ណាមរីនក្រោកពីព្រលឹមរៀបចំទៅសាលានាងផ្ដាំឲ្យអ៊ុំមេផ្ទះជួយបង្រៀនធ្វើអាហារណាងាយៗ ដើម្បីនាងឆាប់ចេះ
«អ៊ុំលី! ជួយភ្លក់តិចមើលរសជាតិយ៉ាងមិចដែរ» ណាមរីនបញ្ចុកបាយឆាឲ្យមេកាលី
«អាចទទួលយកបាន» លឺហើយណាមរីនក៏ភ្លក់ខ្លួនឯងបន្ដិច
«ទោះមិនឆ្ងាញ់ណាស់ណាតែអាចញាំបាន អរគុណអ៊ុំលីណាស់»
«ចាសអ្នកនាងពៅ» នាងតូចរៀបចំដួសអាហារដាក់ប្រអប់មុននឹងបិទក៏ឈ្លាតថតផ្ញើរឲ្យហូស៊ុកមើលដែល កំពុងតែរៀបសុខៗមីនហ្យុកក៏មកឱបនាងពីក្រោយ
«ឈ្ងុយដល់ហើយនៀក៎!»
«ហ្អាយ! លេង...» ណាមរីនភ្ញាក់ព្រឺតនាងប្រឹងរើខ្លួនចេញពីមីនហ្យុកតែនាយចាប់នាងឱបកាន់តែខ្លាំង
«ភ័យម្ល៉េះធ្វើខ្លួនដូចនៅបរិសុទ្ធចឹង មិនបាច់លាក់ទេបងដឹងអស់ហើយថាណាមពូកែរបែបណា...» ដៃមាំអូសចូលទៅក្នុងសំពត់របស់ណាមរីននាងតូចភ័យឡើងចង់យំនាងប្រឹងរើបំរាស់
«និយាយឆ្គួតអីនឹង ...ជួយផង...»
«គ្មានអ្នកណាលឺទេបងដេញគេចេញអស់ហើយ» នាយចាប់ណាមរីនបែរឲ្យមើលមុខខ្លួន នាងតូចទឹកភ្នែករលីងរលោងដៃលើកសំពះសុំក្ដីមេត្តា
«បងមីនហ្យុកកុំធ្វើអីណាមណា ណាមសុំអង្វរហុឹក... ៗ»
«អូៗ... កុំយំ... ៗ អីបងមិនទាន់បានចាប់ផ្ដើមទេ ហុឹស... បងគ្មានបំណងឲ្យអូនណាមរីនយំទេ ភ័យណាស់ត្រូវទេ...» មីនហ្យុកប្រលែងណាមរីនព្រោះឃើញបងប្រុសខ្លួនសម្លក់គេពីមាត់ទ្វារ
«ណាម! ដល់ម៉ោងទៅរៀនហើយ បងជូនទៅព្រោះបងក៏ជិះកាត់សាលាប្អូនដែរ» លឺសំលេងបងប្រុសធំណាមរីនក៏ប្រញាប់រៀបឥវ៉ាន់នឹងកាន់ប្រអប់បាយរត់ទៅរកមីនហូភ្លាម មុននឹងចាកចេញក៏មិនភ្លេចសម្លក់ប្អូនប្រុសដែល មីនហ្យុកធ្វើមុខឌឺបែបមិនខ្វល់នាងតូចឡើងជិះឡានជាមួយបងប្រុសច្បងទាំងយំអណ្ដេកអណ្ដើកនាងនៅភ័យចំពោះហេតុការណ៍មុននេះនៅឡើយទេ មីនហូឃើញប្អូនយំក៏ដកក្រដាស់មួយដុំហុចឲ្យ
«អរគុណបងមីនហូ...» ណាមរីនយកក្រដាស់ពីដៃបងប្រុស
«ថ្ងៃក្រោយប្រយ័ត្នខ្លួនផង នេះបើបងទៅទាន់ ចុះបើមិនទាន់ឯងត្រូវអាក្បាលខូចនោះសុីបាត់ហើយ»
«ថ្ងៃក្រោយខ្ញុំនឹងប្រយ័ត្ន»
«បងសុំទោសដែលគេចរឹកមិនល្អ»
«មិនមែនកំហុសបងទេ ថ្ងៃក្រោយខ្ញុំនឹងមិននៅផ្ទះតែឯងទៀតទេ»
«ល្អហើយចឹង ដល់ហើយ» មីនហូឈប់ឡាននៅក្បែររបងសាលា
«អរគុណបងប្រុសលាហើយ»
«បាទ...» មីនហូញញឹមបន្ដិចហើយក៏បើកឡានចាកចេញទៅបាត់ទៅ ណាមរីនសំរួលអារម្មណ៍ជូតទឹកភ្នែកចេញឲ្យស្អាតរួចទើបដើរចូលសាលា
YOU ARE READING
បងជាគ្រប់យ៉ាងរបស់អូន
Fanfiction«បងជាមនុស្សដំបូងដែលមើលឃើញពីតម្លៃពិតប្រាកដរបស់អូន បងធ្លាប់សន្យាថានឹងនៅក្បែរអូនចុះហេតុអីពេលនេះបងទៅចោលអូន ហេតុអីបងគេងយូរម្ល៉េះល្មមភ្ញាក់ហើយដឹងអត់ទឹកភ្នែករបស់អូន ស្ទើរតែក្លាយទៅជាឈាមទៅហើយ» ណាមរីន