" ពួកឯងឃាំងប្រពន្ធយើងកុំឱ្យទៅណា...អញ្ចឹងតើបាន ប៉ុន្មានថ្ងៃនេះភ្លែកៗ...ម្ល៉េះ" យ៉ុងហ្គីនឹងអ្នកបម្រើទាំងអស់រត់ដេញចាប់ជីមីន ឡើងពេញផ្ទះទៅហើយ។
"ហឺយយ! ហត់ណាស់ស្រេកទឹកចង់ញ៉ាំទឹក"ជីមីន ដោយរត់ហត់ពេកក៏ឈប់អង្គុយឱ្យបាត់ហត់សិនចំណែកឯង អ្នកបម្រើនឹងយ៉ុងហ្គី បានត្រឹមតែត្រដរខ្យល់ហត់ចង់ងាប់រត់ចេញចាប់ ប្រពន្ធក្បាលខូចតែ គុណភាពណា។
"មើលអី?មិនទៅយកមក ស្រេកទឹកដឹងទេថាខ្ញុំស្រេកទឹក" ជីមីនស្រែកស្តីឱ្យ ម៉ែដោះឃើញបែបនេះក៏ ប្រញាប់យកទឹកមក ឱ្យជីមីនញ៉ាំ ដើម្បីបន្ថយភាពនឿយហត់
"ជីមីនអូនដឹងថាកូនកំពុងតែពពោះកូនបងទេ?បើអូនរត់គ្មានគិតបែបនេះចុះកូនបងនោះ?បើមានបញ្ហាអ្វីកើតឡើងអ្នកណា ទទួលខុសត្រូវហុឹម?" យ៉ុងហ្គី ឲ្យផាំងៗ ពេលដែលរាងតូចមិនចេះគិតអីបែបនេះ។
"អូនហាត់ប្រាណតើហើយបងរត់ដេញអូនធ្វើ អ្វីដែល?ហើយអូនក៏ដឹង ខ្លួនឯងថា កំពុងពពោះមិនមែនមិនដឹងណាតែ អ្នកគ្រូពេទ្យ ប្រាប់ឱ្យអូន ឧស្សាហ៍ហាត់ប្រាណធ្វើនេះធ្វើនោះ មិនមែនអង្គុយចាំតែបង បញ្ចាក់បាយទឹកឡើយ...អូនកូនដំបូងអញ្ចឹងហើយ" ជីមីននិយាយ ក្រោយពេលទទួលទឹក មកញ៉ាំធ្វើឱ្យយ៉ុងហ្គីនឹងអ្នក បម្រើផ្សេងទៀតគាំង ស្ញេញនិយាយអត់ចេញ
" ចុះអូន...."យ៉ុងហ្គី ដល់ថ្នាក់នឹងទៅឡើងចង់ត្រឡប់ត្រឡិនខួរក្បាលទៅហើយ
"អូន ប្រេងលេងសោះឃើញប្តីមួយថ្ងៃៗ ហត់នឿយពីការងារទើប ប្រពន្ធម្នាក់ រាល់ថ្ងៃមិនឱ្យប្តីអផ្សុកឡើយ" ជីមីន សើចញឹមៗ ដាក់រាងក្រាស់
"ប្រពន្ធបងល្អគ្មានពីឡើយ"
"រឿងនេះបងមិននិយាយក៏អូនដឹងដែល...ជុប៎..ក្រែងល្ងាចនេះត្រូវទៅពិធីការរបស់ថេយ៍ហ្គុកហុីឆាប់មកប្តីអូនមកប្តី អូនកំពុងមានកូនផង"
"ហាស៎? ឱ្យបងបីចុះពាក្យអូននិយាយមុននោះហ៎?ថា គ្រូពេទ្យឱ្យឧស្សាហ៍ហេតុអ្វីក៏មក ប្រើបង បីអញ្ចឹង?ជើងអូន បាក់បែក?" យ៉ុងហ្គី និយាយទាំងផ្ចាញ់ផ្ចាលទៅកាន់ជីមីនកំពូលខូច
"ត្រូវហើយជើងអូនបាក់ហើយប្តី...បីអូនផងទៅណា..." ថាហើយថា ប៉ះណាប៉ះទៅ តែបើប៉ះមីនៗ ស្ពៃជ្រក់ហ៎រ មិនលើកថានោះជាប្តីខ្លួនឯងក៏ដោយចុះ។
"ខ្ពើម...អួយ៎..មីនៗនេះអូន លេងហក់អញ្ជឹងឬ?" យ៉ុងហ្គីបដិសេធមិនទាន់បានប៉ុន្មានផងក៏ត្រូវជីមីន ហក់ទៅឱបកឡើងស្អិតរមួតទៅហើយ ។
