ភាគទី ០៥

63 4 1
                                    

   ថ្ងៃនេះគ្រប់គ្នានៅផ្ទះជុំគ្នា ដោយសារតែពេលល្ងាចជាពិធីភ្ជាប់ពាក្យរបស់ចៅប្រុសច្បងត្រកូល ផាក ម្នាក់ៗមានការមមាញញឹកជាខ្លាំង ណាមរីនវិញកំពុងតែត្រូវបានគេចាប់តុបតែងជុំទិស
   «លោកតាមិនបាច់ដល់ថ្នាក់នឹងទេធម្មតាៗបានហើយ»
   «មិនបានទេ ចៅត្រូវតែស្រស់ស្អាតដូចជាអេននីចឹងដែរ»
   «ចុះបងអេននីមិនឃើញមកតុបតែងចឹង»
   «គេទៅជាមួយម៉ាក់គេហើយ កុំបាច់បារម្ភអី តាចាំនៅខាងក្រោមណា» លោកផាកនិយាយហើយអង្អែលក្បាលចៅថ្នមៗមុននឹងចាកចេញទៅ នាងតូចយកទូរស័ព្ទមកមើលហើយញញឹមពេលអានសាររបស់ហូស៊ុក
   (ត្រូវញញឹមណា)
   «បងស៊ុកហ្គី! ណាមចង់ដឹងដល់ហើយអ្នកណាមានសំណាងបានបងនៅក្បែរអស់មួយជីវិតទៅ ក្នុងនោះមានណាមឬអត់»
  
   កន្លែងប្រារព្ធពិធីភ្ជាប់ពាក្យរៀបចំឡើងយ៉ាងអធិអធម្មពពេញដោយអ្នកមាននិងបុគ្គលល្បីៗប្រចាំប្រទេសនិងក្រៅប្រទេសដែលជាដៃគូរក្នុងមុខជំនួញផងដែរ
   «កូនម៉ាក់ស្អាតខ្លាំងណាស់ថ្ងៃនេះ» លោកស្រីសេរ៉ានិយាយសរសើរកូនស្រី
   «អរគុណអ្នកម៉ាក់» កំពុងតែញញឹមនិយាយសើចសប្បាយ ស្រាប់តែគ្រប់នាងងាកទៅចាប់អារម្មណ៍ស្រីតូចក្នុងឈុតរ៉ូបពណ៌សរសក់បួងឡើងលើចងបូសរទឹកមុខញញឹមស្រស់ សម្រស់របស់នាងវ៉ាដាច់មនុស្សស្រីគ្រប់គ្នាក្នុងពិធីតែម្ដង
   «នោះជាណាមរីនឬ?» មីនហ្យុកសម្លឹងមើលនាងពីចំងាយដោយមិនដាក់ភ្នែក
   «ស្រីចង្រៃនេះពូកែមាយាណាស់» អេននីខឹងយ៉ាងខ្លាំងពេលណាមរីនទាញចំណាប់អារម្មណ៍ពីនាងអស់
   «មើលទៅលោកតាប្រុងចង់នែនាំនាងឲ្យកូនអ្នកមានណាម្នាក់ហើយ» ហាន់ប៊ីន សម្លឹងមើលដោយក្រសែរភ្នែកស្មើរ
   «លោកតាលំអៀង» អេននីខាំមាត់ក្ដោបដៃសម្លក់សម្លឹងទៅកាន់នាងតូច

   «លោកតា!»
   «អូ! មកហើយអីម៉ោះមកតាមតាមក តាណែនាំចៅឲ្យស្គាល់មមុស្សម្នាក់» លោកផាកនាំចៅស្រីមកដល់មុខរោងហាក់រងចាំនរណាម្នាក់

