ភាគទី ១០

56 3 1
                                    

ហូស៊ុកបាននាំអេននីមកមន្ទីពេទ្យដែលនៅជិតកន្លែងធ្វើពិធីរៀបការ អេននីមមើលហៅឈ្មោះជីងយ៉ុងមិនឈប់
«ជីងយ៉ុងកុំទៅអី អូនដឹងខុសហើយ កុំចាកចេញពីអូនអី ជីងយ៉ុង...» អេននីស្រែកមួយវ៉ាស់ចុងក្រោយហើយក៏ភ្ញាក់ពេលនោះនាងភ្ញាក់ផ្អើលខ្លាំងពេលដឹងថាមិនមែនជាជីងយ៉ុង
«សុំទោសដែលខ្ញុំមិនមែនសង្សារនាង»
«លោកឃើញអស់ហើយឬ?» អេននីនិយាយទាំងទំលាក់ទៅមុខចុះ ហូស៊ុកមិនតបនាងក៏និយាយបន្ដ
«ខ្ញុំជាមនុស្សអាក្រក់សមហើយដែលជួបរឿងបែបនេះ ណាមជាមនុស្សល្អតែខ្ញុំបែរជាធ្វើបាបនាង នៅនិយាយអាក្រក់ពីនាងធ្វើឲ្យគ្រប់គ្នាស្អប់នាងទៀត ខ្ញុំមិនសមរស់លើផែនដីនេះទេ» និយាយចប់នាងក៏យកកាំបិតចិតផ្លែឈើមកប្រុងចាក់សម្លាប់ខ្លួនឯងតែត្រូវហូស៊ុកស្ទុះមកចាប់ទាន់ហើយបោះទៅម្ខាង
«នាងឆ្គួតឬយ៉ាងមិចនឹង ដោយសារប្រុសម្នាក់នាងសុខចិត្តសម្លាប់ខ្លួន»
«គិតយ៉ាងមិចទៅគេស្អប់ខ្ញុំហើយតើខ្ញុំគួរធ្វើយ៉ាងមិចទៅ» អេននីអង្គុយយំយ៉ាងខ្លាំង ហូស៊ុកឃើញចឹងក៏រៀងអាណិតតិចៗ ចឹងហើយគេក៏ដើរមកឱបលួងលោមអេននីឲ្យស្ងប់អារម្មណ៍
«មិចក៏ថាអត់ នាងនៅមានមនុស្សជាច្រើនដែលស្រលាញ់នាងនោះគឺម៉ាក់ប៉ារបស់នាង លោកតា និងបងប្រុសនាងដែរ»
«ចុះលោកនោះតើបេះដូងរបស់លោកមានកន្លែងសម្រាប់ខ្ញុំទេ» សំនួរមួយនេះធ្វើឲ្យគេរៀងច្របូកច្របល់បន្ដិចដែរនាយគិតបន្ដិចមុននឹងតប
«សុំទោសបេះដូងរបស់ខ្ញុំបានដាក់មនុស្សម្នាក់រួចហើយ» និយាយរួចនាយក៏ប្រលែងការឱបពីអេននី
«ជាណាមរីនមែនទេ... តែមើលទៅនាងអត់សូវចាប់អារម្មណ៍លោកឡើយ»
«ស្រលាញ់មិនស្រលាញ់ជារឿងរបស់ខ្ញុំនាងគ្មានសិទ្ធិមកសួរនាំទេ» ចប់សំដីហូស៊ុកក៏ចាកចេញដោយមិនលា ក្រោយហូស៊ុកចាកចេញបានមួយសន្ទុះធំលោកស្រីសេរ៉ាក៏មកដល់
«ម៉ាក់! បានផលអត់នឹង?» អេននីឃើញម្ដាយភ្លាមក៏សួរនាំភ្លាម
«ប្រាកដជាបានអ្វីដែលសំខាន់កូនត្រូវធ្វើខ្លួនជាមនុស្សទន់ខ្សោយ ជាមនុស្សដែលចូលចិត្តបន្ទោសខ្លួនឯងជាពិសេសកូនប្រហែលជាត្រូវប្ដូរការតុបតែងខ្លួន» លោកស្រីសម្លឹងមើលមុខកូនស្រីហើយញញឹមបង្កប់ដោយល្បិច

បងជាគ្រប់យ៉ាងរបស់អូន Where stories live. Discover now