ផ្ដើមរឿង

459 13 1
                                    

ភូមិគ្រឹះដ៏ធំស្កឹមស្កៃដែលជាកម្មសិទ្ធិរបស់លោក ផាក ជេស៊ុន គាត់ជាម្ចាស់ក្រុមហ៊ុនគ្រឿងសឹង្ហារឹមម៉ាកល្បីប្រចាំប្រទេសកូរ៉េដែលឈរនៅលេខរៀងទីបី។ លោកមានកូនប្រុសម្នាក់និងកូនស្រីពីរនាក់។

លោកផាក ស៊ុងជេ ជាកូនប្រុសច្បង ក៏ជាអគ្គនាយករងរបស់ ផាក គ្រុបផងដែល។ គាត់មានកូនប្រុសពីរនាក់ កូនច្បងឈ្មោះ មីនហ៊ូ និងកូនទីពីរឈ្មោះ មីនហ្យុក។

លោកស្រីផាក សេរ៉ា ជាកូនស្រីទីពីរ គាត់ជាអគ្គនាយកផ្នែកហិរញ្ញវត្ថុ នៅក្នុងផាក គ្រុប។ ប្ដីលោកស្រីជា រាជអាញ្ញានៅក្នុងក្រសួងយុទ្ធិធម៌ គាត់មានកូនប្រុសម្នាក់ឈ្មោះ ហាន់ប៊ីន និងកូនស្រីពៅឈ្មោះ អេននី។

លោកស្រី ផាក សុីនហេ ជាកូនស្រីពៅ គាត់បោះបង់ដំណែងជាអគ្គនាយកក្នុងសម័្ពន្ធ ទៅរៀបការជាមួយនឹងបុរសជនជាតិជប៉ុនដែលមានប្រវត្ដិមិនល្អ ដោយសារតែបែបនេះហើយទើបគាត់ត្រូវបានលុបឈ្មោះពីបញ្ជីគ្រួសារ។ លោកស្រីមានកូនស្រីម្នាក់ឈ្មោះថា ណាមរីន។

«សុីនហេ! កូនធ្វើឲ្យប៉ាខកបំណងណាស់»
«កូនសុំទោសលោកប៉ា....»
«ឯងអាចទៅបានតែកុំភ្លេចថាឯងក៏បាត់បង់នូវអ្វីៗគ្រប់យ៉ាងដូចគ្នា»
«អរគុណលោកប៉ា កូនយល់... កូននឹងមិនយកអ្វីទៅជាមួយសូម្បីតែមួយកាក់មួយសេន»
«នៅមានទៀត កូនរបស់ឯងត្រូវយកមកឲ្យយើងមើលថែរនៅពេលដែលនាងមានអាយុប្រាំពីរឆ្នាំ»
«លោកប៉ា!»
«ហាមប្រកែក មិនដឹងយើងនឹងឲ្យឯងយកកូននេះចេញ» សុីនហេលឺហើយនាងក៏មិនដឹងប្រកែរយ៉ាងមិចគឺមានតែយល់ស្របនឹងហើយ
   «អរគុណលោកប៉ាចំពោះក្ដីស្រលាញ់ដ៏ធំធេញនេះ កូននឹងធ្វើតាមសន្យាយកណាមរីនមកឲ្យលោកប៉ាពេលនាងអាយុបានប្រាំពីរឆ្នាំ» និយាយចប់សុីនហេក៏ចាកចេញទៅបាត់ទៅ... លោកផាកឈឺចាប់ណាស់គាត់មិនដាច់ចិត្តឡើយតែឲ្យធ្វើយ៉ាងមិចក្នុងនាមជាប្រមុខដឹងនាំក្រុមហ៊ុននិងគ្រួសារដោយគ្មានភរិយានៅក្បែរវាមិនងាយស្រួលឡើយ។

«បងសុំទោសអូនសម្លាញ់ តែបងគ្មានជម្រើសទេ» លោកផាកងាកទៅមើលរូបថតប្រពន្ធដែលបានស្លាប់ទៅអស់ជាច្រើនឆ្នាំ

===
/7 ឆ្នាំក្រោយមក/

ក្មេងស្រីតូចដ៏ស្រស់ស្អាតបានដើរចូលមកក្នុងភូមិគ្រឹះដោយកាន់តុក្ដតាមួយនៅក្នុងដៃ វត្តមានរបស់នាងធ្វើឲ្យគ្រប់គ្នាងាកទៅមើលដោយការងើយឆ្ងល់
«លោកប៉ា! ក្មេងនោះ» លោកស្រីសេរ៉ាសួរទៅប៉ារបស់ខ្លួន
«ណាមរីនមកនេះមកចៅ»
«ចាស»
«ជំរាបសួរអ៊ុំនឹងបងៗទៅចៅ»
«ជំរាបសួរ អ៊ុំប្រុស អ៊ុំស្រី និងបងៗទាំងអស់គ្នា»
«លោកប៉ានេះជាកូនស្រីរបស់សុីនហេឬ?» លោកស៊ុនជេសួរបញ្ជាក់
«ត្រូវហើយ! ណាមរីនចៅ នេះគឺមីនហ៊ូ មីនហ្យុក ហាន់ប៊ីន និង អេននី»
«សួស្ដីបងៗខ្ញុំឈ្មោះ ណាមរីន»
«សួរស្ដី!» មីនហ៊ូ ហាន់ប៊ីននិងមីនហ្យុកតបទៅកាន់ក្មេងតូចវិញតែខុសអីអេននីនាងមិនតបហើយថែមទាំងដើរចេញទៀត
«កូនសុំទៅមើលកូនអេននីសិនហើយ» និយាយរួចលោកស្រីសេរ៉ាក៏ដើរទៅតាមកូនស្រីបាត់ទៅ
«លោកតា!» ឃើញសភាពមិនល្អណាមតីនក៏ងាកទៅមើលមុខលោកតាដោយទឹកមុខស្រពោន
«កុំទៅខ្វល់នឹងគេអីចៅប្រហែលជាហត់ហើយមេកាយ៉ូននាំចៅពៅរបស់យើងទៅបន្ទប់សម្រាកទៅ»
«ចាសលោកម្ចាស់ អ្នកនាងតូចមកតាមខ្ញុំមក»
«លាហើយទាំងអស់គ្នា» ណាមរីនឱនគោរពលាគ្រប់គ្នាហើយកឰឡើងទៅបន្ទប់បាត់ទៅ

អេននីមកដល់បន្ទប់នាងខឹងណាស់ ថែមទាំងចក្រវៀសសៀវភៅធ្លាក់រប៉ាតរប៉ាយអស់
«នាងកូនអត់ខាន់ស្លារ នាងឯងមិចក៏មកវិញ»
«អេននី! កូន ...»
«ម៉ាក់! កូនមិនសុខចិត្តទេមើលទៅលោកតាដូចជាស្រលាញ់នាងនោះជាងកូន»
«កុំខឹងអីកូនម៉ាក់នឹងធ្វើគ្រប់យ៉ាងកំចាត់នាងក្មេងនោះដូចដែលម៉ាក់កំចាត់ម៉ែរបស់វាដែរ» លោកស្រីទាញកូនមកឱបនិយាយលួងលោម
«ម៉ាក់សន្យាហើយត្រូវធ្វើឲ្យបាន»
«ទុកចិត្តចុះកូនអាណាដែលហ៊ានប៉ះម៉ាក់អ្នកនៅនឹងស្លាប់ដោយគ្មានសាកសពជាមិនខាន»

បងជាគ្រប់យ៉ាងរបស់អូន Where stories live. Discover now