   មួយសន្ទុះក្រោយមកឡានស៊េរីទំនើបចុងក្រោយ ពណ៌ខ្មៅរលោងបើកមកឈប់មុខកន្លែងប្រារព្ធពិធី ជើងវែងរាងខ្ពស់ស្រលះដើរចេញពីក្នុងឡាន ក្រោមក្រសែរភ្នែកសម្លឹងរបស់មនុស្សស្រីជាច្រើន
   «ជំរាបសួរលោកតា» សំលេងស្រទន់ស្នាមញញឹមថ្ពាល់ខួច ដើរមកនិយាយរាក់ទាក់លោកផាក
   «ហូស៊ុក មកហើយអីចៅ! ណាមរីននេះគឺហូស៊ុក ជាចៅរបស់មិត្តជិតស្និតតានៅជប៉ុន»
   «សួស្ដី! ណាម... ខានជួបគ្នាយូរធំច្រើនណាស់នៀក» រាងក្រាស់ខំនិយាយរាក់ទាក់តែនាងតូចឈរផ្លឹកព្រោះនឹកស្មានមិនដល់
   «ណាមរីន លឺបងសួរទេ» លោកផាកសម្កត់សំលេងហៅចៅស្រីឲ្យប្រមូលស្មារតីមកវិញ
   «ចាស... ៗ សួស្ដី... តែនេះជាបងជុង ហូស៊ុក មែនទេ?»
   «គឺបងនឹងហើយនាងច្រម៉ក់» ណាមរីនសឹងមិនជឿថាមនុស្សដែលតែងតែជឿនិងនៅក្បែរនាងការពិតគេជាមនុស្សដែលលោកតាគេស្គាល់
   «បងសុំទោសដែលមិនបានបកស្រាយប្រាប់ណាមឲ្យបានច្បាស់» ហូស៊ុកឃើញទឹកមុខណាមរីនពិបាកទទួលយកពេកក៏និយាយបកស្រាយ
   «លោកតា! ចៅសុំទៅបន្ទប់ទឹកសិន» រឿងកើតឡើងភ្លាមណាមរីនមិនដឹងនិយាយមិចក៏ឡេចទៅបន្ទប់ទឹកសម្រួលអារម្មណ៍សិនទៅ ហូស៊ុកប្រុងទៅតាមតែលោកផាកឃាត់
   «ទុកពេលឲ្យនាងសិនទៅ»
   «បាទលោកតា»
   «ពួកយើងទៅនិយាយគ្នាបន្ដិចសិនទៅ»
   «បាទ!» ហូស៊ុកទៅតាមលោកផាក លោកស្រីសេរ៉ានិងអេននីតាមសម្លឹងមើលលោកផាកមិនហូស៊ុកមិនដាក់ភ្នែក
    «ប្រុសសង្ហារម្នាក់នោះជាអ្នកណា មិចលោកតានែនាំឲ្យនាងណាមស្គាល់ តែមិនហៅកូនទៅជួបគេផងចឹង» អេននីកើតចិត្តច្រណែននឹងណាមរីន
   «ត្រូវហើយលោកប៉ាលំអៀង ហាន់ប៊ីន កូនចាត់មនុស្សទៅស៊ើបមើលៗ អ្នកកំលោះនោះជាអ្នកណា បើមើលទៅតាមរូបរាងការស្លៀកពាក់មិនដូចជាអ្នកមានធម្មតាទេ»
   «ចាំកូនទៅស៊ើបមើល» ហាន់ប៊ីននិយាយចប់ក៏ចាកចេញទៅបាត់
   «កូនមិនខ្វល់ទេម៉ាក់កូនត្រូវតែឈ្នះវា របស់វាកូនត្រូវតែដណ្ដើមមកដាច់ខាតមិនឲ្យវាបានរបស់ដែលវាចង់បានទេ»
   «ត្រូវហើយកូន កំលោះសង្ហារនោះមើលទៅប្រហែលជាបុគ្គលសំខាន់ណាស់ហើយទើបមើលទៅលោកតាកូនយកចិត្តទុកដាក់បែបរនេះ»
    «នាងណាមរីនយើងនឹងធ្វើឲ្យនាងឈឺចាប់ម្ដងទៀត» អេននីញញឹមចុងមាត់

បងជាគ្រប់យ៉ាងរបស់អូន Where stories live. Discover now