ភាគទី ១៩

25 0 0
                                    

   វង់រាំនៅតែបន្ដពេលណាមរីននិងខេនតាចាកចេញទៅបាត់ ថេហ្យុងថាតែមួយបទទេ ប៉ុន្ដែនេះចូលដល់ប្រាំ ប្រាំមួយបទហើយ
    «អួយ!» យ៉ានីម៉ារាំៗក៏បុកជាមួយមនុស្សស្រីម្នាក់ពេលដូរដៃគូរ
    «សំលេងនេះ? នីម៉ា?» ស៊ូជីហៅឈ្មោះមិត្ត ចំណែកនីម៉ាលឺសំលេងរបស់ស៊ូជីនាងក៏ងាកទៅមើលបន្ដិច
    «មិនអីទេឬ?» ថេហ្យុងសួរពេលដូរដៃគូត្រលប់មកវិញ
    «មិនអីទេ» យ៉ានីម៉ាតបហើយក៏ងាកទៅមើលស៊ូជី ពួកគេប្រើភ្នែកជំនួសនិយាយ
    (តិចទៀតពេលដូរដៃគូរ ពួកយើងជាន់ជើងប្រុសចង្រៃនោះរួចរត់ទៅ) នីម៉ា
    (ល្អ! ភ្លេងជិតដល់ហើយ) ស៊ូជីនិងយ៉ានីម៉ាព្យាយាមស្ដាប់ភ្លេងពេលដល់វគ្គដូរគូរទាំងពីរនាក់ក៏ជាន់ជើងរាងក្រាស់ទាំងពីរហើយចាប់ដៃគ្នារត់គេចខ្លួន ធ្វើឲ្យកន្លែងពិអីរញ៉ររញ៉ៃស្របពេលដែលភ្លេងអូពេរ៉ាបន្លឺឡើង

   ពួកគេរត់ចេញមកដល់ក្រៅក៏ស្ទាក់ជួបជាមួយនឹងឡានរបស់ឡេម៉នដែលនាងក៏កំពុងតែរត់គេចខ្លួនពីជុងហ្គុកដូចគ្នា
   «បងស្រីសុំទៅជាមួយផង?» យ៉ានីម៉ា
   «មែនហើយបងស្រីស្អាត សុំទៅជាមួយផង» ស៊ូជីនិងនីម៉ា ព្យាយាមអង្វរឡេម៉ន
   «ឡើងឡានមក» ឡេម៉នឃើញមានមនុស្សមួយក្រុមដេញតាមពីក្រោយនាងក៏អនុញ្ញតឲ្យក្មេងទាំងពីរចូលឡាន ហើយបើកទៅដោយមិនភ្លេចលើដៃកណ្ដាលធ្វើមុខឌឺទៅកាន់ជុងហ្គុកទេ
    «ចង្រៃយ៎» សំលេងបីផ្ទួនគ្នាស្រែកឡើងព្រមគ្នាជុងហ្គុកងាកទៅមើលក៏ឃើញថាជាជីននិងថេហ្យុង
    «កុំឲ្យចាប់បានឲ្យសោះ» ពួកគេនិយាយដូចគ្នាម្ដងទៀត ទាំងបីនាក់ងាកមើលមុខគ្នារួចក៏បំបែកផ្លូវរៀងខ្លួន ជាទូទៅពួកគេមិនសូវជិតដិតឬស្គាល់គ្នាឡើយ

   «ស៊ូជីយើងនឹកឯងណាស់» យ៉ានីម៉ានិងស៊ូជីឱបគ្នាដោយក្ដីនឹករលឹក
   «យើងក៏ដូចគ្នា»
   «អាពូនោះមានធ្វើអីមិនល្អមកលើឯងទេ»
   «គេហ៊ានហេ! កុំបារម្ភខ្ញុំមិនឲ្យគេធ្វើអីខ្ញុំងាយៗឡើយ» ស៊ូជីនិយាយឡើងដោយភាពជឿជាក់
   «បងសរសើរមិត្តភាពដូចពួកឯងណាស់» ឡេម៉នបើលឡានបណ្ដើរក៏ឈ្លៀតនិយាយបណ្ដើរ
   «មែនហើយបងស្រីបងឈ្មោះអី?» ស៊ូជី
   «ឡេម៉ន»
   «បងក៏ត្រូវគេចាប់ដែរឬ?» យ៉ានីម៉ា
   «បងមិនមែនត្រូវគេចាប់តែត្រូវគេឃ្លាំមើល តែកុំនិយាយរឿងនឹងអី អ្នកទាំងពីរចង់ទៅណា» អ្នកអង្គុយនៅផ្នែកខាងក្រោយងាកមើលមុខគ្នា
   «អឺ! ការពិតទៅពួកយើងរត់ចេញពីការគ្រប់គ្រងរបស់បងប្រុស និងលោកពូឡូវមិនដឹងថាធ្វើយ៉ាងមិចទេ លុយក៏គ្មាន»
   «បើមិនដឹងថាទៅណា ពួកយើងទៅដើរលេងទៅ ថ្លៃចំណាយទុកឲ្យបងចាត់ចែង»
   «ជាការពិតឬ?»
   «គឺមែន...»
   «អរគុណបងស្រីស្អាត»

បងជាគ្រប់យ៉ាងរបស់អូន Where stories live. Discover now