ភាគទី ២៤

100 1 1
                                    

   «នេះយ៉ាងមិច? បរាជ័យ? នាងណាមរីន មិចនាងឯងសំណាងគ្រប់ពេលចឹង កូនមិនសុខចិត្តទេម៉ាក់ កូនគ្មានថ្ងៃឲ្យនាងនោះរស់បានសុខទេ» អេននីខឹងខ្លាំងពេលដឹងថាបងប្រុសបណ្ដោយឲ្យណាមរីនរួចខ្លួន តែមើលទឹកមុខរបស់ហាន់ប៊ីនដូចជាមិនស្ដោយអីបន្ដិច
   «កូនមានផែនការល្អជាងនេះឬ?» លោកស្រីសេរ៉ា សង្កេតឃើញទឹកមុខកូនប្រុសដែលញញឹមមិនឈប់
   «ត្រូវហើយកូនមានផែនការល្អជាងនេះ លើកនេះមិនខាតនោះទេ បើមិនចឹងកូនមិនបានជួបមនុស្សស្រីក្នុងសុបិន្ដកូនទេ ម៉ាក់! ម៉ាក់ស្គាល់គ្រួសារ ប៊េកដែលជាម្ចាស់សម្ព័ន្ធនាគខ្មៅទេ?»
   «ម៉ាក់ធ្លាប់លឺ លោកប៉ាកូនធ្លាប់ធ្វើជាមេធាវីការពារក្ដីឲ្យគេ ឈ្នះ គ្រួសារនោះសំបកក្រៅជាអ្នកជំនួញធម្មតាតែខាងក្នុងគេជាម្ចាស់សម្ព័ន្ធនៃត្រកូលម៉ាហ្វៀមួយដ៏មានអំណាច»
   «ហ៎! ចឹងតើទើបនាងច្រម៉ក់នោះឆ្នាស់យ៉ាងនេះ»
   «នាងច្រម៉ក់ណា?» អេននី
   «ប៊េក ឡេម៉ន»
   «ថាមិច? នេះកុំប្រាប់ណាថាបងចាប់អារម្មណ៍នាង» អេននីភ្ញាក់ផ្អើលនាងមិនសូវចូលចិត្តស្រីម្នាក់នោះទេ
   «ម៉ាក់កូនចង់រៀបការជាមួយនាង» មិនតបនឹងប្អូនតែហាន់ប៊ីនបែរជារំអុកឲ្យម្ដាយទៅដណ្ដឹងនាងទៅវិញ
   «អត់ទេ មិនបានទេ កូនមិនព្រមទេម៉ាក់ បងប្រុសបងធ្វើចឹងមិនបានទេ ក្រៅពីនាងបងយកអ្នកណាក៏បានតែនាងឡេម៉ននេះខ្ញុំមិនព្រមដាច់ខាត»
   «បងក៏មិនព្រមឲ្យឯងទៅស្រលាញ់ ហូស៊ុកស្អីគេនោះដែរ»
   «រឿងរបស់ខ្ញុំ តែប្រាប់បងចុះខ្ញុំគ្រាន់តែចង់ឈ្នះនាងណាមរីន ស្រលាញ់មែនទេ ខ្ញុំមិនស្រលាញ់ម្នាក់ហូស៊ុកស្អីនោះទេ»  និយាយចប់នាងក៏ចាកចេញ បំណងគេចកុំឲ្យហាន់ប៊ីនចាប់បានដឹងថានាងពិតជាស្រលាញ់ហូស៊ុកពិតប្រាកដមិនបានលែងសើចទេ

    «ម៉ាក់មើលគេចុះ»
   «កុំទៅរវល់អី ប្រាប់ផែនការបស់កូនមក»
   «ទីមួយម៉ាក់ទៅនិយាយជាមួយលោកប៊េកទៅរឿងរៀបការ»
   «រឿងនេះចាំម៉ាក់ជួបក្មេងស្រីឈ្មោះឡេម៉នសិន»
   «បាន! ទីពីរ ខ្ញុំដឹងហើយថាសត្រូដែលព្យាយាមតាមសម្លាប់ណាមរីនជាអ្នកណា ខ្ញុំនឹងសហការជាមួយគេកំចាត់នាងណាមរីននោះ»
   «ល្អតើ តែកូនប្រយ័ត្នផង រឿងលោកប៊េកទុកឲ្យម៉ាក់»
   «អរគុណអ្នកម៉ាក់»

You've reached the end of published parts.

⏰ Last updated: Jun 01 ⏰

Add this story to your Library to get notified about new parts!

បងជាគ្រប់យ៉ាងរបស់អូន Where stories live. Discover now