ភាគទី ០៨

36 4 2
                                    

    ណាមរីនដឹងខ្លួនមកក៏ឃើញថាខ្លួនឯងនៅមន្ទីពេទ្យ នាងតូចងើយឆ្ងល់ជាខ្លាំងក្រែងមុននេះនាងនៅសាលាតើ
   «រីន! អូនដឹងខ្លួនហើយឬ?» សំលេងក្រលរនាងតូចក៏ងាកទៅមើលឃើញថាជាជីងយ៉ុង
   «មិចក៏ជាបងក្រែង...» ណាមរីនរកនិយាយឈ្មោះរបស់ហូស៊ុកតែនាងក៏ប្រែជាមិននិយាយបន្ដ
   «ខ្ញុំនៅមន្ទីពេទ្យបានយ៉ាងមិចអ្នកណានាំខ្ញុំមក ជាបងឬ?»
   «គឺបង»
   «ចឹងរាងកាយខ្ញុំ» នាងតូចភ័យខ្លាំងជីងយ៉ុងឃើញចឹងគេក៏ប្រញាប់បកស្រាយ
   «ទេៗ គឺបងពឹងឲ្យសិស្សម្នាក់ចូលទៅស្លៀកពាក់ឲ្យអូនរួចទើបបងនាំអូនមក» ទោះបីនិយាយបែបនឹងតែណាមរីននៅតែគិតថាអ្នកជួយខ្លួនជាហូស៊ុកតែប្រញាប់ច្រានការគិតនោះចោលដោយគិតថានាងស្រពិចស្រពិល
   «បងទៅវិញទៅបើបងអេននីមកឃើញមិនល្អទេ»
   «ណាម! បងសុំទោស បងមិនដឹងថាអេននីមានចរឹកអាក្រក់បែបនឹងទេ កន្លងមកបងល្ងង់ រីន! ពួកយើងត្រូវគ្នាវិញបានអត់បងនឹងបែកពីអេននី» ណាមរីនភ្ញាក់ផ្អើលខ្លាំងពេលលឺងជីងយ៉ុងនិយាយចឹង
   «បងជីនយ៉ុងកុំធ្វើចឹងអី រវាងពួកយើងវាកន្លងហួសហើយ បងអេននីនឹងខូចចិត្តបើបងធ្វើចឹង មានរឿងអីបងសម្រួលគ្នាទៅកុំដោយសារខ្ញុំបងក៏បែកពីបងអេននី»
   «ណាម!» រាងក្រាស់ចាប់ដៃរាងតូចតែណាមរីនក្រលាស់ដៃចេញ
   «បងដឹងមិនថាបងធ្វើអ្វីទេអូននឹងមិនអាព្យាស្រ័យឲ្យបងឡើង តែបងសន្យាថាបងមិនឲ្យរីនខូចចិត្តទៀតទេ»
   «បានហើយបងជីងយ៉ុងចេញទៅ ខ្ញុំចង់សម្រាក» ណាមរីនធុញទ្រាន់ពេកគេក៏ស្រែកដេញរាងក្រាស់
   «បានៗ បងនឹងទៅ... អូនសម្រាកចុះ» ជីនយ៉ុងចាកចេញបានបន្ដិចលោកផាកក៏មកដល់
   «ណាម! ចៅយ៉ាងមិចហើយ? នេះអ្នកណាធ្វើដាក់ចៅបែបនេះឆាប់ប្រាប់តាមក» លោកផាកសួរនាំចៅស្រីដោយក្ដីបារម្ភ ណាមរីនមិនដឹងនិយាយថាមិចនាងមានតែកុហក
   «គឺចៅមិនប្រយ័ត្នរអិលដួលនៅបន្ទប់ទឹក គ្មានអីធំដុំទេ» ណាមប្រឹងនិយាយលាក់បាំងព្រោះមិនចង់មានរឿងជាមួយអេននីទៀតទេ
   «ចៅកុហក! ប្រាប់មកថាអ្នកណា?»
   «លោកតាចៅសុំ ឲ្យវាចប់ត្រឹមនឹងទៅត្រឹមឈឺខ្លួនប៉ុណ្ណឹងបានហើយចៅមិនចង់បង្ករបញ្ហារឲ្យលោកតាពិបាកចិត្តទេ»
