ភាគទី ០១

73 4 3
                                    

/វិទ្យាល័យ ដុងហ្គូ/
នាងតូចកាន់ប្រអប់នំមួយដោយទឹកមុខសប្បាយរីករាយដើរទៅសួនច្បារក្រោយអាគារ
«សិស្សច្បងជីនយ៉ុង?» ណាមរីនឃើញរាងក្រាស់ឈរពីចំងាយតែឯងនាងក៏រត់ទៅរកភ្លាម ប៉ុន្ដែខណៈពេលនោះក៏ស្រាប់តែមានស្រមោលមនុស្សស្រីម្នាក់ទៀតដើរមកកាត់ច្រកខាងមុខនាង
«ជីនយ៉ុង ចាំអូនយូរហើយឬ?» វដ្ដមានរបស់អេននីធ្វើឲ្យទឹកមុខញញឹមប្រែជាស្រពោននឹងអស់សង្ឃឹម រូបភាពបណ្ដើរគ្នាស្និតស្នាលធ្វើឲ្យណាមរីនរលីងរលងទឹកភ្នែក
«ជាបងអេននីទៀតហើយ ហេតុអីគ្រប់ពេលខ្ញុំចាប់អារម្មណ៍អ្នកណា បងចេះតែមកដណ្ដើមកាត់មុខខ្ញុំរហូតចឹង» នាងតូចដោយទប់ទឹកភ្នែកលេងបាននាងក៏ទំលាក់ប្រអប់នំចោលហើយរត់ទៅបន្ទប់ទឹកសំងំយំតែឯង

មួយសន្ទុះក្រោយមកណាមរីនក៏សម្រួលអារម្មណ៍ជូតទឹកភ្នែកចេញពីថ្ពាល់ រៀបនឹងបើកទ្វារចេញស្រាប់តែលឺសិស្សផ្សេងនិយាយគ្នាក្នុងបន្ទប់ទឹក
«នែ! មានដឹងអត់ អេននី ក្លាយជាសង្សារសិស្សច្បងជីនយ៉ុងហើយ»
«ហាស៎! តាំងពីពេលណា?»
«យើរក៏មិនដឹងតែមិញនេះឃើញបន្ដើរគ្នាទៅញាំអីនៅកុងទីនកាយវិការសិ្នតស្នាលគ្នាណាស់»
«ហើយចុះណាមរីន ក្រែងឃើញប៉ុន្មានថ្ងៃមុនសិ្នតស្នាលគ្នាសោះនឹង»
«អើយ! នាងណាមរីននឹងអី ការពិតណាសិស្សច្បងជីនយ៉ុងប្រើប្រាស់នាងដើម្បីញ៉ែអេននីទេ នាងណាមរីននឹងឬចង់ប្រជែងជាមួយទេពធីតាសម្រស់អេននីពួកយើង មែនទទួលស្អាល់ថាស្អាតតែចរឹកនិងប្រវត្តគ្រួសារមិនច្បាស់លាស់»
«តែពួកគរជាបងប្អូនគ្នាតើ»
«ឯងនេះល្ងង់មែន មីណា! ណាមរីនស្អីគេនឹងជាចៅស្រីប្រពន្ធចុងយាយរបស់អេននីទេ»
«ព្រះអើយហើយមិចក៏ពួកគេមករៀនសាលាជាមួយគ្នាបាន» មីណាធ្វើទឹកមុខភ្ញាក់ផ្អើលពេលលឺចឹង
«ក៏ចរឹកមាយា នឹងណានាងនេះ ឈប់និយាយទៅដល់ម៉ោងចូលរៀនឡូវហើយ»
«ហេ! បូរ៉ា ចាំយើងផង» ក្រោយពីសិស្សរួមថ្នាក់ទាំងពីចាកចេញបាត់ទើងណាមរីនហ៊ានចេញពីបន្ទប់ទឹក នាងដើរមកសម្លឹងខ្លួនឯងនៅក្នុងកញ្ចក់ទឹកភ្នែកក៏ស្រក់ចុះមកម្ដងទៀត
«ខ្ញុំមិនបានធ្វើអីខុសទេ ចុះហេតុអីគ្រប់គ្នាស្អប់ខ្ញុំ» សំនួរដែលគ្មានចម្លើយ នាងបានត្រឹមតែបៀមការឈឺចាប់ទាំងដែលគ្រប់យ៉ាងមិនមែនកំហុសរបស់នាងឡើយ អេននីតែងតែនិយាយអាក្រក់បង្ខូចកេរ្ដ៍ឈ្មោះរបស់នាង ទាំងដែលនោះមិនមែនជាការពិតឡើយ

បងជាគ្រប់យ៉ាងរបស់អូន Where stories live. Discover now