សំលេងស្រែកយំខំប្រឹងស្រែករកជំនួយ តែគ្មានអ្នកណាលឺ ខណៈពេលនោះស្រាប់តែមានសំលេងម្យ៉ាងផុសក្នុងការចងចាំរបស់នាង
(ណាមរីន សាគូរ៉ា! ឯងនៅស្ងៀមឲ្យគេធ្វើបាបដោយមិនតដៃចឹងហេ! ឯងធ្វើឲ្យគ្រួសារ សាគូរ៉ា អាម៉ាស់មុខណាស់ ឆាប់ក្រោកឡើងហើយសម្លាប់វាទៅ មនុស្សបាតផ្សារដូចវាមិនសមរសើនៅលើផែនដីនេះឡើយជាពិសេសក្នុងពិភពរបស់ឯង)
(ទេ! ទេ... អត់ទេ ខ្ញុំមិនចង់សម្លាបើមនុស្សទេ)
(ណាមរីន! គ្មានអ្នកណាជួយឯងទេបើឯងមិនជួយខ្លួនឯង ភ្ញាក់ខ្លួនឡើងឯងជា ទាយាទម៉ាហ្វៀនៃត្រកូលសាគូរ៉ាណា ឯងមិនត្រូវទន់ខ្សោយចឹងទេ បើឯងទន់ខ្សោយបែបនេះអ្នកណាសងសឹកឲ្យប៉ាម៉ាក់នឹងបងប្អូននៃត្រកូលរបស់ឯងនោះ)
«ប៉ាម៉ាក់!» គ្រាន់តែគិតដល់ប៉ាម៉ាក់ណាមរីនក៏នឹកឃើញរូបភាពដែលគេសម្លាប់ប៉ាម៉ាក់នាងនៅចំពោះមុខ ពេកនោះបិសាចក្នុងខ្លួនរបស់នាងក៏ផ្ទះឡើងកែវភ្នែកទន់ភ្លន់ដែលមានពន្លឺស្រស់ស្អាតពេលនេះក៏ប្រែរទៅជាក្រហមប្រៀបដូចជាបិសាចចឹង មិនចាំយូរនាងតូចក៏ប្រើកំលាំងព្យាយាមរុញច្រានមីនហ្យុកចេញ រាងក្រាស់ងើបមករកវាយនាងតូចតែណាមរីនមិនដឹងថាចេញក្បាច់គុណមកពីណាទេវាយមីនហ្យុករហូតដល់របួសហើយសន្លប់បាត់ទៅ បានឱកាសល្អនាងក៏រត់ចេញទៅបាត់ទៅ តែរត់ៗក៏បុកជាមួយនឹងជីនយ៉ុង
«ណាម! មានរឿងអី? នេះអ្នកណាធ្វើបាបអូន» នាងតូចភ័យពេកតែពេលក្រលែកទៅមើលលើពិដានក៏ប្រទះឃើញអំពូលភ្លើងរៀបនឹងដាច់
«បងជីងយ៉ុងប្រយ័ត្ន» នាងតូចចាប់ទាញជីនយ៉ុងគេចដួលទៅម្ខាងទាំងពីរនាក់តែកំទេចអំពូលភ្លើងខ្ទាតចំមុខឆូតចេញឈាមបន្ដិច
«ណាមអូនមិនអីទេឬ»
«ខ្ញុំមិនអីទេ ទាំងពីរនាក់ងើបឈរឡើង»
«មុខណាមត្រូវរបួសហើយ» ជីនយ៉ុងដកកូនកន្សែងពៅខោប៉ាវមកជូតមុខរបស់ណាមរីនតែនាងតូចគេច
«បានជីងយ៉ុងកុំមករវល់នឹងខ្ញុំអីប្រយ័ត្នបងអេននីមកឃើញ»
«បងសុំទោស បងដឹងគ្រប់យ៉ាងហើយបងមិនគួរជឿសំដីតែម្ខាងទេ អេននីឧស្សាហ៍ធ្វើបាបអូនណាស់ឬ»
«វាជារឿងរវាងខ្ញុំនឹងបងអេននីទេ» ណាមរីនរៀបនឹងចាកចេញទៅហើយតែជីនយ៉ុងក៏ស្ទុះទៅឱបនាងពីក្រោយ
«ណាម! ពួកយើងត្រូវគ្នាវិញបានអត់ បងដឹងខុសហើយ»
«លែងខ្ញុំបងជីងយ៉ុង» ខណៈដែលណាមរីនព្យាយាមរើបំរាស់អេននីក៏ដើរចូលមក
«នាងណាម! ស្រីចង្រៃនាងនេះមិនចោលសណ្ដានមាយាសោះ» អេននីដើរមកប្រុងវាយណាមរីនតែជីនយ៉ុងក៏មកឃាត់ទាន់