"ហិហិ...តោះប្តីទៅបន្ទប់" ជីមីនសើចចេញធ្មេញមិនខ្ចីខ្វល់ខ្វាយអ្វីទាំងអស់រាងក្រាស់ក៏និយាយមិនចេញមានតែតាមនឹងប៉ុណ្ណោះ។ ព្រះអើយនេះហ្ហ៎រជា ប្រពន្ធខ្ញុំនោះតាំងពីមាន Bebeមក ឆ្នាស់ម៉ែអាឆ្នាស់ហើយ។
________
( ពេលល្ងាច)
នៅភូមិគ្រឹះវ៉ាងហ្សុីពេលនេះម៉ោងនេះ ថ្ងៃនេះមានការរៀបចំយ៉ាងស្រស់បំព្រង មើលក៏ដឹងថានេះជាពិធីមង្គលការ។ ភ្ញៀវកិត្តិយសទាំងអស់គឺសិទ្ធិតែ រំដាប់អភិជននឹងមាន អំណាច ហើយក៏មាន ម៉ាហ្វៀអ្នកលេងជាច្រើន កូនមហាសេដ្ឋីមក ចូលរួមផងដែរ។ អ្នកណាមិនចូលរួមនោះបើនេះជា មង្គលការរបស់ គ្រួសារគីម វ៉ាងហ្សុីនោះ?បើអ្នកណាមិនចូលរួមច្បាស់ណាស់គឺស្តាយក្រោយជាពុំខាន ឡើយ។ តោះក្រឡេកមកមើលកូនក្រមុំបន្តិចដែរនៅបន្ទប់តែងខ្លួន
"អ្នកម៉ាក់ខ្ញុំស្អាតទេ?" សម្លេងស្រួយស្រេះរបស់ថេយ៉ុង ចោទសួរទៅកាន់អ្នកជាម្តាយកំពុង យកស្បៃក្រហមស្តើងតិចៗ នេះមកគ្របក្បាលរបស់រាងតូចផងដែរ។
"កូនម៉ាក់គឺស្អាតគ្រប់ ពេលវេលា...គ្មានថ្ងៃណាដែលសម្រស់របស់កូនមិន លេចធ្លោឡើយ" អ្នកស្រីរ៉ាហ្វាតបទៅវិញទាំងញញឹម ។
"ថ្ងៃនោះគូនខឹងប៉ា បង្ខំកូនឱ្យមានគ្រួសារ...ទើបកូនទៅទាញដៃរបស់ ជុងហ្គុកទៅចុះ លិខិតអាពាហ៍ពិពាហ៍នឹង ចូលវិហារធម្មតាប៉ុណ្ណោះ...ប៉ុន្តែថ្ងៃនេះកូនហាក់បីដូចជាកំពុងសប្បាយចិត្តណាស់ម៉ាក់ដឹងទេ? ដោយសារតែនេះគឺជា ថ្ងៃដែលខ្ញុំកំពុងរង់ចាំ មនុស្សដែលខ្លួនស្រលាញ់ដឹកដៃចោលរោងការដោយ ស្ម័គ្រចិត្ត ហើយក៏ទទួលដឹងឮពី ឪពុកម្តាយ" រាងតូចបាន រៀបរាប់រឿងកំប្លែងដែល ធ្លាប់ជួបប្រាប់ទៅកាន់ អ្នកជាម្តាយ។
"ហិហិ...ម៉ាក់មានសំណាងមានកូន...ហើយក៏ទទួលបានកូនប្រសារ ឆ្នើមម្នាក់ទៀតដែល កុំឱ្យគ្រួសារយើងស្ងាត់នោះអី?" អ្នកស្រីរ៉ាហ្វា និយាយថេយ៉ុង បាននាំគ្នា អង្គុយរំលឹកទៅកាន់ពេលវេលាមួយនោះ គិតៗក៏មិន យល់ថា ហេតុអ្វីក៏ តម្រូវឱ្យខ្លួនគេផ្ទាល់ទៅជួបជុងហ្គុកនោះ សំខាន់ទទួលគេ ជាស្វាមីក្លែងក្លាយទៀត។ ស្វាមីនាងក្លែងក្លាយក៏ពិតសម្រាប់អតីតកាលប៉ុន្តែបច្ចុប្បន្នគឺ ស្នេហាបូរិសុទ្ធដែលមិនមានអ្វីអាច ប្រៀបផ្ទឹមបានឡើយ។
_________
[ ក្នុងពិធី]
