាហេស៎?ប៉ុន្តែយើងសង្ហាស្រាប់ទៅហើយ..."ដោយហេតុថាម្នាក់ទៀតកំពុងតែសម្លក់ខ្លួនបែបនេះនាយក៏ថាឲ្យឆីង
"អញភ័យវើយ..អញគ្មានលុយឲ្យគេហែងក៏ដឹង..ហុឹកៗៗ...អ្ហឹកៗ..អាចង្រៃយ៍ អញមិនគួរមក ជាមួយហែងទេ" ដោយហេតុភ័យ ថាគ្មានលុយគ្រប់ឲ្យអ្នកលក់មានណាឆីងយំយកៗតែ ម្តងហើយ ធ្វើឱ្យវីងឯណេះគឺគាំង អស់និយាយ
"យីស!អានេះ បើអញកម្មន្តគឺមានលុយហើយ កុំភ័យអញអ្នកចេញ"វីងទះថ្ងាសខ្លួនឯង តិចៗ នេះធំហើយនៅយំទៀតចឹងៗអីបាន សុីមួយជើងច្បាស់ណាស់
"ហែងនិយាយមែនហេស៎?"ឆីង សួរបញ្ជាក់ម្តងទៀត ព្រោះតែខ្លាចថា វីងនិយាយលេងសើច
"អើ..!"វីងងក់ក្បាល
"ល្អៗ...ថ្ងៃនេះគេ ចិត្តល្អណាស់ណ៎ររ" ឆីងនិយាយទាំង សប្បាយចិត្តបន្តិចក្រោយមក មីងលក់បាយក៏មក ដល់
"នេះរបស់ក្មួយៗ ញ៉ាំឲ្យឆ្ងាញ់មាត់ណា"មីងលក់បាយ និយាយហើយក៏ទៅទទួលភ្ញៀវ ផ្សេងទៀតចំណែកឯឆីងនឹងវីងគឺគ្មានគិតស្អីទេ ញ៉ាំយកៗ ដូចអត់ឃ្លានពីពេលណាអញ្ចឹង។ ក្រោយពេលដែរញ៉ាំរួចរាល់ហើយពួកគេក៏ទៅផ្ទះដេកសម្រាកបន្តិចយប់ឡើងម៉ោង 12 ចាំចេញធ្វើការ ។ ( ការងារគេ ល្អណាស់ ធ្វើម្តងៗ គឺម៉ោង12យប់)

The continue Write Kim lin 💜👈 vote pg na jj

ប៉ាក្មេកកំហូច ប៉ះ កូនប្រសាឆ្នើម Where stories live. Discover now