«បានហើយអេននី ឈប់ភ្លាម នេះហេ! អេននីដែលសុភាពរាបសារទន់ផ្លន់នោះ»
«ជីនយ៉ុងមែនចឹងទេ»
«បានហើយ... ណាមបងជូនអូនទៅផ្ទះ» ជីនយ៉ុងរុញអេននីឲ្យដួលដៃនាងប៉ះនឹងអំបែងអំពូលដែលបែកបណ្ដាលឲ្យហូរឈាមតែជីងយ៉ុងមិនខ្វល់ឡើយ គេនាំណាមរីនចាកចេញទៅយ៉ាងរំភើយ អេននីខំប្រឹកក្រោកឈរដោយខ្លួនឯង នាងងាកមកក៏ឃើញហូស៊ុកឈរមើលពីជ្រុងម្ខាងរៀបនឹងបែរខ្លួនចាកចេញតែក៏ស្រាប់តែដួលសន្លប់បាត់ទៅ
«ហេ! នាងយ៉ាងមិចហើយ? អេ! ដឹងខ្លួនឡើង» ហូស៊ុករត់មកមើលនាងតូច ប៉ុន្ដែនាងសន្លប់បាត់ហើយចឹងគេក៏សម្រេចចិត្តបីនាងចាកទៅទៅមន្ទីពេទ្យដែរព្រោះដៃនាងហូតឈាមច្រើនណាស់
====
ថ្ងៃនេះយ៉ានីម៉ាត្រូវបានបានប្រុសដេញឲ្យមកចូលរួមកម្មវិធីដេញខ្សែកពេជ្យមួយ តែក៏មិនភ្លេចផ្ដាំប្អូនឲ្យធ្វើរឿងមួយដូចគ្នា
«និយាយរួមថ្ងៃនេះគោលដៅមិនមែនខ្សែរកឡើយតែជាមនុស្សម្នាក់»
«អ្នកណា?» នីម៉ាសួរបងបញ្ជាក់
«ជាបុរសម្នាក់គេមានមាឌខ្ពស់សង្ហារ មានពាក់ជញ្ជៀនរូបនាគមួយផងដែរ»
«គេឈ្មោះអី»
«មិនដឹងតែឯងទៅរកទៅ»
«ស្អីគេបងហ្កាបេសកម្មឆ្គួតឡប់អីនឹងអត់ឈ្មោះ អត់រូប តម្រុយមិនច្បាស់ ចឹងរកមិចទៅ»
«នេះរូបជញ្ជៀន បន្ដមកទៀតពឹងលើខួរក្បាលរបស់ឯងហើយ បើលើកនេះធ្វើមិនបានកុំសង្ឈឹមថាបងឲ្យឯងកាន់ការងាររបស់ហូស៊ុក» លឺចឹងយ៉ានីម៉ាភ័យផងអរផង
«ពិតឬ?»
«បងចេះកុហកឯងពីកាល»
«ឲ្យច្បាស់ហាស ស៊ូជីជាសាក្សីរស់»
«ហាក៎ មិចមកអីសយើងចូលចឹង»
«បេសកម្មនេះមិនមែននីម៉ាធ្វើតែឯងទេ ស៊ូជីក៏មានចំណែកដែរ»
«ខ្ញុំដែរ» ស៊ូជីលើកដៃចង្អុលខ្លួនឯងជាមួយទឹកមុខបែបផ្អើលៗ
«ត្រូវហើយព្រោះអូនឆ្លាតគិតបានវែងឆ្ងាយបើអូនទៅជាមួយនីម៉ាចឹងសង្ឈឹមឈ្នះ 80% តែបើអត់មានស៊ូជីបេសកម្មរបស់នីម៉ានឹងបរាជ័យដូចអំបិលត្រូវទឹកចឹង
«ក៏បាន... ទៅក៏បាន» ក្រោយមកទាំងពីរនាក់ក៏ចាកចេញមកពិធីដេញថ្លៃ
YOU ARE READING
បងជាគ្រប់យ៉ាងរបស់អូន
Fanfiction«បងជាមនុស្សដំបូងដែលមើលឃើញពីតម្លៃពិតប្រាកដរបស់អូន បងធ្លាប់សន្យាថានឹងនៅក្បែរអូនចុះហេតុអីពេលនេះបងទៅចោលអូន ហេតុអីបងគេងយូរម្ល៉េះល្មមភ្ញាក់ហើយដឹងអត់ទឹកភ្នែករបស់អូន ស្ទើរតែក្លាយទៅជាឈាមទៅហើយ» ណាមរីន