ភ្ញៀវបានចូលរួមគ្រប់អស់ចំនួនហើយ យ៉ុងមីនក៏មកដែល អ្វីដែលសំខាន់កំពុងតែ រង់ចាំ គូស្នេហ៍ស្វាមីភរិយាថ្មោងថ្មី កំពុងតែ ដើរលើព្រំក្រហមនឹង មានស្រទាប់ផ្កាកុលាប រាប់រយស្រទាប់កំពុងធ្លាក់លើអ្នកទាំង2 កាន់តែធ្វើឱ្យគូស្នេហ៍មួយគូរមានភាពលេចធ្លោជាខ្លាំង...។ជុងហ្គុកញញឹម សើចស្ទើរតែរហ័កមាត់ទៅហើយ ដើរស្ទើរតែ មិនត្រង់ផ្លូវ ព្រោះមុននេះយ៉ុងហ្គីក៏បាន បបួលប្អូនថ្លៃដាក់ប៉ុន្មានកំប៉ុងដែល។
"ជុងហ្គុក..មើលផ្លូវឃើញទេ?" ថេយ៉ុង
"ឃើញប្រពន្ធសម្លាញ់ណា ថា មិនឃើញនោះ? ប៉ុន្តែបងមានអារម្មណ៍អូនឯងបំបែកខ្លួនទាំង2 ហ្ហេ៎?" ជុងហ្គុក ពោលទាំងញីញក់ភ្នែក
"ហឺយយយ...មកពីបងយ៉ុងហ្គីមិនដឹងជាអ្វីឡើយ...មកបញ្ច្រក់ស្រាឱ្យកូនកម្លោះបែបនេះ" ថេយ៉ុងនិយាយសម្លក់ទៅកាន់ បងជីដូនមួយដោយមានអារម្មណ៍ក្នាញ់ៗយ៉ាងខ្លាំងក្រៃលែង។
"កូនកម្លោះមិនអីទេឬ? មើលទៅដូចដើរវង្វេង ផ្លូវ" លោកអាចារ្យ
"ណាថាវង្វេងផ្លូវ?គេវង្វេងក្នុងបេះដូងអូនថេយ៍គេសោះនឹង..." ជុងហ្គុកក៏ស្រែកទៅវិញទាំង បើកភ្នែកមិនរួច សមជាអ្នកប្រមឹកពិតមែន
"ហឺយយ! បានកូនប្រសារមួយ នេះពិតជាចម្រុងចម្រើនណាស់" លោកគីម និយាយទាំងក្រវីក្បាលហួសចិត្តនឹង និយាយ
"មោះអាប្អូនថ្លៃ...បងជួយទប់" យ៉ុងហ្គី ចង់តែសើចនឹងជុងហ្គុកនឹង ហើយលើកដាច់ៗ ឱ្យសមមុខចុះ នាយក៏ជួយគ្រា ជុងហ្គុកកំពូលប្រមឹកឡើង ទៅជិតអាចារ្យ ដោយមាន រាងតូចដែលជាប្រពន្ធនៅខាងឆ្វេងដៃ។
" ចាប់ផ្ដើមហើយណា...សូមភ្ញៀវគ្រប់គ្នាដែលមានវត្តមាននៅទីនេះធ្វើសាក្សីឱ្យគូស្នេហ៍ស្វាមីភរិយាថ្មោងថ្មី មួយគូរនេះផង" លោកអាចារ្យ
" លឿនៗមក អាលផ្សំដំណេក" ជុងហ្គុកនិយាយស្តីឱ្យលោកអាចារ្យ
"ចាំតិចទៅអ្នកម្ល៉ោះ ប្រញាប់ម្ល៉េះបើ យប់ឡើងឱកាសយើងឲ្យនឹង" នេះជាលើកទី1 ហើយដែលលោកអាចារ្យបាន មកផ្សំផ្គុំរោងការមួយនេះ បង្ខំនោះបង្ខំ ខ្លាចតែមិនបាន ផ្សំដំណេកយ៉ាប់ម៉ង ហើយកូន កម្លោះ។The continue vote pg na
YOU ARE READING
ប៉ាក្មេកកំហូច ប៉ះ កូនប្រសាឆ្នើម
Açãoកូនប្រសារចោរប៉ះ ប៉ាក្មេកកំហូច តើសាច់រឿងនឹង ទៅជាបែបណា ? សូម អានដោយក្តីរីករាយ អ្នកនិពន្ធ @វ៉ាង គីមលីន ប្រលោមលោក Taekook 🤍👈 JK TOP Tae bottom