ភាគទី ១១

78 2 1
                                    

  អេននីក្រោយពីចាកចេញពីបន្ទប់របស់ណាមរីនរួចនាងក៏មកបន្ទប់របស់បងប្រុសនាងឈ្មោះហាន់ប៊ីន
   «បងប្រុស....» នាងតូចរត់ទៅឱបបងប្រុសហើយយំ
   «មានរឿងអីអ្នកណាធ្វើបាបព្រះនាងតូចរបស់បង» ហាន់ប៊ីនសួរនាំដោយក្ដីបារម្ភ
   «គឺនាងណាមវាវាយអូន នាងនឹងឡូវក្លាហានណាស់វាថែមទាំងនិយាយឌឺដងមកកាន់អូនទៀត អូនអត់សុខចិត្តទេបងប៊ីនត្រូវតែចាត់ការវាឲ្យអូន»
   «នេះវាហ៊ានវាយព្រះនាងរបស់បងផង»
   «ត្រូវហើយបងប៊ីន អេននីមិនចង់ចាំទៀតទេ បងមីនហ្យុកមិនដឹងទៅដល់ណាទេ ធ្វើកិច្ចការមិនសម្រេចសោះ»
   «អេននីស្ងប់អារម្មណ៍កុំឆេវឆាវ សម្បិត្តត្រឹមមីនហ្យុកចាត់ការនាងនោះមិនបានចឹងមានន័យថានាងនឹងវាមិនធម្មតាទេ ចាំមីនហ្យុកមកវិញចាំគិតរៀបចំផែនការម្ដងទៀត»
   «តែ...»
   «បងសន្យាណាអេននី បងមិនឲ្យវាឈ្នះអូនឡើយ»
   «ចឹងក៏បាន»
   «យប់ហើយទៅគេងទៅ»
   «ចាស រាត្រីសួស្ដីបងប្រុស» អេននីថើបបងរួចក៏ចាកចេញទៅបាត់ទៅ ហាន់ប៊ីនទាញទូរស័ព្ទចុតផ្ងើរសារទៅនរណាម្នាក់ រួចនាយក៏ញោចស្នាមញញឹមឡើង
  
   ===
   ថ្ងៃណាមរីនធ្វើអាហារសម្រាប់ហូស៊ុកដូចជារាល់ដង តែលើកនេះនាងបានសួររកថ្នាក់របស់ហូស៊ុកហើយដើរទៅអាគារសិស្សប្រុសយ៉ាងក្លាហាន
   «ថ្នាក់ 12B គឺមួយនឹងហើយ» ណាមរីនដកដង្ហើមធំហើយប្រុងនឹងដើរចូលទៅក្នុងស្រាប់តែមានសិស្សប្រុសម្នាក់មកឃាត់សួរនាំ
   «នាងច្រម៉ក់មករកអ្នកណា?» នាងតូចរៀងភ័យបន្ដិចនាងមើលផ្លាកឈ្មោះរបស់រាងក្រាស់ហើយតប
   «សិស្សច្បងជុងហ្គុក ខ្ញុំមករកសិស្សច្បងហូស៊ុក» ជុងហ្គុកធ្វើមុខស្មើរមុននឹងតប
   «ជាសង្សរបស់គាត់ហេ?» រាងក្រាស់តបបែបមួយម៉ាត់ៗធ្វើដូចធុញទ្រាន់ណាស់ចឹង
   «អត់ទេ ជាមិត្តរបស់គាត់» ណាមរីនប្រកែកយ៉ាងលឿនតែថាសំដីរបស់នាងបានលឺទៅដល់ហូស៊ុកដែលកំពុងដើរមកល្មម
   «អូ! នោះមកល្មម...» ជុងហ្គុកចង្អុលទៅក្រោយខ្នងរបស់ណាមរីន នាងតូចប្រញាប់ងាកមើលឃើញទឹកមុខហូស៊ុកមិនល្អនាងប្រញាប់រត់ទៅរកភ្លាម
   «ឈប់សិន! នេះបងចង់គេចពីរខ្ញុំដល់ណា» ណាមរីននិយាយសួរនាំទាំងមានអារម្មណ៍ថាអន់ចិត្ត
   «អត់ទេ! បងអត់បានគេចទេ បងគ្រាន់តែមិនចង់រំខានណាមប៉ុណ្ណោះ»
   «រំខានអី ណាមអាចមិនខ្វល់ពីអ្នកគ្រប់គ្នាតែសម្រាប់បងស៊ុកហ្គី! ណាមតែងតែមានពេលសម្រាប់បង ឬមួយបងប្រែប្រួលបង បងចាប់ផ្ដើមភ្លេចណាម ហើយទៅទាក់ទងជាមួយនឹងបងអេននីដូចជាប្រុសៗទាំងនោះ»
   «អត់ទេ... បងមិនមែនចឹងទេ»
   «ចឹងឈប់គេចពីណាមទៀត នេះណាមធ្វើផ្ទាល់ដៃញាំវាឲ្យអស់ ល្ងាចចេញពីរៀនទៅជួបគ្នានៅកន្លែងដដែល អូនមានរឿងចង់និយាយជាមួយបង» ណាមរីនហុចប្រអប់បាយឲ្យហូស៊ុករួចនាងក៏ចាកចេញត្រលប់ទៅអាគាររៀនរបស់នាងវិញ ហូស៊ុកម៨នតបតែគេសម្លឹងមើលដំណើរចាកចេញរបស់ណាមរីនដោយក្ដីឈឹចាប់

បងជាគ្រប់យ៉ាងរបស់អូន Where stories live. Discover now