ភាគទី ០៣

59 5 4
                                    

   ថ្ងៃបន្ទាប់ណាមរីនមករៀនជាមួយទឹកមុខស្រស់ស្រាយ ក្នុងដៃកាន់ប្រអប់នំដូចរាល់ដង នាងដើរចូលថ្នាក់ក្រោមក្រសែរភ្នែកមនុស្សគ្រប់គ្នាដែលតែងតែសម្លឹងមើលមកនាង តែនាងមិនខ្វល់ទេ ចរឹកក្លាហានរបស់នាងនៅថ្ងៃនេះធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល
   «នៅមានមុខមកទៀត» មីណា
   «មុខក្រាស់គ្រាន់បើ បើជាយើងមិនមករៀនឲ្យខ្មាស់គេទេ» បូរ៉ា និយាយគ្នាថែមទាំងសម្លក់សម្លឹងទៅណាមរីន ប្រហែលមួយសន្ទុះអេននីក៏មកដល់
   «អេននី!» មីណានិងបូរ៉ាស្រែកហៅនាងតូចដោយការរាក់ទាក់
   «ថ្ងៃនេះយើងអារម្មណ៍មិនល្អទេកុំមករញ៉េរញ៉ៃ» អេននីតបទាំងមុខក្រញ៉ូវ
   «អ្នកណាហានធ្វើឲ្យឯងខឹង?» បូរ៉ា
   «នាងណាមរីននោះហេ?» មីណា
   «គឺបងជីនយ៉ុងនឹងណា... រវល់ៗមិនដឹងជាការងារស្អីទេ មិនត្រឹមតែប៉ុណ្ណឹងមកធ្វើឲ្យខកការណាត់ទៀត» អេននី
   «ចិត្តត្រជាក់ៗទៅ លឺថាសិស្សច្បងត្រូវចុះកម្មសិក្សាគាត់អាចនឹង...»
   «នឹងមានពេលនៅឆ្ងាយពីយើង គាត់នឹងបានទៅញ៉ែស្រីថ្មីនឹងមែន អូយ! ធុញណាស់ ហ៊ានទុកខ្ញុំចោលហេ... ចាំមើលតាមកវិញណា» អេននីនិយាយចប់អ្នកគ្រូក៏មកដល់ ម៉ោងសិក្សាក៏ចាប់ផ្ដើម

   ការបង្រៀនបន្ដរហូតដល់បាយថ្ងៃត្រង់ ណាមរីនកាន់ប្រអប់នំបំណងយកទៅញាំជាមួយហូស៊ុកតែនាងធ្វើខ្លួនលឹបលរបែបភ័យៗ ព្រោះខ្លាចថាបងស្រីនាងឃើញ ពេលប្រាកដថាអេននីទៅកុងទីនជាមួយមីណានិងបូរ៉ាហើយទើងនាងទាញទូរស័ព្ទផ្ញើរសាទៅប្រាប់ហូស៊ុក

   «សិស្សច្បងហូស៊ុក!» ណាមរីនរត់មករករាងក្រាស់នៅសួរច្បារដោយស្នាមញញឹមរីករាយ
   «មកហើយ... ញញឹមបែបនេះទើបស្អាត កុំឲ្យបងឃើញឯងយំរាល់ពេលដែលជួបបងអី»
   «ចឹងចាំណាមញញឹមឲ្យបានច្រើន»
   «ប្រាកដហើយ បានអីនឹងកាន់នៅក្នុងដៃ»
   «នំគុកគី ណាមធ្វើផ្ទាល់ដៃសាកញាំមើល» នាងតូចចាប់នំមួយដាក់ចូលមាត់របស់រាងក្រាស់
   «ឆ្ងាញ់ណាស់»
   «ពិតឬ....»
   «ជាការពិត» លឺចឹងណាមក៏យកនំមួយមកញាំរកតែហូស៊ុកឃាត់មិនទាន់
   «ហេ!»
   «ហុឹម! ល្វីងណាស់ មិនឆ្ងាញ់ទេបងស៊ុកកុហកណាម» នាងតូចធ្វើទឹកមុខពិបាកមើលណាស់ពេលខាំនំបានមួយម៉ាត់
   «បង...»
   «មិនខុសដែលបងជីនយ៉ុងតែងតែបោះចោលនំរបស់ណាម» នាងតូចផ្ដើមធ្វើទឹកមុខស្រពោនពេលនឹកដល់រឿងចាស់
   «អត់ទេ! សម្រាប់បងរបស់ដែលណាមធ្វើគឺសុទ្ធតែឆ្ងាញ់ទាំងអស់នឹង» នាយចាប់ស្មានាងតូចហើយនិយាយលើកទឹកចិត្ត
   «ណាមអត់បានការ»
   «កុំធ្វើមុខចឹងអីទុកតែសន្យាជាមួយបងមិញសោះឡូវធ្វើមុខចឹងទៀតហើយ ឡូវចេះពួកយើងទៅញាំអីខាងក្រៅទៅយ៉ាងមិចដែរទុកថាបងសុំទោសណាមចុះ»
   «តែ...»
   «ហាមប្រកែកប្រយ័ត្នបងងរហើយឥ្យណាមលួងវិញបងពិបាកលួងណាស់ណា» សំដីមួយឃ្លានេះធ្វើឲ្យនាងតូចសើចចេញមក
   «ត្រូវហើយគឺសើចបែបនេះ តោះ... ឆាប់ទៅឆាប់មកវិញ» មិនចាំឲ្យនាងតូចតបទាន់នាយក៏ចាប់កាន់ដៃរបស់ណាមរីនចាកចេញបាត់ទៅ សកម្មភាពរបស់ពួកគេធ្វើឲ្យជីនយ៉ុងប្រទះឃើញចៃដន្យ
    «ក្រែងនោះជាហូស៊ុកហេ? នេះគេដឹកដៃអ្នកណា?»
    «មិនដែលឃើញគេរញ៉េរញ៉ៃជាមួយស្រីណាទេ តាំងពីប្ដូរមកសាលាយើង» ជីហ៊ូន
    «តាមតែគេទៅ» ជេវ៉ាននិយាយឡើងគ្រប់គ្នាក៏បន្ដដំណើរទៅមុខទៀត

បងជាគ្រប់យ៉ាងរបស់អូន Where stories live. Discover now