   «បាន ចប់ត្រឹមនឹងក៏បាន តែថាចៅគួរតែអរគុណហូស៊ុកបើមិនមែនគេតាមិនដឹងឡើយថាចៅចូលមន្ទីពេទ្យ» ពេលដឹងថាជាហូស៊ុកដែលអ្នកជួយខ្លួនណាមរីនក៏ញញឹមអៀនលោកតាឃើញចឹងគាត់ក៏លួចសើច
   «មើលចុះនិយាយពីហូស៊ុកចៅក៏ញញឹមបិទមាត់ម៨នជិតតែម្ដងហើយ មើលទៅលោកតាគួរតែប្រញាប់ទៅកក់កន្លែងទុកធ្វើពិធីមង្គលការឲ្យចៅឬអត់»
   «លោកតា...» ណាមរីនហៅលោកតាបែបអៀនៗ មុខនាងពេលនេះឡើងក្រហមដូចម្ទេសទុំចឹងមិន ក្រោយមកហូស៊ុកក៏បង្ហាញខ្លួន
   «មានរឿងអីចែករំលែកឲ្យចៅសើចផង» ហូស៊ុកដើរចូលមកជាមួយស្នាមញញឹម ណាមរីនប្រញាប់ងាកមុខចេញខ្លាចរាងក្រាស់ឃើញមុខអៀនរបស់នាង
   «ហូស៊ុកមកហើយអី ល្អណាស់តាផ្ញើរមើលណាមផងណា»
   «បាទទុកចិត្តចុះចាំចៅមើលណាមឲ្យ» ហូស៊ុកតបដោយស្នាមញញឹម លោកតាងាកមើលចៅស្រីសើចបន្ដិចរួចក៏ចាកចេញទៅបាត់ទៅ ទុកឲ្យណាមរីននៅតែពីអ្នកហូស៊ុក
   «បងយកបបរមកឲ្យញាំ ម៉ោះ! ទាន់នៅក្ដៅៗ» រាងក្រាស់ចាក់បបរដាក់ចាន ណាមរីនសម្រួលអារម្មណ៍ហើយងាកមកនិយាយជាមួយរាងក្រាស់
   «បងជាអ្នកជួយខ្ញុំតែមិចពេលដឹងខ្លួនបងមិនមែនជាអ្នកដែលនៅក្បែរខ្ញុំ នេះបើមិនមែនខ្ញុំចាំថាឃើញបងមុនពេលសន្លប់ទេ សិស្សច្បងជីនយ៉ុងនឹងត្រូវខ្ញុំគិតថាគាត់ជាអ្នកជួយខ្ញុំ តើបងទៅណា? ដឹងទេខ្ញុំភ័យខ្លាច ខ្លាចថាអ្នកជួយខ្ញុំមិនមែនបង ហុឹក... ហុឹក!» ណាមរីនរៀបរាប់មុខស្មើរទាំងខឹងសុខៗក៏ប្រែមកជាយំវិញ ហូស៊ុកឃើញចឹងក៏ដាក់ចានបបរចុះហើយដើរមកឱបនាងតូចលួងលោម
   «បងសុំទោស បងខ្លាចអូនឃ្លានពេលងើបមកពីសន្លប់ទើបបងទៅធ្វើបបរឲ្យអូនញាំ»
   «ណាមមិនខ្វល់ទេ លើកក្រោយបើណាមមានរឿងអីបងស៊ុកត្រូវតែនៅក្បែរណាម» នាងតូចឱបរាងក្រាស់យ៉ាងណែនដូចខ្លាចបាត់បង់ចឹង
   «បងសន្យា ថាបងនឹងនៅក្បែរណាមមិនថាណាមមានរឿងអីឡើយ ហើយបងក៏គ្មានថ្ងៃឲ្យអ្នកដែលធ្វើបាបណាមរួចខ្លួនឡើយ»
   «កុំអីរឿងលើកនេះណាមមិនប្រយ័ត្នខ្លួនឯងបងស៊ុកកុំទៅរករឿងអ្នកណាអីណា ណាមមិនចង់បង្ករបញ្ហាឲ្យអ្នកណាក្ដៅក្រហាយទៀតទេ»
   «បានៗបងធ្វើឲ្យណាមតែលើកក្រោយមានរឿងអីប្រាប់បងណា»
   «ណាមដឹងហើយ»
   «ចឹងញាំបបរទៅទាន់នៅក្ដៅៗ»
   «ចាស!» ហូស៊ុកដួសបបរបញ្ជុកនាងតូចរហូតអស់គេលួងណាមរីនឲ្យគេងហើយកំដរនាងពេញមួយយប់

បងជាគ្រប់យ៉ាងរបស់អូន Where stories live. Discover now