/ប្រទេសអុីតាលី/
«នែ! លោកដាក់ខ្ញុំចុះ មានសិទ្ធិអី មកធ្វើចឹងដាក់ខ្ញុំ» ស៊ូជីរអ៊ូរតាំងពីជប៉ុនមកដល់អុីតាលី រាងក្រាស់មិនបានខ្វល់នាងរក្សាទឹកមុខស្មើរជានិច្ច
«សិទ្ធិយើងជាពូឯង»
«មិនមែនប៉ាម៉ាក់ខ្ញុំផង ជាពូតើវាយ៉ាងមិច» នាងតូចប្រើក្រសែរភ្នែកសម្លក់ ជីនដើរចូលទៅរកកាយតូច
«កុំចូលមកខ្ញុំវាយណា» ស៊ូជីច្រលោដៃត្រៀមចាំវាយជាមួយរាងក្រាស់ តែជីនមិនមាត់គេដើរហួសទៅបាត់ទៅ ប្រហែលមួយសន្ទុះក៏មានស្រ្ដីចំណាស់ម្នាក់ឡើងមក
«អ្នកនាងខ្ញុំជាម៉ែដោះអ្នកប្រុស អ្នកប្រុសឲ្យមកប្រាប់អ្នកនាងថាឲ្យអ្នកនាងងូតទឹកផ្លាស់សំលៀកបំពាក់រួចចុះទៅញាំអាហារពេលល្ងាច»
«ចាស» នាងតបរួចម៉ែដោះក៏ចាកចេញទៅវិញ
ជីនអង្គុយចាំកាយតូចដែលងូតទឹកឡើងយូរតាំងពីម្ហូបក្ដៅរហូតដល់ត្រជាក់
ផាំង!
«ចង្រៃយ៍! ដុះឆ្អឹងមែនបានមុជទឹកយូរចឹង» រាងក្រាស់ទះតុមួយដៃនិយាយទាំងម៉ួរម៉ៅ
«ហេ! ៗ មិចទះតុចឹងតុទៅធ្វើស្អីលោក? ហ្អាយចង់ធ្វើអីលែងដៃឈឺណាស់»
«ចេះឈឺដែល ពេលប៉ានាងធ្វើបាបចិត្តមនុស្សស្រីដែលយើងស្រលាញ់ គេឈឺជានេះរាប់រយដង» ជីនសម្លឹងមើលស៊ូជីដោយក្រសែរភ្នែកឡើងសរសៃក្រហមទឹកមុខនិងសំដីពពេញដោយកំហឹង
«ខ្ញុំមិនយល់លោកនិយាយអីទេ ប៉ាខ្ញុំស្រលាញ់ម៉ាក់ខ្ញុំណាស់»
«ស្រលាញ់ ៗ ចឹងហេ! មើលទៅនាងបែបមិនស្គាល់ឈឺទេ» និយាយចប់ជីនលើកដៃរកវាយនាងតូចតែមិនទានបានវាយផងក៏ត្រូវស៊ូជីតបតវិញ«វាយមកៗ បើខ្លាំងសាកមើលទៅ លោកគិតថាខ្ញុំខ្លាចឬ... ឆឺស! ស៊ូជីខ្ញុំមិនមែនតួស្រីក្នុងរឿងនិទានស្លូតបូត នៅស្ងៀមឲ្យតួប្រុសចោលម្សៀតដូចលោកមកធ្វើបាបងាយៗឡើយ»
«នាង! ខ្លួនកាតឿចឹងវាយខ្ញុំឲ្យដល់សិនទៅ» លឺរាងក្រាស់ហៅខ្លួនចឹង ស៊ូជីក៏ទាញកៅអីហើយលើឈរពីលើឲ្យខ្ពស់ជាងរាងក្រាស់
«នែ! ខ្ញុំការតឿតើវាយ៉ាងមិច មនុស្សតឿមានប្រយោជន៍ជាងមនុស្សខ្ពស់ ដូចលោកនឹង ខ្ពស់តែខ្លួនតែអត់ខួរគិតទេ ដើររករឿងគេគ្មានហេតុផល មិចខឹងមែន?
«ឯងនិយាយស្ដីមិនស្គាល់ចាស់ទុំយ៉ាងណាយើងកើតមុនឯង 20 ឆ្នាំដែរ» នាងតូចលឺចឹងធ្វើមុខភ្ញាក់ផ្អើល ជីនខំញញឹមគិតថាស៊ូជីខ្លាច តែមិនបានប៉ុន្មានផងតូចនាងចូលចាប់មុខរាងក្រាស់ទាញចុះទាញឡើង
«ហ៎.... មុខឡើងក្មេង....»
«យើងក្មេងសង្ហារចឹងហើយ ពេលខ្លះគេច្រលំថា...»
«ក្មេង ឡើងដូចក្មេងបែកថ្នាំ» មួយម៉ាត់ចុកចំបេះដូងរាងក្រាស់ តែកុំមើលមុខស៊ូជីនិយាយពីថាធម្មតាឡើងស្មើរ ជីនខ្នាញ់ពេកក៏ចាប់កាយតូចលីលើស្មារឡើងទៅបន្ទប់បាត់
«ហ្អាយ! លោកធ្វើអីខ្មោចរោគចិត្ត»
«យើងដូចចិត្តក្មេងឌឺបែបនេះ ម៉ែដោះអ្នកណាមករកខ្ញុំប្រាប់គេទៅថាខ្ញុំជាប់ប្រដៅក្មួយគ្មានពេលជួបពួកគេទេ»
«ចាសអ្នកប្រុស»
«តែចៅហ្វាយចុះបើមានគេមកនិយាយរឿងជំនួញ» អ្នកជាកូនចៅជំនិតសួរបញ្ជាក់
«លើកទៅថ្ងៃក្រោយទៅ» និយាយចប់ជីងាកមកទះគូទរបស់ស៊ូជីមួយដៃ
ផ្លាច់!
«អូយ! អាពូរោគចិត្ត គូទមនុស្សណាវើយ មិនមែននំបុ័ងទេ»
«នំបុ័ងរសជាតិមនុស្ស» នាយញញឹមចុងមាត់ហើយក៏បន្ដដើរទៅលើដោយស្នាមញញឹមបែបព្រាន
YOU ARE READING
បងជាគ្រប់យ៉ាងរបស់អូន
Fanfiction«បងជាមនុស្សដំបូងដែលមើលឃើញពីតម្លៃពិតប្រាកដរបស់អូន បងធ្លាប់សន្យាថានឹងនៅក្បែរអូនចុះហេតុអីពេលនេះបងទៅចោលអូន ហេតុអីបងគេងយូរម្ល៉េះល្មមភ្ញាក់ហើយដឹងអត់ទឹកភ្នែករបស់អូន ស្ទើរតែក្លាយទៅជាឈាមទៅហើយ» ណាមរីន